Tuesday, July 26, 2016

សេចក្ដីទុក្ខរបស់មនុស្សពូកែ


 ជួបជាមួយសភាពជា អកោលិកោ នៃពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ឆ្លងកាត់រឿងរ៉ាវរបស់នារីពូកែម្នាក់ ដែលកើតនូវសេចក្ដីទុក្ខពីការរៀននៅបរទេស និងត្រូវគេរំលោភបំពានផ្លូវភេទដោយមិននឹកស្មានដល់។ នាងរកវិធីសម្រាលសេចក្ដីទុក្ខបានឬមិនបាន តើព្រះធម៌ថ្លៃអាចរក្សាចិត្តនាងបានឬអត់? សូមតាមដានអានរឿងរ៉ាវនេះដូចតទៅ


សេចក្ដីទុក្ខរបស់ខ្ញុំ ចាប់ផ្តើមមកពីការរៀន។ ម្តាយឪពុករបស់ខ្ញុំមានកូន៣នាក់។ ខ្ញុំជាមនុស្សទីពីរ និងជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារ។ ផ្ទះរបស់យើងជាហាងលក់ឱសថ។ កាលពីកុមារភាព ម្តាយឪពុកមិនបង្គាប់បង្ខំ ឬយកចិត្តទុកដាក់រឿងរៀនសូត្ររបស់ពួកយើងច្រើនទេ ព្រោះគិតរវល់តែខ្វល់ខ្វាយរឿងរកស៊ីលក់ដូរ។

ថ្វីបើក្នុងពេលដែលបងប្រុសកំពុងប្រលងចូលមហាវិទ្យាល័យ។ កិច្ចការរបស់ឪពុកខ្ញុំចាប់ផ្តើមធូរដៃធុរជើង ទើបមានពេលមើលថែកូនៗច្រើនឡើង។ គាត់ព្យាយាមបង្គាប់ឲ្យកូនរៀនក្នុងរឿងដែលគាត់ចង់ឲ្យរៀន គឺមហាវិទ្យាល័យឱសថសាស្ត្រ។ នៅទីបំផុតខ្ញុំទើបត្រូវប្រលងចូលរៀនមហាវិទ្យាល័យនេះតាមសេចក្តីប្រាថ្នារបស់គាត់ ទោះបីជាវានឹងទាស់ចិត្តខ្លួនឯងខ្លាំងក៏ដោយ។

ពីរឆ្នាំដំបូងនៃការរៀនប្រព្រឹត្តទៅយ៉ាងរដាបរដួស ប៉ុន្តែពេលឡើងដល់ឆ្នាំទីបួន និងបានចុះស្តារតាមមូលដ្ឋានដើម្បីជួយសង្គ្រោះអ្នកជម្ងឺ។ ខ្ញុំក៏ចាប់ផ្តើមជក់ចិត្តស្រលាញ់មហាវិទ្យាល័យនេះទាល់តែបាន។ ចុងក្រោយខ្ញុំក៏រៀនដល់បានចប់ជាស្ថាពរ និងបានឃើញពុកញញឹមរីក ដោយមោទនភាពក្នុងថ្ងៃទទួលសញ្ញាបត្រ។

ក្រោយពីធ្វើការងារបានមិនយូរ ខ្ញុំបានសម្រេចចិត្ត ទៅរៀនបន្តអនុបណ្ឌិតផ្នែកទីផ្សារនៅឯក្រុងស៊ីតនី ប្រទេសអូស្ត្រាលី។

ការប្រើជីវិតក្នុងប្រទេសក្រៅមិនមែនជាការងាយទេ ប៉ុន្តែការសិក្សានៅបរទេសនោះពិបាកជាង ក្រោយពីខ្ញុំផ្ញើសំណៅឯកសារដើម្បីធ្វើការរិះគន់ស្រេចបាច់។ សាស្ត្រាចារ្យម្នាក់ក៏ដើរមកប្រាប់ខ្ញុំថាកិច្ចការដែលខ្ញុំបានបញ្ជូនទៅ ប្រសិនបើកែសម្រួលគម្រោងបង្កើតបន្តិចទៀត ក៏អាចបន្តទៅយកថ្នាក់កំពូលវគ្គបណ្ឌិតបាន។

សេចក្ដីទុក្ខបានចូលមកញាំញីជីវិតរបស់ខ្ញុំនៅពេលនោះឯង...

