Sunday, July 31, 2016

តើពាក្យមុតន័យជ្រៅមានអ្វីខ្លះចង់បង្ហាញដល់អ្នកអាន?

អានពាក្យមុតន័យជ្រៅ ហើយមិនបានអនុវត្តតាម រមែងមិនមានប្រយោជន៍អ្វីឡើយ។ គោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកប្រយោគមួយចំនួនមកចុះផ្សាយ ដើម្បីបានជាប្រយោជន៍ខ្លះ សម្រាប់ជីវភាពរស់នៅរបស់មនុស្សយើងក្នុងការគិត ធ្វើ។ សូមចុចអានមើលទាំងអស់គ្នា ដើម្បីដឹងថា តើពាក្យមុតន័យជ្រៅមានអ្វីខ្លះចង់បង្ហាញដល់អ្នកអាន
គ្មានកាលៈទេសៈណាមួយដោយមិនចាប់អារម្មណ៍លើអ្នកណាមួយទេ រមែងមិនហៅថា មានខ្លួនរជាបស់ខ្លួនឯង។

          “រៀនអភិធម្មហើយ មិនបានប្រតិបត្តិតាម រមែងមិនហៅថា ជាអ្នករៀនអភិធម្មទេ
គិតពូកែ និយាយពូកែ តែធ្វើមិនបាន រមែងមិនហៅថា ជាបុគ្គលមានសមត្ថភាពទេ។
ឆ្លាតក្នុងការរកលុយកាក់ ប៉ុន្តែមិនឆ្លាតក្នុងការរកសេចក្ដីសុខ រមែងមិនហៅថា ជាបុគ្គលមានបញ្ញាឡើយ
បោះបង់ចោលកណ្តាលទី ចាប់អារម្មណ៍ត្រឹមតែគោលដៅ រមែងមិនហៅថា អ្នកដំណើរទេ។
កាន់តាមព្រះពុទ្ធសាសនា ប៉ុន្តែមិនបានចម្រើនវិបស្សនា រមែងមិនហៅថា ពុទ្ធបរិស័ទឡើយ
ជីវិតមានតម្លៃ តែមិនប្រើឲ្យមានតម្លៃ រមែងមិនហៅថា ជីវិតមានតម្លៃឡើយ។
ធ្លាប់ជួបធ្លាប់ឃើញ ប៉ុន្តែមិនធ្លាប់វិភាគ រមែងមិនហៅថា មានបទពិសោធទេ។
សម្លេងឆ្លងកាត់ត្រឹមតែត្រចៀក តែមិនសម្រេចដល់ចិត្ត រមែងមិនហៅថា ការស្តាប់ឡើយ
ជាបុគ្គលគ្រប់គ្រង ប៉ុន្តែមិនធ្លាប់បានប្រើ រមែងមិនហៅថា ជាម្ចាស់ឡើយ។
ត្រូវច្បាប់ តែខុសធម៌ រមែងមិនហៅថា ភាពត្រឹមត្រូវឡើយ
ល្អជាមួយញាតិមិត្ត ប៉ុន្តែខ្វះទឹកចិត្តជាមួយអ្នកដទៃ រមែងមិនហៅថា ជាមនុស្សល្អទេ។
មានលុយកាក់ប៉ុន្តែមិនស្គាល់ពាក្យថាគ្រប់ រមែងមិនហៅថា ជាអ្នកមានឡើយ
ធ្វើអំពើល្អ ប៉ុន្តែប៉ាវប្រកាស រមែងមិនហៅថា ការធ្វើល្អទេ។
រង់ចាំវាសនា ប៉ុន្តែមិនធ្លាប់ប្រវេប្រវាចាប់ រមែងមិនហៅថា អ្នកចូលជិតភាពជោគជ័យឡើយ។
            រៀនច្រើន ចេះច្រើន ប៉ុន្តែមិនចេះត្រិះរិះពិចារណា រមែងមិនហៅថា អ្នកប្រាជ្ញឡើយ
ចេះទ្រឹស្តី ប៉ុន្តែឃុំខាំងខ្លួនឯងក្នុងស្រោម រមែងមិនហៅថា បុគ្គលជំនាញក្នុងសាស្ត្រឡើយ។
           សរសេរកើតអានដាច់ ប៉ុន្តែខ្វះសិល្បះ រមែងមិនហៅថា ជាអ្នកកវីឡើយ
មើលឃើញផ្កាប៉ុន្តែមិនឃើញសម្រស់ រមែងមិនហៅថា ជាសិល្បករឡើយ។
ឃើញកិលេសហើយមិនកំចាត់ចោល រមែងមិនហៅថា អរិយជនឡើយ

- Zin Mar May Wong -

No comments:

Post a Comment