Friday, August 12, 2016

វិធីយកឈ្នះចិត្តមនុស្សដែលមិនចូលចិត្តមុខអ្នក មិនមែនជារឿងពិបាក


ការយកឈ្នះមនុស្សដែលមិនចូលចិត្តមុខអ្នក មិនមែនជារឿងពិបាក និងមានឱកាសធ្វើបានសម្រេច ថែមទាំងធ្វើឲ្យអ្នកបានហាត់រៀនពង្រឹងសមត្ថភាព និងអភិវឌ្ឍគុណភាពចិត្តរបស់ខ្លួនឯង បានដោយល្អអស្ចារ្យទៀតផង។ តើអ្នកធ្លាប់ទេ?... ធ្វើល្អជាមួយមនុស្សខ្លះ ស្ទើរតែស្លាប់ តែគេបែរជាមើលមិនឃើញសេចក្ដីល្អរបស់យើង ទាំងដែលមិនធ្លាប់បានធ្វើអ្វីពិបាក ដល់ថ្នាក់នោះដាក់គេឯណាផង។

លោក អាលិឆា រ៉ូបឺត (Alicha Roberts) ម្ចាស់ពានរង្វាន់ How to Win Everyone’s heart បានបញ្ចាក់អះអាងថា ការយកឈ្នះមនុស្សដែលមិនចូលចិត្តមុខអ្នក មិនមែនជារឿងអីពិបាកទេ និងមានឱកាសធ្វើបានសម្រេចថែមទាំងធ្វើឲ្យអ្នកបានហាត់រៀនពង្រឹងសមត្ថភាព និងអភិវឌ្ឍគុណភាពចិត្តរបស់ខ្លួនឯងបានដោយល្អអស្ចារ្យទៀតផង។ ប៉ុន្តែមុននឹងចូលដល់រឿងផ្សេង អ្នកក៏ត្រូវយល់នូវរឿងខ្លះៗជាមុនសិន ដូចខាងក្រោម៖

+ អត់ធន់ មានការព្យាយាម និងមិនព្រមចុះចាញ់ ការផ្លាស់ប្តូរអារម្មណ៍ ពូកែគិតអវិជ្ជមាន ជារឿងដែលត្រូវប្រើពេល និងហេតុផល កុំមានក្តីសង្ឃឹមរំពឹងគិតថា ការធ្វើល្អត្រឹមតែម្តង ឬពីរដង នឹងអាចផ្លាស់ប្តូរអារម្មណ៍មនុស្សពីអវិជ្ជមាន ឲ្យមកជាវិជ្ជមានបានភ្លាមៗនោះ។

+ កាត់បន្ថយភាពស្អប់ខ្ពើម កាត់បន្ថយកំហឹង ប្រសិនបើអ្នកនឹងចង់យកឈ្នះចិត្តអ្នកណាម្នាក់ ប៉ុន្តែនៅមានអារម្មណ៍អវិជ្ជមាន ចំពោះគេនៅឡើយ ទង្វើដែលសម្តែងបង្ហាញទៅនោះ នឹងក្លាយជាបែបក្លែងធ្វើ ឬក៏ព្យាយាម ហើយក្រៅពីគ្មានប្រយោជន៍អ្វីហើយ ភាគីម្ខាងទៀត ថែមទាំងអាចមិនចូលចិត្ត មុខអ្នកច្រើនឡើងផងដែរ ដូច្នោះ អ្នកទើបត្រូវ សម្របសម្រួល ទស្សនគតិរបស់ខ្លួនឯងសាជាថ្មីឲ្យបានជាមុនសិន។

+ ទន្ទេញគាថាទម្លាយកំផែង ប្រសិនបើអ្នកធ្លាប់ធ្វើខុសឆ្គង ក៏សុំឲ្យនិយាយថា សុំទោស ព្រមទទួលក្នុងរឿង ដែលអ្នកធ្វើខុសឆ្គងទៅដោយគ្មានការប្រកាន់ទិដ្ឋិមានៈ។ ប្រសិនបើអ្នកចេះនិយាយពាក្យទាំងអស់នេះ ចេញពីបេះដូង អស់ពីចិត្ត ភាពធ្ងន់ស្រាលនៃអារម្មណ៍មិនពេញចិត្ត រមែងថយចុះបាន ដោយមិនគួរឲ្យជឿ។ ប្រសិនបើមានឱកាស ក៏គួរសម្របសម្រួលយល់ចិត្តគ្នា ដោយវិធីល្វាសល្វន់ ព្រោះការឲ្យអភ័យទោស ប្រកបដោយការពេញចិត្ត រមែងល្អប្រសើរជាងការឲ្យអភ័យតាមបែបមាយ៌ាទពិតមែន។

+ ដឹងថាគេមិនចូលចិត្តអ្វី ក៏សម្រួលបាន ពេលអ្នកមិនអាចផ្លាស់ប្តូរគំនិតរបស់គេបាន អ្នកក៏ត្រូវរកវិធីកែខៃខ្លួនឯង។ ប្រសិនបើដោះស្រាយឲ្យដាច់ស្រឡះមិនបាន ព្រោះនោះគឺតួអង្គបង្កហេតុជាអ្នក យ៉ាងហោចណាស់ ក៏ព្យាយាមកាត់បន្ថយប្រព្រឹត្តិកម្មនោះឲ្យបាន មួយគ្រា ក្នុងពេលដែលនៅជាមួយគេ ក៏នៅល្អ ដើម្បីគេមានអារម្មណ៍ជាប់ចិត្តថា អ្នកបានផ្តល់ភាពសំខាន់ឲ្យដល់គេ។