ខ្ញុំមានពេលត្រឹមតែ ៣ខែ នឹងទទួលយកគម្រោងការងារ និងកែសម្រួលម៉ូដែលការងារថ្មី បើធ្វើមិនបានសម្រេចក៏មានន័យថា បរិញ្ញាបត្រជាន់ខ្ពស់ខ្ញុំត្រូវរលាយ សញ្ញាបត្របណ្ឌិតក៏អត់លិតដែរ ហើយខ្ញុំប្រហែលជាត្រូវត្រឡប់ទៅមាតុភូមិវិញដោយដៃទទេ។

ពេលនោះខ្ញុំគិតហើយគិតទៀត និងគិតគ្រប់ពេលវេលា បើកាន់តែគិត ការងារក៏កាន់តែមិនចេញ ខ្ញុំទើបទូលសេចក្ដីស្ត្រេសនេះទៅគ្រប់ទីកន្លែង មិនថាហូមបាយ និយាយជាមួយមិត្តភក្រ្តិ ទៅរៀន ចូលបន្ទប់ទឹក  សូម្បីតែពេលដេក ក៏ខ្ញុំមិនអាចអត់គិតពីរឿងការងារនេះបានដែរ។

រយៈពេលបីខែ មានអារម្មណ៍ថាយូរសែនយូរដូចបីឆ្នាំអ៊ីចឹង...

ពេលគិតច្រើនពេកទៅ ដល់ចង់ក្លាយជាមនុស្សកើតរោគប្រសៃប្រសាទ។ ខ្ញុំទើបសាកល្បងរកផ្លូវចេញពីគំនិតនេះ។ សុខៗខ្ញុំក៏នឹកឃើញដល់ពាក្យថា ទំនេរដែលគេច្រើនបិទជាប់តាមកន្ទុយរថយន្តដឹកជញ្ជូន ហើយទើបសម្រេចចិត្តសាកល្បងអង្គុយធ្វើសមាធិលោមើល ដើម្បីនឹងមានឱកាស ទំនេរនិង ឈប់បានខ្លះ។

ដូច្នេះ ពេលណាដែល ចង់ទំនេរខ្ញុំក៏បានបែរមកអង្គុយធ្វើសមាធិរាល់លើក ក្រោយពីនោះ ខ្ញុំចាប់ផ្តើមបែរមកកាន់ត្រណម និងរក្សាសីល ៥ ក្នុងខួបកំណើត និងកាន់យកសីល ៨ ក្នុងថ្ងៃចូលព្រះវស្សាទៀតផង។

ពេលវេលាកន្លងទៅមួយខែ ខ្ញុំនៅតែធ្វើសមាធិរាល់ថ្ងៃ និងស្ទើរគ្រប់ពេល ហើយថ្ងៃមួយខណៈពេលដែលកំពុងងូតទឹក ខ្ញុំកើតមាននូវអាការៈ ឆន្ទៈ ឡើង ព្រមទាំងអាចសរសេរម៉ូដែលចេញបាននៅចុងបំផុត ។

ហើយសេចក្ដីទុក្ខរឿងរ៉ាវការសិក្សាកន្លងផុតទៅ តែសេចក្ដីទុក្ខមួយទៀត វាក៏មានវត្តមានឡើង...

