ក្នុងអឺរុប
និងអាមេរិកាំង មានការរីកចម្រើនផ្នែកខាងបចេ្ចកវិទ្យាយ៉ាងខ្ពស់ត្រឡែត
ប្រជាជនមានប្រាក់ចំណូលខ្ពស់ មានគុណភាពជីវិតក្នុងកម្រិតមួយល្អប្រសើរ
ទាំងជីវភាពរស់នៅ ទាំងការសិក្សា សុខមាលភាព បរិស្ថាន ទីលំនៅឋាន
ទទួលបានការអភិវឌ្ឍឡើងដល់កំពូលខ្ពស់បំផុត។
បស្ចិមលោកនោះ
ជាពិភពវត្ថុសម្ភារនិយម បរិភោគនិយម រីកចម្រើនតែវត្ថុសម្ភារៈ រីឯចិត្តវិញមានការបាក់ធ្លាក់ស្រុតចុះ។
សង្គមត្រូវរុញច្រាន ដោយសេចក្តីលោភលន់របស់មនុស្សលោក ដល់បាំងបិទសតិបញ្ញា។
សព្វថ្ងៃនេះសហរដ្ឋអាមេរិកាំង ទើបមានបញ្ហាច្រើន មានការអភិវឌ្ឍរីកចម្រើនជឿនលឿន ដល់កម្រិតណា
ពេលដល់ចំណុចមួយនឹងមានវិបត្តិ ដូចជាក្នុងបច្ចុប្បន្នភាពនេះ។
បញ្ហាវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ
២០០៨ បញ្ហាក្នុងវដ្តសិក្សា ភាពពុះកញ្ជ្រោលក្នុងសាលារៀន បញ្ហាអំពើពុករលួយ បញ្ហារោគារ៉ាំរ៉ៃដែលកើតមានជាហូរហែ
វិបត្តិភពផែនដីឡើងកំដៅ វិបត្តិផ្នែកបរិស្ថានកម្លាំងការងារ ទឹក អាហារ
បញ្ហាទាំងអម្បាលម៉ាណនេះ មានផលប៉ះពាល់ទូទាំងពិភពលោកយ៉ាងខ្លាំងក្លា។
ឫសគល់នៃបញ្ហាស្ថិតនៅលើការខ្វះសីលធម៌ជាមូលដ្ឋាន
ខ្វះចរិយធម៌ក្នុងវិជ្ជាជីវៈ ខ្វះធម៌អភិបាលក្នុងការធ្វើការងារ។
បញ្ហាទាំងអស់នេះ ធ្វើឲ្យមនុស្សទាំងឡាយ មានសុខភាពផ្លូវចិត្តធ្លាក់ចុះ។
ក្នុងសហរដ្ឋអាមេរិកាំង តម្លៃរក្សាព្យាបាលសម្រាប់ជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែម
ជំងឺសម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង ជំងឺវង្វេងស្មារតី ជំងឺមហារីក រោគធាត់ គិតជា
៧៥ភាគរយ នៃថវិកាសុខភាពទូទាំងប្រទេស។ ប្រសិនបើបណ្ដោយទុក ឲ្យហេតុការណ៍កើតឡើងរបៀបនេះតទៅទៀត
ដោយរដ្ឋាភិបាលមិនបានកែទម្រង់ប្រព័ន្ធសុខភាពទេ
គេរំពឹងទុកថា ប្រព័ន្ធថវិការហិរញ្ញវត្ថុរបស់ក្រសួងសុខាភិបាល របស់សហរដ្ឋអាមេរិកាំងមួយនេះ
នឹងប្រឈមទៅការបរាជ័យ នៅពេលខាងមុខដ៏ខ្លីនេះ។
មន្ទីរពេទ្យផ្សេងៗត្រូវបិទទ្វារ
ដូចគ្នានឹងក្រុងឌីត្រយ រដ្ឋមិសិកែន ដែលក្នុងខណៈនេះ ស្ថិតនៅក្នុងភាពដួលរំលំ
ឧស្សាហកម្មរថយន្តដ៏ធំរបស់ប្រទេសមួយនេះនឹងបិទទ្វារ រោងចក្រហ្វត ក្រាយលឺ ជីអេម
