Tuesday, June 28, 2016

ទស្សនៈដ៏សំខាន់ដែលសេដ្ឋីភាគច្រើនធ្វើដើម្បីសាងភាពមានបាន

 
ភាពមានបានមិនចេះតែកើតមានឡើងដល់មនុស្សគ្រប់គ្នាទេ ភាពមានបានអភិរ័ក្សចំពោះមនុស្សមួយចំនួនប៉ុណ្ណោះ បើមិនដូច្នោះទេ ប្រហែលជាមានមនុស្សគ្រប់គ្នាមានអស់ទៅហើយ។ មនុស្សធម្មតាៗទូទៅគ្មានអ្នកណាមួយថា មិនចង់មានបានទេ  ដោយមិនចាំបាច់ព្យាយាមធ្វើអ្វីសោះ។ បើលុយកាក់មាសប្រាក់រកបានងាយៗ សមម៉្លោះ គ្មានអ្នកក្រទេ ជីវិតមានតែសុខស្រួល ព្រោះមនុស្សគ្រប់គ្នាមានលុយគ្រប់គ្រាន់សម្រាប់តម្លៃចាយវាយ និងមាន វត្ថុដែលខ្លួនប្រាថ្នាបានអស់ហើយ។

មនុស្សខ្លះព្យាយាមធ្វើការចង់ងាប់ចង់រស់ ចំណាយឧទ្ទិសគ្រប់យ៉ាងក្នុងកិច្ចការការងារដែលខ្លួនធ្វើ ប៉ុន្តែហេតុ ដូចម្តេចទើបមិនមានម្តងសោះ។ ពេលខ្លះ យើងផ្ទាល់ក៏មានការខកខានរឿងខ្លះដែរ។ ពេលខ្លះយើងអាច មានជំនឿខុស ដែលវាមានពាក់ព័ន្ធរឿងប្រាក់​ចំណូល និងភាពមានបាន។ ចង់សម្រករាង​ឲ្យមានរាងរូវល្អ  ទៅសួរមនុស្សធាត់កាម៉ាប់ គេប្រហែលជាប្រាប់ពេញមាត់ថា តើនឹងធ្វើយ៉ាងម៉េចទៅ? ត្រូវទៅសួរ មនុស្សមានរូបរាងល្អ បើចង់បានរូបរាងល្អ។
ភាពមានបានក៏ដូចគ្នា ចង់មានបានត្រូវទៅសួរមនុស្សអ្នកមាន មករៀនពីទស្សនវិស័យដែលធ្វើឲ្យមានបាន​ ឬសេដ្ឋីដែលគេមាន និងធ្វើវាឲ្យជាប្រចាំ​ដើម្បីសាងភាពស្តុកស្តម្ភដល់ខ្លួនឯង។
ឃើញឱកាសលុយជានិច្ច
ភាពមានបានដែលគង់វង់ពុំមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាកើតឡើងពីការមើលឃើញឱកាសដែលប្រព្រឹត្តទៅ បានក្នុងការបង្កើតលុយដោយការតបស្នងសេចក្ដីត្រូវការរបស់មនុស្សម្នា មិនថាពាណិជ្ជកម្ម ឬក៏ដាក់វិនិយោគ ទុនក្នុងមុខជំនួញរបស់អ្នកដទៃទេ។ ពួកសេដ្ឋីច្រើនតែមើលឃើញដល់ភាពដែល អាចទៅរួញក្នុងចលនា ចង្វាក់ ផលិតផល ឬគ្រប់គ្រងផ្នែកផ្សេងៗ ដែលនឹងកំពុងកើតឡើងថ្មីៗរាល់ថ្ងៃ។ បើថ្ងៃណាមួយអាចទៅរួចបានខ្លាំងបំផុត នឹងបង្កើតលុយបានហើយ។
រឿងបែបនេះមិនមែនមានអ្នកណាចេះតែធ្វើបានគ្រប់គ្នាទេ ពិសេសមនុស្សដែលព្យាយាមសម្លឹងរកមើល ឱកាសប៉ុណ្ណោះ ទើបនឹងមើលឃើញវាថា ការធ្វើជំនួញច្រើនប្រភេទកន្លងមក ធ្វើឲ្យមើលឃើញពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់មុខជំនួញបានជ្រៅខ្លាំងឡើងជានិច្ច។
