Wednesday, June 29, 2016

១០ វិធីបោះជំហានទៅរកភាពជោគជ័យ

អូប្រា វិនហ្រ្វិយ ជាបុគ្គលម្នាក់ដែលបានទទួលជោគជ័យក្នុងអាជីពការងារ ទាំងនៅចំពោះមុខ ក្នុងឋានៈជាអ្នកសម្តែងផង និងជាវិធីការិនីកម្មវិធីផងដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ The Oprah Winfrey Show។ កម្មវិធី ថក សូ ដែលមានប្រេកង់អ្នកទស្សនាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធីតាមទូរស័ព្ទអាមេរិច និងនៅពីខាងក្រោយ ក្នុងឋានៈម្ចាស់ស្ទូឌីយោ អ្នកផលិតកម្មវិធីថកសូមិនិស៊ីរី ព្រមទាំងជាអ្នកជំនួយការផលិតខ្សែភាពយន្តផងដែរ។
ទស្សនាវដ្តី ហ្វប (Forbes) បានបង្ហើបបា្រប់ពីទិន្នន័យថា អូប្រាគឺជាស្ត្រីអ្នកមានស្តុកស្តម្ភបំផុតក្នុងក្រុមវិស័យសិល្បៈ ដោយមានមូលតម្លៃទ្រព្យសម្បត្តិជាង ៣,២០០ លានដុល្លា ហើយបន្ទាប់ពីនេះគឺ ១០ក្បួនតូចៗឈានជើងទៅដល់ភាពជោគជ័យរបស់ស្រ្តី អូប្រា វិនហ្វ្រិយ


១. គិតបណ្តើរ ធ្វើបណ្តើរ
ស្ទើរតែគ្រប់ពេលដែលយើងឈប់គិត ឈប់ធ្វើ អាចដោយសារព្រោះតែអស់សង្ឃឹម ជួបប្រទះនូវឧបសគ្គ ឬអស់កម្លាំងចិត្ត រហូតដល់មានមនុស្សខ្លះអាចគិតទៅថា ស្អែតស្អន់ហើយ ខ្ញុំទៅមិនរួចទេ។ល។

ប៉ុន្តែសម្រាប់ អូប្រា វិនហ្វ្រិយ នាងមិនមានគំនិតដូច្នោះទេ នាងនឹងគិតជានិច្ចថា តើអ្វីជាការបោះជំហានទៅមុខ នឹងធ្វើអ្វីជាបន្ត? នាងព្យាយាមគិតដូច្នេះបណ្តើរ ធ្វើដូច្នោះបណ្តើរដែរ។ ទោះបីមានពេលខ្លះ ខ្លួនមានអារម្មណ៍ហត់នឿយជួបភាពទាល់ច្រក់ក៏ដោយ ក៏មានមនុស្សជាច្រើននៅជុំវិញក្បែរខាងបានណែនាំឲ្យនាងឈប់ធ្វើ ផ្អាកគំរោងនោះ ប៉ុន្តែនាងត្រឡប់ជាសុំពេលស្ងប់ គិត និងព្យាយាមសម្លឹងមើលរកវិធីសាស្ត្រថ្មីៗ ប្រសិនបើនាងនឹងធ្វើបន្ត តើនាងធ្វើយ៉ាងណាខ្លះ?

ប្រសិនបើអូប្រាឈប់គិតឈប់ធ្វើ បោះបង់គំរោងការនោះចោល ប្រហែលមិនទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះទេ។ នាងពោលជានិច្ចថា យើងនឹងបរាជ័យ នៅពេលយើងឈប់គិត ឈប់ធ្វើ មិនព្យាយាមធ្វើវាបន្ត

