ពួកយើងទាំងឡាយជាអ្នកសាងបារមី
ក៏ត្រូវតែនាំគ្នាសាងបារមីបន្ត នាំគ្នាធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រើប្រាស់ពេលវេលា នៃជីវិតឲ្យមានប្រយោជន៍
និងឲ្យបានត្រឹមត្រូវតាមវត្ថុបំណងនៃការបានកើតមកជាមនុស្សលោក។
ចូរប្រើប្រាស់ជីវិតប្រកបដោយប្រសិទ្ធភាព ដូចជាពួកបណ្ឌិតអ្នកដឹងក្នុងសម័យកាលមុន
តាមគន្លងព្រះបរមពោធិសត្ត ក្នុងសម័យកាលមុន ដែលព្រះអង្គបានស្វែងរកមាគ៌ា នៃការបំពេញបារមីនៃជីវិតឲ្យពេញលេញ
មិនថាព្រះអង្គទ្រង់កើតជាអ្វី នៅក្នុងភព ជាតិកំណើត ពេលណាទេ ព្រះអង្គទ្រង់ស្វែងរកនូវមាគ៌ានៃការរួចផុតទុក្ខ
មានបំណងចូលឲ្យដល់ភាពបរមត្ថ ភាពបរិសុទ្ធខាងក្នុង រហូតដល់ព្រះធម្មកាយ
និងការស្វែងរកបន្តទៅទៀតតាមវិជ្ជាធម្មកាយ ទាល់តែបានកម្ចាត់បង់ នូវកិលេសអាសវៈទាំងឡាយទាំងពួងចេញអស់។
ព្រះកាយរបស់ព្រះអង្គក៏រួចផុត អំពីទាសទាសីរបស់ស្តេចនៃមច្ចុមារ
ហើយក៏បានណែនាំអប់រំបន្តគ្នារហូតមក ដើម្បីឲ្យយើងទាំងអស់គ្នាបានរួចផុត ពីការបង្គាប់បញ្ជារបស់វាដូចជាព្រះអង្គដែរ។
យើងនៅមានភារកិច្ច
ដែលត្រូវនាំគ្នាធ្វើទៀត ជាកិច្ចការរបស់អ្នកចេះដឹង(អ្នកភ្ញាក់ហើយ)
គឺការស្វែងរកមាគ៌ា ដែលដល់នូវការរួចផុតទុក្ខ ពីទាសទាសីរបស់ស្តេចនៃមច្ចុមារ
ដោយមានគោលដៅ ដែលត្រូវទៅឲ្យដល់ទីបំផុតនៃធម៌ឲ្យបាន។ នេះគឺជាករណីយកិច្ច ការងារដ៏ប្រសើរក្រៃលែង
ការងារដែលពិតប្រាកដ ដែលយើងនឹងត្រូវធ្វើដើម្បីខ្លួនយើង និងប្រជាពលលោក
រហូតដល់សព្វសត្វវត្ថុទាំងឡាយនៅក្នុងលោក។
ដូច្នោះ កុំបាននាំគ្នាប្រមាទណ៎ា
ពេលវេលានៃជីវិតក្នុងពិភពមនុស្សនេះមានពេលកំនត់ ឲ្យប្រើប្រាស់ពេលវេលា ដែលនៅសល់តិចសាងបារមីឲ្យអស់ពីលត្ថភាព
ប្រើជីវិតឲ្យមានគុណតម្លៃ ដោយការប្រព្រឹត្តតាមធម៌ ហ្វឹកហាត់អប់រំចិត្តឲ្យនឹងន
ឲ្យចូលដល់ព្រះរតនត្រៃខាងក្នុងខ្លួនឲ្យបានគ្រប់ៗគ្នាណ៎ា៕ [edit]
គ្រូតូច
No comments:
Post a Comment