សង្គមមនុស្សតាំងនៅលើគោលការពឹងពាក់គ្នា មានគោលដៅម្យ៉ាងរួបរួមគ្នា
និងមានភាពជឿទុកចិត្តគ្នាបាន។ វាជាការពឹងពាក់អាស្រ័យផ្នែកចំណោះដឹង ចំណេះជំនាញផ្សេងៗគ្នាជានិច្ចកាល
ព្រោះថាសង្គមក្នុងបច្ចុប្បន្ននេះពពាក់ពពូនគ្នា មិនមានអ្នកណាអាចធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯងទេ
ហើយជាអ្នកជំនាញសង្គម ដែលម្នាក់ៗព្យាយាមនឹងឲ្យមាន “somebody” ដ៏សំខាន់ក្នុងរឿងខ្លះៗ។
ទោះបីថាក្នុងទីបំផុត មនុស្សចាំបាច់ជឿទុកចិត្ត
ទៅលើអ្នកដទៃឲ្យធ្វើការជំនួសក្នុងរឿងខ្លះ ដែលខ្លួនមិនអាចធ្វើបានក៏ដោយ ក៏ប៉ុន្តែមនុស្សក៏ដឹងច្បាស់ដែរថា
មានមនុស្សជាច្រើន ដែលមិនសមគួរទុកចិត្តឲ្យគេធ្វើការងារជំនួសខ្លួនដែរ។
ការណ៍ដែលគួរឲ្យជឿទុកចិត្តបាន ជារឿងមួយដែលប្រគល់ឲ្យតួនាទី
ឬតែងតាំងឲ្យមិនបាន នឹងត្រូវតែបង្កើតឡើង ដោយសកម្មភាពរបស់ខ្លួនឯង ពីព្រោះភាពជឿទុកចិត្តបាននោះ
ជាបដិកិរិយាដែលកើតឡើងក្នុងចិត្តរបស់អ្នកដទៃ ដែលជាលទ្ធផលចេញពីទង្វើខ្លួនរបស់យើង។
ភាពដែលគួរឲ្យជឿទុកចិត្តបាន (Credibility)
កើតចេញពីបុគ្គលិកលក្ខណៈ (Character)
និងសមត្ថកម្ម (Competence)
ដែលបានបែងចែកចេញជាខ្លឹម ជាស្នូល ៤យ៉ាងគឺ
១) សុចរិតភាព(Integrity) ដែលជាអង្គប្រកបដ៏សំខាន់ និងមានមនុស្សជាច្រើនបានសង្កត់ធ្ងន់
នៅពេលធ្វើការវាយតម្លៃពីភាពដែលគួរឲ្យជឿទុកចិត្តបានលើអ្នកណាម្នាក់។ សុចរិតភាពប្រៀបដូចជាឫសកែវនៃដើមឈើ
ដែលជាមូលដ្ឋានគ្រឹះគ្រប់យ៉ាង។ សុចរិតភាពសំដៅដល់ភាពស្មោះត្រង់ ភាពច្បាស់លាស់ ការរក្សាពាក្យសម្តី
មានតម្លាភាព(ភាពគ្មានការបិទបាំង) ភាពក្លាហាន។ល។ ក្នុងយុគសម័យនេះ ពិបាករកអ្នកស្មោះត្រង់ជាជាងរកអ្នកពូកែ។
សុចរិតភាពជារឿងមួយដែលសង្កេតមើលបានដោយពិបាក ដូចជាឫសកែវដើមឈើដែលស្ថិតនៅក្រោមដីសម្លឹងមើលមិនឃើញដូច្នោះដែរ។
រឿងបែបនេះត្រូវពិនិត្យសង្កេតអស់រយៈពេលយូរ ប៉ុន្តែយើងច្រើនតែផ្តល់ភាពសំខាន់ខ្ពស់ជាង។
២) ចេតនា(Intent) ជាចំណុចចាប់ផ្តើមនៃចំណុចជម្រុញ(Motive)
របៀបវារៈ(Agenda) និងលទ្ធផលនៃទង្វើផ្សេងៗ។ យើងច្រើនតែផ្តល់នូវភាពជឿទុកចិត្តបានជាមួយមនុស្សដែលមានចេតនាត្រង់ទៅត្រង់មក
មិនប្រែក្រលាស់ ព្រោះថា មនុស្សដែលមានចេតនា និងកម្លាំងទាក់ទាញចិត្តដ៏ល្អទាំងអស់នេះ ធ្វើឡើងដើម្បីប្រយោជន៍ទៅដល់គ្រប់ភាគី
រួមទាំងខ្លួនយើងផង តាំងពីចំណុចចាប់ផ្ដើម...ចេតនាទុកដូចជាដើមនៃឈើ ដែលដឹកជញ្ជូនសារធាតុអាហារ និងទឹកចេញពីគល់ទៅគ្រប់ផ្នែករបស់ដើមឈើ។
There are no moral shortcuts in the game of business — or
life.There are, basically, three kinds of people: the unsuccessful,the
temporary successful, and those who become and remain successful. The
difference is character.
