Wednesday, July 27, 2016

៥ គន្លឹះបញ្ឈប់ការក្រោធខឹងទាន់ មុនពេលវារីករាលដាល


តាំងពីតូចដល់ធំ មនុស្សយើងសុទ្ធតែធ្លាប់ក្រោធខឹងរាប់មិនអស់ ហើយប្រហែលជាមានពេលខ្លះ ដែល សេចក្ដីក្រោធខឹង ធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងសភាព ក្រោធគឺល្ងង់ ក៏ដឹង មោហោគឺឆ្កួតក៏ដឹង មែនទេ ប៉ុន្តែ​ទប់ចិត្តមិនបាន តើនឹងធ្វើយ៉ាងម៉េចកើត? ចុងក្រោយក៏ធ្វេសប្រហែសខ្លួនថ្លោះធ្លោយធ្វើអ្វីៗ ពិបាកៗ ទាល់តែបាន ហើយមកអង្គុយខូចចិត្តខូចគំនិត និងខឹងខ្លួនឯងទ្វេឡើងនៅពេលក្រោយ។ ដើម្បីជាការ ជៀស​វាងប្រការឆក់ល្វែងនេះ ព្រោះតែការទប់សេចក្ដីខឹងក្រោធមិនជាប់ ទើបគោលគំនិតល្អដើម្បីជីវិត មាន​វិធីពន្លត់ភ្លើងក្រោធខឹង តាមរបៀបបច្ចុប្បន្នទាល់ហេតុការណ៍មកចែករំលែក។


១) តាមរកសេចក្ដីក្រោធខឹងឲ្យឃើញ

សេចក្ដីក្រោធខឹងឧបមាដូចជាសត្វព្រៃ ប្រសិនបើមានមនុស្សទៅជួបពេលណា វានឹងរត់គេចចេញទៅភ្លាម មួយរំពេច ព្រោះហេតុដូច្នោះ ភ្លាមៗដែលចាប់ផ្តើមមានអារម្មណ៍ថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត ឬមិនពេញ​ចិត្តកើតឡើង ឲ្យអ្នកចាប់ផ្តើមធ្វើវិធីងាយៗ ដោយការព្រមទទួលស្គាល់ថា ខ្លួនឯងកំពុងមានអារម្មណ៍ ក្រោធខឹង ប្រសិនបើក្រោធដល់ឈឺពោះ ឲ្យអ្នកកំណត់ចិត្តទទួលស្គាល់អាការៈឈឺពោះ ចូរប្រើពេលតាមរក និងរលឹកដឹងអារម្មណ៍ក្រោធខឹងរបស់ខ្លួនឯងមួយសន្ទុះ រួចហើយសេចក្ដីក្រោធខឹង នឹងបាត់ទៅ ដោយអ្នក មិនត្រូវធ្វើអ្វីឡើយ។

២) សួរខ្លួនឯងថា ត្រូវការយកឈ្នះសត្រុវឬ “ត្រូវការយកឈ្នះការក្រោធខឹង

ប្រសិនបើឆ្លើយថា ត្រូវការយកឈ្នះសត្រូវ សូមឲ្យត្រៀមខ្លួនដុតខ្លួនឯង ឲ្យឆេះសព្វទៅព្រម ជាមួយ ភ្លើងក្រោធខឹងនោះឲ្យហើយទៅ។ ប៉ុន្តែប្រសិនបើឆ្លើយថា ត្រូវការយកឈ្នះសេចក្ដីក្រោធខឹង ឲ្យបញ្ជាក់ នឹងខ្លួនឯងទុកថា វិធីតែមួយប៉ុណ្ណោះ ដែលនឹងយកជ័យជំនះសេចក្ដីក្រោធខឹងបាន យ៉ាងស្អាត គឺការមិនខឹងក្រោធតបនោះឯង។


