Thursday, June 23, 2016

តម្រិះជិះកឯង


មានបុរសម្នាក់ គាត់ជាអ្នករកស៊ីខាងបោះពុម្ព ថតចម្លងដែលមានជំនាញខាងធ្វើឯកសារបន្លំសឹងតែគ្រប់ប្រភេទ។ មានថ្ងៃមួយនោះគាត់​បានទៅហូបគុយទាវនៅក្នុងហាងមួយ ដែលជាហាងមិនស្របច្បាប់ តែម្ចាស់ហាងបានទៅសុំឲ្យគាត់ធ្វើប័ណ្ណអនុញ្ញាតលក់ដូរក្លែងក្លាយមួយមកព្យួរទុកក្នុងហាង។

គាត់កំពុងញ៉ាំក៏ស្រាប់តែឈឺពោះ ព្រោះអាហារគ្មានអនាម័យ គាត់ក៏បានប្រញាប់ចេញម៉ូតូទៅផ្ទះ ដើម្បីដោះស្រាយបញ្ហានោះ។

ជិះមកបានបន្តិច គាត់ត្រូវឡានមួយបើកមកកៀរឲ្យដួល គាត់បើកភ្នែកមើលអ្នកបើកបរឡាន គាត់បានស្គាល់ច្បាស់ ព្រោះអ្នកបើកបរឡាននោះ ធ្លាប់បានមកសុំឲ្យគាត់ធ្វើប័ណ្ណបើកបរក្លែងក្លាយកាលពីរបីថ្ងៃមុន.... គាត់ក៏សន្លប់ទៅ។

ពេលគេដឹកមកដល់មន្ទីរពេទ្យ គាត់បានហៅប្រពន្ធមកខ្សិបប្រាប់ថា អូនអើយ! បងប្រហែលមុខជាមិនរស់ទេ។ នាងប្រពន្ធក៏ឆ្លើយតបថា កុំភ័យអីបង! របួសបងស្រាលទេតើ មិនថ្នាក់ដល់ស្លាប់នោះទេ។ បុរសនោះថា បងដឹងថាស្រាលមែនហើយ តើអូនដឹងទេ ក្នុងមន្ទីរពេទ្យនេះ ពេទ្យទាំងអស់នោះសុទ្ធតែបានទិញសញ្ញាបត្រដុកទ័រពីបងទាំងអស់ហ្នឹង បែបមិនរស់ទេមើលទៅបង៕
.........................................................
ប្រភព៖ ហ្វេកប៊ុក
................

កែ.ចាន់

No comments:

Post a Comment