២. សាងឱកាស ហើយចាប់ឲ្យជាប់

មនុស្សភាគច្រើនមើលបុគ្គលជោគជ័យ ហើយនិយាយថា គេពិតជាសំណាងណាស់ ប៉ុន្តែ អូប្រា វិនហ្វ្រិយ អះអាងម៉ាត់ៗកំឡុងពេលចុះសម្ភាសអំពីភាពជោគជ័យក្នុងជីវិតថា មិនមានពាក្យថា សំណាងល្អ ក្នុងជីវិតរបស់ខ្ញុំឡើយ ជីវិតរបស់ខ្ញុំមិនមែនស្ត្រីស្អាត មិនមែនជាការចៃដន្យជួបរឿងល្អៗ ចូលមកក្នុងរឿងជីវិតទេ ប៉ុន្តែអ្វីគ្រប់យ៉ាងជារឿងដែលខ្ញុំសាងវាឡើងមកដោយខ្លួនឯង

អូប្រា ប្រកាន់គោលការណ៍ធ្វើការងារថា ចូរធ្វើគ្រប់យ៉ាងដែលវាមាននៅចំពោះមុខឲ្យល្អបំផុត។ អូប្រា ជឿជាក់ថា គ្រប់យ៉ាងត្រូវតែរៀបចំបម្រុងទុកដើម្បីឲ្យកើតមាន ឱកាសសំខាន់របស់ជីវិត គ្រាន់តែចាប់ផ្តើមធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ហើយរឿងខ្លះនឹងកើតឡើង ដែលអ្នកមិនមានផ្លូវដឹងបានទេថា តើវាជាអ្វី? ប៉ុន្តែពេលចង្វាក់នៃកាសនោះមកដល់ អ្នកនឹងដឹងបានដោយខ្លួនឯងថា អ្នកត្រូវចាប់វាឲ្យជាប់ ព្រោះតាមផ្លូវទៅកាន់ភាពជោគជ័យដែលអ្នកអត់ទ្រាំរក្សាទុកជាបទពិសោធមកអស់កាលដ៏យូរ កំពុងអួសទាញអ្នកឲ្យអណ្តែតឡើងលេចធ្លោរជាងគេហើយ។

៣. បណ្តោយឲ្យអតីត ឲ្យមានត្រឹមតែអតីត

បើអ្នកធ្លាប់អានជីវប្រវត្តិរបស់អូប្រា អ្នកនឹងដឹងថា នាងហែលឆ្លងកាត់បទពិសោធជីវិតអពមង្គលមកច្រើនប៉ុនណា ជាពិសេសជីវិតគ្រូសារដែលត្រូវបានគេរំលោភបំពាន និងការឈឺចាប់ ប៉ុន្តែនោះមិនមែនជាលេសឲ្យនាងនៅកប់លិចក្នុងអតីតកាលឡើយ។

អូប្រាបញ្ជាក់ជានិច្ចថា បើអ្នកណាក៏ដោយ ប្រកាន់មាំជាមួយនឹងអតីត អ្នកនោះនឹងគ្មានថ្ងៃបានទទួលជោគជ័យឡើយ។ នាងដំណាលឲ្យស្តាប់ថា ពេលនាងមានអាយុ ២០ឆ្នាំ នាងគ្រាន់តែនារីម្នាក់មិនទាន់ដឹងខ្យល់ដែលស្ថិតនៅក្រោមសំពាធរបស់បុរសភេទ ប៉ុន្តែវាបានឆ្លងកាត់ទៅរួចមកបាន វាគឺជាអតីតដែលកន្លងផុតហើយ រឿងដែលសំខាន់សម្រាប់នាងគឺបច្ចុប្បន្ន និងអនាគត។

អតីតបានផ្តល់នូវមេរៀនដ៏មានតម្លៃ ធ្វើឲ្យនាងស្គាល់ថា តើរឿងអាក្រក់គឺជាអ្វី? និងធ្វើឲ្យនាងដឹងដូចគ្នាថា នាងត្រូវមិនដូចដើម មិនភ្លាំងភ្លាត់បែបដូចមុនទៀតទេ។

