ស្ត្រីម្នាក់បានរៀបការកាលពីថ្ងៃវ៉ាលេនថាយពីរឆ្នាំកន្លងទៅ
មួយឆ្នាំកន្លងមកនេះ មានបញ្ហារកាំរកូសមករហូត
មកដល់ឆ្នាំនេះ ជីវិតគ្រួសារដូចមិនសូវជាល្អសោះ
មួយខែកន្លងទៅនេះ ខាងស្រ្តីយល់ឃើញថា ការលែងលះ
ជាដំណោះស្រាយដ៏ល្អទាំងដែលចិត្តនៅស្រលាញ់
ប៉ុន្តែភាគីខាងប្រុងមិនព្រម ដោយការទប់ស្កាត់ប្រាប់ថា
នឹងកែខ្លួនឡើងវិញ។ នាងទើបរកផ្លូវចេញឲ្យរួចមិនបាន
ចិត្តមួយក៏នៅស្រលាញ់ ប៉ុន្តែចិត្តមួយទៀតដាច់ខាត។
ស្នេហាគឺជាសោភ័ណ្ឌដ៏ស្រស់ស្អាត់។
ពេលណាក៏ដោយដែលមានស្នេហា
ជីវិតនឹងរីកស្រស់បំព្រង ពេលណាដែលខ្វះស្នេហាវា
នឹងឃើញចិត្តរបស់យើងស្វិតស្រពោន។ សាកល្បងលោគិតទៅក្រោយ
ទៅកាន់អារម្មណ៍កាលពីរបីឆ្នាំមុនរកមើលថា ស្នេហាបានធ្វើឲ្យអ្នក
និងគេសប្បាយរីករាយប៉ុនណាទៅ ទើបហ៊ានសម្រេចចិត្តរួមកាយ
ពីរមកធ្វើជាជីវិតមួយ(រួមសុខទុក្ខជាមួយគ្នាអស់មួយជីវិត)។
សេ្នហាមានការយល់ចូលចិត្ត គឺជាប្រភពថាមពលការងារ
ឬន័យមួយទៀតថា ការយល់ចិត្តគ្នា គឺជាប្រភពនៃថាមពលស្នេហា។
សាកល្បងបែរមកមើកខ្លួនឯង អ្នកនឹងមើលឃើញថា
ពេលដែលយើងស្រលាញ់អ្នកណាម្នាក់ យើងច្រើនតែប្រាថ្នាចង់បានយ៉ាងខ្លាំងក្លា
ដែលធ្វើមនុស្សម្នាក់នោះមានសេចក្ដីសុខដោយសារតែយើង។
ក្នុងពេលដែលយើងស្រលាញ់អ្នកណាម្នាក់យើងច្រើនតែ
ទ្រទ្រង់ជីវិតរបស់យើងដើម្បីមនុស្សម្នាក់នោះយ៉ាងពេញទំហឹង។
យើងនឹងរក្សាសេចក្ដីសុខក្នុងបច្ចុប្បន្ននេះដើម្បីឲ្យមនុស្ស
ដែលនៅក្បែរយើងមានសេចក្ដីសុខទៅជាមួយយើង។
ប្រសិនបើស្រលាញ់ដោយការយល់ចិត្ត ស្រលាញ់ដោយការមានសតិបញ្ញា
សេ្នហាក៏ជាសោភ័ណ្ឌដ៏ស្រស់សោភា។ ប៉ុន្តែប្រសិនបើស្នេហា
របស់យើងចាប់ផ្តើមដោយការខ្វះសតិបញ្ញាហើយនោះ
យើងនឹងជួបថាស្នេហានោះនឹងនាំមកនូវសេចក្ដីឈឺចាប់ជាមិនខាន។
ពេលដែលយើងមានស្នេហា យើងត្រូវហ្វឹកហាត់ឲ្យយល់
ពីមនុស្សដែលយើងស្រលាញ់ផង។
ប្រសិនបើយើងគិតរវល់តែប្រាថ្នាចង់ឲ្យមនុស្ស
ដែលស្រលាញ់ធ្វើអ្វីដូចចិត្តយើង យើងអាចនឹងកើតទុក្ខបាន។
ប៉ុន្តែបើយើងមានឱកាសឲ្យចម្រើនផ្នែកសតិបញ្ញារបស់យើង
ហើយយល់ចិត្តពីមនុស្សដែលយើងស្រលាញ់យ៉ាងជ្រាលជ្រៅ។
ការយល់ចិត្តយ៉ាងជ្រាលជ្រៅនេះឯង វានឹងធ្វើឲ្យយើងដឹងថា
តើហេតុអ្វីបានគេក្លាយជាមនុស្សបែបនេះ?
