Wednesday, June 29, 2016

ជីវិតត្រូវតែ “រឹងមាំ” (Strong)



ជីវិតត្រូវតែ រឹងមាំ” (Strong) នាងម៉ាថា ស្តេវ៉ាដ ដែលជាស្រី្តគំរូធ្វើឲ្យស្រ្តីទាំងឡាយកោតក្រែងនាង! បានបង្ហើបនូវ១០ គន្លឹះឈានជើងដល់កំពូលអ្នកគ្រប់គ្រង់។ នាងជាគំរូដល់ស្ត្រីដែលទទួលបានភាពជោគជ័យពីការធ្វើក្នុងរឿងដែលខ្លួនស្រលាញ់ដោយភាពងប់ងល់ និងតាមចំណង់ចំណូលចិត្ត ដោយមិនឲ្យកើតផលប៉ះពាល់ដល់តួនាទីភាពជាស្ត្រីមេផ្ទះដ៏សម្បូរបែបឡើយ។

នាងម៉ាថា ហេលេន ស្តេវ៉ាដ (Martha Helen Stewart) គឺចាស្ត្រីជនជាតិអាមេរិកជាបុគ្គលល្បីឈ្មោះក្នុងឋានៈអ្នកវិនិយោគិន និងពិធីការិនីអានព័ត៌មានតាមកញ្ចក់ទូរទស្សន៍ ហើយជាអ្នកនិពន្ធ និងជាអ្នកស្ថាបនិកក្រុមហ៊ុនឈ្មោះថា ម៉ាថាស្តេវ៉ាដលីហ្វវិងអមនិមីឌា។ នាងជាគំរូរបស់ស្ត្រីដែលមានភាពជោគជ័យពីការធ្វើរឿងដែលខ្លួនស្រលាញ់ ដោយភាពងប់ងល់ និងតាមចំណង់ចំណូលចិត្ត ដោយមិនឲ្យផលប៉ះពាល់ដល់កតព្វកិច្ចតួនាទីភាពជាស្ត្រីមេផ្ទះដ៏សម្បូរបែប ដូចគ្នានឹងស្ត្រីទូទៅរបស់អាមេរិចដែរ។

ទស្សនាវដ្តី ញូ យ៉ក បានឲ្យសហ័សនាម ម៉ាថា ស្តេវ៉ាដ ថាជាស្ត្រីអាមេរិចដែលលេចធ្លោរម្នាក់ និងមានឥទ្ធិពលបំផុតក្នុងយុគសម័យនេះ ហើយម៉ាថា ថែមទាំងមានឈ្មោះថា ជាអ្នកជំនួញដែលមានឥទ្ធិពល និងជា មហាសេដ្ឋីនីជាតិអាមេរិចដំបូង ដែលបានស្ថាបនាជំនួញដល់បានទទួលជោគជ័យដោយខ្លួនឯង។ ចេញពីពាក្យមួយឃ្លាដ៏មានតម្លៃ “I am brand” ដែលឆ្លុះបង្ហាញពីភាពមុតមាំ និងសភាវខ្លួនរបស់នាងយ៉ាងច្បាស់ក្រលែត ១០ ទស្សនគតិរបស់ម៉ាថា ស្តេវ៉ាដ ជាស្ត្រីលេចធ្លោរម្នាក់ និងមានឥទ្ធិពលរបស់អាមេរិច។

១) មានភាពចង់ដឹងចង់ឃើញ

គោលបំណងរបស់ ម៉ាថា គឺត្រូវជាមនុស្សដែលចង់ដឹងចង់ឃើញ មានភាពស្ទុះស្ទា មានអារម្មណ៍សប្បាយរីករាយ និងរំភើបដែលបានរៀនគ្រប់ពេលវេលា ព្រោះនាងគិតថា រឿងរ៉ាវទាំងអស់នេះ គឺជាមូលដ្ឋាននៃភាពជោគជ័យ។ ក្រៅពីមានភាពចង់ដឹងចង់ឃើញហើយ ម៉ាថា នៅចូលចិត្តសិក្សាស្រាវជ្រាវ  សាកល្បង ដកពិសោធ មានព្យាយាម និងសប្បាយទៅជាមួយរឿងដែលនាងបានចាប់ផ្តើមធ្វើ។