ការចេញទៅសិក្សា មើលពីការងារជំនូញរបស់អ្នកដទៃ ពិចារណាពិគ្រោះម៉ូដែលជំនួញនោះៗ ថាបង្កើតលុយ ដោយរបៀបណា វាក៏ជាការហ្វឹកហាត់ទស្សនៈពីការមើលឃើញឱកាសបានទៀតផង។
ធ្វើច្រើនជាងនិយាយ
មានពាក្យខ្លះ ដែលខ្ញុំធ្លាប់បានឮគេនិយាយថា “មនុស្សពូកែមិននិយាយ មនុស្សនិយាយមិនពូកែ” ហើយខ្ញុំយល់ស្របលើគំនិតនេះត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។
ខ្ញុំបានជួបមនុស្សពូកែៗច្រើនណាស់ អ្នកមានច្រើន​ចូលចិត្តនិយាយ ចូលចិត្តទំនាក់ទំនង ចូលចិត្តចែក រំលែក ចំណេះដឹងរបស់ខ្លួនឯងឲ្យដល់មនុស្សជុំវិញបានចេះដឹង និងនាំយកទៅអនុវត្ត ឬទៅបម្រើការងារ បានពិតមែន ទៀតផង។
ប៉ុន្តែការនិយាយទៅរឿយៗ ការនិយាយនោះឯងថា មានគំនិតល្អៗ ចង់ធ្វើជំនួញ ចង់ដាក់វិនិយោគ ទុន អចលនទ្រព។ល។ ប៉ុន្តែមិនព្រមចាប់ផ្តើមធ្វើអ្វីខ្លាំងក្លាទាល់តែសោះ មនុស្សបែបនេះទៅវិញទេ ដែលហៅថា “ល្អតែនិយាយ” កុំប្រាប់ថា មិនមានលុយ មិនមានពេល មិនមានចំណេះ។ល។ រឿងហ្នឹងវា ប្រឌិតឡើង បានទេតើ។
§  មិនមានលុយ  ដាក់សំនើរគំនិតល្អៗ របស់អ្នកជាមួយអ្នកធ្វើវិនិយោគ
§  មិនមានពេល ក៏គ្រប់គ្រងពេលឲ្យបាន
§  មិនមានចំណេះ ក៏អានសៀវភៅ ស្តាប់វិទ្យុ ចូលស្តាប់សិក្ខាសាលា ដាក់ទុនរៀនសូត្របន្ថែម  និយាយគប់រកជាមួយមនុស្សពូកែៗ ដើម្បីស្វែងរកចំណេះ
§  ម្យ៉ាងទៀតអាចចាប់ផ្តើមធ្វើបាន ដោយមិនចាំបាច់អស់លុយ
§  កុំរកលេសទាំងអស់នេះមករាំងស្ទះដំណើរការភាពមានបានរបស់អ្នកឲ្យសោះ
មានទស្សនវិស័យវែងឆ្ងាយ
រឿងដែលគួរប្រព្រឹត្តទៅបាន គឺរឿងដែលសេដ្ឋីមើលឃើញ និងធ្វើវិនិយោគទុនជាមួយវា អ្នកណាកាន់តែ លោតចូលទៅបង្កបង្កើតវាឡើងក្លាយជាម្ចាស់ដំបូង ហើយក្លាយជាអ្នកដឹកនាំទីផ្សារ ដៃគូប្រកួតមិនអាច តាមទាន់ក៏ថាបាន ប្រសិនបើរឿងដែលធ្វើនោះជា Know how ម្យ៉ាង ដែលមានតែគេម្នាក់ប៉ុណ្ណោះដែលដឹង ប្រសិន បើរឿងនោះជាតម្រូវការរបស់មនុស្សម្នា ហើយព្រមសុខចិត្តខាតបង់លុយដើម្បីទិញយកវា។
