រឿងដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងទុកនោះ
ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៅ ហាវឺត (Harvard)
បានស្រាវជ្រាវរកឃើញ
និងមានវត្ថុតាងថា ជាការពិតហើយ ក្នុងទីបំផុតជនជាតិបារាំងក៏ចូលដល់ការពិតនេះបានហើយដែរ។
ពេលក្រុមអ្នកស្រាវជ្រាវជនជាតិបារាំង
អាចបកស្រាយបានថា ជាតិមុខមានពិតនេះ គឺជាការពិត
ដែលមានបញ្ជាក់នៅក្នុងព្រះធម៌ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់សម្តែងទុកមក
ជារឿងពិតប្រាកដហើយ។
លោកវិជ្ជបណ្ឌិត
ស្ទីវ៉ែនសុន ជនជាតិកាណាដាបានធ្វើការស្ទាបស្ទង់មតិរកឃើញថា មានចំនួនមនុស្សមិនតិចជាង
២,៦០០នាក់ ដែលចាំជាតិមុនខ្លួនបានពិត មានវត្ថុតាងពិសោធន៍ជាមួយផង
ហើយយ៉ាងណាក៏ដោយ ក៏មានក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស និងអាល្លឺម៉ង់ អាចពិសោធន៍រកឃើញថា
ស្លាប់ហើយ នឹងទៅកើតជាថ្មី ចំណុចដែលសំខាន់ខាង ហាវឺត ក៏បានបញ្ជាក់ទៀតថា
ពេលស្លាប់ទៅហើយ ត្រូវទៅកើតពិតប្រាកដ។
នោះសបញ្ជាក់ឲ្យឃើញថា
ខណៈនេះព្រះពុទ្ធសាសនាចាប់ផ្តើមចូលក្នុងក្រុមពួកជនជាតិដែលរីកចម្រើនហើយ
ទោះបីជាថ្នាក់បឋមក៏ដោយ តែវាបញ្ជាក់ឲ្យឃើញថា
រឿងដែលព្រះពុទ្ធអង្គទ្រង់សម្តែងទុកមកនោះ គឺមានសេចក្ដីរីកចម្រើនច្បាស់លាស់
គឺការពិតដ៏ឧត្តម និងកើតមានការពិត។
ព្រះពុទ្ធជាម្ចាស់ទ្រង់ធ្លាប់សម្តែងថា
ការពិតមាន៣ កម្រិត។ កម្រិតបឋម ឃើញបានដោយមំសំចក្ខុ(តាមភ្នែកសាច់ធម្មតា)
កម្រិតមធ្យម ឃើញបានដោយទិព្វចក្ខុ និងកម្រិតឧត្តម ឃើញបានដោយបញ្ញាចក្ខុ។
វាល្មមគ្រប់គ្រាន់ហើយដែរ ដែលទ្រង់ណែនាំវិធីដើម្បីអភិវឌ្ឍន៍ឲ្យបានទាំងទិព្វចក្ខុ
និងបញ្ញាចក្ខុជាមួយផង។ មនុស្សយើងជាទូទៅ ប្រកាន់ភ្ជាប់ភាពរីចម្រើនស្រាប់
គ្រាន់តែកម្រិតបឋម ពោលគឺនៅត្រឹមតែពួកពិសោធនិយមតែប៉ុណ្ណោះ។
មួយឆ្នាំមុននេះ
មានក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស និងអាល្លឺម៉ង់បានពិសោធន៍រកឃើញថា
ស្លាប់ហើយកើត។ ថ្មីៗនេះ ក៏មានក្រុមអ្នកស្រាវជ្រាវពីខាង ហាវឺត បានបញ្ជាក់អះអាងថា
ស្លាប់ហើយកើតពិតមែន។ នោះបង្ហាញឲ្យឃើញថា រឿងដែលជនជាតិបារាំងស្រាវជ្រាវរកឃើញ
បានចាប់ផ្តើមចូលក្នុងវិថីព្រះពុទ្ធសាសនាហើយ។ ប្រសិនបើកើតមានដូច្នោះមែន តើនឹងត្រូវត្រៀមលក្ខណៈខ្លួនយ៉ាងម៉េច
ប្រសិនបើត្រូវស្លាប់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ? វាជាចំណុចមួយត្រូវយកមកគិតពិចារណាទាំងអស់គ្នាផងដែរ។
ទស្សនវិស័យរបស់ព្រះពុទ្ធជាម្ចាស់ឆ្លងភព ឆ្លងជាតិ
បុគ្គលណាជាប់ជំពាក់នៅជាមួយចំណេះដឹងបារាំង ដែលមានត្រឹមតែការសន្មត់បញ្ញត្តិ
ជីវិតគង់នឹងទំនោរច្រើនជាងនឹងយល់ចូលចិត្តព្រះធម៌៕[edit]
........................................................
អរគុណរូបភាព
និងប្រភពព័ត៌មានពី បឋមពង្ស
និង
http://www.thewayofmeditation.com.au/blog/harvard-neurosurgeon-confirms-the-afterlife-exists/
ដាក់បង្ហោះដោយ
លោក សម្បត្តិ
ប្រភព៖
http://www.khaozaza.com/26086
https://www.facebook.com/rmutphysics/posts/1068228859908599
No comments:
Post a Comment