តើអ្វីទៅដែលជាកត្តាធ្វើឲ្យលោកអ្នកឆ្លាតជាងអ្នកផ្សេងទៀត? ឆ្លើយតបទៅនឹងសំនួរនេះ អ្នកវិទ្យាសាស្ត្របានចំណាយពេលជាច្រើនទសវត្សដើម្បីស្រាវជ្រាវរកមូលហេតុនៅពីក្រោយបញ្ហានេះ តែមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។
ទោះបីជាបែបនេះក្តី ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវទាំងនោះបានបង្ហាញហេតុផល និង សញ្ញាណសំខាន់ៗចំនួន ៨ ខាងក្រោមនេះដែលបញ្ជាក់ថា លោកអ្នកមានភាពឆ្លាតវៃជាងមនុស្សផ្សេងទៀត។
១) មិនជក់បារី
យោងតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជសាស្ត្រអ៊ីស្រាអែលលើបុរសពេញវ័យចំនួន ២០ ០០០នាក់បានបង្ហាញថា បុរសដែលជក់បារីមានអាយុចន្លោះពី ១៨ ទៅ ២១ ឆ្នាំ មានពិន្ទុ IQ ៩៤ ពិន្ទុ ខណៈដែលបុរសដែលមិនជក់បារីមានពិន្ទុ IQ ចំនួន ១០១ ពិន្ទុ។ លទ្ធផលនេះបញ្ជាក់ថា អ្នកមិនជក់បារីឆ្លាតជាងអ្នកជក់បារី។
២) ចូលរៀនវគ្គដូរ្យតន្ត្រី
យោងតាមការស្រាវជ្រាវរបស់អាមេរិកនៅក្នុងឆ្នាំ ២០១១ បានបង្ហាញថា តន្ត្រី ឬ ឧបករណ៍ភ្លេងបានជួយឲ្យសមត្ថភាពខួរក្បាលរបស់កុមារលូតលាស់បានល្អ ជាពិសេសចំពោះក្មេងៗដែលមានអាយុពី ៤ ទៅ ៦ ឆ្នាំមានសមត្ថភាពនិយាយបានល្អប្រសើរជាងមុន។ រីឯការស្រាវជ្រាវនៅក្នុងឆ្នាំ ២០០៤ វិញ ក៏បានបង្ហាញផងដែរថា ក្មេងៗដែលមានអាយុ ៦ ឆ្នាំ ហើយបានចូលរៀនលេងព្យាណូចំនួន ៩ ខែ មានពិន្ទុ IQ កើនឡើងខុសពីក្មេងៗធម្មតា។
៣) ជាកូនច្បងក្នុងគ្រួសារ
តាមរបាយការណ៍ចេញផ្សាយធ្វើឡើងដោយសារព័ត៌មាន The New York Time បានរកឃើញថា កូនច្បងនៅក្នុងគ្រួសារភាគច្រើនឆ្លាតជាងកូនប្អូន។ នេះមិនមែនមកពីហ្សែន ( genetics) នោះទេ តែជាអន្តរកម្មផ្លូវចិត្តទៅវិញទៅមករវាងឪពុកម្តាយ និង កូនៗតែប៉ុណ្ណោះ។
៤) មានរាងស្តើងស្អាត មិនធាត់ពេក មិនស្គមពេក
ដោយបានធ្វើការស្រាវជ្រាវអស់រយៈពេល ៥ ឆ្នាំលើមនុស្ស ២ ២០០នាក់ ក្រុមអ្នកស្រាវជ្រាវរបស់បារាំងបានបង្ហាញលទ្ធផលជាផ្លូវការមួយនៅក្នុងឆ្នាំ ២០០៦ ដែលថា អ្នកដែលមានរាងស្តើង ចង្កេះអង្ក្រង មិនធាត់ពេក ឬ ស្គមពេក មានសមត្ថភាពខាងបញ្ញាស្មារតីល្អជាងមនុស្សធាត់ ឬ មនុស្សស្គមរីងរៃ។ នេះបញ្ជាក់ថា អ្នកមានរាងស្អាត មានសុខភាពល្អ ហើយសុខភាពល្អនេះហើយដែលធ្វើឲ្យខួរក្បាលដុះលូតលាស់ល្អ។
