Tuesday, June 28, 2016

៥ ប្រព្រឹត្តិកម្មការចាយវាយដែលអ្នកមានគេឈប់ធ្វើ



ធ្លាប់ដាក់ចិត្តសង្ស័យទេថា តើហេតុអ្វីយើងមិនមានបានទាំងដែលខ្លួនខិតខំសន្សំស៊ីអត់ស៊ីឃ្លាន ឬសូម្បីតែ​ប្រាក់ខែកើនរាល់ឆ្នាំ ប៉ុន្តែលុយប្រហែលសល់នៅតែក្នុងបញ្ជីក៏មិនសូវច្រើនតាមប្រាក់ខែសោះ។ តាមពិត​ទៅ​គេអ្នកមានមិនបានស្ថិតនៅជាមួយការខិតខំសន្សំឬប្រាក់ខែកើនឡើងតែម្យ៉ាងទេ ប៉ុន្តែស្ថិតនៅជាមួយ ប្រព្រឹត្តិកម្មក្នុងការប្រើលុយព្រោះគេអ្នកមានពិតប្រាកដមិនពូកែសន្សំទេ តែពួកគេ ចេះជ្រើសរើសចាយ​វាយលុយឲ្យកើតអត្ថប្រយោជន៍ខ្ពស់បំផុត TerraBKK Research នឹងសូមណែនាំ៥ ប្រព្រឹត្តិកម្មក្នុងការ​ចាយវាយលុយ ដែលគេអ្នកមានចាយ។

១) អ្នកមានគេមិនចេះនៅស្ងៀមទេ ប៉ុន្តែគេចេះដាក់ទុនលើខ្លួនឯង៖ ការដាក់ទុនឲ្យស័ក្តិសមបំផុត មិនមែនជាការដាក់ទុនលើទ្រព្យសម្បត្តិមានមូលតម្លៃរយលាន ពាន់លាន ប៉ុន្តែគឺ ការដាក់ទុនលើ​ខ្លួន​ឯង ដែលអាចចាត់ទុកបានថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃសំខាន់បំផុតក្នុងជីវិត។ វ៉រេន បាហ្វហ្វេត នាយកប្រត្តិបត្តិ មានវ័យ ៨៤ឆ្នាំ នៃក្រុមហ៊ុន Berkshire Hathaway ដែលជាបុគ្គលមួយរូបត្រូវ​បានគេ​លើកសរសើរឲ្យស្ថិតនៅលំដាប់លេខរៀងទីមួយក្នុងចំណោមអ្នកវិនិយោគិនដែលមានឥទ្ធិពល និង​ទទួលបានភាពជោគជ័យបំផុតរបស់ពិភពលោក បាននិយាយទុកថា ការធ្វើវិនិយោគទុនល្អបំផុត ស័ក្តិសមបំផុត ហើយបានផលកម្រៃច្រើនបំផុត គឺការធ្វើវិនិយោគទុនលើខ្លួនរបស់អ្នក វាមាន​ន័យថា ការសិក្សាស្វែងរកចំណេះដឹងថ្មីៗ មកដាក់ក្នុងខ្លួនឯងជានិច្ច មិនថាចំណេះក្នុងសាលារៀន ឬក៏​ចំណេះដែលមាននៅជុំវិញពិភពលោក ក្រៅពីសៀវភៅនោះក៏បានដែរ។


 “ការធ្វើវិនិយោគលើខ្លួនឯងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ពីព្រោះខ្លួនអ្នកគឺជាទ្រព្យសម្បត្តិដ៏ធំមហាសាល
-វ៉រេន បាហ្វហ្វេត-
ប្រភពរូបភាព : thelegacyproject.co.za
អានអត្ថបទបន្ថែមក្នុង : TerraBKK.com - http://terrabkk.com

២) អ្នកមានមិនលង់សប្បាយហ៊ឺហាភ្លេចខ្លួនទៅជាមួយរឿងកំសាន្តទេ ប៉ុន្តែគេចេះគ្រប់គ្រាន់ជាមួយរបស់របរខ្ជីខ្ជា ត្រូវព្រមទទួលថា គ្រឿងជន្លជន្លេញកិលេសក្នុងលោក​បច្ចុប្បន្ននេះមានច្រើនណាស់ មនុស្សសម័យថ្មីច្រើនតែឈ្លក់វង្វេងទៅលើគ្រឿងស្រើបស្រាលទាំងនោះ ប្រើលុយទៅលើរឿងកំសាន្តច្រើនហួសពេក រត់ដេញតាមលំហូនៃការដាក់បង្ហាញម៉ូដ និងភាពស៊ីវិល័យ​របស់បច្ចេកវិជ្ជាដោយគ្មានពាក្យថាគ្រប់គ្រាន់ ក្នុងខណៈពេលដែលអ្នកមានគេចេះ​ប្រើលុយទៅលើការធ្វើ​វិនិយោគទុន ដើម្បីបង្កបង្កើតឲ្យកើតបានប្រយោជន៍ច្រើនជាជាងចាយ​លុយខ្ជះខ្ជាយលើគ្រឿង​ទាំង​អស់នេះ។