ការប្រើប្រាស់ពេលជាមួយរឿងដែលខ្លួនងប់ងល់ និងចង់ដឹងចង់ឃើញ ធ្វើឲ្យកើតការចង់រៀនសូត្រ ចង់សាកល្បង បានចាប់ផ្តើមធ្វើ និងស្រាវជ្រាវជួបរឿងប្លែកៗផ្សេងៗគ្នា។ រឿងផ្សេងៗទាំងអស់នោះ នឹងធ្វើឲ្យនាងមានអារម្មណ៍រំភើបសប្បាយរីករាយ ហើយនាំយកចំណេះដឹងទាំងអស់ហ្នឹងមកអភិវឌ្ឍ ឬដាក់គំរោងឲ្យវាក្លាយជារឿងថ្មីមួយទៀតក្នុងមុខជំនួញក្នុងពេលអនាគត។

២) មានការរៀបចំគំរោង

ពេលធ្វើជំនួញមានការដាក់ផែនការ ក៏មិនចាំបាច់ត្រូវខ្លាច មិនត្រូវមានកង្វល់ជាមួយបញ្ហា ឬរឿងដែលអាចកើតឡើងក្នុងថ្ងៃអនាគតឡើយ ពីព្រោះបានវាយតម្លៃមើលហេតុការណ៍នោះទុកជាមុនស្រេចហើយ។ ការដាក់ផែនការដែលល្អ ទស្សនគតិដែលល្អ មានការចេញប្លង់ដែលល្អសម្រាប់ដំណើរការការងារក្នុងមួយ ឬពីរ ឬក៏បីឆ្នាំ។ ម៉ាថា ជឿជាក់ថា នាងនឹងអាចស្រាវជ្រាវរកឃើញពីវិធីអនុវត្តតាមគំរោងរបស់នាងបានតាមរបៀបវិរៈនោះ

៣) រត់ទៅតាមគំនិតសុបិនរបស់ខ្លួនឯង

នាងមានគោលគំនិត និងមានជំនឿថា ប្រសិនបើមនុស្សយើងមានគំនិត មានក្តីសង្ឃឹម មានសុបិនដែលអស្ចារ្យ។ គ្រប់គ្នានឹងត្រូវធ្វើគ្រប់វិថី ដើម្បីគាំទ្រក្តីសង្ឃឹម ក្តីសុបិននោះឲ្យបានជោគជ័យ។ ភាពជោគជ័យរបស់មនុស្សរមែងកើតឡើងពីគំនិត ព្រោះគំនិតធ្វើឲ្យកើតថាមពល កើតកម្លាំងជម្រុញ ពេលណាហ៊ានគិត ក៏នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យរឿងដែលគិតនោះបានជោគជ័យ។

៤) បានទទួលភាពទុកចិត្តពីអតិថិជន

អភិវឌ្ឍ និងបង្កើតមូលដ្ឋានគ្រឹះអតិថិជនឲ្យបានច្រើនឡើង។ ម៉ាថា ប្រៀបប្រដូចខ្លួនឯងជាទំនិញ ដែលត្រូវទទួលបានភាពទុកចិត្ត ធ្វើឲ្យអតិថិជនកើតមានភាពជឿជាក់។ នាងមិនបានឲ្យតម្លៃជាមួយនឹងភាពសរសើរ និងពុំមានសង្ឃឹមក្នុងរឿងនៃតួលុយ។ រឿងដែលត្រូវការគឺមានពេលនៅជាមួយរឿងដែលខ្លួនស្រលាញ់ និងងប់ងល់ចិត្តនោះ។