Jon Huntsman, ប្រធានគណកម្មការ Huntsman Chemical
៣) សមត្ថភាព (Capabilities) ដែលជាអង្គប្រកបយ៉ាងពិសេសចំពោះខ្លួន ដូចជាពរទេវតា ទស្សនគតិ ទស្សនាទាន
ចំណេះដឹង ឬសូម្បីតែម៉ូដែល(គំរូ)។ សមត្ថភាពគឺជាវត្ថុមួយដែកបំផ្លាស់ប្តូរវត្ថុធាតុដើម
និងអង្គប្រកបឲ្យមានផ្លែផ្កាពូជធាល្អ ប្រៀបដូចជាមែកព្រឹក្សារបស់ដើមឈើ ហើយប្រសិនបើគ្មានមែកឈើទេ
ក៏គ្មានស្លឹក គ្មានផ្កា ហើយក៏មិនមានផ្លែដែរ។
៤) លទ្ធផល(Results) សំដៅដល់ប្រសិទ្ធផល ប្រសិនបើក្នុងអតីត យើងមិនធ្លាប់ធ្វើអ្វីបានសម្រេចតាមការតាំងចិត្តទុក
តើយើងនឹងឲ្យពីណាគេមកជឿទុកចិត្ត ឬប្រាកដចិត្តលើខ្លួនយើងបានទៅ?
សុចរិតភាព និងចេតនា ជាស្នូលខ្លឹមដ៏សំខាន់នៃបុគ្គលិកលក្ខណៈ
(Character) ចំណែកឯសមត្ថភាពនិងលទ្ធផលជាស្នូលនៃសមត្ថកម្ម។
ភាពដែលគួរឲ្យជឿទុកចិត្តបាន មិនមែនមានសិទ្ធិពីកំណើតទេ
មិនមានអ្នកណាបានវាទាំងនេះមកតាំងពីតូចក្មេងខ្ចីនោះដែរ ប៉ុន្តែមនុស្សយើងអភិវឌ្ឍបុគ្គលិកលក្ខណភាពឡើងពីការអប់រំ
ចិញ្ចឹមមើលថែ ភាពរឹងមាំរបស់សភាពចិត្ត មានសមត្ថភាពក្នុងការចេះរៀន ការយល់ដឹងក្នុងឱកាសនោះឲ្យបានជាប្រយោជន៍តែប៉ុណ្ណោះ៕
ប្រព្រឹត្តិកម្ម ១៣យ៉ាង សាងភាពគួរឲ្យទុកចិត្ត
ភាពគួរឲ្យជឿទុកចិត្តបាននោះ បានមកពីបុគ្គលិកលក្ខណៈ
និងសមត្ថភាព ដែលសាងនូវភាពកក់ក្តៅចិត្តបានថា នឹងជាបុគ្គលម្នាក់ដែលអាចទុកចិត្តបាន វាមិនធ្វើឲ្យខុសបំណងទេ។
សៀវភៅមួយមានចំណងជឿងថា the Speed of Trust របស់ Covey បានវែកញែកប្រព្រឹត្តិកម្មបែបនេះចេញជា
៣ ក្រុមគឺ
ក/ ប្រព្រឹត្តិកម្មដែលបានមកពីបុគ្គលិកលក្ខណភាព
ខ/ ប្រព្រឹត្តិកម្មដែលបានមកពីសមត្ថភាព
គ/ ប្រព្រឹត្តិកម្មដែលបានមកពីបុគ្គលិកលក្ខណៈ និងសមត្ថភាព
ការពិនិត្យសង្កេតមើលពីប្រព្រឹត្តិកម្មដែលមនុស្សសម្តែងចេញមក
វានឹងជួយឲ្យការវាយតម្លៃពីភាពជឿទុកចិត្តបានងាយឡើង សូម្បីពេលខ្លះមានការខុសក៏ដោយ។ ទាំងអស់នេះមិនមានន័យថា
មនុស្សដែលយើងជឿទុកចិត្ត ឬជឿជាក់ គ្មានផ្លូវធ្វើឲ្យខកបំណងអ្វីទេ វានឹងកើតមានឡើងបាន។
