Thursday, June 30, 2016

១៧ ប្រយោគដែលមេដឹកនាំនិយាយរាល់ថ្ងៃ


១៧ ប្រយោគដែលមេដឹកនាំដ៏ល្អគេពិភាក្សាគ្នារាល់ថ្ងៃក្នុងកន្លែងការងារ ដោយធ្វើខ្លួនប្រៀបដូចជាមិត្តរួមការងារក្នុងតំណែងតួនាទីដូចគ្នា ដើម្បីសាងសម្ព័ន្ធមេត្រីភាព ការទំនុកចិត្ត និងការសម្តែងពីភាពស្មោះត្រង់ភក្តីភាព។

ក្រុមមេដឹកនាំក្នុងក្រុមនីមួយៗដែលបានទទួលភាពជោគជ័យ ពួកគេមានទស្សនគតិដ៏ល្អៗ ថែមទាំងសាងសម្ព័ន្ធភាពដ៏ល្អជាមួយកូនចៅក្នុងកន្លែងធ្វើការងារ ជំនួសមុខងារដែលជាអ្នកបង្គាប់បញ្ជាការតែម្យ៉ាង ដោយធ្វើខ្លួនឲ្យដូចជាមិត្តរួមការងារក្នុងតំណែងស្មើគ្នា ដើម្បីសាងសម្ព័ន្ធមេត្រីភាព ការទំនុកចិត្ត ហើយនឹងការស្រលាញ់មានភក្តីភាពចំពោះចៅហ្វាយច្រើនឡើង។

១) What do you think? សួរពីមតិយល់ឃើញ
ចៅហ្វាយនាយដែលល្អនឹងដឹងថា កូនចៅរបស់អ្នកជាប្រភពនៃគំនិតថ្មីៗដែលបានកើតឡើងមិនដូចគ្នាទេ ព្រោះមនុស្សម្នាក់ៗមានគំនិតផ្សេងៗគ្នា និងនៅពេលចៅហ្វាយនាយសួរកូនចៅថា តើអ្នកមានគំនិតយល់ឃើញអ្វីខ្លះ? ដោយការសម្តែងចំណាប់អារម្មណ៍ថា គំនិតយល់ឃើញរបស់កូនចៅនោះវាមានសារៈប្រយោជន៍ចំពោះកិច្ចការការងារបានយ៉ាងច្រើន។

២) I trust you និយាយសម្តែងឲ្យកូនចៅដឹងថាអ្នកជឿជាក់លើពួកគេ
កូនចៅគ្រប់រូបតែងតែត្រូវការឲ្យចៅហ្វាយនាយរបស់ពួកខ្លួនទុកចិត្ត និងនៅពេលកូនចៅយល់ឃើញថា ចៅហ្វាយនាយសម្តែងបង្ហាញអំពីភាពទុកចិត្តហើយ ពួកគេក៏ព្រមធ្វើការឲ្យលទ្ធផលចេញមកល្អដោយភាពស្មោះត្រង់ និងទុកចិត្តចៅហ្វាយនាយវិញផងដែរ។

៣) I know you can do it ខ្ញុំដឹងថា អ្នកអាចធ្វើបាន
សម្តីការផ្តល់កម្លាំងចិត្តបន្ថែមលើការទំនុកចិត្តឲ្យដល់កូនចៅ ធ្វើឲ្យកូនចៅមានទំនុកចិត្តក្នុងការបំពេញការងារ។ ការងារដែលចេញមកក៏សម្រេចបានស្រួល ប្រព្រឹត្តទៅបានដោយល្អ។

៤) It's not your Fault មិនថ្វីទេ វាមិនមែនជាកំហុសអ្នកទេ
ពេលខ្លះពេលកើតមានបញ្ហាឡើង និងមិនមានកូនចៅម្នាក់ណាអាចដោះស្រាយបញ្ហានេះបាន កុំពោលស្តីបន្ទោស ព្រោះមនុស្សគ្រប់គ្នាអាចមានកំហុសឆ្គងបាន ប្រាប់កូនចៅឲ្យដឹងថា រឿងនេះយើងអាចដោះស្រាយរួមគ្នាបាន។