៣) ផ្តល់កិត្តិយសឲ្យខ្លួនឯងទ្វេឡើង ខ្ញុំគ្មានអ្វីត្រូវខូចខាតឡើយ

ពេលខឹងខ្លាំង មនុស្សយើងចូលចិត្តរកប្រការអាង ក្នុងការសម្តែងប្រព្រឹត្តិកម្មអាក្រក់ៗ ដោយប្រាប់ខ្លួនឯង ថា ខ្ញុំគ្មានអ្វីត្រូវខូចខាតសោះឡើយ ព្រោះហេតុដូច្នោះលុយជាលុយ ក៏នៅជាលុយដដែលប៉ុន្តែ ក្នុងតថភាពនោះ សេចក្ដីក្រោធញ៉ាំងឲ្យអ្នកបាត់បង់វត្ថុ ដែលអ្នកមានច្រើនយ៉ាង។ តាមពិតនោះគឺ ការបាត់ បង់វត្ថុ ភាពជាមនុស្សប្រែជាសត្វនោះឯង។ ចងចាំទុកថា ពេលណាមួយ ដែលអ្នកសម្តែងសេចក្ដីក្រោធខឹង ដោយកិរិយាពុះកញ្ជ្រោលខ្លាំងក្លា អ្នកមិនខុសអីពីសត្វ ដែលវាបញ្ចេញចង្កូម ដ៏មុតស្រួចគំរាមសត្រូវរបស់ វានោះទេ ព្រោះតែមិនដឹងពីវិធីសាស្ត្រ ចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯងកើត។

៤) លួចខ្សឹបដាក់ខ្លួនឯងថា យើងមិនក្រោធខឹង ក៏បានដែរ

ប្រសិនបើត្រូវប្រឈមមុខជាមួយស្ថានការណ៍នាំឲ្យក្រោធ មនុស្សយើងច្រើនតែគិតកាន់ជើងខ្លួនឯងថា អ្នកណាៗក៏ចេះក្រោធខឹងទាំងអស់គ្នាហ្នឹងឯង ហើយគិតថា ខ្លួនឯងមានសិទ្ធិក្រោធខឹងបានពេញសិទ្ធិ ផ្ទុយមកវិញ ប្រសិនបើវាកំពុងធ្លាក់ចូលក្នុងសភាពការណ៍ដែលអ្នកណាៗក៏ខឹងក្រោធ ឲ្យសាកល្បងខ្សឹប ប្រាប់សួរខ្លួនឯងថា យើងមិនក្រោធខឹងបានទេសាកលោពិចារណាសំនួរដដែលៗ ពីរបីម្តងៗ រួចហើយអ្នកនឹងឆ្លើយតបខ្លួនឯងបានថា យើងមិនក្រោធខឹង ក៏បានដែរ

៥) កុំហួងហែងក្តីក្រោធខឹង

មនុស្សខ្លះមាននិស្ស័យហួងហែងសេចក្ដីក្រោធខឹង ដោយមិនដឹងខ្លួន ថ្នាក់ថ្នមរក្សាសេចក្ដីក្រោធខឹង ទុកដូចជាទ្រព្យសម្បត្តិមួយ ដែលបានសន្សំទុកទៅទល់ថ្ងៃស្លាប់។ ប៉ុន្តែការដេកឱបសេចក្ដីក្រោធ មិនធ្លាប់ធ្វើឲ្យអ្នកណាមួយសុបិនល្អទេ  មធ្យោបាយដ៏ល្អ អ្នកគួររកផ្លូវចេញមកដោយការច្នៃប្រឌិត ដូចជា គូសរូបភាព ឬសរសេរបរិយាយពីការថ្នាំងថ្នាក់ចេញជាបទចម្រៀង ឬកំណាព្យកាព្យឃ្លោង (ប៉ុន្តែមានប្រការខ្លះមិនត្រូវរំខាន ឬរំលោភបំពានសិទ្ធិអ្នកណាមួយឡើយ) តើអ្នកដឹងមែនទេថា ភាពចង្អៀតចង្អល់ជាវត្ថុធាតុដើមល្អដែលក្រុមសិល្បករប្រើផលិតចេញជាសិល្បៈថា្នក់ខ្ពស់មកជាច្រើនរឿងហើយ៕


No comments:

Post a Comment