Tuesday, June 21, 2016

១០ហេតុផលដែលអ្នកមិនគួរជឿ គំនិតយល់ឃើញរបស់អ្នកដទៃ បើចង់ “ជោគជ័យ”

ជានិច្ចកាលដែលយើងសួរយោបល់គំនិតយល់ឃើញរបស់អ្នកដទៃ មិនថាអ្នកជិតខ្លួន មិត្តរួមការងារ មនុស្សជំនាន់មុន ឬប្រធានរបស់យើងជាពិសេស ដោយមានបំណងថា នឹងបានទិន្នន័យដែលមានប្រយោជន៍ពីភាពជោគជ័យ ឬពីជ្រុងគំនិតយល់ឃើញដែលផ្សេងៗរបស់មនុស្សទាំងអស់នេះ ដើម្បីធ្វើការសម្រេចចិត្តរបស់យើងឲ្យបានច្បាស់លាស់ឡើង។

ភាពប្រាកដចិត្តត្រូវបានមកពី ១០ហេតុផលដែលអ្នកមិនគួរជឿ គំនិតយល់ឃើញរបស់អ្នកដទៃ បើចង់ ជោគជ័យ។ ច្រើនលើកច្រើនសារ ទិន្នន័យ គំនិតយោបល់ដែលបានទទួលមកនោះ មិនបានជួយអ្វីឡើយ ថែមទាំងបំផ្លិចបំផ្លាញភាពប្រាកដចិត្ត រួមទៅដល់ការល្បួងលួងលោមឲ្យបោះបង់ចោលគម្រោងការនោះទៀតផង ទើបជាទីនាំមកនូវ ១០ហេតុផលថា តើហេតុអ្វីបានជាអ្នកមិនគួរជឿគំនិតយល់ឃើញរបស់អ្នកដទៃ? មកចុះផ្សាយនេះ។

១) អ្នកដទៃមិនបានចេះដឹងច្រើនជាងអ្នក  

ពេលទៅសុំគំនិតយោបល់ពីអ្នកដទៃ តិចណាស់ដែលមានមនុស្សហ៊ានទទួលយកការពិតថា មិនមានចំណេះដឹងច្រើនជាងអ្នកណែនាំឲ្យទៅសុំគំនិតយោបល់ពីអ្នកដទៃនឹងល្អជាង ភាគច្រើនក៏ទាញបានទិន្នន័យមកវាយតម្លៃផលពីវត្ថុដែលធ្លាប់ដឹង ធ្លាប់ឮ និងធ្លាប់ឆ្លងកាត់តាមរយៈក្រសែភ្នែក ឬតាមបទពិសោធរបស់អ្នកដទៃទៀតសោត ដែលយកមកជួយកែខៃដោះស្រាយឲ្យ តើអ្នកគិតថា បែបនេះមានប្រយោជន៍ឬ?

២) ទិន្នន័យដែលទទួលបានមកខុសៗគ្នា
                 
យោងពីប្រការដំបូង ទិន្នន័យដែលទទួលបន្តគ្នាច្រើន ភាគច្រើនខ្វះការសម្រិតសម្រាំង ឬរកមូលដ្ឋានអំណះអំណាងថាពិត ឬមិនពិត ក្នុងប្រការជារឿងដែលគេហៅថា គេប្រាប់ថា....យ៉ាងនេះ យ៉ាងនោះ។

ប្រសិនបើត្រឡប់ទៅរកសម័យមុន អ្នកទៅសួរគំនិតយោបល់របស់អ្នកដទៃថា គួរនឹងចេញដំណើរទៅត្រួតពិនិត្យមើលពិភពលោក ឬមិនត្រួតពិនិត្យមើល។ មនុស្សភាគច្រើនគង់នឹងប្រាប់ថា មិនគួរទេ តិចលោពិភពលោកធ្លាក់ទៅ (សម័យមុននៅមិនទាន់ដឹងថា ពិភពលោកមានរាងមូល និងមានកម្លាំងទំនាញផែនដី) ទាំងដែលការពិតមិនធ្លាប់មានអ្នកណាពិសោធសោះថា វានឹងធ្លាក់លោកពិតឬមិនពិត ជារឿងដែលប្រាប់តៗគ្នាមក។