ដូច្នោះនាងទើបជឿជាក់ថា ការធ្វើប្រយោជន៍ដើម្បីសង្គម ធ្វើឲ្យមនុស្សដែលលំបាកគ្មានសំលៀកបំពាក់ដែលកក់ក្តៅទុកស្លៀកពាក់ ធ្វើឲ្យមនុស្សទាំងអស់នោះមានសេចក្តីសុខ និងធ្វើឲ្យមនុស្សទូទៅបានជាប់ចិត្តដិតអារម្មណ៍ក្នុងរឿងដែលនាងបានធ្វើជារឿងសំខាន់ ដែលនាងនឹងធ្វើឲ្យកើតភាពទុកចិត្តពីអតិថិជន។

៥) គ្រប់បញ្ហាមានដំណោះស្រាយ

ម៉ាថា ស្តេវ៉ាដ ពោលថា បណ្តាមេដឹកនាំរបស់ក្រុមហ៊ុន និងគោលដៅរបស់មុខជំនួញ គេច្រើនគិតថា ជំនួញមានឡើង មានចុះ ប៉ុន្តែខ្ញុំមិនគិតដូច្នោះទេ ខ្ញុំគិតថា វាគឺភាពរាក់ទាក់ដែលនឹងដោះស្រាយបញ្ហាដែលបានគិតថាធ្វើមិនបាន

រឿងដែល ម៉ាថា សំដៅដល់ គឺការពិបាកច្រើនពីភាពប្រថុយប្រថាន។ ពេលមានបញ្ហាកើតឡើងរមែងត្រូវមានភាពផ្សងព្រេងតាមមកដែរ។ អ្នកជំនួញភាគច្រើនទើប ព្រមទទួលសំរែក ដែលអាចនឹងកើតឡើងតាមកាលកំណត់ ហើយផ្ទុយផ្សេងពីនាង ព្រោះនាងគិតថាភាពប្រថុយប្រថានដែលអាចកើតឡើងគឺ ការទទួលឱកាស ជាភាពរាក់ទាក់ក្នុងការស្វែងរកគោលគំនិតដោះស្រាយបញ្ហា ដែលអាចកើតឡើង ហើយនាងសម្លឹងមើលថា ជារឿងសំខាន់មូលដ្ឋានគ្រឹះនៃភាពជាអ្នកប្រកបការដ៏ល្អមួយ។

៦) ចេះរៀនរឿងថ្មីៗជារៀងរាល់ថ្ងៃ

ពេលចាប់ផ្តើមធ្វើជំនួញ នាងជឿជាក់ថា អាចទទួលបានភាពជោគជ័យក្នុងរឿងដែលនាងគិតរំពឹងទុក និងមានវិថីជីវិតដែលជនដទៃប្រាថ្នាចង់បានដែលមានកើតឡើងបានដូចគ្នា។ ក្នុងពេលនោះ ម៉ាថា ប្រាថ្នាចង់នាំយកបទពិសោធ ឬរឿងដែលនាងបានរៀនដឹងសាងកម្លាំងបណ្តាលចិត្តឲ្យដល់មនុស្សដទៃទៀត ហើយរឿងដែលបានធ្វើឲ្យល្អបំផុតគឺ ចេះរៀនរឿងរ៉ាវថ្មីៗជារៀងរាល់ថ្ងៃ ដើម្បីបង្កើតនូវបទពិសោធឲ្យដល់ខ្លួនឯង

៧. កុំស្រក់ទឹកភ្នែកលើមុខជំនួញ

 “ខ្ញុំនឹងមិនព្រមសម្រក់ទឹកភ្នែកលើមុខជំនួញឡើយ ខ្ញុំមិនគិតថាជំនួញមានតម្លៃទៅដល់ថ្នាក់សម្រក់ទឹកភ្នែកដាក់ទេ ច្រើនជាងនោះ ខ្ញុំគិតថា ខ្ញុំគួរនឹងប្រមូលរួបរួមកម្លាំងចិត្ត និងចាប់ផ្តើមជាថ្មីម្តងទៀត

