ពាក្យថា “ទុក្ខ” មួយមាត់ពិតជាមានឥទ្ធិពលចំពោះជីវិតមនុស្សយើងខ្លាំងណាស់។ ពាក្យមួយមាត់ក្នុងន័យនេះ
ដែលមានច្រើនប្រការទាំងការឈឺចាប់ វេទនា ក្រោធខឹង ច្រណែនឫស្យា ភាពឈឺចិត្ត អាឃាត ព្យាបាទ
ភាពតប់ប្រម៉ល់ ភាពថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត
ភាពលំបាកលំបិន ភាពមិនពេញចិត្ត ការព្រាត់ប្រាសនិរាសចាកពីវត្ថុជាទីស្រលាញ់សូន្យបង់
វាក៏បានកន្លងបាត់រសាត់ចេញទៅអស់ហើយដែរ ប៉ុន្តែមនុស្សយើងនៅតែកើតទុក្ខ ជាមួយគំនិតគិតពីរឿងរ៉ាវទាំងអស់នេះម្តងហើយម្តងទៀតឥតឈប់ឈរ។
ចូរសាកល្បងហ្វឹកហាត់គិតក្នុងផ្លូវល្អ ដើម្បីទប់ទល់ជាមួយអ្វីៗគ្រប់យ៉ាង ដែលដើរចូលមករកជីវិតអ្នក
ហើយអ្នកនឹងមានសេចក្ដីសុខទ្វេឡើង។ តទៅនេះគោលគំនិតល្អដើម្បីជីវិត សូមលើកវិធី ៩ មកបង្ហាញដល់អ្នកអានយកជាគតិក្នុងការគិតពិចារណាឲ្យឃើញពិភពលោកមួយនេះស្រស់បំព្រង
ចិត្តគ្មានទុក្ខកង្វល់ច្រើនជាមួយជីវិតនេះតទៅទៀត។
១. “ប្រើវិបត្តិឲ្យជាឱកាសហាត់រៀនមើលពិភពលោកនេះក្នុងផ្លូវល្អ ដើម្បីជួយសាងភាពមានសង្ឃឹមឡើង”។ ក្រោយពីមេឃរាំងភ្លៀងផុតទៅ ផ្ទៃមេឃក៏ត្រឡប់មករកភាពភ្លឺស្រឡះ
និងមានឥន្ធនូដ៏ស្រស់ស្អាតបានកើតឡើងជានិច្ច។ “នៅល្អដែលខ្ញុំមិនទាន់ស្លាប់ ទោះបីជាត្រូវបាត់បង់ដៃធ្វេងទៅម្ខាងក៏ដោយ
ប៉ុន្តែខ្ញុំនៅមានជីវិតរស់ នៅសល់ដៃស្តាំម្ខាង នឹងប្រើជីវិតនេះជាបន្តបានទៀត”។ ទោះបីជាជីវិតស្ថិតនៅក្នុងស្ថានភាពលំបាកខ្លះក៏ដោយ ប៉ុន្តែនោះមិនមែនជាបញ្ហារបស់មនុស្សមើលលោកនេះក្នុងផ្លូវល្អឡើយ
មិនអ៊ីចឹងមែនទេ?
២. “នៅជាមួយការពិត ដែលមានការប្រែប្រួលដោយសតិ និងចិត្តដែលមានសេចក្ដីសុខ
ព្រោះថា ជីវិតពុំមែនមានតែរឿងត្រចះត្រចង់រុងរោចន៍នោះទេ”។ ពេលទ្វាផ្ទះមួយបានបិទទៅ ក៏មានទ្វាផ្ទះមួយទៀត បើកទទួលយកឱកាសថ្មីៗជាបន្ត
ចូលមកជានិច្ច។ ធម្មជាតិនៃវត្ថុទាំងឡាយទាំងពួងកើតឡើង និងរលត់ទៅ។ ក្នុងរឿងខ្លះ...យើងមានតួនាទី
ត្រឹមតែបណ្តោយតាម ឬដាក់ចុះតែប៉ុណ្ណោះ។
៣. “កើនរំលឹកភាពចងចាំប្រកបដោយស្នាមញញឹម និងរឿងល្អៗ”។ ពេលមនុស្សយើងញញឹម
វាក៏ជួយរំញោចខួរក្បាលផ្នែកពាក់ព័ន្ធជាមួយអារម្មណ៍នោះៗ វាធ្វើឲ្យយើងមានសេចក្ដីសុខច្រើនឡើង
និងបន្ថែមនូវគំនិតវិជ្ជមាន ដោយការសរសេរប្រយោគខ្លីៗ ដែលសាងកម្លាំងបណ្តាលចិត្ត ដូចជា
“ចូរប្រើជីវិតក្នុងផ្លូវវិជ្ជមាន”។
៤. “ព្រមទទួលយកក្នុងរឿងដែលអ្នកមិនអាចគ្រប់គ្រង់បាន និងគិតដល់រឿងដែលអ្នកមិនអាចធ្វើបាន
