Sunday, June 26, 2016

កំពូលតារាហូលីវូតល្បីៗទាំង១០រូប សុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនា


ជំនឿសាសនាមានច្រើននៅលើពិភពលោកយើងនេះ ដូចជាសាសនាគ្រិស្ត ឥស្លាម និងសាសនាព្រះពុទ្ធជាដើម។ ដោយឡែកនៅហូលីវូត ព្រះពុទ្ធសាសនា ត្រូវបានតារាជាច្រើន មានជំនឿនិងគោរពបដិបត្តិតាម។ នៅក្នុងទីនេះយើងសុំលើកយកកំពូលតារាហូលីវូត១០ រូបដែលពួកគាត់មានជំនឿនៅក្នុងព្រះពុទ្ធសាសនា។

១) Angelina Jolie៖ តារាស្រីល្បីឈ្មោះ អ្នកនាង អេនជេលីណា ជូលី ជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា មិនត្រឹមតែអ្នកនាងនោះទេ សូម្បីតែក្រុមគ្រួសាររបស់អ្នកនាងក៏មានជំនឿទៅលើព្រះពុទ្ធសាសនាផងដែរ។ បន្ទាប់ពីអ្នកនាងអេនជេលីណា បានយកកូនខ្មែរ គឺ Maddox ទៅចិញ្ចឹម អ្នកនាងបានសាក់រូបនៅលើរាងកាយរបស់ខ្លួនក្នុងនាមជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនាមួយរូប។


២) Brad Pitt៖ តារាសម្ដែងប្រុសរបស់ហូលីវូត លោក ប្រេត ភីត ក៏ដូចគ្នានឹងអ្នកនាង អេនជេលីណា ផងដែរ គឺប្តីប្រពន្ធទាំងពីរនាក់នេះមានជំនឿដូចគ្នាទៅលើព្រះពុទ្ធសាសនា ស្របពេលដែល Maddox បានរួមរស់នៅជាមួយពួកគេ។


៣)Kate HudsonKate Hudson ទោះបីជាជីដូនកន្លងមកមានជំនឿទៅលើសាសនាជី្វហ្វក៏ដោយ តែតារាស្រីម្នាក់នេះ បានរៀនសូត្រពីទ្រឹស្ដីព្រះពុទ្ធសាសនា។ ម្តាយរបស់ Kate Hudson បានបង្រៀននាងអោយយល់ដឹងពីអត្ថន័យនៃជីវិតរស់នៅដែលស្របទៅតាមនិយមន័យនៃព្រះពុទ្ធសាសនា មានដូចជា ការស្រឡាញ់និងការអស់សង្ឃឹម ការសើចក្អាកក្អាយនិងការកើតទុក្ខ ជាដើម។


៤) Orlando Bloom៖ តារាសម្ដែងក្នុងរឿង The Lord of the Rings លោក Orlando Bloom បានចាប់ផ្ដើមមានជំនឿមកលើព្រះពុទ្ធសាសនានៅក្នុងឆ្នាំ២០០៤ បន្ទាប់មកគាត់ក៏ក្លាយជាពុទ្ធសាសនិកមួយ នៅក្នុងមណ្ឌលពុទ្ធសាសនាពិភពលោក។ នៅពេលគាត់ បានជួបជាមួយតារាស្រី នាង Kate Bosworth នាងក៏ជាពុទ្ធសាសនិកម្នាក់ដែរ។ ពួកគេទាំងពីរនាក់បាន សាងអាសនៈព្រះពុទ្ធនៅផ្ទះរបស់ Orlando Bloom នៅឯក្រុងឡុងដុងប្រទេសអង់គ្លេស ហើយពួកគេក៏បានសង់អាសនៈនេះ ផងដែរនៅរដ្ឋកាលីហ័រញ៉ា។


៥) Sharon StoneSharon Stone កាលពីដំបូងឡើយ នាងមានជំនឿទៅលើព្រះក្នុងគ្រិស្តសាសនា តែក្រោយមកនាងមានជំនឿទៅលើព្រះពុទ្ធសាសនាខាងទីបេ។ Sharon Stone ត្រូវបានតារាប្រុស លោក Richard Gere បានណែនាំអោយស្គាល់សម្តេចសង្ឃដាឡៃឡាម៉ា បន្ទាប់មក Sharon Stone ក៏មានជំនឿលើព្រះពុទ្ធសាសនាតែម្តង។


៦) Richard Gere៖ តារាសម្ដែងប្រុស លោក Richard Gere នៅពេលធំដឹងក្តីមក គាត់បានសិក្សាពីទ្រឹស្ដីព្រះពុទ្ធសាសនា។ គាត់បានទៅលេងប្រទេសនេប៉ាល់ នៅពេលដែលលោកមានអាយុ២៩ឆ្នាំ ហើយបន្ទាប់មក Richard Gere បានជួបជាមួយសម្តេចសង្ឃដាឡៃឡាម៉ា នៅប្រទេសឥណ្ឌា។ Richard Gere ក៏បានក្លាយជាពុទ្ធសាសនិកមួយរូប ហើយជាអ្នកដែលគាំទ្រដ៏សកម្មរបស់ សម្តេចសង្ឃដាឡៃឡាម៉ា។


៧) Sarah Jessica ParkerSarah Jessica Parker មានជំនឿទៅព្រះពុទ្ធសាសនា ដោយការសិក្សាទៅលើទស្សនវិជ្ជាស្តីពីព្រលឹងវិញ្ញាណ។ ព្រោះតែការសិក្សាទៅលើទស្សនវិជ្ជាស្តីពីព្រលឹងវិញ្ញាណនេះហើយ ទើបធ្វើអោយ Sarah មានជំនឿលើទ្រឹស្ដីព្រះពុទ្ធសាសនា។


៨) Steven Seagal៖ តារាសម្តែងហូលីវូតមួយរូបក្នុងរឿង Unter Siege ក៏ជាអ្នកមានជំនឿនៅក្នុងព្រះពុទ្ធសាសនាផងដែរ។ គាត់បានរៀនសូត្រតាមសម្តេចសង្ឃដាឡៃឡាម៉ា ហើយ Seagal ក៏ជាអ្នកដែលផ្ដល់ការឧបត្ថម្ភម្នាក់ដល់មូលនិធិរបស់សម្ដេចសង្ឃដាឡៃឡាម៉ាផងដែរ។


៩) Uma Thurman៖ វីរនារីនៅក្នុងរឿង Kill Bill នាង Uma Thurman មានជំនឿនៅក្នុងព្រះពុទ្ធសាសនា តាមឪពុករបស់នាង។ ឪពុករបស់ Uma Thurman គឺជាអ្នកបស្ចិមប្រទេសដំបូងគេដែលជឿលើព្រះពុទ្ធសាសនា តាមរយៈព្រះសង្ឃទីបេ។


 ១០) Keanu ReevesKeanu Reeves គឺជាតារាហូលីវូត ដែលមានការសិក្សាច្រើនចំពោះសាសនា។ នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីគាត់សម្តែងក្នុងរឿង Little Buddha  លោក Keanu Reeves ក៏មានជំនឿទៅលើព្រះពុទ្ធសាសនា៕



ប្រែសម្រួល៖ សុខា នីកា

ប្រភព៖ www.mensxp.com   

No comments:

Post a Comment