ដំណើកំសាន្តពេញពិភពលោក ដែលជាការបង្កើនសម្រស់ ឲ្យដល់ជីវិតរបស់មនុស្ស ដែលគេមានប្រាក់
មនុស្សខ្លះ ប្រមូលសន្សំរក្សាប្រាក់ពេញមួយជីវិត ដើម្បីបានទៅដើរកំសាន្តពេញពិភពលោក មុនខ្លួនស្លាប់ចោលលោកមួយនេះទៅ។
ប៉ុន្តែ
ក៏នៅមានមនុស្សមួយចំនួនច្រើនជាងពាក់កណ្តាលលោកនេះទៀត ដែលគ្មានឱកាសបានដូចនោះ
តែជីវិតដែលត្រូវប្រឈមជាមួយភាពក្រីក្រ ឬត្រូវរង់ចាំជៀសវាងគ្រោះភ័យផ្សេងៗ
ដែលនៅជុំវិញខ្លួន ហេតុអ្វី? ព្រោះថា
ជីវិតមនុស្សយើងមានលក្ខណៈខុសៗគ្នាច្រើណាស់ហួសការគិតនឹកស្មានដល់។
វាមិនគួរឲ្យជឿថា
នៅមានសេចក្ដីសុខមួយប្រភេទទៀត ដែលមានចំនួនមនុស្សតិចតួចណាស់ បានស្វះស្វែងរក
នោះគឺសេចក្ដីសុខ ដែលវាស្ថិតនៅជាមួយខ្លួនយើងជានិរន្តរ៍
ស្ទើរតែមួយជីវិតមិនទាន់រកជួប... សេចក្ដីសុខនោះនៅឯណាផង!
មានមនុស្សច្រើនណាស់ក៏បានស្វែងរកវា ស្ទើរតែអស់មួយជីវិតរបស់ខ្លួនទៅហើយ ក៏នៅតែមិនទាន់រកឃើញម្ដាក់ម្ដងផង។
ព្រះពុទ្ធសាសនា ជាសាសនាដែលបង្រៀន ឲ្យមនុស្សដកពិសោធន៍រកការពិត ប្រកបដោយមានហេតុ
និងផល។ ដំណើរគ្រប់យ៉ាង រមែងមានហេតុកើតមុន ទើបមានផលតាមក្រោយមក និងបុគ្គលណាធ្វើនូវហេតុណា គឺបុគ្គលនោះត្រូវទទួលផលនោះផងដែរ។
ព្រះពុទ្ធសាសនា បង្រៀនឲ្យយើងរកសេចក្ដីសុខពីការឲ្យ
ច្រើនជាងការសុំ ឬការទទួល។
ព្រះពុទ្ធសាសនា បង្រៀនឲ្យយើង ស្រលាញ់ និងទទួលខុសត្រូវលើពាក្យសម្តី
គំនិត និងទង្វើរបស់ខ្លួនឯង និងអ្នកដទៃ ដោយមិនត្រូវទៅធ្វើបាបអ្នកដទៃ បំផ្លិចបំផ្លាញ
បៀតបៀនខ្លួនឯង និងអ្នកដទៃ រួមទាំងគំនិត សម្តី ហើយនឹងទង្វើ ដោយមានការរក្សាសីល ៥
និងទទួលខុសត្រូវចិត្តរបស់យើង ដោយការធ្វើភាវនា ឬសមាធិនោះឯង។
ព្រះពុទ្ធសាសនា កើតឡើង ក្នុងថ្ងៃអាសាឍបូជាជាង២៥៦០ឆ្នាំមកហើយ។
សេចក្ដីសុខចេញពីការចម្រើនភាវនា ឬសមាធិ ជារបស់សកល អ្នកណាៗក៏ធ្វើបាន មិនកំណត់ជំនឿ មិនកំណត់ភេទ មិនកំណត់វ័យ មិនកំនត់ចំណេះដឹង និងឋានៈជីវភាព គ្រាន់តែធ្វើឲ្យត្រូវវិធី។ ប្រសិនបើធ្វើមិនត្រូវវិធី វាក៏ក្លាយជាមិច្ឆាទិដ្ឋិ (ការយល់ខុស) ដែលធ្វើឲ្យវា មិនអាចចូលទៅដល់សេចក្ដីសុខនោះពិតប្រាកដបាន។
សម្មាសមាធិ ជាការធ្វើសមាធិ ដោយការស្វែងរកសេចក្ដីសុខ
ពីខាងក្នុងខ្លួនរបស់យើង ១ក្នុងចំណោម ៤០ វិធី គឺយកចិត្តមករក្សាទុកក្នុងខ្លួនត្រង់មជ្ឈមណ្ឌលនៃកាយទី
៧ លើផ្ចិតឡើងមកលើ២ធ្នាប់ ជាមជ្ឈមណ្ឌលរបស់ខ្លួនមនុស្ស គ្រប់នាមគ្រប់រូប។
សេចក្ដីសុខប្រភេទនេះ ស្វែងរកបានពីការអនុវត្តរបស់ខ្លួនរបស់យើងនេះឯង មិនមានអ្នកណា មកធ្វើជំនួសឲ្យគ្នាបានឡើយ មិនត្រូវបង់ខាត ឬចំណាយទ្រព្យសម្បត្តិលុយកាក់មាសប្រាក់អ្វីទាំងអស់ ក៏ធ្វើបានគ្រប់កន្លែង គ្រប់ពេលវេលា ដែលមានបំណងប្រាថ្នាចង់ធ្វើ គ្រាន់តែបិទភ្នែកសន្សឹមៗ ស្រាល សម្រួលរាងកាយឲ្យស្រួល បញ្ឈប់គិតទៅគ្រប់រឿង គ្រប់សកម្មភាព ផ្អាកមួយគ្រាសិន ដូចជាមិនធ្លាប់បានជួបឃើញនូវបទពិសោធអ្វីទាំងអស់ នៅលើលោកមួយនេះអ៊ីចឹង។
សេចក្ដីសុខចេញពីការធ្វើសមាធិ ជាសេចក្ដីសុខ ដែលបញ្ឈប់កាយទុកនៅមួយកន្លែង
មិនត្រូវដើរ មិនត្រូវទទួលទាន មិនត្រូវមើលសម្រស់សោភារបស់ទេសភាព ពីប្រភពខាងក្រៅ
ដូចជាដើរកំសាន្តទេចរណ៍ជុំវិញពិភពលោក ប៉ុន្តែត្រឡប់មកមើលខាងក្នុងខ្លួន
ក្នុងចិត្តរបស់យើងជំនួសវិញ។
ព្រះពុទ្ធសាសនា បានបង្រៀនឲ្យពពួកមនុស្សជាតិ ដែលមានបំណងប្រាថ្នា
ស្វែងរកសេចក្ដីសុខបែបនេះ ឲ្យដកពិសោធន៍អនុវត្តដោយខ្លួនឯង ព្រោះថាមិនមានបុគ្គលណាមួយ មកធ្វើជំនួសឲ្យយើងបានទេ។
ប្រសិនបើមនុស្សទាំងពិភពលោក បានដឹង បានជ្រាបនូវអាថ៌កំបាំងនេះ និងបានធ្វើសមាធិ ម្ល៉េះពិភពលោកមួយនេះ
រមែងមានសេចក្ដីសុខតែម្យ៉ាង មិនចាំបាច់រើបំរាស់ក្រាញននៀល
ព្រោះវាបានកំពុងស្ថិតនៅក្នុងខ្លួនយើងនេះឯង៕[edit]
រៀប. អរុណទ័យ
No comments:
Post a Comment