ពេលនៅមិនទាន់បានស្គាល់ព្រះធម៌ ស្នេរសួរខ្លួនឯងជាញឹមញាប់ថា តើខ្លួនឯងកើតមកធ្វើអ្វី? ហេតុអ្វីត្រូវកើត និងមានជីវិតរស់នៅដើម្បីអ្វី?
ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វី? ស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។
ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វី? ស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។
ហេតុផលដែលយើងត្រូវកើតមក ឬនៅក្នុងក្រសែនៃការវិលកើតវិលស្លាប់(វដ្ដសង្សារ)នោះ ដោយសារតែយើងមិនបានដឹងអំពីសភាវៈពិត ឬអវិជ្ជា គឺការមិនដឹងក្នុងគោលការណ៍គ្រឹះនៃ អរិសច្ច ៤ ថាជីវិតតាំងនៅលើមូលដ្ឋាននៃសេចក្ដីទុក្ខ ហេតុនៃទុក្ខគឺ តណ្ហា បានដល់សេចក្ដីប្រាថ្នា ឬសេចក្ដីត្រេកអរពេញចិត្ត( កាមតណ្ហា ភវតណ្ហា) ជាមួយសេចក្ដីមិនត្រេកអរ មិនពេញចិត្ត(វិភវតណ្ហា) ដោយមានសេចក្ដីប្រកាន់តោង ឬឧបាទាន។ សម្រាប់តណ្ហា ដូចបានពោលមកនេះ ជាហេតុដែលនាំឲ្យយើងមកកើត ឬក្រសែនៃការកើត។
ចំណែកការណ៍ដែលរឿងនឹងត្រូវកាត់ផ្តាច់ក្រសែនៃការកើត ឬនិរោធ នោះមានស្រាប់ដែរ នោះឲ្យលះបង់តណ្ហាចេញពីចិត្តឲ្យអស់។ វិធីសាស្ត្រដែលត្រូវប្រតិបត្តិ ដើម្បីកាត់បង់តណ្ហាបានដល់ មគ្គមានអង្គប្រាំបីប្រការ ប្រសិនបើអនុវត្តប្រតិបត្តិតាមមគ្គទាំងប្រាំបីប្រការ ឲ្យបានបរិបូណ៌ហើយនោះ គឺបានដល់តួអង្គធម៌ គឺអរហត្តផល មិនត្រូវបានវិលត្រឡប់មកកើតទៀត នេះជាក្រសែរំលត់បង់។
រឿងនេះ មើលទៅហាក់ដូចជា នឹងយល់ចូលចិត្តដោយលំបាក សម្រាប់បុគ្គលនៅមិនទាន់បានសិក្សាព្រះធម៌ដោយជ្រៅជ្រះ ប៉ុន្តែក៏មិនមែនជារឿងពិសេសសំខាន់ ដែលនាំយកមកពោលអំពីរឿង ដែលនឹងនាំយកមកសរសេរទុកក្នុងទីនេះដែរ ហើយរឿងដែលត្រូវយល់ចូលចិត្តនោះគឺ តើយើងនឹងមានជីវិតរស់នៅដើម្បីអ្វី?