ប៉ុន្តែត្រូវតែព្រមទទួលយកដោយថា “គួរប្រព្រឹត្តទៅបាន” គឺរឿងដែលមិនជាក់លាក់ ប្រសិនបើអ្នកគិត ប៉ាន់ស្មានខុស អ្នកខាតបង់ប្រាកដ បើអ្នកមើលឃើញច្បាស់ថា វាកើតឡើងប្រាកដ លក់ដាច់ប្រាកដ អ្នកនឹងមានហើយ។
សិក្សានៅតែបន្ត
ប្លែកប៉ុន្តែវាជាការពិត កាន់តែមានបាន កាន់តែត្រូវរៀនបន្ថែមដរាប មានបានកាន់តែខ្លាំង រៀនសូត្រកាន់តែខ្លាំង ព្រោះជំនួញមានមែន មានត្រឹមតែទីផ្សារ ហើយការលក់ដូររឿងច្បាប់ទម្លាប់ បញ្ជី ការចាត់ចែងការងារ ការដឹកជញ្ជូន។ល។ ក៏ជាផ្នែកមួយរបស់ជំនូញដែលត្រូវរៀនសូត្រ និងធ្វើឲ្យបាន ដើម្បីអាចកាម៉ង់បញ្ជារ ផ្ទេរការងារឲ្យអ្នកដទៃមកធ្វើការងារជំនួសបាន។
ការសិក្សារៀនសូត្រពុំមែនគ្រាន់តែការអានសៀវភៅ ស្តាប់វិទ្យុ ចូលស្តាប់សិក្ខាសាលា ដាក់ទុនរៀនបន្ថែម និយាយពិគ្រោះយោបល់ជាមួយអ្នកពូកែៗ ប៉ុណ្ណោះទេ ប៉ុន្តែការរៀនសូត្រដឹងពីការចាប់ផ្តើមធ្វើ ចាប់ផ្តើម ប្រឌិតមុខជំនួញ ដែលវាជារឿងសំខាន់ដែលសេដ្ឋីឲ្យគុណតម្លៃខ្លាំងបំផុត ព្រោះមិនមានអ្នកណាបង្រៀនបាន មានតែអ្នកប៉ុណ្ណោះដែលចេះរៀនពីវាបាន Learning by Doing!
សម្រេចការងារឲ្យបាន
តើអ្នកណានាំគ្នាប្រាប់ថា មាន និងសប្បាយ? តើអ្នកនាំគ្នាជឿជាក់បែបនោះ? សេដ្ឋី និងអ្នកមានម្នាក់ៗមានតួនាទី មានការងារដែលត្រូវទទួលខុសត្រូវ មានក្រុមហ៊ុន។ល។ ដែលត្រូវគ្រប់គ្រង មានរឿងជាច្រើនទៀតទុកឲ្យធ្វើ។
ស្រេចហើយថា អ្នកជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនមួយ ខ្លួនឯងហ្នឹងហើយដែលត្រូវចូលការិយាល័យ ដើម្បីមើលការងារ សញ្ញេឯកសារ ដោះស្រាយបញ្ហាផ្សេងៗ ដែលមិនមានថ្ងៃវៀរលែងអាក់ខានមួយថ្ងៃឡើយ ។
រឿងដែលមានការងារត្រូវធ្វើ គឺត្រូវធ្វើ ត្រូវសម្រេច គឺត្រូវសម្រេច​ ព្រោះការងារខ្លះ មានតែម្ចាស់ក្រុមហ៊ុន ប៉ុណ្ណោះដែលត្រូវធ្វើបាន ដូចជា សញ្ញេវិក័យបត្រកាម៉ងបញ្ជាទិញទំនិញ សញ្ញេលើឯកសារ បើកប្រាក់ខែ របស់បុគ្គលិក សញ្ញេត្រួតពិនិត្យលើការចំណាយលុយឲ្យ Supplier​។ល។ អាចនឹងមានមនុស្សធ្វើជំនួសរឿងខ្លះ ប៉ុន្តែម្ចាស់ក្រុមហ៊ុនគ្រប់រូប ក៏ត្រូវចូលទៅត្រួតពិនិត្យភាពត្រឹមត្រូវផងដែរ។
ជួលមនុស្សពូកែឲ្យជួយការងារ