៥) ចូលចិត្តសត្វឆ្មា
យោងតាមការស្រាវជ្រាវរបស់អាមេរិកដដែលនៅក្នុងឆ្នាំ ២០១៤ កន្លងទៅបានបង្ហាញផងដែរថា មនុស្សដែលស្រលាញ់សត្វឆ្កែចូលចិត្តដើរលេងខាងក្រៅច្រើន ខណៈដែលមនុស្សដែលចូលចិត្តសត្វឆ្មាចូលចិត្តសម្ងំនៅផ្ទះ។ ប៉ុន្តែអ្នកដែលចូលចិត្តសត្វឆ្មាមានភាពវ័យឆ្លាតជាងដោយហេតុថា មនុស្សប្រភេទនេះចូលចិត្តអានសៀវភៅហើយឆ្មានឹងនៅកំដរ ពីព្រោះវាកម្រចេញទៅក្រៅផ្ទះណាស់ ផ្ទុយពីសត្វឆ្កែដែលចូលចិត្តចំណាយពេលច្រើនដើរលេងខាងក្រៅជាមួយម្ចាស់របស់វា។
៦) បៅទឹកដោះម្តាយ ជាជាងបៅទឹកដោះគោ
ផ្អែកលើរបាយការណ៍ស្រាវជ្រាវធ្វើឡើងនៅអង់គ្លេស និង នូវែលហ្សេឡង់លើក្មេងៗចំនួន ៣ ០០០នាក់បានបង្ហាញថា ក្មេងដែលបៅទឹកដោះម្តាយ មានភាពវ័យឆ្លាតជាងក្មេងដែលបៅទឹកដោះគោ។ យោងតាមការលើកឡើងរបស់សាស្ត្រាចារ្យចិត្តវិទ្យាមកពីសាកលវិទ្យាល័យ Illinois លោក Julia Kim-Cohen បានពន្យល់ថា ទឹកដោះម្តាយមានសារធាតុចិញ្ចឹមពិសេសសម្រាប់ការអភិវឌ្ឍប្រព័ន្ធខួរក្បាលធ្វើឲ្យក្មេងៗឆ្លាតពីធម្មជាតិ។
៧) ប្រើដៃឆ្វេង
យោងតាមរបាយកា៤រណ៍ស្រាវជ្រាវនៅក្នុងឆ្នាំ ១៩៩៥ របស់អាមេរិកបានបង្ហាញថា មនុស្សដែលចេះដៃឆ្វេង (ចូលចិត្តធ្វើអ្វីៗដោយប្រើដៃឆ្វេង) មានភាពឆ្លាតវៃជាងមនុស្សដែលប្រើដៃស្តាំ។ មនុស្សប្រើដៃឆ្វេងមានភាពស្ទាត់ជំនាញច្រើន ជាពិសេសខាងសំណង់ស្ថាបត្យកម្ម និងលេងតន្ត្រីជាដើម។
៨) មានកម្ពស់ខ្ពស់
មនុស្សដែលមានរាងខ្ពស់ក៏ត្រូវបានគេរកឃើញផងដែរថា មានភាពវៃឆ្លាតជាងមនុស្សរាងទាបផងដែរ។ នៅក្នុងអាយុ ៣ ឆ្នាំ ក្មេងដែលមានកម្ពស់ខ្ពស់ មានសមត្ថភាពខួរក្បាលល្អជាជាងក្មេងមានកម្ពស់ទាប ឬ ក្រិន។ ក្មេងមានកម្ពស់ខ្ពស់ បង្ហាញពីសញ្ញាណនៃការលូតលាស់ល្អ ដែលនេះជាកត្តាធ្វើឲ្យខួរក្បាលលូតលាស់ល្អដែរ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ thebnews.com
No comments:
Post a Comment