នៅពេលណា យើងបានកើតមកជាមនុស្ស តើយើងនឹងមានជីវិតរស់នៅដើម្បី? ធ្វើតួនាទី ដែលខ្លួនត្រូវធ្វើ មានពីរប្រភេទ។ ប្រភេទទីមួយ តួនាទីចំពោះអ្នកដទៃ និងវត្ថុដទៃ ប្រភេទទី២ តួនាទីចំពោះខ្លួនឯង។
តួនាទីចំពោះអ្នកដទៃ បានដល់តួនាទីចំពោះបុគ្គល ដែលយើងមានសម្ព័ន្ធភាពជាមួយ រាប់ចាប់ពីបុគ្គលជិតស្និត ដែលមានសម្ព័ន្ធភាពជាក់លាក់ក្នុងគ្រួសារ ដូចជា មាតា បិតា ប្តី ប្រព័ន្ធ បុត្តធីតា បងប្អូន សាច់ញាតិសន្តាន រៀងឆ្ងាយបន្តិច ក៏បានដល់មិត្តសម្លាញ់ បុគ្គលនៅក្នុងអង្គភាព ដែលយើងចូលធ្វើការងារជាមួយ រហូតដល់មនុស្សរស់នៅក្នុងសង្គម មិនតែប៉ុណ្ណោះសោត សូម្បីតែសត្វចិញ្ចឹម។ យើងត្រូវប្រតិបត្តិចំពោះបុគ្គលដូចបានពោល តាមទំនៀមទំលាប់ប្រពៃណី តម្លៃនិយម ច្បាប់ទម្លាប់ អាជ្ញា និងហេតុការណ៍នៃប្រព័ន្ធដែលមានចំពោះគ្នា។ ការប្រតិបត្តិបំពេញតួនាទី ដូចបានពោល មានន័យដល់ទីដែលរួបរួមគ្នាដោយសន្តិភាព ទើបត្រូវប្រកាន់លើគោលការណ៍នៃទង្វើ ដើម្បីប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ មិនបៀតបៀនខ្លួន មិនបៀតបៀនអ្នកដទៃ រស់នៅដោយការយកចិត្តគេ មកដាក់ក្នុងចិត្តយើង ចេះទទួលខុសត្រូវចំពោះកតព្វកិច្ចខ្លួន ចេះអត់សង្កត់ចិត្តចំពោះរឿង ដែលមិនល្អទាំងឡាយ មានសេចក្ដីអត់ធន់ អត់ធ្មត់ចំពោះសេចក្ដីទុក្ខលំបាក តាមផ្លូវកាយក្តី និងតាមផ្លូវចិត្តក្តី ចេះលះបង់ចែករំលែក ចេះឲ្យអភ័យដល់ជននានា។ ក្រៅពីនេះគួប្រើគោលការណ៍ ព្រហ្មវិរហាធម៌ បានដល់ មេត្តា ករុណា មុទិតា និងឧបេក្ខា មកជាមាគ៌ាក្នុងការរស់នៅរួមលោកជាមួយអ្នកដទៃ។ ធម៌ដូចបានពោលមកនេះ ជាគោលគ្រឹះធម៌ធំទូលាយ ប៉ុន្តែយកមកប្រើបានផលល្អគាប់ប្រសើរ។
ការធ្វើតួនាទីចំពោះអ្នកដទៃ ត្រូវមានការយល់ចូលចិត្តថា មនុស្សយើងមានសភាពផ្សេងៗគ្នា ទាំងផ្នែករាងកាយ និងទាំងផ្នែកចិត្តគំនិត ទើបមានប្រព្រឹត្តិកម្មចេញមកក៏ផ្សេងៗគ្នា។ វារឿងធម្មតាទៅហើយ កាលបើកើតមានសភាពដូច្នេះ វានឹងឲ្យមនុស្សយើងចេះចងសម្ព័ន្ធគ្នា ដោយមានប្រព្រឹត្តិកម្មតាមអ្វីដែលយើងត្រូវការ គ្រប់ហេតុការណ៍នោះ រមែងទៅមិនរួចទេ ត្រូវការយល់ចូលចិត្ត ក្នុងសភាពផ្សេងៗគ្នា រមែងទទួលយកសភាពផ្សេងគ្នា ដោយមិនបំបែកចេញពីគ្នាបាន។