ផ្សេងក៏ត្រូវបិទទ្វារ ហុចលទ្ធផលឲ្យទីក្រុងទាំងមូល នឹងក្លាយជាទីក្រុងសាកសព។ កម្មករផ្លាស់ទៅធ្វើការងារកន្លែងថ្មីៗ
អចលណទ្រព្យត្រូវគេបោះបង់ចោល មិនមានតម្លៃ ប្រជាជនពី១.៨លាននាក់ នៅសល់ត្រឹមតែ
៧-៨សែននាក់។ ស្រុកទេសពោរពេញទៅដោយបទឧក្រិដ្ឋកម្ម ថ្នាំញៀន
ការរំលោភបំពានផ្លូវភេទ (អាចចូលទៅមើលសភាពស្រុកទេសរបស់ឌីត្រយបានក្នុងគេហទំព័រ www.youtube.com/How
the American dream went wrong in Detroit និងរឿង How
Detroit became America's warzone)។
នៅក្នុងប្រទេសអង់គ្លេស
ប្រជាជន ១/៤ នាក់ នឹងមានបញ្ហាសុខភាពផ្លូវចិត្តពេលណាមួយក្នុង១ឆ្នាំ។ បញ្ហាភាគច្រើនជារឿងប្រសៃប្រសាទ
រោគសោកសៅផ្សែផ្សំជាមួយផង។ គេបានស្រាវជ្រាវរកឃើញថា មានអ្នកជំងឺ
ដែលមកត្រួតពិនិត្យនៅបន្ទីរពេទ្យ ៩ភាគរយ មានអាការៈដែលអាចចូលដល់ក្រិត្យក្រម ដែលនឹងធ្វើរោគកោសល្យវិច័យថា
កើតមានជំងឺទាំងនេះបាន និងគិតពី ៨-១២ ភាគរយនៃប្រជាជន នឹងមានអាការៈជំងឺសោកសៅក្នុងពេលណាមួយនៃឆ្នាំ។
ការមើលថែរក្សាអ្នកជំងឺទាំងនេះ
គ្រូពេទ្យកំពុងប្រើប្រាស់ថ្នាំ និងរក្សាចិត្តអមជាមួយ ដែលទទួលបានលទ្ធផលល្អបង្គួរដែរ
ប៉ុន្តែបញ្ហាដែលមានការពាក់ព័ន្ធ ជាមួយអាការៈជិតស្និតរបស់ថ្នាំ តម្លៃថ្នាំថ្លៃ (www.mentalhealth.org.uk)
អ្នកខ្លះក៏មានអាការៈរើលាប់ឡើងវិញ មិនជាដាច់ទេ។
ក្នុងឆ្នាំ
១៩៩១ គ្រូពេទ្យចំណាយចេញក្រដាសវិជ្ជបញ្ជាផ្នែកអាការៈសោកសៅ ៧លានសន្លឹក បន្ទាប់មកក្នុងឆ្នាំ
២០១១ ចំណាយចេញក្រដាសវិជ្ជបញ្ជាថ្នាំបន្ថែមឡើងទៅ ៤៩លានសន្លឹក បន្ថែមឡើងពីខាងដើម
៥០០ភាគរយ។ នេះសបញ្ជាក់ឲ្យឃើញថា អ្នកជំងឺដែលត្រូវប្រើថ្នាំសោកសៅ
មានចំនួនច្រើនឡើងរាល់ៗឆ្នាំ។
នៅជុំវិញពិភពលោកមានអ្នកជំងឺសោកសៅប្រហែលជា
៤៥០លាននាក់ និងអង្គការសុខភាពពិភពលោក បានធ្វើការព្យារណ៍ទុកថា ក្នុងឆ្នាំ ២០៣០
រោគសោកសៅនឹងជាបញ្ហាធំ ដែលធ្វើឲ្យកើតមានការបង់ខាត ខាងសេដ្ឋកិច្ចផ្នែកសុខភាព
ច្រើនជាងជំងឺបេះដូង និងរោគមហារីក។
ដូច្នោះ
បញ្ហាសុខភាពចិត្តរបស់មនុស្សក្នុងពិភពលោកនេះ កំពុងចូលដល់ថ្នាក់វិបត្តិ
ដែលអង្គការសុខភាពពិភពលោក កំពុងគិតរកដំណោះស្រាយក្នុងខណៈនេះ។ នៅក្នុងប្រទេសអង់គ្លេស
ការចម្រើនសតិបានទទួលការនាំ យកមកប្រើរក្សា និងការពាររោគទាំងនេះ ព្រោះមើលឃើញថា ជាវិធីសាស្ត្រមួយទទួលបានផលល្អ
