Wednesday, June 22, 2016

៧ ប្រយោគមានប្រសិទ្ធភាពទៅកាន់ភាពជោគជ័យរបស់មហាសេដ្ឋីហ្វប


មនុស្សជាច្រើនកើតទុក្ខមិនសុខចិត្ត អស់សង្ឃឹម អល់ឯករារែក និងស្រមើស្រមៃរវើយរវាយសុបិនថា ភាពជោគជ័យនៅសែនឆ្ងាយ លើកដៃបក់មិនឃើញ ដង្ហើយហៅមិនឮ។ ទើបគោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកនូវពាក្យពេចន៍៧ប្រយោគ មកបកប្រែទុកជាប្រយោជន៍ដល់មនុស្សដែលមានបំណងចង់ជោគជ័យក្នុងជីវិត។ ព្រោះហេតុអ្វី? ពីព្រោះថា ៧ប្រយោគនេះមានប្រសិទ្ធភាពខ្លាំងណាស់របស់មហាសេដ្ឋីដែលបានទទួលរៀបចំចំណាត់ថ្នាក់ពីទស្សនាវដ្តីហ្វបថា ជាបុគ្គលដែលមានបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០១៦ នេះ ដើម្បីចែករំលែកដល់អ្នកចូលចិត្តអានទុកជាជំនួយសតិស្មារតី និងកម្លាំងចិត្ត ដើម្បីឲ្យកម្លាំងចិត្តស្ទុះឡើងបន្ថែមមួយកម្រិតទៀត។

លេខរៀងទី១ ប៊ិល ហ្គែត (Bill Gates) ជាស្ថាបនិកក្រុមហ៊ុនម៉ៃក្រូសហ្វ

កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយបុគ្គលណាក្នុងលោកនេះ បើអ្នកធ្វើដូច្នោះ មានន័យថា អ្នកកំពុងមើលងាយខ្លួនឯងហើយ

លេខរៀងទី២ អាម៉ាន់ស៊ីអូ អរថិកា (Amancio Ortega) អ្នកជំនួញជនជាតិអេស្បាញ ជាស្ថាបនិក និងជានាយកក្រុមហ៊ុនផលិតផលប្រែនហ្វែសិន Zara Massimo Dutti និង Pull & Bear

ខ្ញុំគ្រាន់តែជាសម្បត្តិមួយប្រភេទរបស់មុខជំនួញ មុខជំនួញមិនមែនជាសម្បត្តិរបស់ខ្ញុំទេ

លេខរៀងទី៣ វ៉ររេន បាសហ្វេត(Warren Buffett) បិតាផ្នែកខាងការដាក់វិនិយោគទុន អ្នកក្តោបក្តាប់ហ៊ុនចំណូលដុល និងស៊ីអ៊ីអូ (នាយកប្រតិបត្តិ) របស់ក្រុបហ៊ុនបឺកសៃរ៍ អាថាវេយ៍

ពេលអ្នកជួបថា ខ្លួនឯងកំពុងរមៀលធ្លាក់ចូលទៅក្នុងរណ្តៅ រឿងដែលសំខាន់បំផុតដែលអ្នកគួរធ្វើ គឺកុំកាយរណ្តៅនោះឲ្យជ្រៅជាមុន

លេខរៀងទី៤ កាឡស់ ស្លិម ហេលូ (Carlos Slim Helu) ម្ចាស់ជំនួញផ្នែកទំនាក់ទំនងក្នុងប្រទេសម៉ិកស៊ិក

មានកំហុសឆ្គងជារឿងធម្មតា និងជារឿងដែលជាដៃគូនឹងមនុស្ស ចូរធ្វើកំហុសឆ្គងឲ្យតិចឡើង ដោយការព្រមទទួលយកវា ដោះស្រាយវា និងបំភ្លេចវាចោល

លេខរៀងទី៥ ចេហ្វ បេហ្សូស៍ Jeff Bezos ដែលជាស្ថាបនិកវើបផ្សាយ amazon.com កំពូលវើបផ្សាយអ៊ី-ខាំមឺក(អ៊ី-ពាណិជ្ជកម្ម)របស់ពិភពលោក

ខ្ញុំដឹងច្បាស់ថា បើខ្ញុំបរាជ័យ ខ្ញុំនឹងមិនខូចចិត្តទេ ប៉ុន្តែខ្ញុំនឹងខូចចិត្ត បើខ្ញុំមិនបានព្យាយាមធ្វើអ្វីសោះ

លេខរៀងទី៦ ម៉ាក់ ហ្សូកឺបឺក(Mark Zuckerberg) ស៊ីអ៊ីអូ និងជាស្ថាបនិកហ្វេកប៊ុក

មនុស្សយើងមានភាពឆ្លាតវៃឬមានទស្សនៈស្រាប់ទៅហើយនៅក្នុងខ្លួន ប៉ុន្តែបើយើងមិនជឿជាក់ក្នុងភាពឆ្លាតវៃឬទស្សនៈដែលមាននោះទេ យើងនឹងគ្មានថ្ងៃបានក្រោកឡើងមានមុខមានមាត់មកធ្វើការងារយ៉ាងពេញទីបានឡើយ

 លេខរៀងទី៧ ឡែរី អេលីសាន់ (Larry Ellison) ហ្ស៊ីអីអូក្រុមហ៊ុន Oracle (អររ៉ាខល) ក្រុមហ៊ុនកម្មវិធីរៀបចំទីតាំងទិន្នន័យ

សម្លឹងមើលរឿងផ្សេងៗ ឲ្យប្រព្រឹត្តទៅនៅក្នុងពេលបច្ចុប្បន្ន ទោះបីថារឿងទាំងអស់នោះនឹងប្រព្រឹត្តទៅនៅក្នុងពេលអនាគតក៏ដោយ
ប្រភព៖ Secret
...........................................
ប្រែ.ចាន់

No comments:

Post a Comment