Tuesday, August 2, 2016

៨ ប្រការ គ្រឹះសាងគ្រួសារកក់ក្តៅ


ហ៊ានធានាថា គ្រួសារមានភាពកក់ក្តៅចិត្ត សំខាន់បំផុត សមាជិកនីមួយៗក្នុងក្រុមគ្រួសារ ចេះនិយាយគ្នាបានជាអចិន្រ្តៃយ៍ ព្រោះថា ការបាននិយាយគ្នា វាបានសាងឡើងនូវការយល់ចិត្តគ្នាទៅវិញទៅមក ក្នុងការទទួលស្តាប់ ដឹងឮ របស់មនុស្សដែលជាសមាជិកក្នុងគ្រួសារ។ ការស្តាប់នេះសោត ត្រូវស្តាប់ដោយការយល់ដឹង មិនមែនជាការស្តាប់ហើយប្រកែកគ្នាទេ ហើយក៏មិនមែនម្តាយឪពុកត្រូវស្តាប់គ្នាតែពីរនាកប៉ុណ្ណោះដែរ តែត្រូវស្តាប់សម្តីកូនៗផងដែរ។

ពេទ្យកុមារ បានណែនាំ ៨ អាថ៌កំបាំង សាងគ្រួសារកក់ក្តៅ ប្រាកដសម្របសម្រួលខ្លួនបាន និយាយស្ដីប្រកបដោយពាក្យមានសីលធម៌ដល់គ្នានិងគ្នា ការឲ្យអភ័យគ្នា ការយល់ចិត្តអ្នកដទៃ វាបានចង្អុលបង្ហាញជួយគ្រួសារឲ្យមានស្ថេរភាព មានភាពតាំងមាំបានយូរអង្វែង។ 

ស.ផយ. ពេទ្យកុមារ និងជាទីប្រឹក្សាគណៈកម្មការរដ្ឋបាលផែនការ ជំនាន់ទី៤ ទីស្នាក់ការមូលនិធិគាំពារការស្តារលើកំពស់សុខភាព ឈ្មោះ ឆនិកា ទូចិន្តា ធ្វើសេចក្តីថ្លែងការ ស្តីពីរឿងថា តើធ្វើយ៉ាងណាឲ្យគ្រួសារកក់ក្តៅក្នុងវេទិកា ទំនាក់ទំនងបង្កើនថាមពល សហការកសាងប្រទេសជាតិដែលគួរឲ្យចង់រស់នៅរៀបចំឡើង ដោយស្នាក់ការមូលនិធិគាំពារការស្តារលើកំពស់សុខភាព (សសស.) ក្នុងពេលឆាប់ៗនេះថា ប្រសិនបើគ្រួសារមានស្ថេរភាព រឹងមាំ វាប្រៀបដូចជា មានអភ័យឯកសិទ្ធដំខាន់ មិនថា ពិភពលោកនេះប្រែប្រួលក្លាយទៅជាបែបណាទេ សមាជិកគ្រួសារក៏នៅតែសម្របសម្រួលខ្លួន និងរស់នៅជាមួយគ្នាបានដោយស្ថេរភាព សុវត្ថិភាព សន្តិភាព និងស័ក្ដិសិទ្ធ ហើយជាប្រភពនៃការប្រកាន់មាំ មិនថាទុក្ខ ឬសុខទេ។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ បរិស្ថាននានាកំពុងស្រូមទាញមនុស្សចេញពីផ្ទះច្រើនឡើងហើយ។

គោលគំនិតល្អដើម្បីជីវិត សូមលើកយកនូវគន្លឺះអាថ៌កំបាំងទាំង ៨ ប្រការ មកចុះផ្សាយ ដាក់បង្ហោះ គ្រាន់ជាបានគតិ ក្នុងការគិតពិចារណា ប្រសិនបើអ្នកអានមានបំណង ប៉ងប្រាថ្នាចង់មានគ្រួសារកក់ក្តៅមួយ ក្នុងចំណោមគ្រួសាររាប់មិនអស់នៅជុំវិញពិភពលោក ដែលគេមានគ្រួសារកក់ក្តៅចិត្ត  ថាតើអាថ៌កំបាំងទាំង ៨ ប្រការនោះមានអ្វីខ្លះ?

ការធ្វើឲ្យគ្រួសារមានភាពកក់ក្តៅចិត្ត គួរប្រកាន់យកនូវគោលការណ៍យ៉ាងតិចបំផុតក៏ ៨ ប្រការដែរ បានដល់៖

១) ចេះសម្របខ្លួនចូលរកគ្នា ចេះរៀនរួមសហការណ៍គ្នាទាំងពីរ កុំប្រកាន់ខ្លួន។

២) សម្តីពិរោះពិសា ពោលស្តីរកគ្នាដោយវាចាដ៏ល្អប្រពៃក្នុងគ្រួសារដំបូលតែមួយ។

៣) ចេះរៀនយល់ចិត្តអ្នកដទៃ

៤) ចេះរៀនឲ្យអភ័យគ្នា

៥) ចេះរៀននៅជិតស្និតជាមួយកូនៗ

៦) មានពេលវេលាចេះផ្តល់ឲ្យកូនៗមានគុណតម្លៃ និងចែករំលែកពេលឲ្យដៃគូជីវិតផង។ វាធ្វើឲ្យសមាជិកក្នុងគ្រួសារ កើតមាននូវអារម្មណ៍មួយថា ចង់ត្រឡប់ចូលផ្ទះវិញ ហើយមានសេចក្តីសុខ ព្រោះគ្រួសារជាប្រភពចម្បងគេ ដែលត្រូវកើតឡើងមុនរឿងផ្សេងៗ។

