Saturday, August 13, 2016

តើសងសឹកដូចម្តេចទើបបាត់ការឈឺចាប់?


ការសងសឹក... មិនមែនការយកសងដោយស័ក្តិសមបំណងនោះទេ
ការសងសឹកយ៉ាងនេះ ជាការចងសេចក្ដីក្រោធឲ្យខ្លាំងឡើង
កាន់តែចង ក៏កាន់តែទុក្ខ និងកាន់តែជាប់ជំពាក់ខ្លាំង។

ពាក្យថា សងសឹក
លោកគ្រូតូចចង់មានន័យថា
ក្ដីឈឺចាប់ដែលចងទុកជាមួយគេ ត្រូវស្រាយវាចេញ។

ស្រាយ គឺធ្វើឲ្យរបូតចេញ ឬធ្វើឲ្យធូរស្បើយ
ដូចជាយើងស្រាយខ្សែ ដែលចងអ្វីមួយចេញ
 ឬដូចជាស្រាយខ្សែកញ្ចប់គុយទាវចេញមកបើកទទួលទានជាដើម។

ដូច្នោះ ការសងសឹក ទើបមានន័យថា
ស្រាយឲ្យសេចក្ដីឈឺចាប់នោះធូរស្បើយឡើង
រហូតដល់បាត់ខឹង បាត់ឈឺចាប់ ប្រកបទៅដោយ សន្តិវិធី

ពេលដោះស្រាយបាន ការឈឺចាប់ ការថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្តក៏បាត់ទៅដែរ
ចិត្តក៏សប្បាយ ចិត្តក៏ត្រជាក់ក្សេម
ចុងក្រោយនឹងមានសេចក្ដីសុខគ្រប់ភាគី
យ៉ាងនេះ ទើបគេហៅថា សងសឹក៕[edit]


ពីគ្រូតូច
រូបភាព៖ ហ្វេកប៊ុកផេក

No comments:

Post a Comment