Thursday, June 30, 2016

ចិត្តដែលគេបង្វឹកបានល្អហើយ រមែងនាំសុខមកឲ្យ


ចិត្តត្រូវតែហ្វឹកហាត់ និងចម្រើនវាឲ្យបានច្រើន
ហ្វឹកហាត់វាឲ្យបានច្រើន វានឹងធ្វើប្រយោជន៍ឲ្យខ្លួនឯងបានយ៉ាងក្រៃលែង
វានឹងផ្លាស់ប្តូរពីបុថុជ្ជន ឲ្យក្លាយជាព្រះអរិយជនបាន។

 លើកឧទារណ៍មនុស្សដូចគ្នា មនុស្សម្នាក់មិនខឹងក្រោធ
ចិត្តល្អ មានក្តីមេត្តា រមែងជាទីចូលទៅជិតនៃពួកជន
ហើយបើចិត្តរក្សាគុណធម៌នេះទុកបានច្រើន
អាចគួរដល់ការក្រាបសំពះថ្វាយបង្គំទុកជាការគោរពបូជា។

គ្រាន់តែមិនក្រោធខឹងតែម្យ៉ាង ថែមទាំងបានគុណធម៌វិសេសកម្រិតនេះ
ចុះបើមិនមានចិត្តលោភលន់ វានឹងល្អប្រសើរជាងនេះប៉ុនណាទៅ!

សមដូចជាសុភាសិតលើកឡើងថា
សេចក្ដីសុខសេចក្តីចម្រើនទាំងឡាយទាំងពួង
រមែងកើតឡើងពីចិត្តមុនទាំងអស់”។ ពេលណាផ្លាស់ប្តូរចិត្តបានល្អហើយ
រឿងល្អៗទាំងឡាយ ដូចជា ទ្រព្យសម្បត្តិ គុណសម្បត្តិ លាភ
 យស សរសើរ។ រឿងល្អៗទាំងឡាយនេះ រមែងចេញជាផ្លែផ្កា
តាមក្រោយផងដែរ។ ដូច្នោះ ចិត្តជាមូលហេតុនៃ
សេចក្ដីសុខសេចក្ដីចម្រើនទាំងឡាយទាំងពួង។

ក្នុងជីវិតនេះគួរតែបានហ្វឹកហាត់ចិត្ត និងឲ្យជា
រឿងសំខាន់បំផុតក្នុងជីវិត ក្រៅពីប្រភពជាទីនាំមក
នូវបុណ្យហើយ ថែមទាំងមានមង្គលនាំមកដល់ខ្លួនទៀតផង៕

-មានព្រះធម៌តាមផ្លូវ-



No comments:

Post a Comment