ថវិកាក្នុងការចំណាយមានតម្លៃទាប។
ដោយ
ដុកទ័រ ម៉ាក វិលៀម(Mark
Williams) ពេទ្យចិត្តសាស្ត្រនៃមជ្ឈមណ្ឌលចម្រើនសតិ មហាវិទ្យាល័យអហ្វហ្វត
បានសិក្សាស្រាវជ្រាវរកឃើញថា ការចម្រើនសតិបានផលល្អ ក្នុងការបំបាត់រោគសោសៅ
ដែលមានការចាប់ផ្តើមលើកដំបូង និងចម្រើនសតិជួយការពារជំងឺរើលាប់ ក្នុងអ្នកជំងឺសោកសៅរ៉ាំរ៉ៃបានទៅដល់
៥០ភាគរយ (www.oxfordmindfulness.org)។
ដុកទ័រ
រីបេកា ក្រែន(Rebecca
crane) អ្នកជំនួយការមជ្ឈមណ្ឌលការចម្រើនសតិ មហាវិទ្យាបែងកឺ
បានប្រើការចម្រើនសតិបំបាត់ក្នុងជំងឺស្ត្រេស និងជំងឺសោកសៅដោយទទួលបានលទ្ធផលល្អ
និងរៀបចំការរៀន និងការបង្រៀនទាក់ទងនឹង ការចម្រើនសតិព្យាបាលបំបាត់
ក្នុងមុខវិជ្ជាថ្នាក់អនុបណ្ឌិតផ្នែកចិត្តវិទ្យា (www.mindfulnessworks.com/Rebeccacrane1.php)។
ដុកទ័រ
វិលលេម កេន(Willem
kuyken) នៃមជ្ឈមណ្ឌលការចម្រើនសតិ មហាវិទ្យាល័យអេកសេតតឺ (www.exeter-mindfulness-network.org)
សាស្ត្រាចារ្យផ្នែកចិត្តវិទ្យាគ្លីនិក
មានជំនាញក្នុងការប្រើសតិព្យាបាលបំបាត់ ទៅលើអ្នកជំងឺសោកសៅ ដោយផ្ទាល់
លោកមានបទពិសោធ ក្នុងការហ្វឹកហាត់សតិយូរឆ្នាំ ចូលហ្វឹកហាត់ធ្វើវិបស្សនារាល់ៗឆ្នាំ
តាំងពី ១៩៩៣ រហូតមក នៅទីស្ថានប្រតិបត្តិធម៌ Gaia House ទីក្រុងឡុង។
អ្នកទាំងបីនេះ
បានចូលរួមចំណែកជាមួយសមាជិករដ្ឋសភាអង់គ្លេស
រៀបចំគម្រោងសិក្សាអំពីប្រយោជន៍ នៃការចម្រើនសតិ
ដើម្បីនាំយកមកប្រើធ្វើជានយោបាយសាធារណៈ
ក្នុងការនាំយកការចម្រើនសតិ ទៅប្រើវិជ្ជាពេទ្យ។
ការសិក្សាក្នុងប្រព័ន្ធយុត្តិធម៌ផ្នែងអាជ្ញា និងហ្វឹកហាត់ការចម្រើនសតិ ឲ្យដល់សមាជិកសភាគ្រប់បក្សទាំងអស់ (All Party Parliament
Group ឬ APPG)។
ដោយមានការចាប់ផ្តើមនៅខែឧសភា
ឆ្នាំ ២០១៤ ចំណាយពេលសិក្សាអស់រយៈពេល ៩ខែ ដើម្បីឲ្យសមាជិកគ្រប់បក្សនាំយកទៅធ្វើជានយោបាយសាធារណៈ
ក្នុងការដោះស្រាយបញ្ហារបស់មនុស្ស ក្នុងជាតិរួមគ្នា គឺជារបៀបវារៈរបស់ជាតិនោះឯង
មិនពិបាកជាងធ្វើនយោបាយរបស់បក្សណាទេ ដោយមានសមាជិករដ្ឋសភា៣រូប
ជាអ្នកមានទំនាក់ទំនងលើកិច្ចការនេះគឺ លោក គ្រិស រូអែន(Chris Ruane) មកពីបក្សកម្លាំងការងារ(ពលកម្ម) លោក ត្រាសី ក្រូច(Tracey Crouch)