៣) អ្នកមានពុំបានរើសទិញរបស់ថោក ប៉ុន្តែគេចេះទិញរបស់ដែលមាន គុណតម្លៃ។ បើអ្នកណាចង់មានត្រូវតែទិញរបស់ថោក របស់បញ្ចុះតម្លៃប៉ុណ្ណោះ បែរជាអ្នកមានគេមិនបានរើស​ទិញ​របស់ថោកធូរថ្លៃទេ ប៉ុន្តែគេទិញរបស់ដែលមានគុណតម្លៃ សមតម្លៃ ប្រាកដការប្រើការងារបានយូរអង្វែង ថ្លៃមែន តែប្រើការបានល្អជាជាងខាតទាំងពេលវេលា បង់ទាំងលុយកាក់ បានរបស់របរថ្មីយកមកប្រើការ​មិនកើតទៅវិញនោះទេ។

៤) អ្នកមានមិនធ្លាប់ពេញចិត្តជាមួយផលចំណេញដដែលៗ ប៉ុន្តែគេនឹងសម្លឹងរកមើលផ្លូវដែលឲ្យមានបានបន្ថែមឡើង ទោះបីជាលំហូសាច់ប្រាក់សុតមិនជាប់គាំង និងមានចំណូលដដែលជារឿយៗមកក៏ដោយ។ ប៉ុន្តែកុំភ្លេចថាអតិផរណាខាំស៊ីលុយកាក់របស់អ្នក​បន្តិច​ម្តងៗរហូតសល់នៅតែដុំតូចចុះរឿយៗ កុំសង្ងំដេកស្លាប់ចិត្តជាមួយចំណូលដែលគាំងទ្រឹង ព្រោះថា​អ្នកមាននឹងព្យាយាមរកឱកាស និងរកច្រកចេញថ្មីៗដើម្បីបន្ថែមប្រាក់ចំណូលបានគ្រប់ពេលវេលា។

៥) អ្នកមានមិនធ្វើការដើម្បីតែលុយទេ ប៉ុន្តែគេឲ្យលុយធ្វើការងារជំនួសវិញ អ្នកមានភាគច្រើន ច្រើនតែធ្វើការងារដើម្បីរកលុយ ផ្ទុយពីអ្នកមានដែលឲ្យលុយធ្វើការជំនួសខ្លួនគេវិញ នោះគឺការនាំយកលុយ​ទៅធ្វើ​វិនិយោគ ឬស្ថាបនាឲ្យមានផលប្រយោជន៍អ្វីម្យ៉ាង ដើម្បីឲ្យផលចំណេញតបស្នងត្រឡប់មកវិញ ជាលំហូសាច់ប្រាក់សុត ហើយការឲ្យលុយធ្វើការជំនួស ឬការដាក់វិនិយោគទុនដែលជាទីពេញនិយមនោះ។ ឧទាហរណ៍ដូចជា ការធ្វើវិនិយោគទុនលើភាគហ៊ុនមួយ ក្រុមអ្នកមានទុន ការធ្វើវិនិយោគទុនទៅលើអចលន​ទ្រព្យ ឬការដាក់ទុនលើជំនូញមាសជាដើម។


 “បើអ្នកមិនទាន់រកឃើញពីវិធីបង្កើតលុយបានក្នុងខណៈដេកលក់ទេ អ្នកត្រូវធ្វើការងាររហូតទៅដល់ថ្ងៃស្លាប់
-វ៉រេន ប័ហ្វហ្វេត-
ប្រភពរូបភាព : iphoneincanada.ca

ចាប់ផ្តើមផ្លាស់ប្តូរប្រព្រឹត្តិកម្មការចាយវាយលុយ និងជៀសវាងចំណុចខុសឆ្គងទាំងនេះ ដោយកត់​ចំណាំទុកថា យើងមិនអាចមានបានក្នុងមួយប៉ប្រិចភ្នែកបានទេ ប៉ុន្តែត្រូវអាស្រ័យលើ​ភាពអត់​ធ្មត់​ដើម្បីចេះរៀនសូត្រ កែលម្អ ដោះស្រាយកំហុសឆ្គងរបស់ខ្លួន ដើម្បីភាពជោគជ័យក្នុងរយៈពេល​វែង។-ថេរ៉ា ប៊ីខេខេ
............................
ប្រែ.ចាន់

No comments:

Post a Comment