រៀនហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន
រឿងរ៉ាវផ្សេងៗ ដូចជា រឿងរបស់មនុស្ស សត្វ វត្ថុរបស់របរ រឿងជំនួញ
រឿងធ្វើការងាររកស៊ីទទួលទាន។ រឿងអ្វីដែលនៅក្រៅពីនេះ ជារឿងមិនមានសារៈ មិនមានខ្លឹមសារ
ឈប់ និងនឹងនហ្នឹងឯង ជាសារៈ ជាខ្លឹមសារនៃជីវិត ដែលនឹងធ្វើឲ្យយើងបានចូលដល់ព្រះត្រៃរ័តន៍ក្នុងខ្លួន
យើងកើតមកដើម្បីការងារមួយនេះ។
យើងត្រូវប្រើគ្រប់វិនាទី
ហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន ឈប់ត្រឹមតែមួយប៉ប្រិចភ្នែក
យើងបានបុណ្យបានអានិសង្ស ប្រសើរក្រៃលែងជាង សាងកុដិ សាលា វិហារ ទៅទៀត
ព្រោះថាជាផ្លូវទៅកាន់មគ្គផលនិព្វាន ផ្លូវរួចផុតពីកិលេសអាសវៈ បញ្ឈប់តែមួយស្របក់
សេចក្ដីសុខហូរហៀរផុសចេញមក ព្រោះហេតុដូច្នោះ ឈប់ និងនឹងនហ្នឹងឯង
ជារឿងសំខាន់បំផុតក្នុងជីវិតមនុស្ស៕
ពីគ្រូតូច
រូបភាព៖ ហ្វេសប៊ុកផេក
No comments:
Post a Comment