ដើម្បីឲ្យស្ថានការណ៍ល្អប្រសើរឡើង”។ ការមើលឃើញលោកនេះនៅក្នុងផ្លូវអាក្រក់
វាមិនបានជួយអ្វីដល់ខ្លួន ក្រៅពីការរាំងស្ទះមិនឲ្យអ្នកទៅធ្វើរឿងដទៃឲ្យបានសម្រេចតែប៉ុណ្ណោះ។
វាមិនប្រាកដចិត្តទេថា រឿងដែលធ្វើនោះខាតពេលវេលាដ៏មានតម្លៃទៅ
គួរឲ្យសោកស្តាយបំផុត។
៥. “នៅក្នុងចំណោមមនុស្សដែលគិតបែបវិជ្ជមាន ព្រោះនោះមានន័យដល់ ការញ៉ាំងកម្លាំងនៃការគិតបែបវិជ្ជមានបន្ថែមទ្វេឡើង”។ ចូរសាកល្បងសញ្ជឹងគិតថា នៅជុំវិញខ្លួនរបស់អ្នកពោរពេញទៅដោយមនុស្សគួរឲ្យសង្វេគ
អស់សង្ឃឹម មើលឃើញគ្រប់យ៉ាងសុទ្ធតែអាក្រក់ៗ... គិតចង់ញញឹម ក៏ញញឹមមិនចេញ ឬចង់គិតអ្វី ក៏គិតមិនឃើញដែរ។
៦. “សាបព្រោះបណ្តុះពូជធានៃសេចក្ដីស្រលាញ់ សេចក្ដីមេត្តាករុណា ការលះបង់នេះឲ្យកើតមានដុះក្នុងចិត្ត”។ ពេលណាយើងសង្ឃឹមក្នុងអ្វីដែលជាប្រយោជន៍ដល់អ្នកដទៃមានក្តីសុខ
និងប្រគល់ឲ្យវត្ថុទាំងនេះចេញទៅ។ វាបានជួយបន្ថែមកម្លាំងវិជ្ជមាន ជារបាំងការពារអ្នកពីរឿងអាក្រក់ៗ
និងជួយឲ្យចិត្តអ្នកមានវត្ថុទាំងនេះ។
៧. “ព្រមទទួលភាពមិនទៀងទាត់ កុំប្រកាន់មុតមាំពេក ទាល់តែធ្វើឲ្យជីវិតកើតទុក្ខមិនសុខចិត្ត”។ មនុស្សគិតបែបអវិជ្ជមាន មើលឃើញពីភាពបរាជ័យ ឬហេតុការណ៍ដ៏អាក្រក់
ជូរចត់ វាកើតឡើងដល់បុគ្គលណាមួយមិនរើសមុខ វាមិនបានធ្វើឲ្យស្រកស្រុតចុះឡើយ។
៨. “ឃើញគុណតម្លៃក្នុងវត្ថុល្អប្រពៃនៅក្នុងជីវិត”។ គ្រាន់តែរកពេលឈប់គិត និងត្រិះរះម៉ត់ចត់ហើយ អ្នកនឹងបានឃើញគុណតម្លៃរបស់វា។
ការកត់ត្រានូវវត្ថុល្អៗដោយការតែងនិពន្ធរឿងរ៉ាវ ឬគូសរូបភាព។ រឿងនេះ វានឹងធ្វើឲ្យអ្នកចេញមកនូវស្នាមញញឹមដោយមិនដឹងខ្លួន
ដូចជា ពាក្យសរសើរពីមិត្តភ័ក្ត្រ ឬសត្វចិញ្ចឹម។ ការជ្រើសរើសយកវត្ថុល្អៗ វានឹងធ្វើឲ្យអ្នកមានទស្សនគតិដ៏ល្អឡើង
និងជួយឲ្យអ្នកបាន ក្នុងពេលណាអ្នកអស់សង្ឃឹមនោះ។
៩. “ចូររស់នៅក្នុងបច្ចុប្បន្នភាព”។ មនុស្សទូទៅច្រើនតែត្រូវគ្របសង្កត់ដោយរឿងរ៉ាវក្នុងអតីត និងអនាគត
ដែលនៅមិនទាន់មកដល់ ប៉ុន្តែតាមពិតទៅ ជីវិតដែលត្រូវដំណើរការប្រព្រឹត្តទៅ គឺ “ជីវិតក្នងបច្ចុប្បន្នភាព”។ មនុស្សមិនអាចរៀនចេះ ឬចងចាំក្នុងរឿងដែលកំពុងកើតឡើងបាន ប្រសិនណាបើចិត្តនៅដិតដាមជាមួយការហួងហែងពេលវេលាផ្សេងពីនេះ។
ដូច្នោះ ចូររៀនហ្វឹកហាត់ប្រើជីវិតឲ្យនៅជាមួយបច្ចុប្បន្នភាពប្រកបដោយសតិស្មារតី៕
ប្រភព៖ womenheathsthailand.com
No comments:
Post a Comment