វិធីសាស្ត្រគ្រងចិត្តមនុស្សឲ្យជាប់ក្នុងផ្លូវព្រះពុទ្ធសាសនានោះ ព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងទុកថា
មាន៤ប្រការ បើបានអនុវត្តតាមនេះហើយ នៅចងជាប់ជានិច្ច គ្រងចិត្តមនុស្សបានប្រាកដ។
ប្រការទីមួយគឺថា ឲ្យជាមនុស្សមានទឹកចិត្ត គឺចេះចែករំលែកឲ្យទាន មនុស្សដែលមានទឹកចិត្តអ្នកណាៗក៏ចូលចិត្ត
បើគិតតែពីខាងបានគ្មានមនុស្សណាគេចូលចិត្តទេ។
ប្រការទីពីរ គឺជាមនុស្សដែលចេះផ្តល់កិត្តិយសឲ្យដល់អ្នកដទៃ លោកហៅថា បិយវាចា។ មនុស្សដែលមើលងាយមើលថោកគេ
គ្មានអ្នកណាគេចូលចិត្តឡើយ ប៉ុន្តែមនុស្សដែលចេះផ្តល់កិត្តិយសឲ្យម្នាក់នេះម្នាក់នោះ ទោះបីខ្លួនធំក៏ចេះផ្តល់កិត្តិយសឲ្យដល់អ្នកតូច។
អ្នកដទៃក៏គេមានអារម្មណ៍ថា ខ្លួនឯងនឹងចូលចិត្ត ហើយមានមន្តស្នេហ៍ទៀតផង។
ប្រការទី៣ គឺជាមនុស្សដែលតាំងចិត្តហ្វឹតហាត់ខ្លួនរហូតមានចំណេះដឹងមានសមត្ថភាព ជាមនុស្សមានប្រយោជន៍
ហើយប្រើចំណេះ និងសមត្ថភាពនោះសាងប្រយោជន៍ឲ្យដល់អ្នកដទៃផង។ អ្នកណាៗក៏មានមានអារម្មណ៍ថា
ម្នាក់នេះល្អណាស់ បើបានគេមកជួយយើងហើយ ក៏មានប្រយោជន៍ច្រើនណាស់ ក៏មានមនុស្សចង់ចូលទៅជិត
ប៉ុន្តែមនុស្សគ្មានប្រយោជន៍គ្មានសមត្ថភាព គ្មានមន្តស្នេហ៍ក្នុងខ្លួនក៏រង្គោះរង្គើទៅរឿយៗ។
ប្រការទី៤ គឺការដាក់ខ្លួនត្រឹមត្រូវសមរម្យជាមួយស្ថានភាពរបស់ខ្លួនឯង នឹងជាបងជាប្អូន
មនុស្សចាស់ក្មេង ក៏ដាក់កាយបន្ទាបខ្លួនបានសមរម្យជានិច្ច អារម្មណ៍មិនពុះកញ្ជ្រោល អាចគិតស្មានបាន
មនុស្សចូលទៅជិតក៏សប្បាយ ចូលទៅជិតក៏ត្រជាក់។ បើបានវត្ថុ៤ប្រការនេះគ្រប់នៅពេលណា ពេលនោះក៏ចងជាប់ប្រាកដ
គ្រងចិត្តមនុស្សបានមួយពិភពលោក៕
ប្រភព៖ thanavuddho.org
...........................................................
ប្រែ.ចាន់
No comments:
Post a Comment