៨. ប្រៀបប្រដូចខ្លួនឯងគឺជាអតិថិជន

ម៉ាថា ពោលជានិច្ចថា តាំងពីខ្ញុំចាប់ផ្តើមធ្វើការងារ ខ្ញុំប្រៀបដូចជាអតិថិជនម្នាក់ ដែលត្រូវសួរខ្លួនឯងជានិច្ចថា តើអ្វីគឺជាវត្ថុដែលខ្ញុំត្រូវការ និងអ្វីគឺជាវត្ថុដែលបាត់បង់ចេញទៅពីជីវិតខ្ញុំ

ព្រោះវត្ថុដែលនាងសួរខ្លួនឯង គឺជាតម្រូវការរបស់អតិថិជន និងជាវត្ថុដែលធ្វើឲ្យនាងដឹងថា តើជំនួញគួរតែអភិវឌ្ឍ ឬចាក់បំពេញរឿងដែលអតិថិជនត្រូវការបានដូចម្តេច?

៩. កុំធ្វើខ្លួនឯងឲ្យធុញថប់ខ្លាំងពេក

ការធ្វើជំនួញមិនចាំបាច់ធុញថប់ ឬមួមៅជ្រុលពេកទេ ប៉ុន្តែត្រូវធ្វើដោយក្តីស្រលាញ់ ដោយក្តីពេញចិត្ត ធ្វើការងារដោយរីករាយសប្បាយចិត្ត និងដោយក្តីរំភើប មិនស្ត្រេសប៉ុន្តែត្រូវសាងអារម្មណ៍ងប់ងល់ក្នុងរឿងដែលខ្លួនធ្វើ។ ឧទាហរណ៍ងាយៗ ប្រសិនបើយើងមានចំណង់ចំណូលចិត្តការធ្វើម្ហូប យើងនឹងស្វែងរកវិធី និងគន្លឹះរសជាតិឆ្ងាញ់ផ្សេងៗ។ ការធ្វើការងារក៏ដូចគ្នា ប្រសិនបើប្រាសចាកភាពសប្បាយរីករាយទៅហើយ មានតែភាពស្ត្រេស ក៏នឹងធ្វើឲ្យមានតែភាពធុញទ្រាន់ ការងារដែលកំពុងធ្វើនោះវាមិនរីកចម្រើនឡើងទេ។

១០. ព្រមជានិច្ចនឹងទប់ទល់ជាមួយការងារធ្ងន់(ច្រើន)

ត្រូវតែព្រមជានិច្ចដែលត្រង់នឹងទប់ទល់ជាមួយការងារធ្ងន់ និងគិតថាវាគឺការងារដ៏អស្ចារ្យដែលអាចបន្ថែមផលកម្រៃឲ្យបានយ៉ាងល្អ។ នាងថែមទាំងស្រាវជ្រាវរកឃើញថា រឿងដែលត្រូវធ្វើវាគ្រាន់តែការប្រឈមមុខជាមួយការលំបាក ប៉ុន្តែរឿងដែលវាកើតតាមមកនោះគឺ ការមានចំណូលបានច្រើនឡើង។ ក្នុងទីបំផុតចំណូលដែលបន្ថែមឡើងក្នុងធនាគារ គឺភាពជោគជ័យពីរឿងដែលអ្នកបានតាំងចិត្តធ្វើការធ្ងន់ឬច្រើន ហ្នឹងឯងគឺជាភាពជោគជ័យក្នុងមុខជំនួញយ៉ាងពិតប្រាកដ៕
...................................................................................
ទាក់ទង់សកម្មភាពរបស់នាងម៉ាថា ហេលេន ស្តេវ៉ាដ បានត្រង់
https://www.facebook.com/marthastewart
អានរឿងរ៉ាងរបស់នាងម៉ាថា ស្តេវ៉ាដ បន្ថែម
បង្ហើបអាថ៌កំបាំងពីភាពជោគជ័យលើមុខជំនួញទំនាក់ទំនង អ្នកនាងម៉ាថា ស្តេវ៉ាដ មាតាឡៃស្តៃ ម៉ាថា ស្តេវ៉ាដ http://www.marthastewart.com
.....................................................
ប្រភព៖ leaderings
........................................

ប្រែ.ចាន់

No comments:

Post a Comment