Monday, August 1, 2016

៨ វិធីគិត ពេលជីវិតខកបំណង

                  
អ្នកជំនាញ បានណែនាំ ៨ វិធីគិត ពេលជីវិតខកបំណង ដែលកើតឡើងពី ការដកហូតតួនាទី ខូចចិត្ត ស្នេហាអស់ផ្លូវ ដែលកើតទុក្ខមិនសុខចិត្ត ព្រោះការខកបំណងមានប្រការផ្សេងៗ ប៉ុន្តែជីវិតនៅតែមានតម្លៃជានិច្ច។

គោលគំនិតល្អដើម្បីជីវិត សូមលើកយកចំណុចទាំង ៧ នេះមកចុះផ្សាយលើគេហៈរបស់ខ្លួនទុកជាទស្សនាទាន សម្រាប់អ្នកបានជួប កំពុងបានជួប និងអ្នកមិនទាន់បានជួបប្រទះ ទុកជាមេរៀន ជាគតិ ក្នុងការដំរង់អបស្ទប់ដំណើរជីវិត បញ្ជៀសនូវវិបត្តិផ្លូវចិត្ត ដែលមនុស្សគ្រប់គ្នាស្អប់មិនចង់ជួប មិនចង់ឃើញ និងមិនចង់ឮក្នុងជីវិតរបស់ខ្លួន។ ទាំង ៧ ប្រការ មានរៀបរាប់ដូចតទៅ៖


១) តាំងជំហរទទួល មើលឃើញពីសច្ចភាព ដឹងថាទុក្ខកើតឡើងហើយ។

២) ទន្ទេញទុកក្នុងចិត្តថា បន្តិចទៀតប្រសើរឯកឯងទាំងទុក្ខ និងសុខមិនតាំងនៅបានយូរឡើយ។

៣) ព្យួរទុក្ខចោល ឥឡូវជំនឿអាក្រក់ៗ នឹងចាក់ឫសចូលក្នុងចិត្តក្រោមការភ្ញាក់រលឹក។

៤) គិតដល់ប្រយោជន៍នៃ ទុក្ខដែលចូលមកដើម្បីឲ្យយើងចេះរៀនសូត្រពីវាតែប៉ុណ្ណោះ។

៥) ប្រញាប់ធ្វើអំពីល្អ ជឿជាក់បានថា ថ្ងៃណាមួយ នឹងបានល្អជាក់ជាមិនខានឡើយ។

៦) ទំនេរ ឬដាក់ចុះ មើលឃើញដោយការយល់ដឹងពីធម្មជាតិនៃជីវិត។

៧) កាត់បន្ថយ អត្តា ឈប់សោកា ស្តាយស្រណោះវា ព្រោះគ្មានអ្វីដែលជារបស់ខ្លួនយើងពិតទេ។

៨) ផ្ចង់ស្មារតី ឈប់ជ្រួលច្រាលរឿងអតីត ហើយឈប់ភ័យខ្លាចរឿងអនាគត។

បើធ្វើបានដូចអ្វី ដែលបានរៀបរាប់មកនេះ ជីវិតនឹង មានសេចក្ដីសុខ និង ក្រសេចក្តីទុក្ខពិតប្រាកដ៕

អរគុណគេហៈ www.thaihealth.or.th


No comments:

Post a Comment