អាភ័ព្វ តាមវចនានុក្រមរាជបណ្ឌិតសភា ច្បាប់ ២៥៥៤
ប្រែថា រោគអាក្រក់ ប្រាសចាគសំណាង គ្រោះអាក្រក់ ធ្លាក់អាប់។ មនុស្សច្រើនណាស់ ប្រហែលជាធ្លាប់នាំគ្នាឮមកយូរហើយ
ក្នុងពាក្យអធិដ្ឋានថា សូមកុំឲ្យខ្ញុំបានយល់អាភ័ព្វទាំង ១៨ ប្រការ។ តើអាភ័ព្វទាំងនោះមានអ្វីខ្លះ? នាំគ្នាទៅមើលអត្តន័យក្នុងព្រះត្រៃបិដកទាំងអស់គ្នា ឬមើលគោលខ្លីៗខាងក្រោមនេះបាន។
ការមិនអាភ័ព្វទាំង ១៨ប្រការ
១) ពេលកើតមកជាមនុស្ស រមែងមិនជាមនុស្សពិកាភ្នែកពីកំណើត។
២) ពេលកើតមកជាមនុស្ស រមែងមិនជាមនុស្សត្រចៀកថ្លង់ពីកំណើត។
៣) ពេលកើតមកជាមនុស្ស រមែងមិនជាមនុស្សឆ្កួត
៤) ពេលកើតមកជាមនុស្ស រមែងមិនជាមនុស្សគ
៥) កើតមកជាមនុស្ស រមែងមិនជាមនុស្សក្រេះ ខ្វិន។
៦) ពេលកើតមកជាមនុស្ស រមែងមិនកើតក្នុងជនជាតិមិលក្ខប្រទេស គឺប្រទេសព្រៃផ្សៃ ដែលមិនឱកាសសិក្សារៀនសូត្រ ឬមិនបានជួបកល្យាណមិត្ត
ដែលចាំផ្តល់ដំបូលមានដាស់តឿន។
៧) ពេលកើតមកជាមនុស្ស រមែងមិនកើតក្នុងផ្ទៃរបស់នាងទាសី
ព្រោះមិនមានសេរីភាពដល់ជីវិត មិនមានឯករាជ្យដល់ខ្លួន ត្រូវនៅក្នុងការឃុំគ្រងរបស់អ្នកដទៃ។
៨) ពេលកើតមកជាមនុស្ស រមែងមិនជាមនុស្សមិច្ឆាទិដ្ឋិ
មានន័យដល់ពួកអ្នកដែលមានការយល់ឃើញខុស ដែលនឹងមិនឲ្យមានឱកាសរួចផុតពីវដ្ដសង្សារ និងជាបុគ្គលត្រូវហាមផ្លូវសួគ៌
ហើយនឹងផ្លូវមគ្គផលនិព្វាន។
៩) ពេលកើតមកជាមនុស្ស រមែងមិនជាមនុស្សភេទស្រី ឬជាបណ្ឌុក(មនុស្សក្រៀវ)
ឬជាខ្ទើយ ឬជាបុគ្គលភេទពីរ(ឧភតោព្យញ្ជនក)
១០) ពេលកើតជាមនុស្ស រមែងមិនធ្វើអនន្តរិយកម្ម គឺកម្មធ្ងន់
៥យ៉ាងគឺ មិនសម្លាប់ឪពុកខ្លួនឯង១ មិនសម្លាប់ម្តាយខ្លួនឯង១ មិនធ្វើគត់ព្រះអរហន្ត១ មិនញ៉ាំងលោហិតព្រះសម្មាសម្ពុទ្ធឲ្យធ្លាក់ចុះ១
និងមិនញ៉ាំងពួកសង្ឃឲ្យបែកគ្នា១។
១១) ពេលកើតជាមនុស្ស រមែងមិនជាមនុស្សកើតរោគរ៉ាំរ៉ៃ
ជម្ងឺកាចសាហាវ។
១២) ពេលមានកំណើតក្នុងសត្វតិរច្ឆាន រមែងជាសត្វនៅក្នុងប្រភេទដែលមានកាយមិនតូចជាងសត្វចាបពូក
និងមិនធំជាងដំរី។
១៣) មិនកើតក្នុងខុប្បិបាសិកប្រេត គឺប្រេតស្រេកឃ្លាន
និងនិជ្ឈាមតណ្ហិកប្រេត គឺប្រេតត្រូវភាពលំបាកញាំញី និងកាលកញ្ជិកាសូរ គឺប្រេតមួយប្រភេទដែលមានខ្លួនខ្ពស់ធំណាស់។
១៤) មិនកើតក្នុងអវិចីមហានរក និងលោកន្តនរក។
១៥) ពេលកើតជាទេវតាក្នុងឋានសួគ៌ជាន់កាមាវចរ ក៏មិនកើតជាទេវតាអ្នកមានមិច្ឆាទិដ្ឋិ
និងមិនកើតទេវបុត្តមារ។
១៦) មិនកើតជាអសញ្ញីព្រហ្ម ដែលជាព្រហ្មមានតែរូបរាង
មិនមានអារម្មណ៍នឹកគិត និងមិនកើតជាសុទ្ធាវាសព្រហ្ម ព្រោះថាសុទ្ធាវាសព្រហ្ម នឹងត្រូវសម្រេចជាព្រះអរហន្តក្នុងពេលឆាប់ៗ។
១៧) មិនកើតក្នុងអរូបព្រហ្ម ព្រោះជាព្រហ្មឥតរូប
ដែលធ្វើឈាន ដែលមិនមានរូបមកកំណត់ជាអារម្មណ៍ នឹងមានអាយុវែងណាស់។
១៨) មិនទៅកើតក្នុងចក្រវាឡដទៃ៕[edit]
ប្រភព៖ DOU
No comments:
Post a Comment