ការរៀនហាត់មើលមនុស្សយ៉ានេះ យើងនឹងបានដឹងថា
សេចក្ដីករុណារបស់យើងដែលបានផ្សាយចេញទៅនោះ
ជារង្វាស់ដែលជាផ្លែផ្កានៃសេចក្ដីស្នេហា
ហើយការផ្តល់ឱកាសឲ្យមនុស្សដែលយើងស្រលាញ់
បានកែប្រែឫកពាអាកប្បកិរិយាដូចមនុស្សដែលស្គាល់ថា
យើងព្រមផ្តល់ឱកាសគេជានិច្ចនោះ ជាច្រកមួយដ៏ល្អ
ដែលធ្វើឲ្យស្នេហារបស់យើងបានគង់វង់។
កុំគិតត្រង់ថា ស្រលាញ់ហើយ ធ្វើឲ្យមនុស្ស
ដែលយើងស្រលាញ់កើតបានដូចចិត្តខ្លួន។
ប៉ុន្តែសុំឲ្យអ្នកមានសេចក្ដីសុខដែលបានស្រលាញ់
និងអភិវឌ្ឍជីវិតរបស់អ្នកឲ្យស្រលាញ់បានដូចខាងដើម
ក្នុងខណៈពេលមនុស្សដែលអ្នកស្រលាញ់នោះ ធ្វើរឿងដែលខុសឆ្គង
ហើយក៏ដឹងថា កំហុសនោះនឹងធ្វើឲ្យអ្នកអាចមើលឃើញច្រកចេញ
ទៅលើការអភិវឌ្ឍសេចក្តីស្រលាញ់របស់អ្នកនិងគេទៀតផង។
ចូរអភិវឌ្ឍសតិបញ្ញារបស់យើងដើម្បីស្នេហា និងឲ្យមានសេចក្ដីសុខ
ដែលមានស្នេហា។ ក្នុងលោកមួយនេះ នឹងមានសន្តិ
ប្រសិនបើមនុស្សនៅលើលោកមួយនេះស្រលាញ់គ្នាប្រកបដោយសតិបញ្ញា។
ស្នេហាដ៏បរិសុទ្ធរបស់មនុស្សម្នាក់អាចមានអានិសង្ស
ដែលអាចធ្វើឲ្យមនុស្សក្នុងសង្គមរបស់គេមានសេចក្ដីសុខផង។
ហើយសេចក្ដីសុខដែលជាផ្លែផ្កាចេញពីសេចក្ដីសេ្នហាដ៏បរិសុទ្ធនេះ
នឹងអាចផ្លាស់ប្តូរសង្គមឲ្យមានសន្តិបានយ៉ាងអស្ចារ្យតែម្តង។
ដូច្នោះ មិនចាំបាច់ខ្លាចស្នេហាទេ ដោយសារតែញញើតសេចក្ដីទុក្ខ។
គ្រាន់តែស្រលាញ់កើត វាក៏មិនកើតទុក្ខ។
ស្នេហាមិនបានធ្វើឲ្យយើងកើតទុក្ខ ការប្រកាន់មាំចង់ឲ្យគេ
ដូចចិត្តយើងទៅវិញទេតើ ដែលធ្វើឲ្យយើងកើតទុក្ខ។
រឿងរ៉ាវនៃជីវិតអាពាហ៍ពិពាហ៍ ប្រសិនបើសុខៗកើតទុក្ខកុំរួមរស់អី។
ព្រោះតែបញ្ហាមិនបានស្ថិតនៅត្រង់ “នៅ” ឬ “កុំ”
ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ “ទុក្ខ” ឬ “មិនកើតទុក្ខ”។
ដោយ៖ ដូនជី សាន់សនី
ប្រែ.ចាន់
No comments:
Post a Comment