មកពីបក្សអភិរក្សនិយម និងលោក ឡរី បឺត (Lorely Burt ) មកពីបក្សសេរីនិយម។
ក្នុងរដ្ឋសភាអង់គ្លេស
មានសមាជិកមួយក្រុម ច្រើនជាង ៩៦រូប
បានរួបរួមក្រុមគ្នា ហ្វឹកហាត់ការចម្រើនសតិជាប្រចាំ ក្នុងចំនួននេះ
មានអតីតរដ្ឋមន្ត្រីលោក ឡត ហាវឺត(Lord Haworth) និងលោក ជិម
ហ្វិសប៉ាទ្រិក(Jim Fitzpatrick) មកចូលរួមជាមួយសកម្មភាពនេះផងដែរ។
លោក
ឡត អែនទ្រូ ស្តុន(Lord
Andrew Stone) ប្រធានគណៈកម្មាធិការអន្តរជាតិ
ថ្លែងក្នុងអង្គប្រជុំថា “ពេលឆាប់ៗនេះ
ខ្ញុំត្រូវទៅជួបជាមួយមេដឹកនាំ ខាងយោធាអេហ្សិប ខ្ញុំមិនដឹងថា តើនឹងដាក់សំណើរក្នុងការដោះស្រាយបញ្ហាជំទាស់ប្រឆាំង ក្នុងប្រទេសនោះយ៉ាងម៉េចទេ? ខ្ញុំមានអារម្មណ៍ថាស្រ្តេសណាស់
ប៉ុន្តែការចម្រើនសតិ ក៏ជួយឲ្យខ្ញុំមានអារម្មណ៍ហ្នឹងហ្ន
និងមានចិត្តក្លាហានមុះមុត ចំពោះរឿងផ្សេងៗ ដែលបានកើតឡើង ពីផលប៉ះពាល់ផ្នែកនយោបាយបាន”។
លោក
គ្រិស រូអេន សមាជិករដ្ឋសភាបក្សកម្លាំងការងារ(ពលកម្ម)
អ្នកទំនាក់ទំនងគម្រោងការ
ដែលជាមេដឹកនាំការចម្រើនសតិមកហ្វឹកហាត់ឲ្យសមាជិកក្នុងរដ្ឋសភា ថ្លែងថា “ការចម្រើនសតិនៅជាមួយខ្យល់ដង្ហើម ធ្វើឲ្យយើងនៅជាមួយបច្ចុប្បន្ន
វាជួយឲ្យយើងរួចផុតស្រឡះពីជំងឺស្ត្រេសបាន ក្នុងពេលដែលយើងកំពុងធ្វើការងារក្នុងរដ្ឋសភា
ដែលត្រូវប្រកែកជំទាស់តវ៉ាដេញដោលសួរគ្នាយ៉ាងខ្លាំងក្លា។ ការចម្រើនសតិមួយខណៈ ជួយឲ្យយើងធូរស្រាលអារម្មណ៍បានច្រើន”។
មុនពេលដែលលោក
គ្រិស នឹងចូលមកប្រឡុកក្នុងផ្នែកនយោបាយ លោកបានធ្វើជាគ្រូគេអស់រយៈពេល ១៥ឆ្នាំ
នៅឯសាលារៀនកម្រិតបឋមសិក្សា ក្នុងស្ថានភាពដែលគ្រូមានជំងឺស្ត្រេសច្រើនគ្នានោះ។
នាយកសាលា នឹងឲ្យហ្វឹកហាត់ធ្វើសមាធិ ដែលជួយកាត់បន្ថយជំងឺស្ត្រេសបានច្រើន។
ហើយនោះជាបទពិសោធន៍របស់លោកតាំងពីឆ្នាំ ១៩៩៧ ដែលលោកបានប្រាប់ថា បញ្ហាសុខភាពផ្លូវចិត្តក្នុងយុវវ័យជារឿងធំចម្បង
យើងរកឃើញថា មនុស្សវ័យ ១៦-២៥ឆ្នាំ មានបញ្ហារឿងសុខភាពផ្លូវចិត្តទៅដល់ ៣២% ការណ៍ដែលគេហ្វឹកហាត់សតិ
ជួយឲ្យគេមានសុខភាពផ្លូវចិត្តល្អប្រសើរ។ សម្រាប់មនុស្សមានអាការៈសោកសៅ
ការចម្រើនសតិជាប្រចាំ អាចជួយឲ្យជាសះស្បើយបាន ដោយមិនចាំបាច់ទទួលទានថ្នាំ
និងជួយឲ្យគុណភាពជីវិតល្អប្រសើរឡើង ថែមទាំងជួយសន្សំសំចៃថវិកា ការចាយវាយរបស់រដ្ឋបានច្រើនទៀតផង
