Thursday, August 18, 2016

តើហេតុដូចម្តេច ត្រូវរក្សាចិត្តយើងឲ្យថ្លា?

តើហេតុដូចម្តេច ត្រូវរក្សាចិត្តយើងឲ្យថ្លា?


មនុស្សគ្រប់គ្នាក្នុងលោកមួយនេះ មិនថាបុគ្គលណាជាបុគ្គលណាទេ នឹងត្រូវធ្វើដំណើរទៅកាន់បរលោកដូចគ្នាៗទាំងអស់ មិនមានអ្នកណាមួយអាចគេចវេសជៀសផុត ឬបដិសេធបានឡើយ ទោះបីថា ខ្លួនពេញចិត្តក្តី មិនពេញចិត្តក្តីក៏ដោយចុះ ហើយបរលោកនោះមានពីរផ្លូវ គឺទុគតិមួយ និងសុគតិមួយ។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្តែងថា
ប្រសិនបើចិត្តថ្លាផូរផង់គ្មានមន្ទិលសៅហ្មង មានសុគតិជាទីគោចរ
ប្រសិនបើចិត្តសៅហ្មងមិនផូរផង់ មានទុគតិជាទីគោចរ

ពេលចុងក្រោយនៃជីវិត បុគ្គលណាក៏ជួយយើងមិនបានដែរ។ ភាពផូរផង់ និងភាពសៅហ្មងរបស់យើង ដែលត្រូវបានធ្វើដោយខ្លួនយើងនោះឯង អ្នកដទៃបានត្រឹមតែចង្អុលបង្ហាញណែនាំ ចាំជួយធ្វើជាកម្លាំងចិត្តឲ្យតែប៉ុណ្ណោះ។

យើងមិនគួរយកជីវិតរបស់យើងទៅប្រថុយផ្សងព្រេង ដោយការជៀសវាងការសាងអំពើល្អ ពេលដែលកំពុងមានកម្លាំងមាំមួននោះ ហើយកុំទៅសង្ឃឹមរំពឹងចាំទុកធ្វើថ្ងៃក្រោយ ទៅស្វែងរកសេចក្ដីជ្រះថ្លាផូរផង់ នៅពេលដំណាក់ចុងក្រោយនៃជីវិតនោះទេ កុំទៅប្រមាទឡើយ។

បុគ្គលមានចំនូនតិចតួចទេ ត្រឹមតែមានបុគ្គលខ្លះៗប៉ុណ្ណោះ ហើយបើធៀបជាភាគរយទៅ មិនដល់មួយភាគរយដែលមានសំណាងល្អ ដូច្នោះយើងកុំប្រថុយប្រថានឡើយ ព្រោះបើភ្លាត់ភ្លាំងទៅហើយ ជីវិតក្នុងបរលោកនោះ មានអាយុកាលយូរអង្វែងឆ្នាំណាស់ ជាម៉ឺន ជាសែន ជាលាន និងរាប់ពាន់លានឆ្នាំ ជាកប្ប ជាមហាកប្បបើធៀបនៅក្នុងភពមនុស្សលោក យូរសែនយូរ ព្រោះដូច្នោះហើយ កុំទៅផ្សងព្រេងអីណ៎ា៕[edit]


ពីគ្រូតូច
រូបភាព៖ ហ្វេសប៊ុកផេក

No comments:

Post a Comment