៥) I'm proud of you មានមោទនភាពចំពោះពួកអ្នក
មនុស្សគ្រប់គ្នាចូលចិត្តស្តាប់មនុស្សដែលនៅជុំវិញ មិនថាឪពុកម្តាយ ចៅហ្វាយនាយ ឬមនុស្សជុំវិញខាងដែលបានពោលសរសើរថា គេមានមោទនភាពចំពោះពួកខ្លួន ជាពិសេសសម្តីសរសើរពីចៅហ្វាយនាយថា មានមោទនភាពក្នុងលទ្ធផលការងារដែលកូនចៅបានធ្វើ វាជួយបន្ថែមកម្លាំងចិត្តក្នុងការបំពេញការងារទៀតផង។

៦) Please ប្រើពាក្យស្នើសុំច្រើនជាងពាក្យបង្គាប់បញ្ជា
មិនថាចៅហ្វាយនាយ ឬកូនចៅ មនុស្សគ្រប់គ្នាមិនចូលចិត្តត្រូវគេបង្គាប់បញ្ជាលើការងារ កែប្រែវិធីនិយាយជាថ្មី រើសពាក្យសម្តីដែលពុំដូចជាការបង្គាប់បញ្ជា ប្រើពាក្យពេចន៍ដ៏សមរម្យ ពេលត្រូវការឲ្យកូនចៅធ្វើការឲ្យខ្លួន។

៧) Thank you អរគុណ
ជឿឬមិនជឿ ថា៥៨% នៃការធ្វើជំរឿនកូនចៅក្នុងកន្លែងធ្វើការងារចូលចិត្តឲ្យចៅហ្វាយនាយពោលសម្តែងការអរគុណពេលណាកូនចៅធ្វើការបានសម្រេចជោគជ័យ។

៨) Great idea-let's do it មានគំនិតដ៏ល្អណាស់ ធ្វើវាបន្ត
ពេលចៅហ្វាយនាយបានមានគំនិត ឬគំនិតល្អៗពីកូនចៅ។ ពេលខ្លះគំនិតទាំងអស់នោះមានច្រើនពេក រើសយកមកប្រើមិនចេះអស់ទេ និយាយឲ្យកម្លាំងចិត្តថា គំនិតដែលពួកគេគិតនោះល្អ និងនាំគ្នាធ្វើបន្តទៀត។

៩) I've always got time for you មានពេលផ្តល់ឲ្យជានិច្ច
មានពេលទំនេរជួបជុំកូនចៅតាមដែលអាចធ្វើទៅបាន ដើម្បីទទួលស្តាប់បញ្ហា និងគោលគំនិតផ្សេងៗដែលពួកគេចង់និយាយ ឬចង់ប្រាប់ចៅហ្វាយនាយ ដើម្បីកែលម្អដោះស្រាយឲ្យកិច្ចការការងារចេញមកល្អប្រសើរឡើង។

១០) I couldn't have done it without you មានគំនិតពីរ ល្អជាងមានគំនិតមួយ
ប្រាប់កូនចៅរបស់អ្នកថា តើពួកគេមានតម្លៃណាស់កម្រិតណាក្នុងកន្លែងធ្វើការងារទីនេះ និងការងារគ្រប់យ៉ាងនោះនឹងមិនបានជោគជ័យ ហើយចេញលទ្ធផលមកល្អបាន ប្រសិនណាបើគ្មានពួកគេចាំឲ្យជាកម្លាំងចិត្តទេនោះ។

១១) No one is perfect មិនមានអ្នកណាល្អគ្រប់ដប់ទេ
ពេលខ្លះការធ្វើការងារមានកំហុសឆ្គង មិនគួរមានពាក្យសម្តីច្រំដែលៗ ឬពោលបន្ទោសឲ្យទេ។ មធ្យោបាយដែលល្អ ចៅហ្វាយនាយគួរនិយាយផ្តល់ជាកម្លាំងចិត្ត ពីព្រោះគ្រប់យ៉ាងមិនមានអ្វីល្អគ្រប់ ១០០%ទេ ប៉ុន្តែឲ្យយកកំហុសឆ្គងនោះមកធ្វើជាមេរៀនវិញ។

