ត្រូវគិតល្អ
និយាយល្អ ធ្វើល្អ
ចុះរឿងរ៉ាវល្អៗដែលនឹងកើតបែបជាផ្ទុយពីក្រសែ
មិនទាក់ទង់ជាមួយបរិស្ថាន
តើវានឹងមានដូចម្តេច?
តើលោកមួយនេះនឹងកើតឡើងយ៉ាចម៉េច?
តើអាកាសធាតុ
មេឃ ដី និងបរិស្ថាន និងទៅជាយ៉ាងណា?
យើងអាចពុះញែកវិបត្តិច្រាសនៃក្រសែនេះទៅបាន
ប្រសិនបើយើងមិនផ្តល់ឱកាសមារ
ឲ្យមានផ្លូវហុចផលឆ្លងកាត់ខ្លួនយើងទេ
ត្រង់ការភ្លើតភ្លើនទៅគិតអាក្រក់
និយាយអាក្រក់ ធ្វើអាក្រក់
អម្ពល់ចិត្តដំបៅទ្រូង
ធ្លាក់ចូលក្នុងវិបត្តិជាដើម
មារក៏បានឱកាសហុចផលឲ្យ។
ប៉ុន្តប្រសិនបើយើងមិនចាប់អារម្មណ៍លើបរិស្ថាននោះទេ
ចិត្តស្ងប់នៅក្នុងបុណ្យកុសលដែលយើងបានសន្សំមក
នៅក្នុងព្រះធម៌
ដែលយើងបាននាំគ្នាប្រព្រឹត្តប្រតិបត្តិ ដោយភ្ជាប់ភ្ជួនជារៀងរាល់ថ្ងៃ
មារក៏មិនមានផ្លូវ
ពេលណាមារមិនមានផ្លូវ
បុណ្យក៏មានផ្លូវហុចផល
ប្រគល់ប្លង់ក្តីសម្រេចឲ្យកើតឡើង
យើងកើតមកសាងបុណ្យបារមីក្នុងវិថីនេះ
ក៏ត្រូវធ្វើឲ្យត្រឹមត្រូវតាមគោលការណ៍វិជ្ជា៕[edit]
ពីគ្រូតូច
No comments:
Post a Comment