សត្វលោករមែងប្រព្រឹត្តទៅតាមកម្ម គ្មានអ្នកណាជោគជ័យគ្រប់កាលៈទេសៈទេ ប៉ុន្តែការមិនមានមូលដ្ឋានគ្រឹះវាយតម្លៃ
អាចមានកំហុសច្រើនជាង។
ប្រព្រឹត្តិកម្មដែលបានមកពីបុគ្គលិកលក្ខណៈ
ប្រព្រឹត្តិកម្មទី១៖ និយាយត្រង់ -ការទំនាក់ទំនងជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈ មិនបណ្តែតបណ្តោយឲ្យអ្នកណាម្នាក់ភ័ន្តច្រឡំនៅក្នុងការយល់ខុស។
ពាក្យថា ត្រង់ទៅត្រង់មក សំដៅទៅលើន័យថា ប្រាកដប្រជា ត្រូវបា្រប់ថាត្រូវ ខុសប្រាប់ថាខុស
មិនត្រឡប់ត្រឡិនបាយបិណ្ឌជាបាយប្រាត្រ បាទជើងជាខ្នងដៃ ចំពោះមុខនិយាយល្អ នៅពីក្រោយខ្នងវិញនិយាយអាក្រក់នោះទេ។
លក្ខណៈនៃការយាយត្រង់ ច្រើនតែប្រកាសឲ្យឃើញពីចេតនាច្បាស់លាស់ ប៉ុន្តែការនិយាយវៀចវេរនោះ
ពោរពេញទៅដោយភាពគ្មានតម្លា ប្រាប់សេចក្តីមិនអស់ ប្រចុបប្រចែងជន្លជន្លេញប្រែប្រួល ឬវៀចវេរទៅរឿយៗ។
ប្រព្រឹត្តិកម្មទី២៖ រមែងទទួលរាប់អានអ្នកដទៃដោយទឹកចិត្តបរិសុទ្ធ
-ការព្រមទទួលរាប់អានអ្នកដទៃ សម្តែងបង្ហាញអំពីការគោរពខ្លួន
(self-esteem) ព្រោះគេដឹងថា ខ្លួនគេមិនបានថោកទាបដោយការរាប់អានអ្នកដទៃនោះទេ
ទើបមិនត្រូវលើកខ្លួនរំលោកបំពាន មើលថោកម៉ាកងាយ ឬធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាតូចទាប ដើម្បីឲ្យមានអារម្មណ៍ថា
ខ្លួនឯងមានអារម្មណខ្ពង់ខ្ពស់ជាងគេ។ មនុស្សយើងមានចំណុចល្អមិនដូចគ្នាទ
ហើយក៏គ្មានអ្នកណាមានសម្បូរបែបដែរ។ បុគ្គលដែលអាចសុខចិត្តព្រមទទួលរាប់អានអ្នកដទៃបានដោយភាពសុទ្ធចិត្ត
គឺបុគ្គលដែលបានមើលឃើញពីរឿងល្អ ដែលអ្នកដទៃកើតមានតាមសភាវៈពិត។ មនុស្សដែលមានលក្ខណៈបែបនេះ
នឹងសួរពីគំនិតយល់ឃើញញឹកញាប់ វាខុសពីមនុស្សដែលយកគំនិតខ្លួនជាធំ ដែលចូលចិត្តបញ្ចេញអំណាចត្រូវបញ្ជាតែមួយមុខ
ដើម្បីឲ្យមានអារម្មណ៍ថាខ្លួនឯងមានអំណាច។
ប្រព្រឹត្តិកម្មទី៣៖ សាងភាពទំលំទូលាយ -មនុស្សដែលមានប្រព្រឹត្តិកម្មបែបនេះ នឹងរស់នៅជាមួយសភាវៈពិត
ដែលអាចត្រួតពិនិត្យបាន មិនមានអ្វីល្អក់កករ មិនក្តោបក្តាប់អំណាច ឬក្តាប់ការសម្រេចចិត្តទុកលើតែខ្លួនឯង
