គ្រិស្តៀណូ រ៉ាណាលដូ (Cristiano Ronaldo) ដែលបានកើតមកជាកូនក្នុងត្រកូលគ្រួសារដ៏ក្រក្រីមួយគ្មានអ្វីៗ ដូចគេ ជាកូនដែលម្តាយរកគ្រប់វិធីដើម្បីព្យាយាមរំលូតចោល
ដោយសារតែភាពក្រីក្រ ជាកូនដែលកើតមក ទាំងលំបាកទាំងដែលឪពុកម្តាយមិនចង់បាន។ ពេលកើតមកហើយគ្មានម្ហូបអាហារឬក៏សំលៀកបំពាក់ គ្រប់គ្រាន់ដូចគេ
មានជំងឺបេះដូងប្រចាំកាយ ត្រូវបង្ខំឲ្យឈប់លេងបាល់ទាត់ តែគាត់មិនព្រមបោះបង់ ជាសិស្សម្នាក់ដែលត្រូវគ្រូ
និងសាលាដេញចេញពីថ្នាក់ ជាកូនមនុស្សម្នាក់ដែលគេមើលងាយមើលថោក ព្រោះតែខ្លួនក្រ ឳពុកញៀនស្រា។
ជីវិតបែបនេះពិតជាពិបាកខ្លាំងណាស់ តើលើលោកនេះមានមនុស្សប៉ុន្មាននាក់
ដែលជួបរឿងលំបាកតាំងពីនៅក្នុងផ្ទៃពោះបែបនេះ?
ផ្ទុយទៅវិញភាពលំបាកទាំងនោះមិនបានធ្វើឲ្យមនុស្សម្នាក់នេះចុះចាញ់
ឬក៏រារថយនោះទេ គាត់មិនដែលនិយាយពាក្យថា បោះបង់នោះទេ។ ការលំបាក ការមើលងាយ ការរើសអើង ការស្អប់ខ្ពើម
ការឈឺចាប់ ការខិតខំព្យាយាម ការអត់ធ្មត់ធ្វើឲ្យមនុស្សម្នាក់នេះមានការតស៊ូក្នុងឆាកជីវិត
ដើរក្នុងវិថីមួយដែលពោរពេញ ទៅដោយឧបសគ្គ និងព្យាយាមយកឈ្នះភាពលំបាកទាំងអស់នោះ រហូតបានក្លាយជាមនុស្សដែលអស្ចារ្យ ម្នាក់ក្នុងចំណោមមនុស្សខ្លាំងៗលើលោកនេះ។
នេះហើយគឺជាការតស៊ូក្នុងឆាកជីវិត :') ពេលនេះមនុស្សម្នាក់នេះឈប់លំបាកទៀតហើយ គាត់មានអ្វីគ្រប់យ៉ាងទាំងអស់ខុសឆ្ងាយស្រលះពីកាលមុន។
ប៉ុន្តែគួរឲ្យស្តាយដែលឪពុករបស់គាត់មិនបានមើលឃើញពីភាពជោគជ័យរបស់គាត់ពេលនេះ នៅសល់តែម្តាយមួយរូបដែលមានមោទនភាពបំផុតដែលគាត់មិនបានរំលូតកូនម្នាក់នេះ។
គាត់បាននិយាយប្រាប់ទៅម្តាយរបស់គាត់ថា "កូនប្រុសដែលម៉ាក់ព្យាយាមរំលូតចោលនេះ
ជោគជ័យនិងដល់ត្រើយជាងកូនផ្សេងៗទៀត"៕
...............................................
-
Cristiano Ronaldo -
NeverGiveUp
credit
RaIn O Ni
កែ.ចាន់
No comments:
Post a Comment