៣) អ្នកដទៃមានបំណងល្អខ្លាចអ្នកលំបាក

ពេលអ្នកទៅប្រាប់គោលដៅដែលធំ ដល់មើលទៅដូចជាទៅមិនរួច ឬទៅបានដោយលំបាក ដូចជាលាឈប់ពីការងារ ដែលមកពីធ្វើធុរកិច្ចរបស់ខ្លួនឯង នឹងបានឮសម្លេងនៃការមានបំណងល្អរបស់មនុស្សដែលនៅជុំវិញខ្លួន ក្នុងគ្រួសារ ឬការសម្រក់ទម្ងន់ដោយការបង្អត់អាហារក៏ដូចគ្នានឹងមានមនុស្សប្រាប់ថា កុំសម្រក់ឡើយ តិចលោកើតរោគក្រពះ ឬបង្អត់អាហារតែម្យ៉ាងមិនល្អទេ ត្រូវហាត់ប្រាណផងដែរ។

ប្រសិនបើ ចេហ្វ បេ ស្តិហ្វ ចប ម៉ាក្ស សាកកឺបឺក ឬអ្នកណាៗជាច្រើនគ្នាទៀតបានស្តាប់គំនិតយោបល់របស់អ្នកដទៃច្រើន ប្រហែលជាគ្មានអាយហ្វូន ហ្វេកបូក ឬវើបសាយដែលអាចទិញរបស់បាន ដោយមិនចាំបាច់ត្រូវចេញដើរពីផ្ទះ កើតឡើងក្នុងលោកនេះយ៉ាងពិតៗ។

៤) មនុស្សភាគច្រើន មិនចង់ឲ្យអ្នកជោគជ័យហួសពីភ្នែកច្រមុះ

ស្តាប់មើលទៅដូចជារឿងដែលមានភាពអវិជ្ជមានណាស់ ប៉ុន្តែវាជារឿងពិតនៅក្នុងសៀវភៅរបស់ អាដាំ ស្មិធ បិតានៃសេដ្ឋសាស្ត្រធ្លាប់បញ្ជាក់ទុកថា មនុស្សសុទ្ធតែអាត្មានិយម និងគិតតែពីរបស់ខ្លួនឯង។

ពេលដែលយើងប្រឹក្សាជាមួយអ្នកណា នឹងមានមនុស្សមួយចំនួនធំដែលមានការជំទាស់ នឹងមានមនុស្សមួយចំនួនតិចតួចណាស់ដែលមានបំណងល្អចំពោះភាពជោគជ័យរបស់អ្នកពិត។ គិតមើលសិនទៅ ប្រសិនបើរឿងអាដាំ ស្មិធ និយាយអំពីរឿងនេះពិតមែន ហើយអ្នកទទួលបានជោគជ័យយ៉ាងខ្ពស់ឡើង ដើម្បីរួបរួមការងារ។ តើអ្នកមិនទៅច្រណែនគេឬ? ឬក៏សូម្បីតែញាតិមិត្តជិតស្និតទាំងឡាយ ក៏អាចនឹងរួមដៃគ្នានិន្ទាអំពីភាពជោគជ័យថា បានមកដោយសារបុណ្យសំណាងជួយ ជាចំណុចដែលនិយាយដើមគ្នាយ៉ាងសប្បាយ ព្រោះដូច្នោះប្រសិនបើមានភាពប្រាកដចិត្តថា សម្រេចជាក់ កុំស្តាប់អ្នកដទៃច្រើនពេក។

៥) អ្នកជិតខាងជាមនុស្សដែលអ្នកត្រូវនៅឲ្យឆ្ងាយ
              
គុណភាពជីវិតរបស់អ្នក នៅក្នុងសភាពបរិស្ថាន និងមនុស្សជិតស្និតដែលអ្នកធ្លាប់សេពគប់

បើកើតមានបែបនេះហើយ អ្នកមិនគ្រាន់តែជាមិត្តដែលលេងសប្បាយទៅរាល់ថ្ងៃប៉ុណ្ណោះទេ ញៀនថ្នាំ មិនមានការងារធ្វើច្បាស់លាស់ ជាមនុស្សខ្ជិលច្រអូស។ តើអ្នកសុខចិត្តខាតពេលវេលាទៅសួរគំនិតយោបល់របស់ពួកគេទៀតឬ?

