និស្ស័យរបស់មហាសេដ្ឋីលំដាប់ពិភពលោកទាំង១១ប្រការគឺ ១)
អង្គុយសមាធិ ២) មានចិត្តបុណ្យ ៣) ក្រោកពីព្រឹកព្រលឹម ៤)
ធ្វើតាមកិច្ចវត្តរាល់ថ្ងៃ ៥) មិនចាយវាយហូសពីការរកបាន ៦)
ផ្តោតអារម្មណ៍ធ្វើរឿងងប់ងល់ ៧) អានសៀវភៅ ៨)
អភិវឌ្ឍផ្នែកខាងចំណូលឲ្យបានច្រើនឡើង ៩) ជាម្ចាស់កិច្ចការ ១០)
លំហាត់ប្រាណ និង ១១) រាប់អានតែជាមួយមនុស្សដែលជោគជ័យ។
ប្រសិនបើអ្នកចង់មានបានដូចគេ
ត្រូវតែចាប់ផ្តើមសិក្សារៀនសូត្រពីមនុស្ស ដែលមានបាន ដូចជាលោក ស្តេវ សេបូលដ៍ (Steve Siebold) បានសរសេរក្នុងសៀវភៅ “តើអ្នកមានគិតដូចម្តេច??” ថា “មនុស្សដែលនឹងបង្រៀនអ្នកថា
តើមហាសេដ្ឋីគិតដូចម្តេច? គឺមានតែមហាសេដ្ឋីប៉ុណ្ណោះ”។
មហាសេដ្ឋីលុយពាន់លានដុល្លាសាងឋានៈដោយខ្លួនឯង
មានទម្លាប់១១យ៉ាង ក្នុងជីវិតប្រចាំថ្ងៃដូចតទៅនេះ
១.
ពួកគេអង្គុយសមាធិ
វិទ្យាសាស្ត្របានពិសោធរួចហើយថា ការធ្វើសមាធិ
វាមានប្រយោជន៍ ចំពោះរាងកាយ និងចិត្តបានយ៉ាងច្រើន ចាប់ពីអភិវឌ្ឍន៍ការចងចាំ
និងអភិឌ្ឍន៍ភាពរឹងមាំរបស់ប្រព័ន្ធការពារសាំញ៉ាំរបស់រាងកាយ។
លោក រ៉ាយ ដាលី (Ray Dalio) ជាស្ថាបនិក Bridgewater Associates បានផ្តល់បទសម្ភាសន៍ឲ្យកាសែត
The Huffington Post ថា “ការធ្វើសមាធិ
ជារឿងល្អបំផុត ជាងរឿងដទៃណាក្នុងជីវិតខ្ញុំ វាជាផ្នែកប្រកបដ៏សំខាន់បំផុត នៃភាពជោគជ័យ
អ្វីដែលខ្ញុំមាន”។ មិនគ្រាន់តែ លោក ដាលី
ប៉ុណ្ណោះទេ ដែលមានរបៀបនេះ លោក ចែក ដរសី (Jack Dorsey)ដែលជានាយកប្រតិបត្តិទាំងពីររបស់ Twitter និង Square រហូតដល់មាតានាំសារដូចជាអ្នកស្រី អូរប្រាស់ វិនហ្វ្រី (Oprah
Winfrey) ក៏បានប្រាប់ថា អ្នកស្រីក៏ហ្វឹកហាត់អង្គុយធ្វើសមាធិរាល់ថ្ងៃដែរ។
២.
ពួកគេមានចិត្តបុណ្យ
“មហាសេដ្ឋីលំដាប់ពិភពលោក
ប្រើភាពមានបាន ដែលពួកគេមានជួយសង្គ្រោះលោក” លោក សេបូលដ៍
បានសរសេរក្នុងសៀវភៅ “អ្នកខ្លះបរិចាគតាមអង្គការមនុស្សធម៌
អ្នកខ្លះទៀតធ្វើបុណ្យតាមការធ្វើជំនួញរបស់ពួកគេ” ស្ថាបនិក
និងជានាយកប្រតិបត្តិ របស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយ Bloomberg Media ដែលមានឈ្មោះថា មិចឆែល ប្លូមបឺក(MichaelBloomberg) បានបរិចាគប្រាក់ឲ្យដល់មនុស្សធម៌រួចទៅហើយ ៣ ពាន់លានដុល្លាសហរដ្ឋអាមេរិច។
លោក វ៉ារេន ប័ហ្វហ្វេត និងលោក ប៊ិល/ មេលិនដា ហ្គេត
បានឃោសនាឲ្យមហាសេដ្ឋីទាំងឡាយ បរិចាគច្រើនជាងពាក់កណ្តាលនៃទ្រព្យសម្បត្តិ ដែលខ្លួនមាន
ឲ្យជាមនុស្សធម៌ ចន្លោះពេលមានជីវិតរស់នៅ និងក្រោយអស់អាយុជីវិតទៅ។
អ្នកខ្លះបានបរិចាគរួចទៅហើយច្រើនជាង ៩៩% នៃទ្រព្យសម្បត្តិទាំងអស់ដែលខ្លួនមាន។
៣.
