Saturday, July 2, 2016

ពេលណាស្នេហាក្លាយជាភ្នក់ភ្លើង



នៅក្រោមដំបូលផ្ទះសុទ្ធតែមានទុក្ខជាកម្មសិទ្ធិខ្លួនឯង មានទុក្ខធ្ងន់ខ្លះ ស្រាលខ្លះ ដូចៗគ្នាទាំងអស់ អ្នកក្រ​គ្មានលុយចាយក៏កើតទុក្ខ។ ក្នុងខណៈពេលដែលអ្នកមានស្តុកស្តម្ភមានប្រាក់មាសដូចគេចាក់គរ ក៏កើតទុក្ខ​បាន ព្រោះដោយសារលុយកាក់មិនអាចទិញសេចក្ដីសុខបាន ប៉ុន្តែពេលខ្លះទៀតលុយទាំងអស់នោះ​មិន​អាចកំចាត់បង់សេចក្ដីទុក្ខដែលមានឲ្យអស់ទៅបាន។ ម្ចាស់សំណួរនេះកើតទុក្ខយ៉ាងខ្លាំង គឺជាមនុស្ស​ដែល​មានលុយកាក់ច្រើនចាយវាយមិនអស់ ប៉ុន្តែបែរជាមានរឿងកើតទុក្ខមិនអាចកែខៃបាន។

នាងជាកូនប្រសារស្រីនៃគ្រួសារចិនមួយ។ គ្រួសាររបស់នាងជាគ្រួសារមួយមានសមាជិកមិនច្រើនគ្នាទេ មានតែប៉ា ម៉ាក់ក្មេកខាងប្តី។ ប្តីនាងជាកូនប្រុសពៅ មានបងស្រី២នាក់  បងប្រុស២នាក់ ព្រមទាំងពូ២នាក់ និងមីងម្នាក់ទៀត។ គ្រួសារនាងរស់នៅជាសហជិព  ធ្វើជំនួញច្រើនផ្នែក ជីវភាពអាចហៅបានថា ល្អណាស់។ កូននាងជាចៅ និងជាក្មួយដំបូងនៃគ្រួសារនេះ ថែមទាំងមានក្មួយប្រុស តាយាយនិងមីងមាទើបបណ្តោយតាមចិត្ត កា្លយជាក្មេងមានចិត្តអាត្មានិយមម្នាក់។ គេចង់បានអ្វីត្រូវតែបានហ្នឹង ឲ្យទាស់ចិត្តមិនបានឡើយ។ នាង និងប្តីនាងដាស់តឿនប្រដៅមិនបាន ព្រោះគ្រប់គ្នាចេះតែជំទាស់។ នាងចង់ផ្លាស់មករស់នៅដាច់ដោយឡែកក៏មិនបាន ព្រោះម៉ាក់ និងប៉ាក្មេកខាងប្តីមិនព្រមជាដាច់ខាត។ គ្រប់គ្នាក្នុងគ្រួសារស្រលាញ់ និងអាណិតនាង ប៉ុន្តែខ្លួននាងចេះតែតប់ប្រម៉ល់ខ្លាំងឡើងៗ ព្រោះមិនអាចឮមាត់ឮកក្នុងរឿងទាំងអស់នោះបាន។ នាងមិនធ្លាប់បានសហការសម្រេចចិត្តអ្វីបានទាំងអស់ ទាំងការចាយវាយអ្វីក៏ត្រូវសុំការអនុញ្ញាត ព្រោះតែអាស្រ័យក្រុមហ៊ុន។ ក្រៅពីម៉ាក់ក្មេកឲ្យនាងលាឈប់ពីការងារតាំងតែមានកូនមក។ ពេលនេះមានរឿងកូនចូលមកច្របូកច្របល់មួយទៀត កាន់តែតាន់តឹងអារម្មណ៍ពីរផ្នែក ភាពស្រលាញ់ និងភាពកក់ក្តៅដែលកូននាងបានទទួលពីគ្រួសារនោះ វាបានក្លាយជាភ្នក់ភ្លើងក្នុងចិត្តនាងទៅវិញ។ នាងមានការព្រួយបារម្មណ៍ចំពោះអនាគតកូននាងពិតមែន។