ចាំបាច់ត្រូវនាំគ្នាប្រញាប់ត្រឡប់បែរមករុញខ្លួនចេញពីបរិស្ថានទាំងនោះជាបន្ទាន់ ព្យាយាមរកមិត្តថ្មីៗដែលគេមានចិត្តឧស្សាហ៍ព្យាយាមធ្វើការងារ គិតរឿងគំនិតថ្មីៗ ក្នុងការធ្វើជំនួញ វានឹងល្អជាជាង។

៦) ការទំនាក់ទំនងអាចនឹងមានបញ្ហា

រឿងដែលអ្នកគិត ស្ថានការណ៍ដែលបានជួបប្រទះ ពេលត្រូវការទំនាក់ទំនងចេញទៅដើម្បីឲ្យអ្នកដទៃយល់ស្ថានការណ៍បែបជាធ្លុងមួយ ដើម្បីសួរគំនិតយោបល់ អាចនឹងមានបញ្ហា ព្រោះមនុស្សយើងច្រើនតែគិតពីបទពិសោធដែលធ្លាប់បានជួបប្រទះ។ ដូច្នោះពាក្យណែនាំដែលបានទទួលមក អាចមានមនុស្សម្នាក់ អាចមានបរិបទមួយ យល់ស្ថានការណ៍ពីគ្នាម្នាក់មួយផ្លូវដែរ។

៧) គំនិតនៃមនុស្សរាល់គ្នាមានភាពលំអៀង
ភាពអគតិជារឿងមួយកំចាត់ចោលបានដោយលំបាក
បានពីការសាកល្បង វិភាគជាច្រើនលើក រកឃើញថា គ្រប់ទង្វើរបស់មនុស្សមានរឿងដែលហៅថា Cognitive biases ដែលនាំទៅកាន់គំនិត និងការសម្រេចចិត្តដែលខុសឃ្លៀងឃ្លាត។

ភាពអគតិអាចកើតឡើងបានពីការស្និតស្នាល ការពាក់ព័ន្ធឬការពេញចិត្តរបស់ខ្លួនឯង ជាអាទិ ឪពុកម្តាយខ្លះស្រលាញ់កូនច្រើន ពេលឲ្យពាក្យប្រឹក្សាក៏គិតថា កូនស្រលាញ់អស់ពីចិត្ត អាចលើសលប់ជាងអ្នកណា នឹងត្រូវជួបប្រទះផលសម្រេចប្រាកដ ឬនាយកខ្លះជាមនុស្សដែលគួរជឿប្រកាន់ខ្លាំង ពេលអ្នកណាសួរគំនិតយោបល់ ក៏ជឿពេញបន្ទុក មិនមានការសម្រិតសម្រាំងបែបនេះ អាចមិនបានល្អប្រាកដ ព្រោះថ្នាក់ដល់អ្នកប្រាជ្ញក៏នៅមានការភ្លាំងភ្លាត់។

៨) ទិន្នន័យច្រើនពេក

មានការធ្វើវិភាគខាងវិទ្យាសាស្ត្របានរកឃើញថា ការបានទទួលទិន្នន័យច្រើនពេក អាចធ្វើឲ្យការសម្រេចចិត្តមានកំហុសច្រើនឡើង ជាពិសេសដូចជាទិន្នន័យដែលមានភាពចម្រុះ  និងមានបដិបក្ខក្នុងខ្លួនរបស់វាខ្ពស់។ ពេលខ្លះការបានទទួលទិន្នន័យគ្រប់គ្រាន់ មិនចាំបាច់ត្រូវច្រើន នឹងធ្វើឲ្យការសម្រេចចិត្តទេ ឬការកាត់ស្មានស្ថានការណ៍អនាគតមានភាពប្រាកដនិយមខ្លាំងឡើង។

ពេលអ្នកសួរគំនិតយោបល់ពីមនុស្សច្រើនគ្នា ហើយមានគំនិតខ្វែងគ្នាខាងណាខ្ពស់ ប្រហែលជាយល់ថា តើការសម្រេចចិត្តពិបាកប៉ុនណាទៅ?

