វ័យចំណាស់ជាវ័យមួយដែលផួយស្រួយទាំងរាងកាយ និងចិត្តគំនិត បានញ៉ាំងឲ្យមនុស្សទាំងឡាយមានអារម្មណ៍ថា
ជីវិតមានសេចក្ដីសុខបានដោយក្រ ប៉ុន្តែសម្រាប់សាស្ត្រាចារ្យ វិជ្ជបណ្ឌិត អ្នកនិពន្ធសៀវភៅ
ខ្ញុំនឹងក្លាយជាមនុស្សមានវ័យចំណាស់ ដែលមានសេចក្ដីសុខ។ លោកមានវិធីគិតដើម្បីឈានចូលដល់វ័យចំណាស់ដែលមានសេចក្ដីសុខ
ដូចជា
១) ពេលខ្ញុំចូលដល់វ័យចំណាស់ ខ្ញុំគិតទុកជានិច្ចថា ខ្ញុំត្រូវចូលទៅរកបុគ្គលណាៗ
ឲ្យបានគ្រប់គ្នា។
២) ពេលខ្ញុំចូលដល់វ័យចំណាស់ ប្រាក់ដែលខ្ញុំសន្សំទុករហូតមក ខ្ញុំនឹងចាយវាយដើម្បីសេចក្តីសុខសម្រាប់ខ្លួន។
៣) ពេលខ្ញុំចូលដល់វ័យចំណាស់ ខ្ញុំនឹងដាស់តឿនខ្លួនឯងជានិច្ចថា
កុំសង្ងំលាក់ខ្លួនស្ងៀមស្ងាត់។
៤) ពេលខ្ញុំចូលដល់វ័យចំណាស់ ខ្ញុំនឹងដាស់តឿនខ្លួនឯងទុកជានិច្ចថា
មិនគិតយកតែចិត្តខ្លួនឯង។
៥) ពេលខ្ញុំចូលដល់វ័យចំណាស់ ខ្ញុំគិតថា ពួកកូនៗ ចៅៗ អាចមិននៅជិតក្បែរឬរស់នៅរួមដំបូលផ្ទះតែមួយជាមួយខ្លួនឯងបាន។
៦) ពេលខ្ញុំចូលដល់វ័យចំណាស់ ពេលដែលខ្ញុំបង្ហាញអារម្មណ៍តានតឹងធុញថប់ចេញមក
ខ្ញុំក៏សុំឲ្យកូនចៅ និងពួកក្មេងៗ អភ័យទោសដល់ខ្ញុំផងដែរ។
៧) ពេលខ្ញុំចូលដល់វ័យចំណាស់ ខ្ញុំនឹងស្វែងរកពេលវេលាសម្រាកលំហែចិត្តខ្លះ។
៨) ពេលខ្ញុំចូលដល់វ័យចំណាស់ ខ្ញុំនឹងប្រកាន់មាំចំពោះពាក្យនិយាយថា
“មនុស្សយើងមិនចាស់ជ្រុលរៀននោះទេ”
បទវិភាគ និងកម្លាំងបណ្តាលចិត្តដោយ DHAMMA THERAPY
No comments:
Post a Comment