៤. ធ្វើការក្នុងគំរូរបស់ខ្លួន

មិនថាធ្វើការងារ ឬការចាយជីវិត អ្នកមិនអាចហ្វឹតហាត់ខ្លួនដែលពិតប្រាកដរបស់អ្នកបានទេ។ អូប្រាណែនាំគោលការណ៍ខាងលើទៅដល់ភាពជោគជ័យថា ឲ្យព្យាយាមសម្លឹងមើលឲ្យឃើញ ថាអ្នកជាមនុស្សបែបណា ចូលចិត្តអ្វី មិនចូលចិត្តអ្វី ស្វែងរកបុគ្គលិកលក្ខណៈពិសេសរបស់ខ្លួនដែលមានពិតប្រាកដខាងក្នុងឲ្យឃើញ។

អូប្រាប្រៀបធៀបមនុស្សម្នាក់ ដូចជាកែវមួយ អ្នកត្រូវត្រួតពិនិត្យមើលកែវមួយនេះមានរូបរាងយ៉ាងម៉េច ស័ក្តិសមដាក់ទឹកប្រភេទណា ប្រើប្រាស់កែវមួយនេះឲ្យត្រឹមត្រូវ ចាក់ទឹកដាក់ឲ្យសមល្មមជាមួយទ្រុងទ្រាយរបស់វា នោះគឺជាហេតុផលដែលកែវមួយនេះត្រឹមត្រូវតាតការកែច្នៃប្រឌិតវាឡើង។ វាមិនខុសគ្នាជាមួយហេតុផលដែលមនុស្សម្នាក់ៗកើតមក គ្រានតែស្រាវជ្រាវឲ្យឃើញថាអ្នកស័ក្តិសមជាមួយអ្វី ចាក់បំពេញរឿងនោះឲ្យពេញ។ វាមានរឿងខ្លះដែលមនុស្សដទៃមិនមាន អ្នកក៏សុខចិត្តប្រគល់វាឲ្យអ្នកដទៃនៅក្នុងសង្គម។

អូប្រាប្រាប់ថា វាគឺជាគុណតម្លៃក្នុងខ្លួនរបស់យើង វាគឺជាវត្ថុដ៏អស្ចារ្យ

៥. ប្រកួតជាមួយខ្លួនឯងឲ្យអស់ពីសមត្ថភាព

សញ្ជាតិញ្ញាណរបស់មនុស្សស្ទើរតែគ្រប់មនុស្សទៅហើយ គឺការប្រៀបធៀប។ ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ មនុស្សច្រើនណាស់គិតថា ការប្រៀបធៀបជាការភ្ញោចឲ្យមានការប្រកួតប្រជែង ធ្វើឲ្យកើតការអភិវឌ្ឍខ្លួនឯង ប៉ុន្តែសម្រាប់ អូប្រា នាងបង្រៀនដល់ បុគ្គលិកការងារក្នុងក្រុមហ៊ុនរបស់នាងជានិច្ចថា

 “កុំព្យាយាមសម្លឹលមើលឃើញថា អ្នកដទៃធ្វើអ្វី កុំទៅចាប់អារម្មណ៍កម្មវិធីអ្នកដទៃ ឲ្យបែរមកចាប់អារម្មណ៍រឿងដែលខ្លួនកំពុងធ្វើវិញ
          
អូប្រានិយាយឲ្យឃើញពីទិដ្ឋភាពថា ប្រៀបដូចជាយើងកំពុងស្ថិតនៅក្នុងល្បែងប្រណាំងមួយ នៅលើផ្លូវរត់ យើងអាចគ្រប់គ្រងចង្វាក់ការបោះជំហានជើងរបស់យើងឲ្យលឿនឲ្យយឺតកម្រិតណាក៏បាន ប៉ុន្តែពេលណាក៏ដោយដែលយកចិត្តទៅខ្វល់ខ្វាយលើដៃគូប្រកួតផ្សេង ហើយយើងមិនអាចគ្រប់គ្រងចង្វាក់ជំហានគេបាន ជំនួសថាមពលរបស់យើងនឹងប្រើជាមួយនឹងចលនាជើងដើម្បីទៅឲ្យដល់ទីផ្តាច់ព្រាត់ ត្រឡប់បែរជាទាញទៅប្រើជាមួយការសម្លឹងពីក្រោយខ្នងគេវិញ។ នៅខាងក្រោយសង្កេតចង្វាក់ជំហានរបស់អ្នកនៅជុំវិញទៅវិញ។