ចំណែកឯ តួនាទីចំពោះវត្ថុដទៃវិញ មានន័យដល់រឿងដែលគ្មានជីវិត គ្មានចិត្តវិញ្ញាណ ដូចជា របស់របរប្រើប្រាស់ដើម្បីការទ្រទ្រង់ជីវិត និងប្រកបមុខរបររកស៊ីទទួលទាន យើងក៏ត្រូវមានតួនាទីមើលថែរក្សា ដើម្បីពន្យាអាយុកាលក្នុងការប្រើការងារ ឬជុសជុលការខូចខាត។ តែទោះជាយ៉ាងណាក៏ដោយ វត្ថុរបស់ទាំងឡាយកើតមានតាមធម្មជាតិ ដែលត្រូវមានចាស់គ្រាំគ្រាខូចបង់ទៅ វាជារឿងធម្មតា ទោះជាឲ្យមើលថែរក្សាប៉ុនណាក៏ដោយ វាក៏មិនអាចធ្វើឲ្យវាគង់នៅ ក្នុងសភាពលក្ខណៈដូចដើមបានដែរ។
តួនាទីចំពោះខ្លួនឯង ប្រការដំបូង តួនាទីក្នុងការចិញ្ចឹមមើលថែរក្សាកាយ។ មនុស្សភាគច្រើន នឹងយកចិត្តទុកដាក់ក្នុងការចិញ្ចឹមើលថែកាយនេះស្រាប់ ជាពិសេសអាហារទទួលទាន នឹងចេះជ្រើសរើសការទទួលទានតែអាហារណា ដែលខ្លួនចូលចិត្ត ទោះបីជាអាហារខ្លះ មានការប៉ះពាល់ទៅដល់សុខភាពក៏ដោយ ប្រសិនបើបរិភោគចូលទៅច្រើនពេក បែរជាមានផលវិបាកចំពោះសុខភាព ដោយកើតមានរោគាភ័យ ជម្ងឺដង្កាត់ច្រើនប្រការ ទើបចូលក្នុងផ្លូវការមើលថែរក្សារូបកាយ ដើម្បីឲ្យមានអាយុយឺនយូរ ការមានសុខភាពល្អ។ ប៉ុន្តែទោះជាឲ្យមើលថែរក្សាសុខភាពដល់កម្រិតណាក៏ដោយ រូបកាយក៏ត្រូវ ចាស់ ឈឺ និងស្លាប់កើតមានជារឿងធម្មតា វាក៏មិនខុសអីពីការមើលថែរក្សាវត្ថុរបស់របរដែរ។ យើងទើបត្រូវត្រៀមលក្ខណចិត្ត ព្រមទទួលយក ភាពចាស់ ការឈឺចាប់ និងការស្លាប់ ដែលវាកំពុងធ្វើដំណើរចូលមកដោយចិត្តដ៏ហានក្លា មិនញាប់ញ័រ ព្រោះវាជាសច្ចភាព ដែលមនុស្សគ្រប់រូបត្រូវជួបប្រទះ។
តួនាទីចំពោះខ្លួនឯង ប្រការទីពីរ គឺការមើលថែរក្សា និងអភិវឌ្ឍចិត្ត ដែលមានភាពសំខាន់បំផុត សម្រាប់ការបានកើតមកជាមនុស្សលោក ចិត្តដែលបានទទួលការអភិវឌ្ឍហើយ នឹងនាំសុខមកឲ្យ។ ក្រៅពីនេះ ខ្លួនប្រកបធ្វើកិច្ចការអ្វីណានីមួយក៏បានល្អ នាំយកគុណប្រយោជន៍មកដល់ខ្លួនឯង និងអ្នកដទៃ។មនុស្សយើងនឹងអាក្រក់ ឬល្អ នឹងទុក្ខ ឬសុខ ក៏ស្ថិតនៅលើចិត្តរបស់ខ្លួនឯង។ មនុស្សគ្រប់រូប ម្នាក់ៗមានសេចក្ដីប្រាថ្នារកនូវសេចក្ដីសុខ ប៉ុន្តែបែរត្រឡប់ទៅជាសាងទុក្ខឲ្យខ្លួនឯងទៅវិញ។ យើងក៏ដឹងថា អារម្មណ៍ទាំងនេះជាទុក្ខ ដូចជា សេចក្ដីក្រោធ សេចក្ដីធុញថប់ សេចក្ដីកង្វល់ចិត្ត ការព្រួយបារម្ភ ការអាឡោះអាល័យ សេចក្ដីច្រណែន ឫស្យា ឈ្នានីស ការត្រមង់ត្រមោចកណ្តោចកណ្តែង សេចក្ដីសញ្ជក់សញ្ជឹង សោកសៅទួញយំ ប៉ុន្តែយើងបែរជាបណ្ដោយឲ្យអារម្មណ៍ទាំងនេះ កើតឡើងជាមួយខ្លួនឯង បានគ្រប់ពេលរាល់ថ្ងៃ ដោយមិនអាចរង្ងាប់ទប់សង្កាត់ ឬលះបង់បានចេញពីចិត្ត បែរជាទៅសាងការទម្លាប់ក្លាយជាប្រព្រឹត្តិកម្មរបស់ចិត្ត ទាល់តែពិបាកនឹងដោះស្រាយកែខៃវាបាន។
