មានការស្រលាញ់ពេលណា
ក៏ត្រូវមានពាក្យថា “ឈប់”។ ការប្រាប់ថា
ឈប់ សម្រាប់ក្តីស្រលាញ់ ជារឿងមួយទៀត ដែលមនុស្សគ្រប់រូបត្រូវជួបប្រទះ ជាពិសេសជាងនេះ
គឺយុវវ័យ ដែលជាវ័យមួយចង់ដឹង ចង់សាក ចង់ភ្លក់ ពីជីវិតដែលមានស្នេហាបែបកាមទេព។ ពេលណាខ្លួនជួបនូវវិបត្តិរឿងនេះហើយ
អ្នកខ្លះសម្រួលចិត្តខ្លួនឲ្យល្អមកវិញបានឆាប់លឿន ប៉ុន្តែអ្នកខ្លះទៀត ក៏កាន់តែដុនដាប
យ៉ាប់យឺនទៅៗ ទម្រាំបានវិលមករកភាពដូចដើមវិញ ស្ទើរតែក្សិនក្ស័យប្រាណបាត់ទៅហើយ។ ទោះជាយ៉ាងណាក៏ដោយក៏ត្រូវការវា។
“ការខូចចិត្តមិនមែនជាជម្ងឺមហារីកទេ” នឹងអាចជាសះស្បើយវិញបាន
ឬមិនអ៊ីចឹងទេ វាស្ថិតនៅលើសាមីខ្លួនឯងតែប៉ុណ្ណោះ។ ហើយគោលគំនិតល្អដើម្បីជីវិតបានលើកយកប្រការខ្លះៗ
មកចុះផ្សាយ ទុកជាការដាស់ចិត្ត អប់រំជីវិតសម្រាប់មនុស្ស ដែលទទួលរងនូវវិបត្តិផ្លូវចិត្ត
បណ្តែតបណ្តោយកាយ ទៅតាមរឿងដែលខ្លួនមិនសមបំណងប៉ងប្រាថ្នានោះ។
១. ផ្លាស់ប្តូរខ្លួនឯង៖ កុំគិតវិលវល់នៅជាមួយស្ថានភាពអតីត
ដែលយើងជាមួយគេ ធ្លាប់សាងធ្វើរួមគ្នាមក។ របស់របរដែលវានាំឲ្យយើងគិតដល់គេ ក៏យកវាទៅទុកដាក់ក្នុងទូចាក់សោរបិទចោល
និងយកទៅឲ្យគេឯង ឬបោះចោលទៅក៏បាន ព្យាយាមពង្រឹងស្មារតីខ្លួនឯង រកកិច្ចការថ្មីៗធ្វើ កុំឲ្យមានពេលទំនេរ
គិតច្របុកច្របលជ្រួលច្រាលដល់ទិដ្ឋភាពក្នុងអតីតកាលបានឲ្យសោះ។
២. សម្រួលការគិត៖ ស្នេហាគ្មានអ្នកណាគ្រាន់បើជាងអ្នកណាទេ
ប៉ុន្តែជាភាពលង់ខ្លួនរវាងមនុស្សពីរនាក់នោះ។ ប្រសិនបើគេដឹងថា យើងមិនពិត ក៏មិនត្រូវសុខចិត្តព្រមទទួល
តែមិនមែនប្រែថា យើងយ៉ាប់ ហើយភាគីម្ខាងទៀត ថ្នាក់ដល់បោះបង់ចោល ទៅមានអ្នកថ្មីទេ។ ការមានគំនិតថា
ត្រូវគេបោះបង់ចោល វាជាគំនិតបែបអវិជ្ជមាន សាកល្បងកែសម្រួលគំនិតនេះសារជាថ្មី ហាត់រៀនមើលអ្វីៗគ្រប់យ៉ាង
តាមផ្លូវវិជ្ជមាន ដូចជាថា នៅគ្រាន់បើ ដែលយើងមិនធ្លាក់កប់ជ្រៅខ្លាំងទៅជាងនេះ។
៣. ប្រុងប្រយ័ត្នចិត្តខ្លួនឯង៖ កុំឲ្យភាពសោកសៅ
ខូចចិត្ត រួមរឹត វាយសម្រុកគ្រប់ពេលវេលា។ រកកិច្ចការណាមួយមកធ្វើ ដែលវាជួយកាត់បន្ថយ សម្រាលទម្ងន់ចិត្ត
បើចង់ស្រែកយំ ក៏ស្រែកយំទៅ ប៉ុន្តែយំសម្រក់ទឹកភ្នែករួចហើយ ត្រូវប្រមូលអារម្មណ៍ តាំងចិត្តគិតថា
ថ្ងៃក្រោយមិនត្រូវយំសម្រក់ទឹកភ្នែកទៀតទេ ត្រូវព្យាយាមហាត់រៀនធ្វើឲ្យចិត្តរឹងមាំឡើង។
៤. ធ្វើក្នុងរឿងតួនាទីឲ្យបាន៖ ទោះបីជាខូចចិត្តស្អិតទ្រូង
