Tuesday, June 28, 2016

វិធីគ្រប់គ្រងចិត្ត បន្សាបពិសស្នេហ៍


ចិត្តដូចជាដួងព្រះអាទិត្យ គ្មានពិសពុលចំពោះអ្នកណាទេ ទុក្ខភ័យកាចសាហាវរបស់ចិត្ត​គឺអារម្មណ៍​ដូចជាដុំពពកអ័ព្ទបាំងបិទពន្លឺរស្មីព្រះអាទិត្យ ពេលកើតទុក្ខភ័យក្នុងអារម្មណ៍ ឲ្យប្រញាប់​សង្កត់សង្កល់​ចិត្តឲ្យបាន ការសង្កត់សង្កិនចិត្តគឺការមិននិយាយរឿងដែលចង់និយាយចេញមក មិនធ្វើរឿងដែល​ចង់ធ្វើហួសពេក។ ការសង្កត់សង្កិនបានក៏អស់ទុក្ខភ័យ សង្កត់សង្កិលចិត្តមិនបាន ហាមឃាត់ចិត្តមិននៅ រឿងតូចនឹងក្លាយជារឿងធំ។

ទុក្ខភ័យក្នុងអារម្មណ៍ផ្គួបផ្សំជាមួយការជន្លជន្លេញ មានតែការវាយបំបាក់ភាពអាក្រក់ឃោរឃៅ ការកំចាត់ចោលអារម្មណ៍ ទើបត្រូវទាស់ទិសចិត្ត គឺការទាស់មិនធ្វើរឿងដែលជម្រុញឲ្យយើងធ្វើ។ ការទាស់ចិត្តធ្វើរឿងដែលនាំមកនូវសុវត្ថិភាពមកឲ្យ។ តើអ្នកណាទាស់ចិត្តបានច្រើនប៉ុនណា? អ្នកនោះក៏ដាច់ចិត្តប៉ុណ្ណោះ បុគ្គលណាធ្វើអ្វីក៏ដោយ បុគ្គលនោះនឹងបង្កភាពភ័យខ្លាចគ្រប់ជុំទិស។

គ្មានបុគ្គលណាធ្វើបាបយើង ជាងយើងធ្វើបាបខ្លួនឯងនោះទេ មនុស្សគ្រប់រូបចូលចិត្តមួលបង្កាច់អ្នកដទៃលើកឡើងមកកកួរកកាយ។ រឿងចប់បាត់ទៅអស់ហើយ ចូលចិត្តនិយមនិយាយស៊កសៀតឲ្យអាប់អោន ឈប់និយាយ ឈប់ផ្ញើសារគ្មានសារៈបង្កនូវការរំខាន​អារម្មណ៍​​ខ្លួនឯងទៀតទៅ តាំងសតិស្មារតីបាន ក៏តាំងខ្លួនបាន។ សតិនៅជាមួយខ្លួនឯងពេលណា មិត្តភាពក៏កើតឡើងពេលនោះ។

ការគ្រប់គ្រងចិត្តត្រូវគិតស្ទាបស្ទង់ចិត្តមនុស្សឲ្យប្រាកដប្រជាមុតមាំ នឹងមិនញាប់ញ័រចំពោះខ្យល់ព្យុះជីវិត ពិសអាក្រក់ គឺពិសស្នេហា។ ស្រលាញ់ខ្លាំងទុក្ខក៏ខ្លាំង ស្រលាញ់តិចទុក្ខក៏តិច។ ទាំងដឹងថា ស្រលាញ់​កើតទុក្ខ ប៉ុន្តែក៏ស្ទុះចូលទៅរកស្នេហា។ សេចក្ដីស្រលាញ់ជាអពមង្គល ប៉ុន្តែដែលមនុស្សមិនយល់ ព្រោះមិនបានថ្នាក់ថ្នមស្នេហា។  សេចក្តីស្រលាញ់ឲ្យអារម្មណ៍ ការយល់ឲ្យហេតុផល។