មិនមានរបៀបវារៈលាក់កំបាំង ប្រសិនបើសង្ស័យអ្វី អាចសួរបានគ្រប់រឿង និងនឹងបានឮចម្លើយគ្រប់រឿងជាមិនខាន។
ប្រព្រឹត្តិកម្មទី៤៖ កែខៃក្នុងរឿងដែលខុស -ក្នុងករណីដែលកើតមានកំហុស មនុស្សពួកនេះកែខៃ/ សងសំណងជំនួសការបិទបាំង
ដោះសាយករួចខ្លួន សត្វស្វាយកបាយលាបមាត់ពពែ ឬទម្លាក់កំហុសទៅឲ្យអ្នកដទៃទទួលខុសត្រូវជំនួសខ្លួន។
មនុស្សជំពួកនេះ ជាអ្នកហ៊ានអនុវត្តផ្លាស់ប្តូរ ក្នុងពេលដឹងថា ដំណោះស្រាយតាមវិធីចាស់មិនបានល្អ។
ប្រព្រឹត្តិកម្មទី៥៖ ដូចៗគ្នាទាំងចំពោះមុខនិងក្រោយខ្នង
-ទង្វើរបស់មនុស្សបែបនេះ ដូចៗគ្នាទាំងចំពោះមុខ
និងពីក្រោយខ្នង។ ពេលណាគេសរសើររឿងអ្វីមួយចំពោះមុខ គេក៏សរសើររឿងតែមួយដូចជាអ្នកដទៃដែរ
ទោះបីជាយើងមិននៅជាមួយគេឲ្យក្រេឌិតយើងសម្រាប់ការងារដែលយើងធ្វើ ដោយមិនរឹបយកទៅធ្វើជាលទ្ធផលកិច្ចការរបស់ខ្លួនឯង
មិននិន្ទាគេ មិនពោលអួតអាងដោយភូតភរកុហក ឬបោកប្រាស់ខ្លួនឯង។
ប្រព្រឹត្តិកម្មដែលចេញមកពីសមត្ថភាព
ប្រព្រឹត្តិកម្មទី៦៖ មានលទ្ធផលការងារគុណភាព -ទាំងនេះមិនមែនគ្រាន់តែមានលទ្ធផលការងារធម្មតាៗ ប៉ុន្តែមានន័យដល់
ជាមួយការងារ ប្រើប្រាស់ពេលវេលាគិត ត្រិះរិះប្រុងជើងការជាមុន និងអាចបង្កបង្កើតកិច្ចការចេញមកដោយមានគុណភាពដ៏ល្អ
ត្រង់តាមការកំណត់ពេលដែលបានសន្យាទុក និងតាមដើមទុន(ប៉ាន់ប្រមាណ)ដែលគិតទុកបម្រុង។ ការធ្វើកិច្ចការបានតាមគោលដៅអំពីមនុស្សនោះ
ការស្គាល់ពីវត្ថុដែលធ្វើការពិតមិនរវល់។ ប្រសិនបើធ្វើមិនបាន ក៏ប្រាប់ថាធ្វើមិនបាន ឬប្រសិនបើធ្វើឲ្យបាន
ត្រូវតែមានអ្វីបន្ថែម ប៉ុន្តែមិនមែនក្នុងន័យនៃដាក់លក្ខខណ្ឌតវ៉ានោះទេ។
ប្រព្រឹត្តិកម្មទី៧៖ កែលម្អគ្រប់ពេលវេលា -គឺការកែលម្អ ផ្លាស់ប្តូរខ្លួនឯង និងរឿងដែលធ្វើឲ្យបានល្អប្រសើរទ្វេឡើង
មិនឈប់គាំងស្ងៀមទ្រឹង ចេះរៀន បំពាក់បំប៉នបទពិសោធគ្រប់ពេលវេលា ប្រែពីមានកំហុសឆ្គងយកមកធ្វើជាបទពិសោធ
ទោះបីជាបានសម្រេចក៏ដោយ ក៏នៅតែគិតកែលម្អដែរ។