+ ស្មោះអស់ពីចិត្ត មានខ្លួនជារបស់ខ្លួនឯង ទោះបីជានឹងចង់ឲ្យភាគីម្ខាងទៀត មានអារម្មណ៍ល្អច្រើនឡើង តែកុំនិយាយ ឬសម្តែងប្រព្រឹត្តិកម្មដែល អូវឺ ហួសពេក ដើម្បីយកចិត្តយកថ្លើម យកមុខយកមាត់ ដោយគ្មានអារម្មណ៍ចេញពីចិត្តស្មោះ រមែងទទួលបាន នូវអារម្មណ៍របស់ខ្លួនឯង និងបង្ហើបនូវអារម្មណ៍ ដែលមានពិតប្រាកដឲ្យអ្នកម្ខាងទៀតគេ បានទទួលដឹងដោយត្រង់ទៅត្រងមក វាល្អជាជាង ព្រោះប្រសិនបើគ្រប់យ៉ាងជាការក្លែងបន្លំ ហ៊ានធានាថា រឿងនេះនឹងស្ថិតនៅលើអ្នក មិនបានយូរឡើយ។
            
ពេលត្រួតពិនិត្យរួចហើយថា ដេគ្រីភាពមិនចូលចិត្តមុខរវាងគេ និងអ្នកចាប់ផ្តើមថយជាលំដាប់ រហូតស្ទើរតែនឹងចូលដល់ស្ថានការណ៍ជាប្រក្រតី។ គ្រានេះ ក៏បានមានពេលកសាងភាពយល់ចិត្ត ភាពជាប់ចិត្តដិតអារម្មណ៍គ្នា និងចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងសាជាថ្មីបន្តទៅមុខទៀតបានហើយ។

១) ត្រួតពិនិត្យពិច័យខ្លួនឯងថា តើមានអ្វីល្អខ្លះ? ហើយចាំអភិវឌ្ឍន៍ឲ្យកាន់តែល្អប្រសើរឡើង។ ខណៈពេលដំណាលគ្នានេះ មិនត្រូវភ្លេចត្រង់នឹងត្រួតពិនិត្យរកប្រការខ្វះចន្លោះខុសឆ្គងរបស់ខ្លួនឯងថា មានអ្វីខ្លះទេ ហើយចាំព្យាយាមលះបង់ ឬដោះស្រាយ មិនថាជាបុគ្គលិកភាព ទស្សនគតិ ចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ក្នុងចិត្តទេ ចេះយកចិត្តគេមកដាក់ចិត្តយើង ព្រោះក្នុងលោកនេះមិនមែនមានតែអ្នកម្នាក់ឯងឯណា។

២) អ្នកត្រូវជាភាគីខាងឲ្យច្រើនជាងភាគីខាងទទួលយក ចេះកោតសរសើរអ្នកផង គោរព និងផ្តល់កិត្តិយស មើលរំលងប្រការអាក្រក់ ឬភាពចន្លោះប្រហោងរបស់អ្នកដទៃ ឲ្យបាន ព្រោះក្នុងលោកមួយនេះ គ្មានអ្វីផឺហ្វេច សូម្បីតែខ្លួនអ្នកផ្ទាល់ ត្រូវចេះពង្រីកបង្រួម និងព្យាយាមចេះរៀនពីអ្នកផងជានិច្ច ដើម្បីថា អ្នកនឹងបានស្គាល់យល់ចិត្តខ្លួនឯង និងទទួលស្គាល់ពីតម្រូវការផ្នែកជម្រៅចិត្តគេខ្លះ

៣) រក្សាសភាពខ្លួនឯង ពេលណាដែលអ្នក ហ៊ាន តែងតែទទួលបានពី ការសម្រេចចិត្តផ្លាស់ប្តូរខ្លួនឯងឲ្យល្អឡើង ដោយថែមទាំងថែរក្សាគង់នៅសភាពខ្លួនរបស់ខ្លួនឯងទុកបាន។ មនុស្សម្នាផងទាំងឡាយដែលនៅជុំវិញ ឬសូម្បីតែមនុស្ស ដែលមិនធ្លាប់ចូលចិត្តមុខអ្នកមកពីមុនក៏ដោយ តែងតែសង្កេតមើលឃើញថា អ្នកជាមនុស្សម្នាក់ ដែលគួរឲ្យព្រមទទួលយក និងភាពដែលគួរឲ្យទទួលយកបានភ្លាមៗ។ សញ្ញាដែលចង្អុលបង្ហាញឲ្យឃើញបានច្បាស់ក្រឡែតគឺ ការប្រតិបត្តិចំពោះអ្នក និងបដិកិរិយាផ្សេងៗ ដែលបានផ្លាស់ប្តូរទៅកាន់ផ្នែកល្អប្រសើរឡើង រួមទាំងមានឱកាសល្អៗ នានាចូលមករក ក៏កើតមានបាន។

សាកល្បងតាមអ្វី ដែលបានពោលខាងលើលោមើល ហើយអ្នកនឹងដឹងថា ការយកឈ្នះអ្នកណាម្នាក់មិនមែនជារឿងពិបាកឡើយ ប្រសិនបើព្យាយាមហ្វឹកហាត់ខ្លួនឯង ឲ្យកាន់តែញឹមញាប់ ដល់ចុងបញ្ចប់ អ្នកនឹងដឹងថា... ការយកឈ្នះមនុស្ស ដែលមិនចូលចិត្តមុខអ្នក ក៏មិនមែនជារឿងអី ដែលត្រូវពិបាកដូចគ្នា៕[edit]

ប្រភព៖  secret និង រូបភាព៖ ហ្វេកប៊ុកផេក


No comments:

Post a Comment