១) តើពិតទេថា
ប្រសិនបើធ្វើបុណ្យដោយអាហារភោជន_វត្ថុដែលបេតជនចូលចិត្ត ហើយពួកគេនឹងទទួលបានវត្ថុនោះដែរ?
មនុស្សដែលបាត់បង់អាយុជីវិតទៅហើយ មិនអាចទទួលយកអាហារអ្វីបានតទៅទៀតទេ ត្រង់នេះ
ហើយ
តើយើងយល់ឃើញដូចម្តេច? ការពិតវាមានហេតុមានបច្ច័យដូច្នេះ ប្រសិនបើមនុស្សដែលស្លាប់ទៅហើយនោះ បានទៅកើតក្នុងភពដទៃ
ពួកគេប្រហែលជាប្រើរបស់របរដូចមនុស្សលោកប្រើប្រាស់មិនបានទេ។ រឿងដែលត្រឹមត្រូវគឺ ក្នុងខណៈដែលយើងទៅធ្វើបុណ្យ
ឧទ្ទិសបុណ្យឲ្យ រីឯអ្នកស្លាប់នឹងមកទទួលផលបុណ្យពីការរួមចំណែកធ្វើការអនុមោទនាក្នុងចំណែកបុណ្យដែលយើងបានធ្វើនោះៗ។
២) តើពិតឬទេ
ជំនឿថា ធ្វើបុណ្យយ៉ាងណា រមែងបានផ្លែផ្កាយ៉ាងនោះត្រឡប់មកវិញ កសាងព្រះវិហារនឹងធ្វើឲ្យជីវិតមានភាពត្រជាក់ត្រជុំសុខដុម, ជួយសងបំណុលសង្ឃធ្វើឲ្យជីវិតរួចផុតពីបំណុល, ថ្វាយអំពូលភ្លើង នឹងមានបញ្ញានោះ?
គ្រប់ករណីដែលសាកសួរ ជាការចម្រើនបុណ្យកុសលក្នុងថ្នាក់ទាន ទោះបីជាមានវត្ថុបំណងដើម្បីប្រយោជន៍ដល់ជនដទៃក៏ដោយ
ប្រសិនបើត្រូវការវត្ថុនោះតបស្នងមកវិញតាំងតែពីគិតឲ្យ ប្រហែលពុំមែនដើម្បីជាប្រយោជន៍ដល់ជនដទៃបាត់ទៅហើយ
ប្រសិនបើលះបង់ទៅ ដើម្បីជាប្រយោជន៍ដល់ជនដទៃដោយស្មោះកើតឡើង ចាត់ទុកថា ជាការចម្រើនបុណ្យកុសលដោយការយល់ឃើញត្រូវ
ហៅថា “មានបញ្ញាក្នុងការយល់ឃើញត្រូវ” ធ្វើឲ្យរួចផុតពីបំណុលដោយការណ៍ដែលមិនមែនជាភារៈជំពាក់ជំពិនក្នុងវត្ថុដែលខ្ចីបុលគេ
ហើយនឹងការស្ងប់រង្ងាប់សុខត្រជាក់ ក៏នឹងកើតឡើងក្នុងចិត្តដោយផលរបស់បុណ្យកុសល។ វត្ថុទាំងអស់នេះ
ប្រសិនបើធ្វើដោយការយល់ឃើញត្រូវ ផលក៏នឹងកើតឡើងត្រង់ត្រូវតាមអ្វីដែលខ្លួនបានធ្វើមិនចាំបាច់អង្វរករ។
៣) ការធ្វើបុណ្យតាមវត្ត
ដូចជា ការប្រើផ្កាកម្រង ដាក់យោងសង្ឃទាន នឹងបានអានិសង្សពិតឬទេ?