អានហើយ ដូចគ្មានអ្វីមើលទៅដូចជាធ្ងន់ធ្ងរទាំងអស់ទេ។ ប៉ុន្តែរឿងដែលធ្វើបានគឺ នាងនឹងរស់នៅដូចម្តេច មិនឲ្យចិត្តកើតទុក្ខក្នុងបរិយាកាសនោះ និងក្នុងបរិបទដែលមនុស្សមានពីមុនៗមក។ ហើយក្នុងរឿងនេះនាងត្រូវធ្វើការយល់ជាមួយបែបបទ និងតួនាទីរបស់ខ្លួនឯងឲ្យបានច្បាស់លាស់។ នាងរស់នៅក្នុងបែបបទជាកូនប្រសារ ភរិយា និងជាម្តាយក្នុងប្រព័ន្ធសហជីព ហើយបើនាងធ្វើបានក្នុងបែបបទរបស់ខ្លួនឯងចំពោះបុគ្គលដែលរស់នៅជុំវិញនោះបាន ច្បាស់ណាស់ថា

តើបែបបទនៃកូនប្រសារ ជាកូនប្រសារយ៉ាងម៉េច? ផ្តល់ការគោរពយ៉ាងណាជាមួយម្តាយក្មេកដែលមិនមែនជាម្តាយបង្កើតខ្លួន ប៉ុន្តែជាម្តាយរបស់មនុស្សដែលនាងស្រលាញ់ ហើយនាងគួរអរគុណដល់ស្ត្រីដែលជាម្តាយក្មេកយ៉ាងណាក្នុងឋានៈជាកូនប្រសារដែលគាត់បានខំមើលថែទាំមនុស្សដែលនាងស្រលាញ់តាំងតែពីចាប់បដិសន្ធិមកនោះ?

តើបែបបទជាភរិយា ភរិយាយ៉ាងណាដែលធ្វើឲ្យស្វាមីមានមោទនៈ? តើបែបបទជាម្តាយ ជាម្តាយយ៉ាងណាដែលជាទីស្រលាញ់របស់កូន? ហើយដឹងថា នាងមិនធ្លាប់បានផ្លាស់ប្តូរកូន ព្រោះនាងនៅក្នុងប្រព័ន្ធសហជីព ប៉ុន្តែនាងនឹងអប់រំឲ្យកូនបានស្គាល់ការមានជីវិតដែលលះបង់ ពឹងផ្អែកលើខ្លួនឯង និងអាចឲ្យអ្នកដទៃពឹងពាក់បាន។

បើនាងមានបែបបទក្នុងក្រុមហ៊ុននេះដោយច្បាស់លាស់ នាងនឹងមានជំនឿក្នុងជីវិតរបស់ខ្លួន និងអាចមើលឃើញពីបដិហារ្យនៃការផ្លាស់ប្តូរដែលបានបំពេញតួនាទីក្នុងបែបបទដទៃក្នុងក្រុមហ៊ុននោះដោយមានសេចក្ដីសុខ និងសប្បាយជាមួយវាបាន។

ប្រព័ន្ធក្រុមហ៊ុនមានទុកដើម្បីឲ្យបែងចែកសេចក្ដីសុខ និងសេចក្ដីទុក្ខ។ បើនាងគិតដោយខ្លួនឯងជាអ្នកសញ្ញេ នាងចង់បានអ្វី ហើយមិនបានដូចអ្វីដែលនាងចង់ នាងចង់ឲ្យវាកើតមាន តែវាមិនកើតមាន នាងនឹងតានតឹងអារម្មណ៍ប្រាកដ។ សេចក្ដីទុក្ខរបស់នាងមិនមែននៅជាមួយប្រព័ន្ធក្រុមហ៊ុននៃគ្រួសារប្តីនាងទេ ប៉ុន្តែនាងកើតទុក្ខព្រោះនាងមិនបានអ្វីដែលនាងចង់។ ដូច្នោះ សាកល្បងត្រឡប់មករកបែបបទរំលឹកតម្រូវការរបស់ខ្លូនឯងជាថ្មីវិញ។

កុំតានតឹងអារម្មណ៍ជាមួយពាក្យថាក្រុមហ៊ុន ប៉ុន្តែសូមឲ្យផ្លាស់ប្តូរសេចក្ដីស្រលាញ់របស់មនុស្សក្នុងក្រុមហ៊ុនឲ្យមកជាថាមពលការងារនៃសេចក្ដីសុខ សប្បាយដែលនឹងបាននៅរួមគ្នាក្នុងបែបបទ និងតួនាទីចំពោះមនុស្សក្នុងក្រុមហ៊ុន ដែលមើលឃើញនាងជាបុគ្គលមូយរូបដែលមិនថា ពួកគេសម្លឹងពីជ្រុងណាទេ ដូចជាម្តាយក្មេកមើលនាងក្នុងឋានៈជាកូនប្រសារ ស្វាមីនាងមើលមកនាងក្នុងឋានៈជាភរិយា កូនមើលមកនាងក្នុងឋានៈជាម្តាយ។ នាងក៏មានស្ថេរភាព និងស្រស់ស្អាតសោភាដោយសារមានគុណធម៌ដែលមិនបង្កឲ្យអ្នកណាម្នាក់ទទួលបាននូវការឈឺចាប់ និងបង្កឲ្យមានសេចក្ដីសុខ ព្រោះតែក្រុមហ៊ុនគួរជាអាណាចក្រនៃទីសុវត្ថិភាព និងពីការណ៍ដែលអ្នករាល់គ្នាចេះប្រើប្រាស់ ចេះប៉ាន់ប្រមាណក្នុងការបរិភោគ វាក៏អាចធ្វើឲ្យម្តាយក្មេកយល់ ស្វាមីយល់ចិត្ត ហើយកូនប្រុសបានឃើញជាគំរូ។

