បើអ្នក “ជាឪពុក ជាម្តាយ ជាកូន” ត្រូវអានយ៉ាងហោចណាស់ ក៏ឲ្យបានបីចប់ដែរ
ប្រសិនបើអ្នកចង់ឲ្យកូនៗរបស់ខ្លួនជោគជ័យ។ មានគំនិតមួយទៀតដែល “ខុស” នៅក្នុងសង្គមមួយនេះ គេគិតថា ប្រសិនបើកូនត្រូវលំបាកខ្លះ
កំហុសស្ថិតនៅលើឪពុកម្តាយ...
មនុស្សអាចជាសត្វតែមួយដូចគ្នាក្នុងលោកនេះ ដែលមិនយល់នៅត្រង់នេះ...
ព្រោះដោយសារតែមិនមានសត្វប្រភេទណាមួយក្នុងលោកនេះ
ព្យាយាមរកស៊ីចិញ្ចឹមកូនពីកើតរហូតដល់ស្លាប់... ពីដេកក្នុងអង្រឹងទៅដល់ដេកក្នុងផ្នូរនោះទេ។
មេសត្វឥន្ទ្រីយ៍ វាបានពាំចំណីអាហារមកចិញ្ចឹម មកបញ្ចុកកូនៗរបស់វារាល់ថ្ងៃ
មិនធ្លាប់មានពេលណាមួយដាច់។ ប៉ុន្តែនៅថ្ងៃមួយ ដែលកូនសត្វនឹងត្រូវចាប់ផ្តើមចេញពីសំបុករៀនហើរ
វានឹងចាប់ផ្តើមយកចំណីអាហារមកបញ្ចុកតិចឡើងៗ...
ប៉ុន្តែវាយកបន្លា យកដុំថ្មមកដាក់ក្នុងសំបុក គរទុកដើម្បីសាងភាពមិនសុខស្រួលស្រណុកចិត្ត
ឲ្យដល់កូនៗរបស់វា ដើម្បីជាការបណ្ដេញកូនៗរបស់វា ឲ្យមានការចាប់ផ្តើមនៅក្នុងសំបុកលែងបាន...
រាល់ថ្ងៃ វានឹងពាំកូនៗរបស់វាហើរទៅលើចុងឈើ ហើយព្រលែងកូនៗទម្លាក់ចុះមក
ឲ្យកូនៗរបស់វារៀនហាត់ទទះស្លាប ប្រសិនបើកូនៗជ្រុះធ្លាក់ចុះមក មិនហើរ វាក៏នឹងហោះឆាបចុះមកទទួលយក
ហើរត្រឡប់ឡើងទៅវិញ រួចហើយទម្លាក់ចុះមកម្តងទៀត។ វាធ្វើយ៉ាងនេះ ទាល់តែថ្ងៃមួយ កូនសត្វទាំងនោះចេះកាងស្លាបបាន
ហើយចាប់ផ្តើបទទះស្លាបហើរបាន...
ដល់ថ្ងៃមួយនោះ... តួនាទីរបស់ឪពុកម្តាយក៏បានសម្រេច។
ប៉ុន្តែពេលខ្លះ មនុស្សយើងចិញ្ចឹមកូនៗ ហាក់ដូចថា គេនឹងរស់នៅក្នុងលោកនេះទល់មេឃ
នឹងគ្មានថ្ងៃចាកចេញពីកូនៗទៅអ៊ីចឹង។ កូនៗមិនធ្លាប់រើបំរាស់ធ្វើអ្វីទាល់តែសោះ...
រង់ចាំលុយកាក់ ...រង់ចាំរថយន្ត ...រង់ចាំសម្លៀកបំពាក់ ...រង់ចាំអាយហ្វូន។ល។ អំពីឪពុកម្តាយ...
តួនាទីរបស់ឪពុកម្តាយ “ក្លែងក្លាយ” ការរកសេចក្ដីសុខដាក់លើជីវិតកូនៗ...
សំខាន់កុំខុស។
តួនាទីរបស់ឪពុកម្តាយ មិនមែនជាការបាចរោយស្រទាប់ផ្កាកូលាប
ដាក់លើកូនៗកំពុងដើរនោះទេ...
តួនាទីរបស់ឪពុកម្តាយ ក្នុងនាមជាម្តាយឪពុកគឺ
ត្រៀមលក្ខណៈជីវិតកូនៗ ឲ្យគេនៅលើលោកនេះបាន (ពេលខ្លះអាក្រក់) ក្នុងថ្ងៃណាមួយ ដែលមិនមានយើង។
ម្តាយឪពុក...មានតួនាទីផ្តល់នូវចំណេះដឹង ការសិក្សា
បណ្តុះបណ្តាល ផ្ទេរតម្លៃនិយម និងទស្សនគតិ ពីការមើលឃើញលោកនេះ ដ៏ត្រឹមត្រូវដល់ពួកគេ...
រួចហើយបញ្ជូនគេឲ្យទៅរស់នៅ មានជីវិតផ្ទាល់ខ្លួនរបស់ពួកគេ
ដោយគ្មានយើងចាំមើល និងចាំជម្រុញនៅពីចម្ងាយ... ទាល់តែពួកគេរស់នៅក្នុងលោកនេះបាន ដោយមិនចាំបាច់មានយើងតទៅទៀតបាន...
នោះគឺជាតួនាទីរបស់ឪពុកម្តាយ។
ប្រសិនបើមួយជីវិតរបស់អ្នក កូនអ្នកមិនធ្លាប់ត្រូវជួបនូវការលំបាកប្រឹងក្រាញននៀកខ្វល់ខ្វាយអ្វីសោះនោះ
ព្រោះដោយសារតែមានអ្នក ចាំរត់យកមកហុចជូនឲ្យ។ គេមិនធ្លាប់ដួល ក្បាលជង្គង់របស់គេ មិនធ្លាប់ដាច់រលាត់
ព្រោះដោយសារតែមានអ្នក មិនធ្លាប់បណ្តោយឲ្យគេ ខុសភ្លាត់ខ្លះក្នុងជីវិត។ ពេលគេដួល អ្នករត់យកពួក យកប៉ុងមកដាក់ទ្រចាំទុកគ្រប់ពេល...
ប៉ុន្តែថ្ងៃនេះ អ្នកត្រូវឃ្លាតចាកចេញពីគេ ទៅដោយគ្មានថ្ងៃវិលត្រឡប់វិញ
ហើយកូនរបស់អ្នក នឹងក្លាយជាទូកមួយ ដែលខ្វះក្រសៃហើយ...
អ្នកបានខកខានក្នុងការបំពេញតួនាទីរបស់អ្នកបាត់ទៅហើយ!! [edit]
ប្រភពរូបភាព៖ ហ្វេកប៊ុកផេក និង ហ្គូហ្គល
No comments:
Post a Comment