Friday, July 1, 2016

ពេញចិត្ត


បទធម្មវិភាគ មិនថាយើងកំពុងធ្វើអ្វី នឹងមានមនុស្សក្លំមើលយើងជានិច្ច មិនថាយើងនិយាយអ្វី ក៏មាន​មនុស្សផ្ចង់ស្តាប់យើងជានិច្ច មិនថាយើងនឹងគិតអ្វី នឹងមានមនុស្សរត់តាមគំនិតរបស់យើងជានិច្ច។

ទោះបីក្នុងរឿងដែលគ្មាមនុស្សបានឃើញក៏ដោយ ក៏នៅមានទេពតាសម្លឹងមើលដែរ។ មិនថាយើង​នឹងជាមនុស្សសំខាន់ ឬមិនសំខាន់ទេ សូមកុំប្រមាទក្នុងជីវិត។ មនុស្សភាគច្រើនគិតថា យើងមិនសំខាន់ មិនអីទេ គិតធ្វើនិយាយអ្វី​ ចេញមកក៏បានតាមសប្បាយ ប៉ុន្តែចុងក្រោយប្រាកដណាស់ថា កើតរឿងធំ​ទាល់តែបាន ដូច្នោះការគិត ការធ្វើ និងការនិយាយគ្រប់យ៉ាង ទើបត្រូវមានសតិស្មារតីគ្រប់គ្រងជានិច្ច កុំភ្លេចខ្លួនគិត ធ្វើ និយាយដូចមនុស្សឆ្កួត។

ពាក្យថាមានចិត្តគ្រប់គ្រងគឺ មានភាពពេញចិត្ត យកចិត្តទុកដាក់ យកចិត្តគេមកដាក់ចិត្តយើង ឲ្យដឹងថា តើរឿងដែលនិយាយចេញទៅវាជាគុណឬក៏ជាទោស នឹងពេញចិត្ត ឬមិនពេញចិត្ត តើនឹងមានទាស់ចិត្ត​អ្នកណាខ្លះទេ? ចិត្តត្រូវគ្រប់គ្រងឲ្យបានគ្រប់ពេល បើរកដំណោះស្រាយមិនទាន់កុំអាល ព្រោះការ​និយាយចេញទៅហើយ យកត្រឡប់មកវិញមិនបាន សម្តីនឹងជាចៅហ្វាយនាយយើង។

ភាពពេញចិត្តចាត់ទុកជាតួសតិ ដែលជាថាមពលនៃការត្រៀមលក្ខណៈ។

អ្នកអានអាចសង្កេតមើលឃើញខ្លួនឯងថា អ្នកណាធ្វើការងារពេញចិត្ត ឬគ្រាន់តែធ្វើ សង្កេតមើល​អាកប្បកិរិយា សម្តីសំដៅ សម្តីតបត ការផ្តើមសំនួរសួរក៏បាន។ ការងារដែលធ្វើដោយការពេញចិត្ត​ពេញថ្លើម​មានការខុសឆ្គងថយចុះកាន់តែតិចឡើង។

មនុស្សខ្លះពេលត្រូវគេសួរ មិនឆ្លើយ ធ្វើមិនដឹងមិនឮ ឬឆ្លើយដែរតែមិនមើលមុខ ឆ្លើយបណ្តើរដើរបណ្តើរ សម្តែងបញ្ជាក់ថា មិនពេញចិត្ត យ៉ាងនេះគេហៅថាខ្វះមន្តស្នេហ៍ទាក់ទាញ មិនផ្តល់កិត្តិយសដល់អ្នកសួរ ត្រូវតែប្រញាប់កែប្រែ។ ពេលណាធ្វើការងារឲ្យប្រញាប់ធ្វើ មានអារម្មណ៍រីករាយដែលមានការងារថ្មីឲ្យគិត​គ្រប់ពេលជានិច្ច។

រឿងរ៉ាវពេញចិត្តនេះ​វាជារឿងធំក្នុងការងារសាមគ្គីគ្នា យើងត្រូវសម្តែងចេញឲ្យឃើញច្បាស់លាស់ថា យើងនឹងព្រមនៅជាមួយអង្គភាពនោះ ដើម្បីជម្រុញសកម្មភាពឲ្យអង្គភាពនោះរីកចម្រើន៕

.......................................... 

ប្រភព៖ The Last Secret
ប្រែ.ចាន់

No comments:

Post a Comment