អូប្រាបញ្ជាក់ថា កុំទៅប្រៀបធៀបកម្លាំងការងារជាមួយកង្វល់ការប្រៀបធៀបជាមួយអ្នកដទៃ។ រឿងដែលអ្នកដែលគួរធ្វើគឺពុះពារទៅខាងមុខ។ អ្នកត្រូវរត់លើផ្លូវរបស់អ្នកឲ្យអស់ពីកម្លាំងកាយចិត្តតាមដែលអ្នកអាចធ្វើវាទៅបាន ដើម្បីជ័យជំនះរបស់ខ្លួនឯង។

៦. ជឿជាក់លើគំនិតខ្លួនឯង

ជានិច្ចកាល យើងច្រើនតែត្រូវគេប្រាប់ឲ្យគិតយ៉ាងនោះ ធ្វើយ៉ាងនេះ មិនវៀរលែងសូម្បីតែ អូប្រា ដែលលោកយាយរបស់នាងប្រាប់ដល់នាងតាំងតែពីកុមារភាពថា ថ្ងៃណាមួយអូប្រានឹងក្លាយជាស្រ្តីមេផ្ទះដ៏ល្អ មានគ្រួសារដ៏ល្អ ប៉ុន្តែអូប្រាក្នុងវ័យត្រឹមតែ ៤-៥ ខួប បែរជាមិនគិតដូច្នោះ នាងសម្លឹងមើលលោកយាយលើកយកសំលៀកបំពាក់ពាក់លើស្នួរហាល ហើយគិតក្នុងចិត្តថា
នោះគឺជារឿងដែលលោកយាយគិតថា ខ្ញុំនឹងមាន ប៉ុន្តែវាមិនមែនរឿងដែលខ្ញុំមានទេ

អូប្រាជឿមករហូតថា នាងមានរឿងខ្លះដែលធំធេង មានសមត្ថភាពច្រើនជាង គ្រាន់តែមេផ្ទះ ឈរហាលខោអាវនៅក្នុងទីធ្លាក្រោយផ្ទះ ដែលជាមីស៊ីស៊ីប៊ី និងជំនឿត្រង់ថា នាងមានរឿងដ៏សំខាន់ បានវិលវល់ ចាក់ដោតនៅក្នុងក្បាលរាល់ថ្ងៃ នាងមិនធ្លាប់ជឿតាមរឿងដែលលោកយាយនិយាយទេ ថានឹងគ្រាន់តែជាមេផ្ទះដ៏ល្អ ប៉ុន្តែនាងជឿថា នាងនឹងជាស្ត្រីអាហ្រិចកាត់អាមេរិច ដែលមានភាពជោគជ័យលំដាប់ប្រទេសមួយរូប។

ដោយ ជំនឿយ៉ាងខ្លាំងក្លា ដូចបានពោល បានកប់យ៉ាងជ្រៅទៅដល់ចិត្តក្រោមសំនឹក និងពីការផ្តល់បទសម្ភាសម្តងមួយៗ នាងនិយាយអំពីជំនឿក្នុងខ្លួនថា

 “ព្រោះខ្ញុំជឿ ថាខ្ញុំគឺជាបុគ្គលម្នាក់ដែលទទួលបានភាពជោគជ័យមួយរូប ខ្ញុំទើបធ្វើគ្រប់វិធីដើម្បីឲ្យខ្លួនទទួលបានជោគជ័យ ហើយបើខ្ញុំមិនជឿក្នុងគំនិតរបស់ខ្លួនឯង សព្វថ្ងៃនេះ ប្រហែលជាមេផ្ទះធម្មតាៗដូចអ្វីដែលលោកយាយបា្រប់ដល់ខ្ញុំកាលពីកូនក្មេងបាត់ទៅហើយ”។