ការចិញ្ចឹមមើលថែកាយនោះ ប្រសិនបើអាហារណា ដែលប្អូមរលួយជារបស់ខូច ឬមានរសជាតិមិនឆ្ងាញ់ យើងក៏មិនទទួលទាន តែចិត្តនោះវិញ យើងត្រឡប់ជាឲ្យសេពរបស់ប្អូមស្អុយរលួយ សម្តីសូកសៀតចាក់ដោត និន្ទាមូលបង្កាច់ ឬប្រព្រឹត្តិកម្ម ដែលមិនល្អរបស់មនុស្ស។ អ្នកខ្លះមានរបស់ខូច ដែលប្អូមស្អុយរលួយ ព្រោះតែសម្តែងចេញពីចិត្តខូច។ ពេលរឿងនោះមកប៉ះពាល់ យើងត្រឡប់បែរជាទទួលសេពជាអារម្មណ៍របស់ចិត្ត ចិត្តក៏បណ្ដែតបណ្ដោយតាមហ្នឹងដែរទៅ ជំនួសនូវការប្រញាប់យកទៅគ្រវែងចោល ត្រឡប់ជាយកមកហួងហែងរក្សាទុកសេព ឬសញ្ជឹងគិតរឿយៗ ដោយគ្មានបុគ្គលណាមកបង្គាប់បញ្ជាឲ្យធ្វើដូច្នោះទេ។ ចំណេះដឹងផ្សេងៗ ដែលឧស្សាហ៍ខំរៀនសូត្រមកតាមផ្លូវលោក ត្រឡប់ជាមិនអាចជួយអ្វីបានឡើយ មានចំណេះដឹងពេញខ្លួន ប៉ុន្តែយករួចខ្លួនមិនបានពីសេចក្ដីទុក្ខទៅវិញ។
ត្រង់វាកើតមានដូច្នេះ ព្រោះមនុស្សគ្រប់គ្នាកើតមក មានកិលេសតណ្ហាជាប់មកជាមួយចិត្តដែរ។ ប្រសិនបើអស់កិលេសតណ្ហា ប្រហែលជាមិនត្រូវបានមកកើតទៀតទេ។ កិលេសតណ្ហាមិនធ្លាប់កោតក្រែងខ្លាចញញើតបុគ្គលណាមួយឡើយ និងមិនមានអំណាចណា ដែលនឹងយលឈ្នះវាបានដែរ មានតែព្រះធម៌ប៉ុណ្ណោះ ដែលអាចយកឈ្នះកិលេសតណ្ហាបាន។ ការមើលថែរក្សា និងអភិវឌ្ឍចិត្ត ទើបត្រូវប្រើព្រះធម៌ជាគ្រឿងជំនួយក្នុងការអភិវឌ្ឍ ព្រោះថាចំណេះដឹងផ្លូវលោកនីមួយៗ មានតែជម្រុញបន្ថែមឲ្យកិលេសតណ្ហា និងឧបាទានមានកម្លាំងរឹងមាំខ្លាំងឡើង មិនអាចកសាងសន្តិភាពខាងក្នុង ឲ្យកើតឡើងបានយ៉ាងប្រត្យក្សទេ។
ព្រះពុទ្ធអង្គទ្រង់ផ្តល់នូវមាគ៌ាក្នុងការអភិវឌ្ឍចិត្តទុកគឺ សមថកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន ជាផ្លូវប្រតិបត្តិទាំងពីរនេះ វាអាចជួយឲ្យចិត្តបានទទួលការអភិវឌ្ឍ ពីចិត្តគ្រោធគ្រាត គ្មានគុណធម៌ ទៅកាន់ចិត្តល្អប្រណីត មានគុណធម៌ ប្រាសចាកចិត្តដែលច្រើនដោយទុក្ខ ទៅកាន់ចិត្តដែលមានសន្តិភាព ប្រាសចាកចិត្តដែលច្រើនដោយតណ្ហា ទៅកាន់ចិត្តដែលពោរពេញទៅដោយបញ្ញា ឬវិជ្ជា ប្តូរពីចិត្តបុថុជ្ជន ចូលកាន់ចិត្តអរិយជន បានក្នុងទីបំផុត។
សូមលោកអ្នកអានគ្រប់គ្នា ប្រើប្រាស់ឱកាសនៃការបានកើតមកជាមនុស្ស អភិវឌ្ឍចិត្តរបស់ខ្លួនតាមមាគ៌ា ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសទុកហើយ កុំឲ្យឱកាសដែលបានកើតជាមនុស្សនេះកន្លងផុតទៅ៕ [edit]
ព្រះគ្រូ អធិប្បញ្ញោ
No comments:
Post a Comment