Monday, August 1, 2016

៨ វិធីទប់ទល់ជាមួយមនុស្ស “គិតបែបអវិជ្ជមាន”


ក្នុងមួយថ្ងៃៗ យើងបានជួបមនុស្សច្រើនប្រភេទ អ្នកខ្លះរស់នៅប្រកបដោយសេចក្ដីសប្បាយរីករាយ អ្នកខ្លះទៀតក៏មានភាពចង្អៀតចង្អល់ចិត្ត មុខមិនស្រស់បស់ស្រស់ស្រាយឡើយ។ ប្រសិនបើពេលណាមួយ ត្រូវបានចូលសមាគមជាមួយមនុស្សប្រភេទដែលហៅថា ទុទិដ្ឋិនិយមថ្នាក់ដល់មានជាតិ ពិសពុលក៏មិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ព្រោះថា គោលគំនិតល្អដើម្បីជីវិត បានឃើញ និងស្រង់យក ៨ វិធីទប់ទល់ជាមួយមនុស្ស ដែលមានទិដ្ឋិអាក្រក់ទាំងនេះ មកចុះផ្សាយ ទុកជាទស្សនាទាន សម្រាប់ការរស់នៅក្នុងសង្គមយើង ប្រកបដោយមនសិការ។


ç “ទទួលស្តាប់” ប៉ុន្តែមិនគិតទុកក្នុងចិត្ត ទៅលិចកប់យោបល់រួមផងទេ

បុគ្គលដែលមានទិដ្ឋិអាក្រក់ មានជាតពិសពុល គេនឹងព្យាយាមស្ទាក់ខាំទំពារស៊ីទិដ្ឋិយល់ឃើញ និងពេលវេលារបស់អ្នក ដោយការញ៉ាំងរូបអ្នកឲ្យផុងកប់លិចជ្រៅចូលទៅក្នុងបញ្ហារបស់គេ ដោយមិនបានផ្តោតអារម្មណ៍ទៅលើការដោះស្រាយបញ្ហាតាមតថភាព។ បុគ្គលជោគជ័យដឹងច្បាស់ណាស់ថា មានវិធីបែងចែករវាង ការទទួលស្តាប់បញ្ហា និង ការយកខ្លួនឯងទៅកប់លិច មានយោបល់រួមសហការណ៍ជាមួយទិដ្ឋិអាក្រក់នោះដែរ

ç ផ្តល់សំណើរណែនាំ ប៉ុន្តែមិនត្រូវសង្ឃឹមឲ្យមានការផ្លាស់ប្តូរភ្លាមៗទេ

ការមានសង្ឃឹមជ្រុលពេក វាធ្វើឲ្យអ្នករំលំរលាយសាបសូន្យកម្លាំងការងារ  និងរិះគន់ស្ថាបនាដល់មនុស្សប្រភេទនេះ។ បុគ្គលដែលមានភាពជោគជ័យដឹងថា គេមិនចាំបាច់ត្រូវទៅប្រឈមមុខ ជាមួយសម្លេងត្អូញត្អែរង៉ូវៗ ពាក្យតិចទៀន ឬការច្រាលចោលពីបុគ្គលដែលមានភាពពិសពុលនោះទេ។ ដូច្នោះ បុគ្គលជោគជ័យ គេគ្រាន់តែសម្តែងបង្ហាញសំណើរណែនាំ និងឲ្យពួកមនុស្សទាំងនោះ សម្រេចចិត្តថា ពួកគេនឹងមានវិធានការយ៉ាងម៉េចជាមួយវា។ ជាពិសេសបុគ្គលដែលបានជោគជ័យមិនទាមទាររកទង្វើ ឬការផ្លាស់ប្តូរក្នុងពេលភ្លាមៗទេ។

ç ទប់ទល់ប្រកបដោយភាពវៃឆ្លាត ដឹងថា ពេលណាគួរជៀសវាង និងពេលណាគួរទប់ទល់

កាលបើត្រូវទប់ទល់ជាមួយអារម្មណ៍របស់បុគ្គលដែលមានទិដ្ឋិអាក្រក់ពិសពុល បុគ្គលជោគជ័យអាចចាត់ការជាមួយអារម្មណ៍ខ្លួនឯងបានល្អ។ ពួកគេជ្រាបច្បាស់ណាស់ថា ពេលណាគួរជៀសវាង និងពេលណាគួរតស៊ូប្រកបដោយភាពវៃឆ្លាត។