ពួកគេទម្លាប់ក្រោកពីព្រឹកព្រហាម
ដូចសុភាសិតបារ៉ាំងសេសមួយថា “បក្សីដែលចេញរកស៊ីតែពីព្រឹក
រមែងចាប់ដង្កូវបានច្រើន”។ មហាសេដ្ឋីលំដាប់អ្នកជំនាញទាំងឡាយ
ច្រើនតែក្រោកពីព្រឹក ដូចជា ចែក ដរសី (JackDorsey) លោកភ្ញាក់នៅម៉ោង
៥ ព្រឹក មកអង្គុយធ្វើសមាធិ និងហាត់ប្រាណ ឬលោក រិចឆាដប្រែនសាន់(RichardBranson)
ស្ថាបនិក វឺកជិន ហ្គ្រុប (VirginGroup) លោកក្រោកពីដំណេកនៅម៉ោង ៥.៤៥នាទី ដើម្បីហាត់ប្រាណ
មុននឹងចាប់ផ្តើមធ្វើការងារ។
៤.
ពួកគេប្រតិបត្តិតាមកិច្ចវត្តដែលបានដាក់រាល់ថ្ងៃ
ពួកគេនឹងដាក់ផែនការកិច្ចវត្តប្រចាំថ្ងៃ
និងធ្វើតាមនោះ ដូចជា លោក ចន ផូល ដេចររាយ (John Paul DeJoria) សហស្ថាបនិក
ប៉ាត្រុន តេហ្វិឡា Patron tequila
និង ផូល មិចឆែល ហៀរ ប្រូដាក់ (Paul Mitchell
hair products) ដែលលោកភ្ញាក់ក្រោកឡើងមករាល់ព្រឹក ហើយអង្គុយស្ងាត់ៗ
៥នាទី ដើម្បីរំលឹកខ្លួនឯង មិនថាស្ថិតនៅទីកន្លែងណានោះទេ។
៥.
ពួកគេមិនចាយវាយហួសពីចំណូល
ពួកគេមិនខ្ជះខ្ជាយ ទោះបីជាមានប្រាក់គ្រឹះពាន់លានដុល្លាក៏ដោយ
អ្នកខ្លះ នៅក្នុងសភាពស្ងប់ស្ងាត់ ប្រើរថយន្តធម្មតា ដូចជា លោក វ៉ារេន ប័ហ្វហ្វេត
រស់នៅក្នុងផ្ទះ ដែលមានតម្លៃថោក ដែលធ្លាប់រស់នៅតាំងតែពីនៅកម្លោះម្ល៉េះ។ លោក ប៊ិល
ហ្គេត ក៏ជិះយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងពេលធ្វើដំណើរ
មិនប្រើយន្តហោះផ្ទាល់ខ្លួនឡើយ។
៦.
ពួកគេផ្តោតអារម្មណ៍ធ្វើរឿង ដែលងប់ងល់ក្នុងជីវិត (Passion)
លោក ស្តេវិន ចប សហស្ថាបនិក អែបប៉ល
បានថ្លែងសុន្ទរកថា ក្នុងកម្មវិធីទទួលបរិញ្ញាបត្ររបស់សាកលវិទ្យាល័យ Stanford កាលពីឆ្នាំ
២០០៥ថា “អ្នកត្រូវរករឿងដែលអ្នកស្រលាញ់ឲ្យជួប
រឿងតែមួយគត់ដែលនឹងធ្វើការងារធំដុំបាន គឺស្រលាញ់ក្នុងរឿងដែលអ្នកធ្វើ បើអ្នកនៅមិនទាន់រកឃើញទេ
ក៏ឲ្យទៅរកបន្ត កុំអាលឈប់ ចិត្តអ្នកនឹងប្រាប់អ្នកខ្លួនឯងថា ពេលណាអ្នកបានស្រាវជ្រាវជួបរឿងនោះ”។
ហើយក៏មិនមែនមានត្រឹមតែ លោក ស្តេវិន ចប
ទេ ដែលនិយាយបញ្ជាក់ត្រង់ចំណុចនេះ
អ្នកនិពន្ធឈ្មោះលោក ណាប៉ូលឺន ហ៊ិល(NapoleonHill)
ដែលបានសិក្សាអំពីជីវិតរបស់មហាសេដ្ឋីដ៏ធំជាង ៥០០នាក់
ក្នុងដើមសតវត្សរ៍ទី ២០ ក៏បានសរសេរក្នុងសៀវភៅលក់ដាច់ “គិតនិងលូតលាស់បែបសេដ្ឋី” ក៏បានពោលថា “គ្មានអ្នកណាជោគជ័យទេ ប្រសិនបើមិនធ្វើក្នុងរឿង ដែលខ្លួនឯងចូលចិត្ត”។
៧)
ពួកគេអានសៀវភៅ
បុគ្គលដែលទទួលបាននូវភាពជោគជ័យ
នៃពិភពលោកដោយចំនួនច្រើន ជាអ្នកចូលចិត្តអាន ដូចជា លោក វ៉ារេន ប័ហ្វហ្វេត
ចំណាយពេល ៨៨% ក្នុងមួយថ្ងៃៗដើម្បីអានសៀវភៅ។ ក្នុងឆ្នាំ២០១៥ លោក ម៉ាក សាក់កឺបឺក
មានការតាំងចិត្ត នឹងអានសៀវភៅរាល់ពីរសប្ដាហ៍ម្តង។
មាតានៃអ្នកនាំសារអ្នកស្រី អូប្រា
វិនហ្វ្រី ជ្រើសរើសសៀវភៅរាល់ខែ ឲ្យប្រិយមិត្តក្លិបអ្នកអាន ហើយមកបកស្រាយទាក់ទងនឹងសៀវភៅតាមអនឡាញ
ដែលជាគម្រោងកម្មវិធី “Oprah's Book Club 2.0”។
ហើយពេលមានមនុស្សសួរលោក អេឡុន ម៉ាក្ស (Elon Musk) មហាសេដ្ឋីអ្នកបង្កើតនវត្តកម្មថា
“តើគេរៀនដឹងវិធីសាស្ត្របង្កើតកាំជ្រួញបានដូចម្តេច?” ក៏បានទទួលចម្លើយថា “គេអានសៀវភៅ”។
៨.