គ្រប់យ៉ាងដែលបានតាំងចេតនាទុកត្រឹមត្រូវនឹងធ្វើឲ្យផូរផង់ក្រោយពីធ្វើបុណ្យរួច នឹងជាសភាពរបស់បុណ្យដែលបានកើតឡើងប្រត្យក្ស។
ប៉ុន្តែមួយចំនួនធំច្រើនតែជាប់ក្នុងវិធីកម្មច្រើនជាងការធ្វើបុណ្យកុសលដែលពិតប្រាកដ។ ព្រោះដូច្នោះការចម្រើនបុណ្យកុសលគួរតាំងចេតនាឲ្យល្អ
និងត្រឹមត្រូវ។ ផលរបស់បុណ្យកុសលច្រើនឬតិច វាស្រេចតែលើចេតនាដែលនាំមកធ្វើដ៏ផ្ចិតផ្ចង់ក្នុងការចម្រើនបុណ្យកុសល។
ប្រសិនបើការធ្វើកុសលនោះពុំបានផ្ចិតផ្ចង់ទេ តើផលរបស់បុណ្យកុសលនោះឲ្យប្រណិតបានយ៉ាងដូចម្តេចកើត?
៤) ប្រសិនបើយើងយកលុយបាបទៅធ្វើបុណ្យ
នឹងបានបុណ្យដែរទេ? ចុះបុណ្យនោះនឹងជួយលុបលាងបាបបានឬក៏អត់?
រាល់ពេលដែលនឹកដល់ការបំពេញបុណ្យម្តងៗ
និងនឹងកើតមានអារម្មណ៍ថា លុយនោះបានមកអំពីអំពើទុច្ចរិត គ្រាន់តែត្រឹមប៉ុណ្ណេះ ចិត្តកើតជាកុសលមិនបានទៅហើយ។
តើបុណ្យឬភាពស្រស់ថ្លា នឹងកើតបានយ៉ាងណាទៅ? ចំណែកបុណ្យជាមួយបាបក៏លុបលាងគ្នាមិនបានដែរ មិនថាក្នុងករណីណាក៏ដោយ។
៥) ការច្រូចទឹកក្រោយពីធ្វើបុណ្យហើយ មានភាពសំខាន់
និងចាំបាច់ខ្លាំងឬតិចប៉ុនណា?
ប្រសិនបើយើងតាំងចិត្តឧទ្ទិសចំណែកបុណ្យកុសលនោះ
ទៅកាន់បុគ្គលដទៃ ឲ្យបានមករួមអនុមោទនាជាមួយបុណ្យកុសលដែលយើងបានធ្វើ ក៏ប្រហែលជាគ្រប់គ្រាន់ទៅហើយ
និងមិនត្រូវភ្លេចទេថា បុណ្យត្រូវធ្វើជំនួសគ្នាមិនបាន ហើយប្រសិនបើគេចូលរួមអនុមោទនា គេក៏បានបុណ្យពីការការរួមចំណែកអនុមោទនារបស់គេ
មិនមែនពីបុណ្យដែលយើងធ្វើទេ។ ចំណែកច្រូចទឹកគ្រាន់តែឧបាយដែលធ្វើឲ្យកាយ និងចិត្តយើងស្ងប់នឹងច្រើនឡើងប៉ុណ្ណោះ
នឹងធ្វើឬមិនធ្វើវាអាស្រ័យលើកាលៈទេសៈក្នុងពេលនោះតែប៉ុណ្ណោះ។
មិនថាអ្នកជាអ្នកណាទេ
ក៏អាចចូលដល់ “បុណ្យ”
បានគ្រាប់កន្លែង គ្រប់ពេលវេលា
គ្រប់ឱកាស គ្រាន់តែមានចិត្តមានចេតនាបង្អោនទៅជាបុណ្យកុសល តម្កល់ចិត្តឲ្យត្រឹមត្រូវ និងមានបញ្ញាជាគ្រឿងដឹក។
ប្រភព៖ secret
រូបភាព៖ Facebook
………………………………
ប្រែ. ចាន់
No comments:
Post a Comment