កិច្ចការធ្វើឲ្យយើងជាទីទុកចិត្តនោះ មិនងាយទេ ប៉ុន្តែធ្វើវាបាន។ ប្រសិនបើនៅក្នុងផ្ទះមួយខ្នងដែលឡោមព័ទ្ធទៅដោយមនុស្សដែលស្រលាញ់នាង តើនាងនឹងតានតឹងចិត្តដោយសារអ្វី? បើចិត្តរបស់នាងមានសិរីភាពហើយនោះ។ សូមឲ្យនាងបែរមុខមករកផ្ទះខាងក្នុងវិញ គឺចិត្តរបស់នាងហ្នឹងឯង។ មិនមានអ្នកណាម្នាក់ដែលកំពុងរស់នៅខាងមុខនាងដូចមនុស្សមិនធ្លាប់បានស្គាល់គ្នាទេ យើងបានជួបគ្នារាប់ជាតិកន្លងមកហើយមិនថាអ៊ីចឹង ហើយនឹងជួបគ្នាបន្តទៅមុខទៀត បើកម្មមានពិត។ ដូច្នោះ ចូរធ្វើកិច្ចការរួមនេះទាំងអស់គ្នា ដើម្បីសេចក្ដីសុខបំផុត មិនត្រូវចងកម្មពៀរគ្នាកើត។ នាងនឹងមានអារម្មណ៍ថា ក្រុមហ៊ុននេះមិនមែនជាអាណាចក្រនៃសេចក្ដីទុក្ខទៀតទេ។

ចំណែករឿងបារម្ភពីកូន នាងប្រហែលត្រូវធ្វើឲ្យកូនដឹងថា ការបានអ្វីមកងាយស្រួលនោះ វាមិនមានជាសិរីភាពទេ ដូច្នោះត្រូវទាស់ចិត្តខ្លះហើយ។ ប្រសិនបើគ្រប់គ្នាពេញចិត្ត នាងក៏ត្រូវអប់រំឲ្យកូនដឹងថា មានមនុស្សតាមចិត្តកាន់តែច្រើន កូនកាន់តែមានម្តាយទាស់ចិត្តកាន់តែខ្លាំង ព្រោះការបានអ្វីមកងាយៗ នឹងធ្វើឲ្យកូនមានទម្លាប់ខ្លួន ហើយក្នុងពិភពលោកនៃសភាវៈពិតសង្គមខាងក្រៅ ផ្អែមល្ហែមដូចដែលធ្លាប់មានមិនមានឡើយ។ ការមានទំនាក់ទំនងជាមួយម្តាយនិងកូនជារឿងសំខាន់ណាស់ រួមទាំងធ្វើកិច្ចកម្មបន្ត

ត្រូវហ្វឹកហាត់មិនឲ្យគេញៀនជាមួយការណ៍ដែលនឹងមានសេចក្ដីសុខរួមគ្នាឲ្យជាទម្លាប់ ក្នុងពេលបានក្នុងរឿងដែលខ្លួនត្រូវការ ប៉ុន្តែគេត្រូវមានសុខងាយៗពីការបានរបស់តិចឲ្យបាន រួមទាំងហ្វឹកហាត់ឲ្យគេជាក្មេងដែល “សុខពេលគេសាងមិនមែន សុខពេលគេសេពរួចហើយគេក៏ក្លាយជាមនុស្សដែលបាន សុខពេលគេឲ្យបានដល់ទៅបំផុត។

បើអប់រំកូនបានយ៉ាងដូច្នេះ នាងក៏ជាម្តាយដែលមានបេះដូងពោធិសត្តតែម្តង។ សាកល្បងលោមើល វាមិនពិបាកពេកទេ សេចក្តីព្យាយាមរបស់ម្តាយជាទីស្រលាញ់របស់កូននោះ។


ចាំអានបន្ត -ស្រឡាញ់កើត មិនកើតទុក្ខ- ដូនជី សាន់សនី
ប្រែ.ចាន់

No comments:

Post a Comment