យើងអាចធ្វើឱ្យនាឡិការឈប់ដើរបាន តែយើងមិនអាចឃាត់ពេលវេលាឱ្យលែងទៅមុខនោះទេ
ជួបរឿងល្អក៏ដោយ រឿងមិនល្អក៏ដោយ មួយថ្ងៃៗទៅមុខជានិច្ចមិនចាំអ្នកណាមួយឡើយ ។ ដូចនេះ
អ្វីដែលខ្លួនគួរធ្វើ ដើម្បីក្លាយជាមនុស្សល្អ
មនុស្សមិនមានភាពស្ដាយក្រោយ សម្រាប់នោះ គឺអំពើដែលមានប្រយោជន៍ អំពើល្អនោះឯង
ព្រោះថាខ្លឹមរបស់មនុស្សគឺអំពើល្អ ។
ស្អប់អ្នកណា ចូលចិត្តអ្នកណា
ថ្ងៃមួយគង់នឹងបែកគ្នាព្រោះគ្មានអ្នកណាគេផុតពីសេចក្តីស្លាប់នោះបានទេ។ ព្រោះថា
សេចក្ដីស្លាប់នេះយុត្តិធម៌ណាស់ សម្រាប់ជីវិតមនុស្សសត្វ ហើយក៏គ្មានអ្វីទៅសុកប៉ាន់
មេមច្ចុរាជនេះបានដែរ ។ ស្អប់និងស្រឡាញ់ គ្រាន់តែដុះក្នុងចិត្តយើងបណ្ដោះអាសន្នប៉ុណ្ណោះ
។ តែយ៉ាងណា ការបណ្ដុះសេចក្ដីស្រឡាញ់របស់យើងឲ្យបានច្រើន ព្រោះធាតុវិជ្ជមាន
អាចនាំចិត្តយើងមានសេចក្ដីសុខច្រើនជាងធាតុអវិជ្ជមាន ព្រោះធាតុអវិជ្ជមាន
មិនដែលនាំបុគ្គលណាឲ្យជួបរឿងល្អក្នុងជីវិតទេ ។
ខែនេះរកប្រាក់ចំណេញបានច្រើន ខែក្រោយក៏ស្រាប់តែឡុងចុងខាតដើម
រកស៊ីមានឡើងមានចុះ មិនខុសពីជីវិតដែលមានឡើងមានចុះ ។
ពេលឡើងកុំវង្វេងក្នុងអ្វីដែលកើតឡើងចំពោះជីវិត ពេលចុះ កុំឲ្យអស់សង្ឃឹមចំពោះជីវិត
ព្រោះថា សភាពទាំងពីរនេះ តែងមានគ្រប់ជីវិត ។ ពេលខ្លះសប្បាយចិត្តហើយពេលខ្លះទៀតក៏កើតទុក្ខ
រស់ជីវិតគឺបែបនេះឯង។
វ័យម្នាក់ៗចេះតែកើនឡើងរហូត ។
កូនង៉ាថ្ងៃមុន ថ្ងៃនេះក៏ចូលរៀនវិទ្យាល័យហើយ ។ បងប្អូនក៏មានបន្ទុកការងារចិញ្ចឹមជីវិតរៀងៗខ្លួន
។ ឱពុកម្តាយក៏កាន់តែចាស់ទៅៗ កម្លាំងពលំក៏ខ្សោយៗ គ្មានអ្វីដែលអាចតាំងនៅមាំបានទេ ហើយយើងក៏មានការផ្លាស់ប្តូរច្រើនទៅដែរ
មិនថាសភាពរាងកាយ សភាពចិត្តគំនិត វាបានផ្លាស់ប្ដូរទៅជាមួយពេលវេលាដែលបានកន្លងផុតទៅ ។
ចុងក្រោយទៅទើបយល់ថា ជីវិតកើតមកម្នាក់ឯង
ទៅវិញក៏ម្នាក់ឯងដែរ ហេតុអ្វីពេលខ្លះយើងត្រូវ ចាំតែមើលទឹកមុខគេ ចាំតែខ្លាចគេថា និងមិនហ៊ានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ? ជីវិតគឺជាការផ្សងព្រេងដូចនេះត្រូវរីករាយនឹងដំណើរមួយនេះ!
មិនថាក្នុងកាលៈទេសៈណានោះទេ ៕
No comments:
Post a Comment