៧) ម្តាយឪពុកកុំឈ្លោះប្រកែកគ្នា ដែលមានវត្តមានកូនៗនោះចំពោះមុខឲ្យសោះ។

៨) កុំឲ្យកូនៗកើតមានអារម្មណ៍ច្រណែនគ្នា ដូចជាបងច្រណែនប្អូន  ជាពិសេសម្តាយឪពុកមិនត្រូវមានធម៌អគតិ (ភាពលំអៀង)ចំពោះកូនៗទេ។
       
ប្រសិនបើធ្វើបានដូចអ្វីដែលរាបរាប់មកនេះ ហ៊ាធានាថាគ្រួសារនឹងកក់ក្តៅចិត្ត សំខាន់បំផុតសមាជិកក្នុងគ្រួសារត្រូវនិយាយគ្នាជាប្រចាំ ព្រោះវាជាការកសាងការយល់ចិត្តគ្នាទៅវិញទៅមក ក្នុងការទទួលស្តាប់គ្នានិងគ្នា។ ការស្តាប់នេះទៀតសោត ត្រូវស្តាប់ដោយការយល់ដឹង មិនមែនជាស្តាប់ហើយប្រកែកគ្នានោះទេ ហើយក៏មិនមែនម្តាយឪពុកស្តាប់គ្នាតែពីរនាក់ប៉ុណ្ណោះដែរ តែត្រូវស្តាប់កូនៗផងដែរ។

អ្នកនាងសភាវតី ហានមេធី ប្រធានក្រុមហ៊ុន ស្រលាញ់កូនបានថ្លែងក្នុងវេទិកានោះផងដែរថា ចេញពីការងារ និងទទួលស្តាប់បុគ្គលិកធ្វើការងារផ្នែកគ្រួសារ ធ្វើការវាយតម្លៃសេចក្ដីសរុបបានថា៖


១) គ្រួសារមានមូលដ្ឋានគ្រឹះមកពីក្តីស្រលាញ់។

២) គ្រួសារមានការព្រួយបារម្ភគ្នាទៅវិញទៅមក។

៣) គ្រួសារមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយបញ្ហាដ៏ល្អប្រសើរ សឹងតែបានគ្រប់បញ្ហា ក៏ត្រូវចាប់ផ្តើមពីគ្រួសារ។

ផ្នែកផ្សេងៗវាជាអង្គប្រកប ដែលចូលរួម ហើយរឿងទាំងអស់នេះ សុទ្ធតែមានស្រាប់ពីធម្មជាតិក្នុងគ្រួសារ វាស្រេចតែគ្រួសារនីមួយៗ នឹងនាំយកមកប្រើដោយរបៀបណាតែប៉ុណ្ណោះ ឲ្យវាកើតប្រយោជន៍បានខ្លាំង។ ក្រៅពីនេះ គ្រួសារនីមួយៗត្រូវតែព្រមទទួលយកការពិត ព្រោះថាគ្រប់ក្រុមគ្រួសារ សុទ្ធតែមានបញ្ហាដែលត្រូវទទួលយក ដូចជា កូនស្រលាញ់ភេទដូចគ្នា ម្តាយឈឺ ដោយការព្រមទទួលយកគំរូ មិនត្រូវប្រកែក និងបិទបាំងទេ។ ពេលព្រមទទួលយកការពិតបានហើយនោះ វានឹងធ្វើឲ្យមនុស្សចេះគិតឃើញ និងមានគំនិត និងមានកម្លាំងវិជ្ជមាន។ ប្រសិនបើសម្លឹងមើលក្នុងផ្លូវអវិជ្ជមាន វាមិនអាចអភិវឌ្ឍ ឬដោះស្រាយបញ្ហាអ្វីបានឡើយ។

សម្រាប់ឧបករណ៍ដែលវាបានបង្កើតប្រព័ន្ធក្នុងការកសាងគ្រួសារឲ្យរឹងមាំប្រកបជាមួយផង

១) នាំយកមនុស្សមកចែករំលែកបទពិសោធ ដល់គ្នាទៅវិញទៅមក និងនាំគ្នានៅក្រោមការគោរពបទពិសោធគ្នានិងគ្នា។ ក្រៅពីនេះ និងការកើតការចេះរៀន ហើយថែមទាំងហុចផលជួយអ៊ុចបំភ្លឺគំនិត  មានគំនិត និងទស្សនៈថ្មីផងដែរ។

២) មានអាជ្ញាកណ្តាល ដែលជួយសម្រួលដល់ការសន្ទនារួមគ្នាដ៏ល្អ

៣) អង្គចំណេះដឹង ដែលអាច ឆ្ពោះត្រង់ទៅរកចំណុច ដូចជា គ្រួសារដែលមានកូនពិការភាពជាដើម។         

៤) សាខា ដែលនឹងធ្វើឲ្យការធ្វើការងារអំពីរឿងគ្រួសារធ្វើបានងាយឡើង និង

៥) សកម្មភាព ព្រោះថា ការឲ្យមនុស្សចេះរៀនពីអារម្មណ៍ និងអារម្មណ៍នឹងធ្វើឲ្យកើតកម្លាំងបណ្តាលចិត្ត និងជ្រោតជ្រាបជ្រៅចូលដល់ចិត្តបានខ្លាំងជាង ការចេះរៀនពីទិន្នន័យ៕
      
ប្រភព៖ http://www.manager.co.th
អរគុណរូបភាព www.google.com និង ហ្វេកប៊ុកផេក


No comments:

Post a Comment