អ្នកស្រលាញ់បានងាយ ច្រើននឿយនាយក៏បានងាយ កុំចង់ឲ្យមនុស្សស្រលាញ់ដល់ញ័រខ្លួន ប៉ុន្តែឲ្យព្យាយាមសន្សំទំនុកចិត្ត សេ្នហ៍គ្រាដំបូង និយាយគ្រាដំបូង ញញឹមគ្រាដំបូង ជាស្នេហា​ស្រស់ល្អប៉ប្រៃ។ ត្រូវប្រុងប្រយ័ត្ន ពេលមានស្នេហា មិនថាស្នេហាប្រភេទណាទេ។ ចិត្តយើងប្រមាទ បើកបរត្រូវប្រយ័ត្នគ្រោះថ្នាក់។ បើកបររំកិលចិត្ត ត្រូវប្រយ័ត្នអារម្មណ៍។ មនុស្សភាគច្រើនមានអារម្មណ៍ ពេលណាមិនសមបំណង តួអារម្មណ៍នេះឯងដែលបន្ថោកស្នេហា គេរកមិនដឹងថា ជីវិតមានបាន មានបាត់បង់ មានសមបំណង មានខកបំណង ក៏ជារឿងធម្មតា ត្រូវរៀនហាត់ធ្វើចិត្តទុកឲ្យបានខ្លះទៅ។

ទោះបីជាសង្ឃឹមនឹងជាកម្លាំងចិត្តបើកបរជីវិត ប៉ុន្តែត្រូវប្រយ័ត្នអារម្មណ៍ខកបំណងទុកជាមួយមនុស្ស​ដែលបាត់បង់មនុស្ស ក៏ព្រោះធ្វើខ្លួនតាមអារម្មណ៍ ការនិយាយថា មិនមានអ្នកស្រលាញ់ មិនមាន​អ្នកយល់ គឺជាការរអ៊ូរទាំគ្មានហេតុផល បន្ថោកសុខភាពចិត្ត

ជាតិពិសស្នេហាខ្លាំងក្លាជាងថ្នាំពុល មនុស្សដែលហ៊ានក្រេបផឹកថ្នាំពុល ក៏ព្រោះស្នេហាមានពិសមុន។ ភាពប្រច័ណ្ឌគឺជាអាការចាប់ផ្តើមរបស់ពិសស្នេហា។ ចិត្តដែលប្រច័ណ្ឌវាផ្ទុយពីចិត្តហួងហែង។ ហួងហែង​និងបារម្ភ សុទ្ធតែជាហួងហែងអារម្មណ៍ស្នេហា ប៉ុន្តែហួងហេងឲ្យទោស ចំណែកបារម្ភឲ្យគុណ មេត្តាធម៌គឺ​ស្នេហាបរិសុទ្ធដែលកើតចេញពីការព្រួយបារម្ភ។

យើងត្រូវគ្រប់គ្រងចិត្ត ដកពិសស្នេហ៍ឲ្យបានដោយការតាំងសតិ ទាញចិត្តឲ្យត្រឡប់មកនៅជាមួយខ្លួន​ឯងវិញ កុំបណ្តែតបណ្តោយអារម្មណ៍រវើរវាយឲ្យជ្រុលពេក ដល់ធ្វើឲ្យគេដឹងថាយើងលុង។ លុងអារម្មណ៍​ពេលណា ក៏ការមានលុងវង្វេងផ្លូវពេលនោះ កាលពេលវេលា និងវិធីរក្សាអារម្មណ៍ឲ្យមានភាព​ចាស់ទុំ​ដោយសារស្នេហា។


នេះគឺវិធីគ្រប់គ្រង់ចិត្ត បន្សាបពិសស្នេហា ដោយព្រះរាជញ្ញាណកវី
......................................................
ប្រែ.ចាន់

No comments:

Post a Comment