ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត
សូមណែនាំនូវវិធីមួយចំនួន ដើម្បីទុកជាគ្រឿងជំនួយក្នុងការបំភ្លេចចោលអ្នកណាម្នាក់
ដែលធ្វើបាបលើផ្លូវកាយ និងផ្លូវចិត្តយើង។ ពេលណាយើងចង់ដើរចេញពីគេដោយវិធីស្ងប់ចិត្ត
និងលែងមានចិត្តអាល័យដោយគ្មានថ្ងៃវិលត្រឡប់វិញបាន ដូចពាក្យមួយថា “សេ្នហាដែលគ្មានការទាក់ទងគ្នាទេ
ស្នេហានោះបានស្លាប់បាត់ទៅហើយ”។ វិធីនេះអាចជួយអ្នក
ធ្វើចិត្តបានក្នុងរយៈពេលដ៏ខ្លី មុននឹងដល់ពេលមួយបានជួបពន្លឺដ៏ភ្លឺស្វាង
ត្រូវត្រៀមបើកចិត្តឲ្យទូលាយ និងតាំងសតិស្មារតី ឲ្យបានល្អសិនណ៎ា!
ក្រោយពីមនុស្សជាទីស្រលាញ់បានបោះបង់យើងចោលទៅ
វាច្បាស់ណាស់ថា ទ្វីបលោកាមួយនេះ ហាក់ដូចជារលំរលាយទៅនៅចំពោះមុខមាត់យើង។ ប្រសិនបើយើងមិនបានត្រៀមលក្ខណៈខ្លួនចិត្តទុកបានជាមុនទេ
ការខូចចិត្ត ពើតផ្សា វានឹងរត់ចូលមកដល់ឈឺចុកចាប់នៅត្រង់ដើមទ្រូង នៅក្នុងខួរក្បាលពោរពេញទៅដោយសំណួរជាច្រើន
ដូចជា ហេតុដូចម្តេច?
ព្រោះអ្វី? ខ្ញុំខុសទាស់ត្រង់ណា? នេះជារឿងពិត ឬគ្រាន់តែជាសុបិនទេ? ។ល។ ប៉ុន្តែពេលណាខ្លួនបានប្រាកដក្នុងចិត្តហើយថា
គេនឹងគ្មានថ្ងៃវិលត្រឡប់មករកខ្លួនវិញ ប្រសិនបើអ្នកទៅឃាត់ឃាំងគេ
ក៏គ្មានប្រយោជន៍អ្វីដែរ។ មនុស្សដែលគេចង់បែកហើយ ពេលខ្លះក៏ហាមមិននៅដែរ មនុស្សអាចឃាត់កាយឲ្យនៅបាន
ប៉ុន្តែមិនអាចឃាត់ចិត្តឲ្យនៅបានទេ។ ពេលគេអស់សេចក្ដីស្រលាញ់ពីអ្នកទៅ
អ្នកក៏ត្រូវយល់ និងប្រសិនបើគ្មានហេតុផលដែលល្អគ្រប់គ្រាន់ទេ មិនត្រូវទៅយកចិត្តទុកដាក់ទេ
យើងងាកបែរមកចាប់ផ្តើមថ្ងៃថ្មី ដែលមិនមានរូបគេល្អជាជាង។
វិធីដែលនឹងធ្វើឲ្យអ្នកមិនគិតច្រើន
និងចេះឲ្យអភ័យមនុស្ស(ធ្លាប់) ស្រលាញ់គ្នាបានយ៉ាងអស្ចារ្យនោះគឺ៖
១)
សួរខ្លួនឯងថា ស្រលាញ់គេពិតឬទេ មនុស្សយើងច្រើនតែស្រលាញ់
ព្រោះតែត្រូវការឲ្យគេស្រលាញ់តប ដោយមានពេលខ្លះ ក៏នៅមិនប្រាកដក្នុងចិត្តឡើយថា ស្នេហាដែលពិតនោះគឺជាអ្វីផងក៏មាន។
ប្រសិនបើថាអ្នកស្រលាញ់គេ ចូលសម្លឹងមើលឲ្យឃើញ និងយល់តម្រូវការ