ប្រព្រឹត្តិកម្មទី៨៖ ប្រឈមមុខជាមួយការពិត -មិនបោកប្រាស់ខ្លួនឯងដោយភាពផ្ដេសផ្ដាស់។ ការប្រឈមមុខជាមួយការពិត
ទាំងដែលចូលចិត្ត និងមិនចូលចិត្ត ឃើញបញ្ហាជាបញ្ហា និងដោះស្រាយកែខៃ ឃើញឱកាសជាឱកាស និងការពារភាពប្រថុយប្រថានមុនធ្វើ
ព្រមទទួលយកក្នុងប្រការកំណត់ ព្រមទទួលយកមិត្តភ័ក្ត្ររួមការងារផ្សេងៗ ក្នុងរបៀបដែលគេមាន
មិនថាល្អ ឬអាក្រក់។ ការសញ្ជឹងគិតនឹកថា អ្នកណាល្អ ឬអាក្រក់ត្រង់ចំណុចណា ឲ្យប្រើចំណុចល្អ
ជៀសវាងចំណុចអាក្រក់ចេញ។
ប្រព្រឹត្តិកម្មទី៩៖ ធ្វើការំពឹងទុកឲ្យបានច្បាស់លាស់សម្រាប់មនុស្សគ្រប់គ្នា -រឿងដែលរំពឹងទុកជាគោលដៅរួមគ្នារបស់បុគ្គល ដែលនៅប្រាស្រ័យទាក់ទង់គ្នា។
ប្រសិនបើមិនមានគោលដៅរួមទេ ក្រុមមនុស្សក៏មិនអាចនៅរួមគ្នាបានដែរ ម្នាក់ៗធ្វើទៅតាមសមគួរ
និងក្នុងទីបំផុតក៏នាំទៅរកភាពក្រវល់ក្រវាយ។ ប្រការនេះនៅមានអ្នកណា នៅមិនទាន់ច្បាស់លាស់ក្នុងការរំពឹងទុក
មនុស្សដែលមានប្រព្រឹត្តិកម្មបែបនេះ នឹងអធិប្បាយ ឬនិយាយ/ សម្រប់សម្រួលរហូតដល់គ្រប់គ្នាយល់ស្របក្នុងធ្លុងតែមួយ
ដើម្បីទីផ្សេងៗនឹងផ្លាស់ប្តូរទៅធ្វើការងាររបស់ខ្លួន ក្នុងទិសដៅតែមួយ។
ប្រព្រឹត្តិកម្មទី១០៖ មានការទទួលខុសត្រូវ -ទាំងខ្លួនឯង និងបុគ្គលដែលកំពុងរួមការងារ អ្នកណាធ្វើអ្វី អ្នកនោះបានទទួលរឿងនោះ
ខុសជាខុស ត្រូវជាត្រូវ រហូតដល់មានទំនាក់ទំនងភាពរីកចម្រើនរឿងដែលកំពុងធ្វើនោះ មិនគេចវេះនូវការទទួលខុសត្រូវ
មិនចេះតែចង្អុល យកភាពល្អមកដាក់ខ្លួន យកកំហុសឆ្គងទម្លាក់ឲ្យអ្នកដទៃ ជាពិសេសខ្លាំង ពេលនៅក្នុងទីលាក់បាំង។
ប្រព្រឹត្តិកម្មទី១១៖ ស្តាប់សិន -យល់ហេតុការណ៍ ប្រការកំណត់ គំនិត អារម្មណ៍របស់គូសន្ទនា មុននឹងទៅអារកាត់សម្រេច
ឬផ្តល់ពាក្យណែនាំអ្វីៗដល់គេ។ ការសម្រេចចិត្តដោយមិនដឹងខ្យល់អី កើតចេញពីអគតិ និងមានឱកាសខុសខ្លាំង។
ប្រសិនបើយើងដឹងច្បាស់ថា ដៃគូសន្ទនាដោយមិនចំបាច់ត្រូវស្តាប់គេ ជួនកាលយើងគួរនឹងជាមនុស្សដែលធ្វើការងារនោះជំនួសឲ្យគេធ្វើ។
