“កម្ម” ១០ ប្រការ ដែលធ្វើឲ្យមានបាន និងមានបញ្ញាច្រើន ឆ្លាតវៃ និងមានបានដោយទង្វើរបស់ខ្លួនឯង។
ភាពមានបាន មានទ្រព្យស្តុកស្តម្ភ វាត្រូវមានគ្រឿងប្រកបដោយសារភាពជោគជ័យ ផ្នែកជំនួញ មានដីត្រូវហាងឆេង ត្រូវឆ្នោតសំណាង ក្លាយជាអ្នកមាន ជាឧកញ៉ា ជាសេដ្ឋីថ្នាក់លំដាប់ប្រទេស ដោយសារ.....
គោលគំនិតល្អដើម្បីជីវិត សូមទាញយកគោលការណ៍ទាំង ១០ ប្រការនេះ មកចែករំលែក ទុកជាសម្បត្តិធនធាន សម្រាប់សង្គមមនុស្ស សិក្សាឈ្វេងយល់អំពីបញ្ហាជីវិត ទុកជាមរៀន ជាបទពិសោធ និងទស្សនគតិ។

១) ធ្វើបុណ្យធ្វើទានឲ្យអស់ពីកម្លាំងកាយ វាចា ចិត្ត ដោយវិធីងាយៗ។
២) ធ្វើបុណ្យធ្វើទាន ឲ្យបានភ្ជាប់ភ្ជួន។
៣) ធ្វើបុណ្យធ្វើទានភ្លាមៗ និង
៤) ធ្វើបុណ្យធ្វើទានត្រូវលើស្រែបុណ្យ គឺមានវត្ថុបរិសុទ្ធ មានចេតនាបរិសុទ្ធ
និងអ្នកទទួលបរិសុទ្ធ (បរិសុទ្ធមើលលើសីល សង្រួមឥន្ទ្រីយ៍ តាមរយៈផ្លូវកាយ វាចា ចិត្ត)។
កម្មដែលធ្វើឲ្យមានភាពវៃឆ្លាត មានបញ្ញាច្រើន រៀនបានពូកែ
ព្រោះ...
១) បុណ្យជំនួយគាំទ្រក្នុងការសិក្សារៀនសូត្រ។
២) មាននិស្ស័យចូលចិត្តប្រាថ្នានូវការសិក្សារៀនសូត្រ។
៣) បុណ្យដែលចូលចិត្តឲ្យវិទ្យាទាន ឬ ផ្តល់ឲ្យនូវចំណេះដឹងដែលត្រឹមត្រូវ។
៤) សេពគប់បណ្ឌិត (បណ្ឌិតគឺអ្នកមិនសម្លឹងរំពៃមើលទោសអ្នកដទៃ ប៉ុន្តែសម្លឹងរំពៃមើលទោសខ្លួនឯង
ដើម្បីដោះស្រាយស្ថាបនាកែប្រែលម្អខ្លួនឯងជានិច្ច)។
៥) ចូលចិត្តធ្វើសមាធិ (ធ្វើបានក្នុងឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ និងអង្គុយ)។ និង
៦) មិននិយាយកុហក ឬមុសាវាទ។
............................................................
ស្រង់ចេញពីសៀវភៅ វដ្ដជីវិត របស់ព្រះគ្រូ
ធម្មធរ ផៃបូល ធម្មវិបុលោ
អរគុណរូបភាព៖ ហ្វេកប៊ុកផេក
No comments:
Post a Comment