ថ្ងៃមួយខណៈពេលកំពុងនិយាយតាមទូរស័ព្ទជាមួយមិត្តនៅក្នុងបន្ទប់ស្នាក់នៅ ភ្នាក់ងារសន្តិសុខប្រចាំអាគារក៏ដើរឡើងមកគោះទ្វារបន្ទប់ព្រមជាមួយប្រាប់ថា គេឡើងមកពិនិត្យបន្ទប់របស់ខ្ញុំព្រោះគេនឹងកែលម្អអាគារថ្មី។

ខ្ញុំបើកទ្វារឲ្យគេចូលមក មុននឹងនិយាយទូរស័ព្ទជាមួយមិត្តបន្ត ដោយមិនទាំងដឹងខ្លួន ប្រុសម្នាក់នេះក៏ដើរចូលមកជិតខ្លួនមានធុំក្លិនសុរាតាមខ្យល់ដង្ហើមរបស់គេ។

 “តើលោកនឹងធ្វើស្អី នេះមិត្តខ្ញុំនៅក្នុងទូរស័ព្ទណ៎ា?” មើលទៅគេដូចជាបាត់ស្មារតី ទើបថយចេញ មុននឹងចេញទៅ គេញញឹមដាក់ខ្ញុំដោយស្នាមញញឹមដែលធ្វើឲ្យខ្ញុំភិតភ័យ។ ខ្ញុំប្រញាប់រត់គេចចេញពីអាគារ ព្រមទាំងយំផងដែរ។

តាំងពីពេលនោះមក ខ្ញុំក៏លិចកប់នៅជាមួយអាការៈភ័យខ្លាច។ ថ្ងៃណាជួបមនុស្សដែលមានអាយុប្រហាក់ប្រហែលប្រុសម្នាក់នោះចូលមកជិត ខ្ញុំចាប់ផ្តើមតក់ស្លុតចិត្ត ខ្លួនទន់ល្អូក ធ្វើអ្វីមិនត្រូវទេ។

មិត្តគ្រប់គ្នាបានជួយជូនដំណឹងនេះទៅដល់មហាវិទ្យាល័យ និងនាំទៅដាក់ពាក្យបណ្ដឹង។ ចុងក្រោយបុរសនោះត្រូវបានគេបណ្ដេញចេញ។ ចំណែកខ្ញុំក៏ត្រូវគេបញ្ជូនខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យចិត្តសាស្ត្រ ដែលមានការចំណាយពេលខែ ទើបមានអាការៈល្អប្រសើរឡើង...

ក្រោយពីរៀនចប់ និងធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ខ្ញុំបានទៅដើរលេងនៅឯប្រទេសឥណ្ឌា និងមានឱកាសបានស្គាល់ព្រះគ្រូ នួល ច័ន្ទ កិត្តិបញ្ញោ នៅទីនោះ។ ពេលត្រឡប់មកវិញ ខ្ញុំក៏បានក្លាយជាផ្នែកមួយរបស់ វង់ដងមែង ដែលជាក្រុមអ្នកសូត្រស្មូតសរសើរព្រះធម៌នៃកូនសិស្សរបស់ព្រះគ្រូ។

ថ្ងៃមួយព្រះគ្រូទៅសម្តែងធម៌ទេសនាភ្ជាប់សម្លេងធម៌ក្នុងបុណ្យចិត្តនគរ ដែលបានរៀបចំនៅឯសះយាមផារាកន។ ក្នុងថ្ងៃនោះមានការសូត្រសរសើរមានខ្លឹមសារថា ពាក់កណ្តាលនៃជីវិតរបស់លោក សៅវលក្ខណ លីលបុត្រ ហើយព្រះគ្រូក៏បាននិយាយអំពីរឿងរ៉ាវការវិលកើតស្លាប់ថា មនុស្សយើងកើតមកក៏រៀនអក្សរ ថ្នាក់មតេយ្យ ថ្នាក់បឋម ថ្នាក់មធ្យម ថ្នាក់ឧត្តម អនុបណ្ឌិត បណ្ឌិត ក្រោយពីនោះក៏ត្រូវរៀបការ មានកូន ស្លាប់ រួចហើយក៏កើតទៀត...” លោកមានថេរដីកាថាយ៉ាងនេះ វិលទៅវិលមកបីចប់ ទាល់តែខ្ញុំត្រូវសួរខ្លួនឯងថា តើយើងនឹងកើតបែបនេះទៅប៉ុន្មានជាតិទៀត?”

