Monday, August 15, 2016

កុំធុញទ្រាន់ក្នុងការកសាងបុណ្យឡើយ


គ្រប់បុណ្យដែលយើងត្រូវធ្វើ ទើបវានឹងបាន បើមិនធ្វើ... វាក៏មិនបានដែរ។

បុណ្យមានតាំងពីបុណ្យប្រពៃណី​ បុណ្យប្រចាំឆ្នាំ បុណ្យប្រចាំខែ បុណ្យប្រចាំអាទិត្យ បុណ្យប្រចាំថ្ងៃ ហើយនឹងបុណ្យ ដែលត្រូវធ្វើគ្រប់ពេល។

បុណ្យដែលត្រូវធ្វើគ្រប់ពេល និងបុណ្យប្រចាំថ្ងៃ គឺស្ថិតក្នុងកិច្ចការផ្ទះ ដែលត្រូវឲ្យ ធ្វើទាន រក្សាសីល និងចម្រើនភាវនា ហើយទៅបំពេញតួនាទីជាអ្នកដឹកនាំបុណ្យកល្យាណមិត្តដ៏ឧត្តម។

បុណ្យប្រចាំអាទិត្យ មួយអាទិត្យយើងក៏នាំគ្នាមកចូលរួមប្រតិបត្តិធម៌ ឲ្យទាន រក្សាសីល ចម្រើនភាវនា ទៅវត្តដែលនៅជិតផ្ទះ ជាពិសេសថ្ងៃឧបោសថសីល។ បើអ្នកណាជាពុទ្ធបរិស័ទវត្តបទុមវតីភ្នំពេញ ក៏អញ្ជើញមកវត្តបទុមវតីភ្នំពេញមក។

បុណ្យប្រចាំខែ អាទិត្យដើមខែ ក៏មករួបរួមគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃ...

បុណ្យប្រចាំឆ្នាំ បុណ្យកឋិនមួយឆ្នាំមានតែម្តង....

បុណ្យប្រពៃណី បើមានបុណ្យពិសេសណាមួយ យើងក៏នាំគ្នាធ្វើបុណ្យពិសេសនោះទៅ....

នេះគឺជារឿងដែលយើងត្រូវធ្វើ ព្រោះយើងកើតមកធ្វើនូវព្រះនិព្វានឲ្យជាក់ច្បាស់ ស្វែងរកបុណ្យ កសាងបារមី ក៏ត្រូវនាំគ្នាកសាងចាក់បំពេញ ព្រោះយើងកំពុងនាំគ្នាប្រើប្រាស់បុណ្យចាស់រាល់ថ្ងៃ ក៏ត្រូវសាងសន្សំបុណ្យថ្មី ឲ្យកើតឡើងរាល់ថ្ងៃ ដូចគ្នាជាមួយបុណ្យចាស់ ដែលកំពុងអស់ទៅរាល់ថ្ងៃនោះដែរ ព្រោះថាបុណ្យជាកម្លាំងចលករពិសេស ដែលញ៉ាំងឲ្យយើងមានសេចក្ដីសុខ និងសេចក្តីសម្រេចក្នុងជីវិត ទាំងក្នុងជាតិមនុស្សលោក និងជាតិទេវលោក សរុបរួមមកក្នុងវដ្ដៈនេះទាំងមូល៕[edit]

គ្រូតូច


No comments:

Post a Comment