សេចក្ដីប៉ងប្រាថ្នារបស់គេ រហូតដល់សេចក្ដីទុក្ខវេទនារបស់មនុស្ស ដែលអ្នកស្រលាញ់។
ប្រសិនបើគេមិនមានសេចក្ដីសុខ ដែលបានមករស់នៅរួមជាមួយអ្នកទេ។ ការព្យាយាមស្រោចស្រង់ស្តារនូវស្ថានការណ៍ឲ្យល្អប្រសើរឡើង
ប៉ុន្តែវានឹងធ្វើឲ្យភាគីទាំងពីរកើតទុក្ខមិនសុខចិត្តនោះ វាមានតែការបោះបង់វាចោលទៅ។
២)
ប្រកាន់យកនូវគោលការណ៍ព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
ប្រសិនបើយើងបានរៀនស្គាល់វិធី ដែលចូលដល់ការហ្វឹកហាត់សេចក្ដីមេត្តា ករុណា មុទិតា
និងឧបេក្ខាហើយ យើងនឹងស្គាល់វិធីរង្ងាប់សេចក្ដីក្រោធខឹង សេចក្ដីទុក្ខ សេចក្ដីសោកសៅ
សេចក្ដីស្អប់ សេចក្ដីខ្លាច សេចក្ដីហេលហាល និងសេចក្ដីប្រកាន់មាំក្នុងផ្លូវខុសបាន។
៣)
ផ្សាយចិត្តមេត្តាឲ្យគេ ការក្រោធខឹង ការឈឺចាប់ អាឃាត ព្យាបាទ
មិនបានធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរឡើងទេ មានតែធ្វើឲ្យយើងលិចលង់ចូលទៅកាន់តែជ្រៅក្នុងសេចក្ដីទុក្ខវេទនា
មានមុខមាត់មិនស្រស់បស់ មិនស្រស់ស្រាយ ដូច្នោះពាក្យដែលគេតែងតែពោលថា “ពៀររមែងរង្ងាប់ទៅ
ដោយការមិនចង់ពៀរ” នឹងឃើញថា ប្រើវាបានផលក្នុងពេលនេះ។
ពេលណាដែលអ្នកមានកំហឹងកើតឡើង ឬចង់សងសឹកគេ ចូរដកដង្ហើមចូលទៅឲ្យបានជ្រៅៗ វែងៗ មួយៗ
និងផ្សាយមេត្តាចិត្តឲ្យគេភ្លាមៗ។
៤) ទម្លាក់ចោល
ប្រសិនបើអ្នកប្រកាន់ភ្ជាប់ និងចង់គ្រប់គ្រង់ អ្នកនឹងកើតទុក្ខ ដូច្នោះទុកឲ្យពេលវេលា
និងទីកន្លែងទំនេរជាមួយគេខ្លះ ជួនកាលការបានលែងចោលឲ្យម្នាក់ៗទៅគិតសាឡើងវិញ ឬពេលបាននៅឆ្ងាយពីគ្នា
អ្នកនឹងគេអាចមានអ្វីប្រែប្រួលទៅក្នុងវិធីដ៏ល្អក៏ថាបានដែរ។
៥)
សរសេរបញ្ចេញអារម្មណ៍នោះមកខាងក្រៅ ប្រសិនបើអ្នកសោកសៅខូចចិត្ត ឬក្ដុកក្ដួលអួលអាក់
ថ្នាំងថ្នាក់ចិត្ត ចូរសរសេរដាក់លើក្រដាស បញ្ចេញវាចេញមកខាងក្រៅ។ បន្ទាប់ពីនោះ
វាស្ថិតនៅត្រង់អ្នកថាគួររក្សាទុក ឬក៏បោះបង់ចោល។ ប្រសិនបើអ្នកជ្រើសរើសរក្សាវាទុក