១២) What can I do to help? តើមានអ្វីឲ្យជួយខ្លះទេ?
កូនចៅគ្រប់រូបត្រូវការឲ្យចៅហ្វាយនាយគាំទ្រ និងលូកដៃចូលមកជួយស្រោចស្រង់ ចាំក្លំមើលការប្រព្រឹត្តទៅរបស់រឿងដែលចូលទៅជួយសង្គ្រោះនោះ។

១៣) I made a mistake ព្រមទទួលពេលធ្វើខុសភ្លាត់
គ្មានកូនចៅណាម្នាក់ដែលផ្តល់សេចក្ដីគោរពចៅហ្វាយនាយដែលគ្មានទំនួលខុសត្រូវទេ ឬមិនព្រមទទួលពេលខ្លួនឯងធ្វើខុស។ វារិតតែអាក្រក់បើមានចៅហ្វាយនាយប្រភេទដែលចូលចិត្តទម្លាក់កំហុសឲ្យអ្នកផ្សេងទទួលបន្ត។ ចៅហ្វាយនាយជំពួកនេះជាគំរូមិនល្អសោះ ហើយកូនចៅនឹងចាប់ផ្តើមធ្វើខ្លួនរយាលនៅឆ្ងាយឡើងៗ។ វិធីហៅជំនឿទុកចិត្តមកវិញដែលលឿនបំផុត គឺព្រមទទួលកំហុសរបស់ខ្លួនឯង និងដោះស្រាយកំហុសនោះឲ្យត្រឹមត្រូវវិញ។

១៤) I need your help កុំខ្មាសដែលត្រូវការជំនួយសង្គ្រោះពីអ្នកដទៃដែលទាបជាង
ពេលត្រូវការជំនួយសង្គ្រោះពីអ្នកណាម្នាក់ កុំខ្មាសអៀនដែលត្រូវនិយាយសុំជំនួយសង្គ្រោះពីអ្នកដទៃរបស់អ្នក ព្រោះពួកគេពេញចិត្ត និងព្រមហុចដៃឲ្យអ្នកឈោងតោងស្រាប់ទៅហើយ។

១៥) Anything is possible គ្រប់យ៉ាងអាចទៅរួច
មេដឹកនាំដែលល្អនោះនឹងដឹងថា គ្មានលក្ខខណ្ឌណាកំណត់ដែលមកជំទាស់ប្រឆាំងកិច្ចការការងារឲ្យជោគជ័យបានទេ ចាំបំពេញបន្ថែមកម្លាំងបណ្តាលចិត្ត និងទិន្នន័យដែលមានប្រយោជន៍ ហើយថែមទាំងត្រូវការធ្វើខ្លួនឲ្យដូចជាកែវដែលមានទឹកត្រឹមតែពាក់កណ្តាលអ៊ីចឹង ហើយនឹងព្រមទទួលយកចំណេះដឹងថ្មីៗចូលមកបំពេញបានជានិច្ច។

១៦) I'm sorry និយាយពាក្យសុំទោសខ្លះ
ពាក្យពោលសម្តែងភាពសោកស្តាយ ឬក៏សុំទោសជាប្រយោគមួយដែលមនុស្សគ្រប់គ្នាត្រូវការចង់ឮ វាទាំងជួយរក្សាអារម្មណ៍ដល់គ្នាទៅវិញទៅមកបានល្អ ទោះបីជាចៅហ្វាយនាយឬថៅកែក៏ដោយ ពេលធ្វើខុសក៏គួរនិយាយពាក្យសុំទោស។

១៧) I've got your back នៅពីក្រោយចាំគាំទ្រ
កូនចៅគ្រប់គ្នាតែងតែត្រូវការក្រុមអ្នកគាំទ្រនៅពីក្រោយចាំគាំទ្រជួយ និងអប់អរ ជាពិសេសខ្លាំងជាងនេះជាមួយចៅហ្វាយនាយ ឬថៅកែរបស់ពួកខ្លួន ប្រើអំណាចដែលខ្លួនឯងមានក្នុងផ្លូវល្អ ធ្វើឲ្យកូនចៅជឿទុកចិត្តថា គេអាចទុកចិត្តចៅហ្វាយនាយពួកខ្លួនបានទាំងពេលមានសុខ និងទុក្ខ។

ប្រភព៖ http://www.inc.com

ប្រែ.ចាន់

No comments:

Post a Comment