Monday, August 15, 2016

ច្រកមួយទាំងចង្អៀត ទាំងងងឹត ថែមទាំងគ្មានអំពូលភ្លើងដាក់បំភ្លឺទៀត


ច្រកមួយទាំងចង្អៀត ទាំងងងឹត ថែមទាំងគ្មានអំពូលភ្លើងដាក់បំភ្លឺទៀត សូម្បីតែបន្តិច ដូច្នោះពេលដល់ព្រលប់យប់ងងឹតហើយ ការធ្វើដំណើរក្នុងច្រកមួយនេះ ទើបប្រព្រឹត្តទៅដោយការលំបាក។

នៅយប់ថ្ងៃមួយ មានលោកមួយអង្គបាននិមន្តដើរឆ្លងកាត់ ចូលតាមមកច្រកផ្លូវមួយនេះ ដើម្បីឆ្ពោះទៅកាន់វត្ត។  ពិតតែថា សភាពត្រង់ច្រកផ្លូវមួយនេះរៀងងងឹត មើលម្រាមដៃខ្លួនមិនឃើញផងក៏ដោយ ក៏លោកចេះតែនិមន្តបន្តទៅរឿយៗ។ លោកអង្គនេះ ទើបនិមន្តដើរបុកជាមួយជនដទៃ និងត្រូវជនដទៃដើរបុកមិនឈប់មិនឈរ បង្កើតនូវការលំបាកដល់ជនផងទាំងឡាយទាំងពួងខ្លាំងណាស់។

ពេលនោះឯង មានបុគ្គលកាន់គោមភ្លើងម្នាក់ ដើរចូលមកដល់ច្រកផ្លូវមួយនេះភ្លាម ធ្វើឲ្យក្នុងច្រកផ្លូវមួយនេះ ភ្លឺច្បាស់ឡើងល្មមគួរសម។ លោកអង្គនេះបានឮមនុស្សដើរឆ្លងកាត់ តាមផ្លូវនេះនិយាយគ្នាថា មនុស្សពិការភ្នែកពិតជាប្រសព្វ ចម្លែកណាស់ ត្រង់ខ្លួនឯងមើលមិនឃើញហើយ អាល័យត្រូវកាន់គោមភ្លើងនាំឲ្យអម្ពល់ខ្លួនឯងទៀត

ពេលលោកបានឮ ក៏មានអារម្មណ៍ចម្លែកចិត្ត រង់ចាំទាល់តែជនពិការនោះ កាន់គោមភ្លើងដើរមកដល់ ទើបនិយាយឡើងថា សូមអភ័យទោស អ្នកពិការភ្នែកឬ?

ជនពិការនោះឆ្លើយថា ត្រូវហើយ ពិការតាំងពីកំណើតមកម្ល៉េះ ភ្នែកទាំងពីរវាពិការ មើលអ្វីមិនឃើញទាំងអស់ ដូច្នោះ មិនថាជាពេលព្រឹក ជាពេលល្ងាចទេ សុទ្ធតែគ្មានអ្វីខុសគ្នាទាំងអស់ ថែមទាំងមិនជ្រាបថា តើភ្លើងទ្រោលឆួលបំភ្លឺមុខមាត់នេះដូចម្តេចទៅទៀត?”

លោកបានឮដូច្នេះហើយ ក៏កាន់តែងើយឆ្ងល់ខ្លាំងឡើង លោកមានថេរដីកាសួរបន្តទៅថា ដូច្នោះ តើអ្នកនឹងកាន់គោមភ្លើងហ្នឹង ដើម្បីអ្វី?”

ជនពិការឆ្លើយតបថា ក្រៅពីធ្លាប់បានឮគេនិយាយតគ្នាថា ក្នុងពេលយប់គ្មានពន្លឺភ្លើងទេ មនុស្សភ្នែកជាទាំងឡាយទាំងពួង ក៏ក្លាយជាជនពិការដូចគ្នា គឺមើលមិនឃើញអ្វីបានទាំងអស់។ មួយស្របក់មកនេះ លោកម្ចាស់និមន្តដើរមក ដោយងងឹតពពីមពពើមក្នុងផ្លូវនេះ ពិតជាត្រូវមនុស្ស ដើរបញ្ច្រាស់ទិសគ្នាទៅមកបុកឬ មិនអ៊ីចឹងទេ លោកម្ចាស់មើលខ្លួនឯងមើល៍ ទោះបីជាជនពិកាភ្នែក ប៉ុន្តែបែរជាមិនត្រូវមនុស្សម្នាណា គេដើរមកបុកទេ សូម្បីតែម្នាក់។ កាលពីមុនក៏ដូចគ្នា មិនខុសពីលោកម្ចាស់ឥឡូវនេះដែរ គឺត្រូវមនុស្សដើរទៅមកបុកញឹមញាប់ ប៉ុន្តែពេលបានកាន់គោមភ្លើងហើយ អ្វីគ្រប់យ៉ាងក៏មានការប្រែប្រួល... ទើបខ្ញុំកូណាអុជគោមភ្លើង ទៅណាមកណាផងដែរនោះ។ ការអុជគោមភ្លើង គឺប្រយោជន៍ដើម្បីបំភ្លឺដល់អ្នកដទៃ ដើម្បីឲ្យអ្នកដទៃគេមើលមកឃើញខ្លួនយើង។ ចាប់ដើមពីពេលនោះមក ក៏លែងមានអ្នកណាមួយ គេមកបុកខ្ញុំកូណាទៀតហើយ”។

លោកបានឮសេចក្ដីនោះហើយ ក៏សម្រេចបាននូវបញ្ញា...

ការជួយសង្គ្រោះអ្នកដទៃ មានប្រយោជន៍ដ៏ឧត្តម សុទ្ធតែបានត្រឡប់មកដល់ខ្លួនអ្នកឲ្យវិញ៕ [edit]

ប្រភព៖ WINNE.WS


No comments:

Post a Comment