ប្រព្រឹត្តិកម្មទី១២៖ រក្សាពាក្យសម្តី -ជាទូទៅ ជាវិធីដែលលឿនបំផុត ដែលសាងការជឿទុកចិត្តបាន និងជារឿងសំខាន់ណាស់ដែលជាត្រូវរក្សាពាក្យសម្តី។
ទូទៅមនុស្សច្រើនតែគិតថា ភាពសំខាន់ដែលផ្តល់ឲ្យរវាងសមាជិកក្នុងក្រុមគ្រួសារ វាសំខាន់តិចជាងពាក្យសន្យាក្នុងរឿងកិច្ចការការងារ
ឬជាមួយមនុស្សខាងក្រៅ ព្រោះថាមនុស្សនៅក្នុងក្រុមគ្រូសារជិតស្និតគ្នា និយាយគ្នាបាន។ ការពិតទៅ
មិនមែនជាដូច្នោះឡើយ សន្យាគឺជាសញ្ញាមួយ និងការរក្សាសន្យាគឺជានិមិត្តរូបនៃកិត្តិយសរបស់មនុស្ស
ដូច្នោះកុំឲ្យសន្យារវល់តែរក្សាមិនបាន។
ប្រព្រឹត្តិកម្មទី១៣៖ ពង្រីកពង្រឹងភាពជឿទុកចិត្ត -ព្រោះយើងមិនអាចធ្វើគ្រប់យ៉ាងដោយខ្លួនឯង ហើយយើងក៏មិនទុកចិត្តបាន
ត្រង់ការប្រគល់ការងារឲ្យមនុស្ស ដែលយើងមិនជឿទុកចិត្តបានធ្វើការជំនួសយើងទេ។ ដូច្នោះ ប្រសិនបើគិតរវល់តែសង្ស័យអ្នកដទៃ
ដោយគ្មានហេតុផល ក្រៅពីការងារគ្មានសាច់ការហើយ ថែមទាំងកើតជម្ងឺស្រ្តេសផងដែរ។ ភាពសង្ស័យជាការរុញច្រានអ្នកដទៃឲ្យចេញចាកឆ្ងាយពីខ្លួនយើង
ទើបសង្គ្រោះកម្លាំងក្នុងការធ្វើអ្វីមួយបន្ត វាគ្មានអ្វីស្រកស្រុតទៅរឿយៗដោយមិនដឹងខ្លួន។
ភាពដែលគួរឲ្យជឿទុកចិត្តបាន “ជាអគតិ” ព្រោះជាបដិកិរិយារបស់អារម្មណ៍ដែលវាយតម្លៃចេញពីទង្វើក្នុងអតីតកាល។
ភាពជឿទុកចិត្តបានមិនមែនជាគ្រឿងបញ្ជាក់អះអាងថា ការងារ ឬរឿងដែលបានប្រគល់ឲ្យ វានឹងបានសម្រេច...ប៉ុន្តែទោះជាមានអគតិ
ការមានប្រព្រឹត្តិកម្មក្នុងអតីតកាលមកជួយប៉ាន់ប្រមាណ ក៏នៅគ្រាន់បើជាង មិនមានឧបករណ៍ជំនួយអ្វី
មកជួយនោះដែរ។
ក្នុងជ្រុងមួយផ្ទុយពីគ្នា អ្នកណានឹងជឿទុកចិត្តយើងបាន
ឬមិនបាន វាមិនសំខាន់ស្មើនឹងយើងបានធ្វើអ្វីៗ...យ៉ាងល្អ...យ៉ាងស្មោះអស់ពីចិត្ត...ដើម្បីអ្នកដទៃខ្លះ
ឬមិនអ៊ីចឹងទេ អ្នកដែលប្រព្រឹត្តបានតាមនេះ តែងតែជាបណ្ឌិតដែលគួរឲ្យសេពគប់...តើពិតមែនទេ?
សរុបភាពដែលគួរឲ្យជឿទុកចិត្តបាន តាមគោលការណ៍ធម៌
គឺ បុគ្គលរក្សាសីល ៥ ប្រការយ៉ាងហោចទៅ ក៏នៅមានធម៌នោះឯង៕
ប្រភព៖ https://www.facebook.com
No comments:
Post a Comment