ç ជាបុគ្គលគ្រប់គ្រងសេចក្ដីសុខរបស់ខ្លួនឯងបាន គេមិនអនុញ្ញាតឲ្យទិដ្ឋិ ឬគំនិតយល់
ឃើញរបស់អ្នកដទៃ មកកំណត់សេចក្ដីសុខរបស់ខ្លួនឡើយ 

បុគ្គលដែលបានជោគជ័យ មិនអនុញ្ញាតឲ្យទិដ្ឋិ ឬគំនិតយល់ឃើញរបស់អ្នកដទៃ មានវត្តមានកំណត់សេចក្ដីសុខរបស់គេឡើយ។ ពួកគេ គឺជាអ្នកឃុំគ្រងសេចក្ដីសុខនោះ ដោយខ្លួនរបស់គេ។


ç ផ្តោតអារម្មណ៍លើការដោះស្រាយបញ្ហា មិនមែនបញ្ហាទេ          

បុគ្គលជោគជ័យ មានចេតនាច្បាស់លាស់ក្នុងការអភិវឌ្ឍខ្លួន និងការកែលម្អដោះស្រាយស្ថានការណ៍របស់ពួកគេ។ ដូច្នោះ ទិដ្ឋិរបស់ពួកគេបង្កឲ្យកើតមានអារម្មណ៍លើសុទិដ្ឋិខ្លាំង និងមានអារម្មណ៍ស្មុគស្មាញកម្រកើតមានដូចជាមនុស្សធម្មតាទូទៅ ព្រោះពួកគេផ្តោតអារម្មណ៍ តែទៅលើតែដំណោះស្រាយបញ្ហាច្រើនជាងបញ្ហា។

ç កសាងកំពែងការពារ នៅលើទិដ្ឋិអាក្រក់

អ្នកមិនអាចចាត់ការជាមួយមនុស្សគ្រប់គ្នា ក្នុងទម្រុងតែមួយបានទេ នោះគឺជាហេតុផលដែលអ្នកជោគជ័យដឹងថា ពេលណាគួរសាងកំពែងការពារ ដើម្បីនៅឲ្យបានខ្ពស់ជាងទុទិដ្ឋិនិយមរបស់មនុស្សដែលនៅជុំវិញខ្លួន។

ç មិនពិភាក្សាអ្វីណាទាំងអស់ ប្រើប្រាស់សេចក្ដីស្រលាញ់ សេចក្ដីមេត្តា និងការឲ្យអភ័យ ដើម្បីឈានបន្តទៅយ៉ាងស្អាត

បុគ្គលជោគជ័យមិនសម្រេចចិត្តអ្វីទាំងអស់ គេមានចេតនាបំណងជាក់លាក់ទៅលើអង្គប្រកបផ្សេងៗ ដូចជា សេចក្ដីស្រលាញ់ សេចក្ដីមេត្តា ការយល់ចិត្ត សេចក្ដីគោរពរាប់អានចំពោះបុគ្គល និងការឲ្យអភ័យទោស ដើម្បីបោះជំហានបន្តដំណើរទៅមុខទៀតយ៉ាងស្អាតសង្ហា។

ç ឲ្យអភ័យ ប៉ុន្តែគេនឹងបង្កើតយន្តការ ក្នុងការការពារមិនឲ្យកើតមានកំហុសឆ្គងនេះ ម្តងទៀតនៅថ្ងៃខាងមុខ

បុគ្គលជោគជ័យ មិនភ្លេចទេកំហុសឆ្គង ឬមនុស្សធ្វើខុសឆ្គងមកលើគេ។ បុគ្គលជោគជ័យជ្រើសរើសត្រង់ទី ការបោះជំហានបន្តដំណើរទៅមុខ និងកសាងយន្តការក្នុងការការពារមិនឲ្យកើតមានកំហុសឆ្គងឡើងមកម្តងទៀត នៅក្នុងពេលអនាគតរបស់ពួកគេ។ ពួកគេនឹង លើកលែងទោសឲ្យ ប៉ុន្តែមិនព្រមបើកឱកាសឲ្យកំហុសឆ្គងនោះ បានកើតឡើងម្តងទៀតនោះទេ។

វាងាយស្រួលបែបនេះឯង តើយល់ហើយមែនទេ!? គ្រាន់តែយើងមានផែនការទប់ទល់ជាមួយបុគ្គល ដែលមានសារជាតិពិសពុលចំពោះយើងតែប៉ុណ្ណោះ៕

អរគុណ www.edguide.com


No comments:

Post a Comment