៧. ប្តូរក្តីប្រាថ្នាជាកម្លាំងចលករ

ព្រោះយើងគ្រប់គ្នា សុទ្ធតែត្រូវការក្នុងរឿងតែមួយដូចគ្នា នោះគឺត្រូវការលើសមត្ថភាព ត្រូវការសេចក្ដីស្រលាញ់ ត្រូវការបំពេញបន្ថែមពីមនុស្សនៅក្នុងសង្គម អូប្រា ក៏ដូចគ្នា។

នាងព្រមទទួលថា ព្រោះនាងមានកម្លាំងប្រាថ្នាដ៏ខ្លាំងក្លា ដែលនឹងបានទទួលពីការព្រមទទួលពីអ្នកដទៃនៅក្នុងសង្គម ហើយនាងជាស្ត្រីមានឈាមជ័រអាហ្វ្រិចកាត់អាមេរិច។ ការទទួលបានភាពជោគជ័យនៅក្នុងសង្គមអាមេរិច មិនមែនជារឿងងាយស្រួលឡើយ នាងទើបអាស្រ័យភាពតម្រូវការខ្លាំងណាស់ត្រង់ថា ខ្ញុំត្រូវទទួលភាពជោគជ័យ ខ្ញុំគឺជាពិធីការិនីតាមទូរស័ព្ទដែលមនុស្សគ្រប់គ្នា និយាយរក។ វាជាកម្លាំងចលករឲ្យនាងឈានជើងបន្តមករឿយៗដោយមានក្តីសង្ឃឹម។

អូប្រាបង្ហើបប្រាប់ពីអាថ៌កំបាំងដែលមនុស្សទទួលបានភាពជោគជ័យគ្រប់គ្នាមាន មិនថាអ្នកទទួលបានភាពជោគជ័យលើមុខរបរអ្វីក៏ដោយ អ្នកសុទ្ធតែត្រូវការព្រមទទួលពីមនុស្សដទៃដូចៗគ្នា។ ចូរនាំយកវាមកជាកម្លាំងចលករដល់អ្នកធ្វើរឿងដែលអ្នកកំពុងធ្វើដោយអស់ពីសមត្ថភាព រួចហើយមនុស្សជិតខាងក៏ព្រមទទួលក្នុងរឿងដែលអ្នកបានកំពុងធ្វើដែរ។

៨. សម្លឹងឆ្ពោះទៅរកគោលដៅក្នុងជីវិត

ប្រសិនបើអ្នកត្រូវការភាពជោគជ័យ អ្នកត្រូវរកគោលដៅក្នុងជីវិតឲ្យឃើញ កាន់តែលឿនកាន់តែល្អ ព្រោះការស្គាល់ថា តើអ្នកត្រូវការអ្វី និងត្រូវការឲ្យមនុស្សនិយាយអំពីអ្នកក្នុងឋានៈអ្វីនៅចុងក្រោយនៃជីវិត? វានឹងជួយធ្វើឲ្យអ្នកមិនមានភាពច្របុកច្របល់ទៅជាមួយរឿងរទទូចជិតខាងតាមផ្លូវទៅកាន់គោលដៅនោះទេ។

អូប្រា មានភាពច្បាស់លាស់ក្នុងគោលដៅខ្លួនឯងតាំងពីក្មេង នាងមិនចង់ធ្វើជាមេផ្ទះធម្មតាៗទេ ក្នុងម៉ីស៊ីស៊ីពី នាងចង់ធ្វើជាពិធីការិនីតាមទូរស័ព្ទដែលមានមនុស្សស្គាល់ពេញប្រទេសនាងប្រាប់ថា រាប់ពីពេលនោះមក ខ្ញុំមានភាពច្បាស់លាស់ជាមួយគោលដៅរបស់ខ្លួនឯង ខ្ញុំសម្លឹងមើលរកគ្រាន់តែជាមាគ៌ាដែលត្រូវធ្វើឲ្យបានប៉ុណ្ណោះ។ ខ្ញុំមិនព្រមប្រែត្រឡប់ ពេលមានមនុស្សដាក់សំនើរអ្វី ដែលវាមិនសមស្របជាមួយនឹងតម្រូវការ និងមិនធ្លាប់ចាប់អារម្មណ៍សម្តីមើលងាយមើលថោកបណ្តោសបង្អាប់អ្វីទាំងអស់ ព្រោះខ្ញុំដឹងច្បាស់ថា តើខ្ញុំត្រូវការអ្វី?”

