បើសិនជាអ្នកឃើញសមត្មិកម្មលំហាត់បែបនេះ តើអ្នកគិតយ៉ាងម៉េចដែរ?
១+១=១
១+២=១
៣+៤=១
៥+៧=១
៦+១៨=១
ខ្ញុំជឿជាក់ថាភាគច្រើននឹងនិយាយដូចៗគ្នាថា
វាមិនអាចទៅរួចទេ ។ តើនរណាគេចេះតែមានហ្មង ដាក់លំហាត់ចឹងៗ ? ចេះតើបូកលេខអត់ហ្នឹងដាក់មកចឹង
?
តែប្រសិនបើយើងព្យាយាមមើលក្នុងផ្លូវផ្សេង
សាកគិតលេខទាំងនេះជំនួសដោយពាក្យផ្សេងៗថែមពីលើវិញ លំហាត់ទាំងនេះវានឹងអាចចេញចម្លើយបានភ្លាម
ពីពាក្យដែលថាមិនអាច ប្រែមកធ្វើបានយ៉ាងងាយ ដូចជា
ចិត្ត ១ + ចិត្ត ១ = ចិត្តតែ ១
១ខែ + ២ខែ =១រដូវ
៣ថ្ងៃ + ៤ថ្ងៃ =១អាទិត្យ
៥ខែ + ៧ខែ =១ឆ្នាំ
៦ម៉ោង + ១៨ម៉ោង = ១ថ្ងៃ
ប្រសិនបើជួបបញ្ហាហើយអ្នកព្យាយាមប្តូរផ្នត់គំនិត
លុបបំបាត់ពាក្យថា មិនអាចចេញពីចិត្ត
អ្នកនឹងអាចមើលឃើញអ្វីដែលថ្មីៗជាច្រើនដែលអ្នកមិនធ្លាប់នឹកស្មានដល់ ។
ពេលឃើញលំហាត់នេះដំបូង យើងចូលចិត្តយកការគិតដែលយើងធ្លាប់ប្រើ
មករកចម្លើយ ទើបយើងគិតថាវាមិនអាចទៅរួច ព្រោះបើតាមក្បួនគណិតវិទ្យា រូបវិទ្យា
គីមីវិទ្យា លំហាត់មួយនេះគ្មានផ្លូវអាចទៅរួចឡើយ ។
តែរឿងខ្លះពេលដែលលិចលង់ទាល់គំនិតទៅហើយ
គួរយើងសាកល្បងផ្លាស់ប្តូរផ្នត់គំនិត វាអាចនឹងធ្វើឲ្យរឿងដែលមិនអាចទៅរួច
អាចកើតឡើងបាន ។
បញ្ហាខាងលើនេះ
ក៏ដូចជីវិតរបស់យើងគ្រប់គ្នាដែរ ត្រឹមតែប្តូរគំនិតជាថ្មី ពង្រឹងស្មារតីធ្វើវាឲ្យបាន
នោះអ្វីៗក៏នឹងផ្លាស់ប្តូរទៅតាមគំនិតរបស់យើងភ្លាម ៕
No comments:
Post a Comment