ប៉ុន្តែភារៈទំនួលខុសត្រូវផ្សេងៗ ក្នុងជីវិតមិនត្រូវផ្អាក់ឈប់បោះចោល តាមទៅជាមួយដែរនោះទេ
ព្យាយាមធ្វើគ្រប់យ៉ាងដូចអ្វីដែលធ្លាប់បានធ្វើ ក្រៅពីជួយឲ្យយើងមិនកប់ជ្រៅ ផុងខ្លួនលង់ចិត្តជាមួយការខូចចិត្តនេះបន្តទៀត។
កុំភ្លេចថា ខ្លួនយើងនៅមានខ្លួនឯង ដែលត្រូវគិតមើលថែ។ ការខូចចិត្តវានៅជាមួយយើងមិនបានយូរទេ ប៉ុន្តែតួនាទីការងារ នឹងមានផលដល់យើងមានរយៈពេលយូរ។
៥. រកទីប្រឹក្សា៖ រកមិត្តភក្រ្ដិណាម្នាក់ ដែលអាចទុកចិត្តបាន ដើម្បីបញ្ចេញចោលនូវអារម្មណ៍តានតឹង ពេលណាមិត្តណែនាំ ក៏សាកល្បងធ្វើតាមលោមើល។ ពេលដំបូង អាចជារឿងពិបាកបន្តិច ប៉ុន្តែប្រសិនបើចាប់ផ្តើមពង្រឹងស្មារតីចិត្តខ្លួនឯងបន្តិចម្តងៗ ឲ្យរកកិច្ចការអ្វីមួយមកធ្វើខ្លះ នឹងចាប់ផ្តើមមានអារម្មណ៍ថា មិនបានអាប់អួរនៅជាមួយនឹងការសោកសៅខូចចិត្តនោះទៀតទេ។
៥. រកទីប្រឹក្សា៖ រកមិត្តភក្រ្ដិណាម្នាក់ ដែលអាចទុកចិត្តបាន ដើម្បីបញ្ចេញចោលនូវអារម្មណ៍តានតឹង ពេលណាមិត្តណែនាំ ក៏សាកល្បងធ្វើតាមលោមើល។ ពេលដំបូង អាចជារឿងពិបាកបន្តិច ប៉ុន្តែប្រសិនបើចាប់ផ្តើមពង្រឹងស្មារតីចិត្តខ្លួនឯងបន្តិចម្តងៗ ឲ្យរកកិច្ចការអ្វីមួយមកធ្វើខ្លះ នឹងចាប់ផ្តើមមានអារម្មណ៍ថា មិនបានអាប់អួរនៅជាមួយនឹងការសោកសៅខូចចិត្តនោះទៀតទេ។
“ម្តាយឪពុក នឹងគ្រួសារ
គឺជាទីប្រឹក្សាដ៏ល្អបំផុត”
គ្រួសារ ជាពិសេសម្តាយឪពុក
មានចំណែកដ៏សំខាន់ ដែលស្ដារចិត្តបាន ដោយការបើកចិត្ត ជជែកពីបញ្ហារឿងរ៉ាវស្នេហា ព្រមទាំងភេទសម្ព័ន្ធជាមួយកូនៗ។
ការជជែក និងផ្តល់ពាក្យណែនាំ ដែលត្រឹមត្រូវ នឹងត្រូវទទួលបានលទ្ធផល ធ្វើឲ្យក្មេងៗដោះស្រាយបញ្ហាដែលមានការពាក់ព័ន្ធ
ជាមួយស្នេហា និងយល់ដឹងបានពីរឿងភេទសម្ព័ន្ធល្អជាជាងម្តាយឪពុករេរាំងខាឃាំង។
ការប្រាប់ឲ្យឈប់ពីបញ្ហាទាំងនេះ
មិនមែនជារឿងអាក្រក់ទេ។ ពេលវាកន្លងផុតទៅ រឿងដែលត្រូវទទួលបានមកវិញ គឺការចេះរៀនសូត្រ មិនត្រូវមានក្តីប្រមាទ
នៅពេលមានសេ្នហាទេ។ ត្រូវចេះស្រលាញ់ ឲ្យចេះល្មមប្រមាណខ្លួន និងសំខាន់នោះគឺ ស្នេហាប្រកបដោយសុវត្ថិភាពផងដែរ៕
.............................................................
សូមអរគុណទិន្នន័យពី ដៃគូស្នេហាច្បាប់វ័យធិន LOVE BOX ។ ចេះរៀនដើម្បីស្នេហាដោយការយល់ចិត្ត សម្រាប់ទីស្នាក់ការ រណរង្គ និងទំនាក់ទំនងសាធារណៈដើម្បីសង្គម
ហើយនឹងទីស្នាក់ការកម្មវិធីមូលនិធិគាំពារលើកស្ទួយកំពស់សុខភាព។
No comments:
Post a Comment