ពួកគេអភិវឌ្ឍច្រកផ្លូវចំណូលឲ្យបានច្រើនឡើង
លោក រិចឆាដ ប្រែនដ៍សាន់
នាយកប្រតិបត្តិលុយពាន់លានដុល្លានៃក្រុម វើកជិន ហ្គ្រុប មើលថែទាំប្រមាណ
៥០០ក្រុមហ៊ុន ដែលមានសាខាវើកជិនពី ២០០-៣០០ សាខា ដែលជាការពង្រីកវើកជិន
ប្រែនដ៍ឲ្យមានផ្លូវរកចំណូលបានច្រើនឡើង។
៩.
ពួកគេជាម្ចាស់កិច្ចការ
លោក ម៉ាក សាក់កឺបឺក ស្ថាបនិក ហ្វេកប៊ុក
តាំងពីអាយុ ១៩ឆ្នាំ សម័យនៅកំពុងសិក្សាកម្លោះក្មេងខ្ចី ឯមហាវិទ្យាល័យហាវើដ
នាយកប្រតិបត្តិ ស្នែបឆាត (Snapchat) ដែលមានឈ្មោះ អ៊ីវ៉ាន ស្ពេជែល (EvanSpiegel)
ហើយជាសេដ្ឋីលុយពាន់លានដុល្លា ដែលមានអាយុក្មេងបំផុតក្នុងលោក
ក៏បានដើរលើមាគ៌ាដូចគ្នា ដោយបានបង្កើតអែបឆែរូបថតដ៏អស្ចារ្យ ជាមួយមិត្តនិស្សិតមហាវិទ្យាល័យស្តេនហ្វដ២នាក់ទៀត
ហើយក៏ជាប្រធានខ្លួនឯងតាំងពីពេលនោះមក។
១០.
ពួកគេហាត់ប្រាណ
មនុស្សដែលជោគជ័យយ៉ាងខ្ពស់នោះ មិនបានបង្ខាំងខ្លួនឯង
នៅតែក្នុងការិយាល័យទេ ប៉ុន្តែពួកគេប្រើជីវិតខាងក្រៅការិយាល័យ
ដោយការហាត់ប្រាណផងដែរ។ លោក ម៉ាក ព្យូប៉ាន់
(Mark
Cuban) អ្នកវិនិយោគទុននៃ សាក ថាំង(Shark Tank) និងម្ចាស់ ដែលឡាមែវើរិក(DallasMavericks ហាត់ប្រាណរបែបខាឌិអូ
ម្តងៗយ៉ាងតិចណាស់ក៏មួយម៉ោង ញឹកញាប់ ៦-៧ដងក្នុងមួយសប្ដាហ៍។
ផ្នែកខាងវិទ្យាសាស្ត្របានបញ្ជាក់ថា ការហាត់ប្រាណ វាបានបន្ថែមការចងចាំ មានសមាធិ
និងសុខភាពចិត្តបានដ៏ល្អ។
១១. ពួកគេរាប់អានជាមួយបុគ្គលដែលបានជោគជ័យផ្សេងៗ
ក្នុងកម្មវិធីជួបសន្ទនា
អ្នកដែលមានបានបំផុតចូលចិត្តទៅឈរជិតស្និត និងសំណេះសំណាលជាមួយជនដែលឆ្លាតបំផុត
មិនថាជាលោក Harold
Ramis, Steve Jobs, Craig Silverstein, Kanye West ព្រោះចុងបញ្ចប់ទៅ
កញ្ចក់ដែលឆ្លុះខ្លួនអ្នកបានល្អបំផុតគឺ មិត្តដ៏ជិតស្និតរបស់អ្នកនោះឯង៕[edit]
ប្រភព៖ http://www.illawarramercury.com.au/story
រូបភាព៖ http://www.google.com
No comments:
Post a Comment