ពេលចាប់ផ្តើមសូត្រសរសើរធម៌ ទឹកភ្នែកខ្ញុំក៏ហូរចេញរឹមៗចេញមក ព្រមទាំងយល់ឃើញថាពាក់កណ្តាលនៃជីវិតដែលកន្លងផុតមក ខ្ញុំគិតរវល់តែធ្វើគ្រប់យ៉ាងតាមលោក។ ឪពុកប្រាប់ឲ្យរៀនមហាវិទ្យាល័យឱសថ ខ្ញុំក៏រៀន។ ពេលធ្វើការហើញ ឃើញថាវុឌ្ឍិបរិញ្ញាបត្រមិនល្មម ទើបជ្រុលជ្រើមទៅរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ និងទៅបន្តយកថ្នាក់បណ្ឌិតតាមតម្លៃនិយមរបស់សង្គម... ខ្ញុំគិតរវល់តែខិតខំស្វះស្វែងរកគ្រឿងប្រដាប់ខាងក្រៅខ្លួន ទាល់តែភ្លេចត្រួតពិនិត្យមើលខាងក្នុងខ្លួនឈឹង។

ដូច្នេះ តាំងពីនេះទៅ ពាក់កណ្តាលនៃជីវិតរបស់ខ្ញុំដែលនៅសល់ ខ្ញុំទើបសុំធ្វើដំណើរតាមផ្លូវធម៌។ ពាក្យថា ស្នេហាពិតក្នុងចម្រៀង អាចមានន័យដល់សេចក្ដីស្រលាញ់រវាងប្រុស និងស្រី ប៉ុន្តែសម្រាប់ខ្ញុំ វាមានន័យដល់សេចក្ដីស្រលាញ់របស់មនុស្សម្នាក់ដែលចេញទៅឈ្វេងយល់សច្ចធម៌ សច្ចភាព ដើម្បីជួយសង្គ្រោះខ្លួនឯង និងអ្នកដទៃ។ ទឹកភ្នែករបស់ខ្ញុំមិនមែនទឹកភ្នែកពីសេចក្ដីទុក្ខទេ តែបើជាទឹកភ្នែក ជាទឹកភ្នែកនៃសេចក្ដីសុខដែលបានស្គាល់ថា ពាក់កណ្តាលជីវិតដែលនៅសល់ ខ្ញុំនឹងប្រើប្រាស់វា ដូចជាមនុស្សដែលបានស្រាវជ្រាវរកឃើញ ស្នេហាពិត

តាំងពីពេលនោះមកជីវិតរបស់ខ្ញុំក៏ប្រែប្រួល ជាពិសេសខាងក្នុងចិត្តដែលមានការប្រែប្រួល ខ្ញុំអត់បានកើតទុក្ខថយចុះ ឬសុខច្រើនឡើងទេ គ្រាន់តែ បានធ្វើចំណេះដឹងនេះជាមួយសេចក្ដីទុក្ខសេចក្ដីសុខច្រើនឡើង និងកាត់ចិត្តបានលឿនឆាប់តែប៉ុណ្ណោះ។

ចេញពីមនុស្សដែលធ្លាប់ឲ្យតម្លៃខ្លួនឯង ដោយការយកសេកប្រាក់ខែមកបង្ហាញពុកជានិច្ចថា បានប្រាក់ខែច្រើនប៉ុនណា។ ថ្ងៃនេះគុណតម្លៃរបស់ជីវិតខ្ញុំមិនបានស្ថិតនៅលើប្រាក់ទៀតហើយ ប៉ុន្តែវាមកពីគុណតម្លៃរបស់ការងារដែលធ្វើជាប្រយោជន៍ចំពោះអ្នកដទៃនោះឯង៕

អរគុណព្រះធម៌ដែលធ្វើឲ្យខ្ញុំបានជួប ស្នេហាពិតនៅទីបំផុត។


បទវិភាគ និងកម្លាំងបណ្តាលចិត្តដោយ DHAMMA THERAPY
រឿង ថាន់យ៉ា

រៀបរៀងដោយ ផាន់ផាន់   

No comments:

Post a Comment