ថ្មសម្លៀងបញ្ញា ឧបសគ្គ ការមិនសុខចិត្ត
ឬកំសត់កំខ្សោយ ឬការចង្អុលបង្ហាញណែនាំរបស់អ្នកណាមួយ ដែលមានហេតុផលយ៉ាងណា ចំពោះគំនិតរបស់យើង។
ឧបសគ្គភាគច្រើននៅក្នុងជីវិត
របស់មនុស្សយើង ពុំបានកើតចេញពីបញ្ហាខាងក្រៅទេ
វាបណ្តាលមកពីបញ្ហាខាងក្នុងចិត្តច្រើនជាង។ ពេលយើងចាប់ផ្តើមមើលឃើញយ៉ាងនេះ វិធីសាស្ត្រ
នៃការដោះស្រាយ រមែងមានផងដែរ។ ព្រោះដោយសារចិត្ត ជារឿងមួយដែលយើងអាចហ្វឹកហាត់ លុតដំ
ដុសខាត កែប្រែ ឬបណ្តុះវាឲ្យបានល្អ ឲ្យបានស្អាតបាន។ ចិត្តដែលជាអកុសល ដែលពេញចិត្ត
ឆ្អែតស្កប់ស្កល់ចិត្តនៅក្នុងខ្លួនឯង ជាចិត្តដែលមានសក្ដានុពល
មិនថានឹងមានហេតុភេទអ្វី កើតឡើងក្នុងជីវិតក៏ដោយ
វាអាចមានសមត្ថភាពប្រើប្រាស់សតិបញ្ញាគ្រប់គ្រង ណែនាំអប់រំឲ្យបានក្នុងឧបាយដ៏តឹងត្រឹង
សម្រាប់យកទៅដោះស្រាយក្នុងស្ថានការណ៍នោះ ទៅបានដោយរលូនគ្រប់ពេល។
ឲ្យយើងសម្លឹងមើលអំពីរឿងហេតុ ដែលនាំឲ្យមានការថ្នាំងថ្នាក់
ទាស់ចិត្ត ឬការលំបាក ភាពកំសត់កំខ្សោយ ដែលកើតមានឡើងក្នុងជីវិតយើង ទុកដូចជាថ្មសម្លៀងបញ្ញា។
ព្រោះថារឿងរ៉ាវក្នុងលោកនេះ បើយើងយកទៅបោះចោល វាក៏អស់តម្លៃ ទៅដោយគ្មានបានប្រយោជន៍អ្វីសោះ
ជាអាទ៌ ទឹកភ្លៀងគគ្រិចចេញពីល្អងធូលី យកមកប្រើប្រាស់មិនបាន ចិត្តក៏មានទំនោរដូចគ្នានេះដែរ
បើបណ្តែតបណ្តោយឲ្យចិត្តខ្ជិលច្រអូស ស្ពឹកស្រពន់កើតឡើង ក្នុងទីបំផុតវាក៏អស់ថាមពលទៅ។
ភាពមានផាសុក
សេចក្ដីប្រាថ្នាអ្វីបានគ្រប់យ៉ាង ជាការបង្អកចិត្តឲ្យឈ្លក់វង្វេង ឲ្យខ្វះសតិស្មារតី
និងខ្សោយកម្លាំងដោយកម្ជិលមួយនេះ។ កាលបើមានការដុសខាត់លាងជម្រះកើតឡើង ការមិនសមតាមក្តីប្រាថ្នា
វាក៏កើតមានឡើង។ ការហ្វឹកហាត់សតិឲ្យស្ងប់ប្រកបដោយមានសតិស្មារតី ត្រិះរិះពិចារណាស្ថានភាពនោះ
ទៅតាមសភាវៈពិតដោយប្រញាប់។
ប្រសិនបើមានពាក្យតិះទៀន ជេរ ប្រដៅថា
ដាស់តឿនយើង ក៏បង្អោនចិត្តទទួលយកពាក្យតិះទៀននោះ មកត្រិះរិះគិតពិចារណា។ ប្រសិនបើវាមិនមែនជាការពិតទេ
ក៏ឲ្យជម្រុះវាចោលទៅ ឲ្យវាចប់ទៅ កុំទៅប្រកាន់ខឹង ប្រកាន់ទោសអួសដំណើរគ្នា ព្រោះនោះវាមិនមានជាការពិតទេ។
មនុស្សរិះគន់ថាយើង អាចមិនទាន់យល់ដឹងស៊ីជម្រៅ ទៅដល់ហេតុការណ៍ ទើបបានជាគេនិយាយរិះគន់ខុសពីតថភាពជាក់ស្តែងដូច្នោះ។
បើវាជាការពិត យើងនៅមានចំណុចខ្វះខាត ក៏សូមអរគុណគេចុះ ហាក់ដូចជាគេបានបង្ហាញនូវកំណប់ទ្រព្យឲ្យដល់យើង
ធ្វើឲ្យយើងអាចត្រួតពិនិត្យអុជទ្រោលបំភ្លឺ ចូលទៅរកឃើញភាពអវិជ្ជមាន
ភាពអាក្រក់របស់យើងបាន ហើយយើងនឹងមានឱកាសបានកែប្រែលម្អវា កុំទៅប្រកាន់ខឹងក្រោធ
យកទោសយកពៃគ្នា ប៉ុន្តែខិតខំប៉ះប៉ូវតម្រែតម្រង់ឲ្យត្រូវទិសដៅជាបន្ទាន់វិញ
ទើបវាជាការប្រសើរ៕[edit]
រៀប.អ្នកគ្រូពេទ្យ អមរាម្លិះលា
No comments:
Post a Comment