Monday, August 15, 2016

យើងកើតមកដើម្បីរកព្រះក្នុងខ្លួនឲ្យជួប


 ការប្រតិបត្តិធម៌ជារឿងសំខាន់បំផុតក្នុងជីវិត
ត្រូវតែចាប់គោលការណ៍នេះឲ្យបានថា យើងកើតមកដើម្បីកិច្ចការនេះ
ដរាបណាយើង នៅមិនទាន់បានជួបព្រះត្រៃរ័តន៍ក្នុងខ្លួនទេ
យើងនឹងគ្មានថ្ងៃបានស្គាល់សេចក្ដីសុខពិតប្រាកដ
 យើងគ្មានថ្ងៃបានស្គាល់ភាពកក់ក្ដៅ
 ហើយនឹងមិនមានអារម្មណ៍ថា វាមានសុវត្ថិភាពក្នុងជីវិតផងដែរ
យើងនឹងមានសេចក្ដីតក់ស្លុតចំពោះមរណៈភ័យ
និងមានគ្រោះភ័យផ្សេងៗទៀត។


ប៉ុន្តែថា យើងនឹងបាត់អស់មានអារម្មណ៍បែបនេះ
 ប្រែមកជាមានសេចក្ដីសុខ ដែលគ្មានដែនកំណត់
មានសុវត្ថិភាព និងកក់ក្តៅក្នុងជីវិត
 នៅពេលណាដែលយើងចូលដល់ព្រះត្រៃរ័តន៍ក្នុងខ្លួន
 ដែលស្ថិតនៅក្នុងខ្លួនយើងស្រាប់។

ដោយមានវិធីសាស្ត្រងាយៗ គ្រាន់តែ...
ធ្វើខ្លួនឲ្យសប្បាយ ធ្វើចិត្តឲ្យស្ងប់
ងោកងុយក៏លក់ ចុករោយរមេះក៏ប្រែ
ជ្រួលច្រាលក៏បើកភ្នែក  ហើយនាំគ្នាគិតសាជាថ្មី
ធ្វើសេចក្ដីព្យាយាមដោយចាប់គោលការណ៍របស់សូត្រសម្រេចថា
ចិត្តឈប់ ចិត្តនេះឯងជាតួអង្គសម្រេច
បញ្ឈប់ចិត្តបាន... ក៏ចូលដល់ហើយ
ប្រសិនបើទៅធ្វើតាមវិធីសាស្ត្រដទៃ វាចូលដល់មិនបាន
ហើយយើងក៏ធ្វើសេចក្ដីព្យាយាមបន្ត៕[edit]


គ្រូតូច
រូបភាព៖ ហ្វេសប៊ុកផេក

No comments:

Post a Comment