៩. មិនត្រូវអំនួតខ្លួន ថាគ្រាន់បើ

ក្រោយពីចេះដាក់កាយដាក់ចិត្ត ធ្វើល្អហើយ មិនត្រូវអំនួតខ្លួន ពុំដូច្នោះទេ វាមិនសល់ភាពល្អអ្វីទាំងអស់។ វាជារឿងមួយដែលអូប្រាប្រកាន់ភ្ជាប់អនុវត្តមករហូត ទោះបីជានាងហែលឆ្លងកាត់ភាពលំបាកតោកយ៉ាក រហូតបានក្លាយជាអ្នកមានស្តុកស្តម្ភ ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាបុគ្គលទទួលបានភាពជោគជ័យលំដាប់ប្រទេសក៏ដោយ ប៉ុន្តែនាងសុំប្រើជីវិតបែបមនុស្សធម្មតាដើរលើដីម្នាក់។ នាងធ្លាប់និយាយកម្លែងលេចសើចក្នុងបទសម្ភាសថា ទោះបីជាខ្ញុំនឹងពាក់ស្បែកជើងមួយគូដ៏ពេញនិយមផ្សាយលើកម្មវិធីក៏ដោយ ប៉ុន្តែខ្ញុំក៏នៅតែឈរជាន់ផែនដីមួយនេះ ដូចមនុស្សធម្មតាទូទៅដដែល”។

១០. ញញឹមទៅកាន់គ្រប់ស្ថានការណ៍

ជីវិតសព្វថ្ងៃនេះ យើងសុទ្ធតែជួបប្រទះរឿងរ៉ាវយ៉ាងច្រើន ពេលខ្លះក៏ស្រស់ស្រាយ ពេលខ្លះស្ថានការណ៍ក៏នាំឲ្យខ្វល់ខ្វាយទ្រាំទុក្ខលំបាក ប៉ុន្តែសម្រាប់ អូប្រា វិញ នាងប្រាប់ដល់យើងថា ពេលជួបប្រទះរឿងចម្លែកថ្មីៗក្នុងជីវិត ចូរកុំខ្វល់ឡើយ
មានកម្មវិធីតាមទូរស័ព្ទមួយ បានសម្ភាសអូប្រា ដោយឲ្យនាងរើសយករូបថតក្នុងអតីតឡើងមក ហើយឲ្យនិយាយអំពីរូបភាពនោះៗ។ អូប្រាបរិយាយថា ក្នុងរូបភាពជាក្មេងស្រីម្នាក់ដ៏ស្រស់សោភា មានកែវភ្នែកដ៏ភ្លឺស្អាតល្អ ពេលនោះនាងអាយុប្រមាណជា២០ ឆ្នាំ នាងកំពុងឈរនៅមុខស្ថានីយ៍ទូរស័ព្ទដែលនាងកំពុងធ្វើការក្នុងឋានៈអ្នករាយការណ៍ព័ត៌មាន។ នាងមើលទៅហាក់ដូចស្ងប់ស្ងៀម ញញឹមដូចមានសេចក្ដីសុខ ប៉ុន្តែខ្ញុំបានដឹងយ៉ាងច្បាស់ណាស់ថា នាងកំពុងមានកង្វល់ និងភ័យខ្លាចញាប់ញ័រកម្រិតណា!

បើខ្ញុំកំពុងនៅត្រង់នោះ ហើយអាចនិយាយអ្វីជាមួយនាងបាន។ ខ្ញុំនឹងប្រាប់នាងថា កុំទៅខ្វល់ឡើយ ចូរសម្រាកឲ្យធូរ យកកម្លាំង ហើយគ្រប់យ៉ាងនឹងរៀបរយទៅឯកឯង

ប្រភព : WWW.LEADERWINGS.COM 
ប្រែ.ចាន់


No comments:

Post a Comment