កុំអាលនាំត្រឡប់យកទៅអានក្នុងពេលនោះ ប៉ុន្តែឲ្យរង់ចាំពេលកន្លងផុតទៅ និងធ្វើចិត្តឲ្យបានសិន
សឹមចាំយកវាត្រឡប់មកអាន ដែលអ្នកបានសរសេរនោះ ធ្វើឲ្យអ្នកប្រើប្រាស់វាជាមេរៀន ក្នុងដំណើរការលើជីវិត
សម្រាប់ខ្លួនឯងក្នុងនាពេលអនាគត។
រឿងដែលសំខាន់
កុំយកកំណត់ត្រានេះទៅឲ្យគេអាន ដើម្បីមានចេតនាបំណង ឲ្យគេទទួលដឹងឮសេចក្ដីទុក្ខរបស់យើងជាដាច់ខាត
ជឿជាក់បានថា វាមានគ្រាន់តែជាទឡ្ហីករណ៍ ដែលអ្នកប្រើបោកប្រាស់ខ្លួនឯង
ដើម្បីទៅរកគេប៉ុណ្ណោះហ្នឹងឯង ... ហើយវាគ្មានបានចំណេញអ្វីទាំងអស់។
៦) ឈប់តាមបន្តជីវិតគេ
មិនត្រូវទៅតាមបន្តមើលជីវិតប្រចាំថ្ងៃ ឬសូម្បីតែជីវិតសេ្នហាគេតាមហ្វេសប៊ុក
មិនត្រូវចាំបាច់សាកសួរដំណឹងរឿងរ៉ាវរបស់គេពីមិត្តភក្ត្រិទេ។ អ្នកចាំឲ្យបានច្បាស់ថា
ក្នុងពេលបែកបាក់គ្នាភ្លាមៗ អ្នក និងគេម្នាក់ៗនឹងក្លាយទៅជាមនុស្សមិនស្គាល់មុខគ្នាទៅវិញទៅមកបាត់ទៅហើយ។
ដូច្នោះ ប្រសិនបើគេចង់ធ្វើអ្វី ប្រើប្រាស់ជីវិតបែបណា ទៅយ៉ាងណាជាមួយអ្នកណា
ចូរលែងគេទៅចុះ មធ្យោយបាយដ៏ប្រសើរ ឈប់លិចលង់ នៅជាមួយពិភពសង្គមមួយរយៈក៏ល្អដែរ។
៧)
រកកិច្ចការធ្វើ ប្រសិនបើនៅទំនេរៗ នឹងធ្វើឲ្យចិត្តវក់វីទៅគិតដល់គេ ប្រសិនបើអ្វីៗធ្វើឲ្យមានការចំបែងចិត្ត
អ្នកអាចរកអ្វីធ្វីក៏បាន ដូចជា រៀបចំផ្ទះសម្បែង ដាំដើមឈើ ធ្វើការងារស្ម័គ្រចិត្ត
ធ្វើការងារសិល្បះ ដូចជា គូសគំនូរ ធ្វើកម្មវិធីប្រកួតសាកល្បងថ្វីដៃគ្នា។
ប្រសិនបើអ្នកមានចំណូលចិត្ត វានឹងធ្វើឲ្យអ្នកមានសមាធិច្រើនឡើង ទាល់តែភ្លេចនឹកដល់គេបាត់ស្រមោលតែម្តង
វាមិនត្រឹមតែប៉ុណ្ណោះទេ នឹងថែមទាំងប្រើប្រាស់ពេលវេលានេះនៅជាមួយមិត្តភក្រ្តិ
ដែលធ្លាប់នៅឆ្ងាយពីគ្នា ហើយរឿងសំខាន់គឺ កុំងាកបែរទៅធ្វើអ្វី
ដែលធ្វើឲ្យខ្លួនមើលទៅដូចជាគ្មានតម្លៃ ដូចជាទៅផឹកស្រា
ឬសេពគប់អ្នកថ្មីបញ្ឈឺចិត្តអ្នកចាស់ គ្រាន់តែចង់បំភ្លេចមនុស្សម្នាក់ ដែលបានចាកចេញពីខ្លួនទៅនោះ៕ [edit]
ប្រភព៖ Secret
No comments:
Post a Comment