គ្មានមនុស្សណាជួលបុគ្គលិកលក់ដែលរកកម្រៃឲ្យក្រុមហ៊ុនស្មើនឹងប្រាក់ខែបុគ្គលិកម្នាក់នោះទេ ឬក្នុង តំណែងផ្សេងៗ ដែលបង្កើតការងារបានមិនស្មើដែលក្រុមហ៊ុនមួយ ដែលបាននឹកសង្ឃឹមទុកនោះទេ។
ចំណែកខាងផ្នែករបស់កូនឈ្នួល អ្នកអាចនឹងគិតថា ចង់បានការងារល្អៗ សប្បាយៗ មិនត្រូវធ្វើអ្វីច្រើន ឡើយក្នុងមួយៗថ្ងៃ  ដល់ដាច់ខែក៏ទទួលប្រាក់ខែ។
ប៉ុន្តែសម្រាប់មនុស្សខាងផ្នែកចៅហ្វាយនាយ ឬម្ចាស់ភាគហ៊ុនតែងតែចង់បានការងារដែលសមតម្លៃច្រើនជាង គ្រាន់តែចំណាយប្រាក់ខែបុគ្គលិកម្នាក់នោះ ប៉ុន្តែថែមទាំងអាចលើសកម្រៃចំនួនច្រើនល្មមឲ្យក្រុមហ៊ុន នាំយក ទៅផ្គត់ផ្គងចំណាយចាយវាយផ្នែកផ្សេងៗទៀតបាន។
ដូច្នោះ សេដ្ឋីរមែងចាយវាយមានតម្លៃថ្លៃ​ដើម្បីបានបុគ្គលិលំដាប់ល្អ មកធ្វើការងារឲ្យពួកគេ សូម្បីតែថា វាអាច ជាតម្លៃឆ្លើយតបមានតម្លៃខ្ពស់ពេកក៏ដោយ ប៉ុន្តែពេលធៀបជាមួយចំណូលដែល បុគ្គលិកលំដាប់ល្អ ទាំងនោះ ធ្វើឲ្យក្រុមហ៊ុនមួយ វាមានភាពសមរម្យតម្លៃច្រើនជាង។
សរុប
មិនចម្លែកចិត្តឡើយថា តើហេតុអ្វីអ្នមានយល់ ទើបមានរាល់ថ្ងៃ ព្រោះក្រៅពីបច្ចេកទេសគ្រប់គ្រងថ្នាក់ កំពូលហើយ ទស្សន សមត្ថភាពផ្ទាល់ខ្លួន ក៏ជារឿងសំខាន់ធ្វើឲ្យក្រុមសេដ្ឋីទាំងនោះ អាចបន្ថែមភាព គង់វង់ឲ្យដល់ខ្លួន អាចពង្រឹងពង្រីកមុខជំនួញទៅបានច្រើនផ្នែកទៀត។
ប្រសិនបើអ្នកជាបុគ្គលិកការងារ អ្នកត្រូវធ្វើខ្លួនឯង និងអភិវឌ្ឍសមត្ថភាពឲ្យបានគ្រប់គ្រាន់ ដើម្បីជា “ភ្នាក់ងារស្តងដាល្អ” ដែលបង្កើតចំណូលឲ្យដល់ក្រុមហ៊ុនមួយ ឬច្រើន ឬក៏សូម្បីតែការកាត់បន្ថយតម្លៃ ចាយវាយខ្លះឲ្យដល់ក្រុមហ៊ុន  អាចសន្សំសំចៃដើមទុនបាន អ្នកក៏មានឱកាសបានធ្វើការងារ ដែលបានតម្លៃឆ្លើយ តបខ្ពស់ៗតាមដែលអ្នកត្រូវការ។
ភាពស្តុកស្តម្ភ​ឬមាសប្រាក់មិនមែនជារឿងពិបាកសម្រាប់ពួកគេ សម្រាប់យើង  សាកល្បងនាំគ្នាទៅហ្វឹកហ្វាត់ ទស្សនៈទាំងអស់នេះឲ្យជំនាញរហូតដល់ក្លាយជាទម្លាប់។ វាមិនបានធ្វើឲ្យអ្នកមានបានឡើងតាមចិត្តបានភ្លាមៗទេ ប៉ុន្តែជឿចុះថា គំនិតទស្សនៈទាំងអស់នេះនឹងអភិវឌ្ឍដល់មានសមត្ថភាពធ្វើការងារ កំពូលបានក្នុងថ្ងៃអនាគត ជាក់ជាពុំខានឡើយ៕
ប្រភព៖ leaderwings
ប្រែ.ចាន់


No comments:

Post a Comment