៩) អ្នកច្រើនតែព្រមទទួកយកគំនិតយោបល់ចំជាមួយរឿងដែលខ្លួនកំពុងហើយ

អ្នកវិទ្យាសស្ត្របានពិសោធមកហើយថា វាជារឿងពិត សន្មតអ្នកគិតថា នឹងធ្វើតាមគម្រោងការ ក ប៉ុន្តែដើម្បីភាពប្រាកដចិត្ត ទើបព្យាយាមសាកសួរគំនិតយោបល់របស់អ្នកដទៃ ទោះបីថា វានឹងមានមនុស្សជាច្រើនដែលបានណែនាំឲ្យធ្វើតាមគម្រោង ខ ក៏ដោយ ប៉ុន្តែចុងក្រោយអ្នកក៏នឹងជឿតាមគំនិតយោបល់ដែលគិតថាគួរតែធ្វើតាមគម្រោង ក ដដែល។

ការពិតគឺការសួររកមនុស្សដែលគិតដូចគ្នា ដើម្បីបន្ថែមភាពប្រាកដចិត្តទៅវិញទេ ព្រោះដូច្នោះហើយ ទើបមិនមានហេតុផលអ្វី ដែលនឹងរវល់សួរគំនិតយោបល់ពីមនុស្សអ្នកដទៃ ប្រសិនណា បើប្រាកដក្នុងចិត្ត ក៏នឹងចាប់ផ្តើមធ្វើបានហើយ។

១០) មនុស្សដែលនឹងជោគជ័យច្រើនតែធ្វើរឿងប្លែកៗ

ប្រសិនបើសិក្សាជីវប្រវត្តិរបស់មនុស្សដែលទទួលបានភាពជោគជ័យយ៉ាងច្រើន ពួកគេសុទ្ធតែត្រូវឆ្លងកាត់នូវការប្រមាថកាតទានពីសំណាក់ជនដទៃ ថាគ្មានផ្លូវណាជោគជ័យទេ ឬមិនអាចទៅរួចឡើយ ព្រោះមនុស្សដែលទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ច្រើនតែធ្វើអ្វីដែលខុសប្លែកពីទំនៀមទម្លាប់ប្រតិបត្តិ ឬគិតផ្សេងផ្ទុយស្រលះ។

ពួកគេទាំងនេះ មានភាពប្រាកដក្នុងចិត្ត ជឿជាក់ក្នុងគំនិតរបស់ខ្លួនឯង ទោះបីជាមានឧបសគ្គជាមេរៀនពិសោធច្រើនយ៉ាងណាក្តី ក៏ពួកគេព្យាយាមយ៉ាងខ្លាំងក្លាឈានជើងឆ្លងនូវឧបសគ្គទាំងនេះឲ្យផុត។ បើចង់បានភាពជោគជ័យតាមគំរូនៃមនុស្សទាំងនេះ ចូរជឿជាក់នូវគំនិតរបស់ខ្លួនឯង។

សរុប
    
ពេលអានមកដល់ចំណុចត្រង់នេះហើយ អាចយល់បានថា គំនិតយោបល់របស់អ្នកដទៃទាំងនោះ សុទ្ធតែមិនសូវល្អ មិនគួរស្តាប់ជាដាច់ខាត ប៉ុន្តែធម្មជាតិរបស់លោកមនុស្សត្រូវតែនៅយ៉ាងសមតុល្យ ការធ្វើច្រើនពេក អាចនឹងមិនគួរ។
បទវិភាគនេះ ចង់ជួយដាស់តឿនសតិមុននឹងស្តាប់គំនិតយោបល់អ្នកដទៃ និងបន្ថែមភាពជឿជាក់ខ្លួនឯងឲ្យបានច្រើនឡើង។ ពេលខ្លះគំនិតយល់ឃើញរបស់អ្នកដទៃដែលមានបទពិសោធនិងសមត្ថភាពដែលពិត ឆ្លងកាត់ការសម្រិតសម្រាំងដោយការស្វែករកទិន្នន័យបំពេញបន្ថែម អាចនឹងមានចំណែកជំនួយក្នុងដំណើរការមុខជំនួញ ពុះពារឧបស័គ្គទៅបានកាន់តែស្រួលឡើង។
ស្តាប់នឹងត្រចៀក ទុកនឹងត្រចៀកមានន័យថាស្តាប់យកខ្លះ មិនយកខ្លះ ទើបជាពាក្យដែលត្រូវនឹកគិតដល់គ្រប់ពេលវេលា៕


ប្រភព៖ leaderwings
ប្រែ. ចាន់

No comments:

Post a Comment