(អាចចូលទៅស្តាប់ការបរិយាយរបស់លោក គ្រិស បានក្នុង www.youtube.com/mindfulness
in political life-Chris Ruane M.P. at awake in the world.)។
លោក
ត្រេសី ក្រូច សមាជិករដ្ឋាសភា បក្សអភិរក្សនិយម ថ្លែងថា “ការចម្រើនសតិ
ជួយដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់អ្នក ព្រោះប្រក្រតីអ្នកមានជំងឺសោកសៅ
ត្រូវទទួលទានថ្នាំជាប្រចាំ។ ការចម្រើនសតិធ្វើឲ្យអ្នកឈប់លេបថ្នាំបាន
ហើយនឹងជាវិធីដែលមានសក្តានុពល ដែលអាចបញ្ឈប់គំនិតក្នុងផ្នែកអវិជ្ជមានឲ្យចេញបាន។
ពេលយើងកំណត់ដឹងទាន់ រួមទាំងការចម្រើនសតិ ធ្វើឲ្យអ្នកបកស្រាយ ក្នុងសភាបានល្អប្រសើរឡើងទៀតផង”។
បច្ចុប្បន្ននេះ
មានការរៀបចំអប់រំចម្រើនសតិក្នុងប្រទេសអង់គ្លេស ប្រហែលជា ៨០០
គោលការណ៍ក្នុងមួយឆ្នាំៗទូទាំងប្រទេស មានមនុស្សឆ្លងកាត់ការអប់រំហ្វឹកហ្វឺនកន្លងទៅ
ប្រហែលជា ៥០,០០០នាក់។ ពេលនេះជនជាតិអង់គ្លេស ចាប់ផ្តើមស្គាល់អំពីគុណប្រយោជន៍ នៃការចម្រើនសតិ
ក្រៅពីជួយធ្វើឲ្យមានសុខភាពផ្លូវចិត្ត លើមនុស្សមានជំងឺសោកសៅហើយ បើហ្វឹកហាត់ជាប្រចាំ
នឹងមិនចាំបាច់លេបថ្នាំ ព្រោះការទទួលទានថ្នាំ នឹងធ្វើឲ្យមានអាការៈងោកងុយ
មានបញ្ហាក្នុងដំណើរជីវិតប្រចាំថ្ងៃជាច្រើន។
ដូច្នោះ
ការចម្រើនសតិ ទើបចាប់ផ្តើមពេញនិយមក្នុងក្រុមជនជាតិអង់គ្លេស
សៀវភៅដែលបានណែនាំ ពីគោលការណ៍ចម្រើនសតិលក់ដាច់ មួយសប្ដាហ៍ៗបាន ២,២០០ក្បាល។
មជ្ឈមណ្ឌលដើម្បីឧត្តមភាពក្នុងផ្នែកបំបាត់ជំងឺ ក្រសួងសុខាភិបាលអង់គ្លេស
ណែនាំអ្នកជំងឺដែលកើតមានជំងឺសោកសៅរ៉ាំរ៉ៃនេះ ឲ្យហ្វឹកហាត់ការចម្រើនសតិឲ្យបានជាប្រចាំ
ដើម្បីមិនឲ្យជំងឺរើលាប់ឡើងវិញ
ហើយនឹងការចម្រើនសតិជួយកាត់បន្ថយថវិកា ចំណាយក្នុងការរក្សាព្យាបាលរោគបានច្រើន។
ក្នុងសហរដ្ឋអាមេរិកាំង
ក៏មានសិក្សាស្រាវជ្រាវរឿងនេះ យ៉ាងទូលំទូលាយ មុនប្រទេសអង់គ្លេស ដោយគេរកឃើញថា ការចម្រើនសតិមានប្រយោជន៍ ក្នុងបុគ្គលិកភាពផ្នែកផ្សេងៗ គ្រប់ប្រព័ន្ធដែលមានបញ្ហាផ្លូវកាយ
និងផ្លូវចិត្ត។ ដូច្នោះ ការចម្រើនសតិក្នុងនាពេលបច្ចុប្បន្ននេះ ទើបជាក្រសែមូលដ្ឋានរបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាផ្សេងៗ
មិនថានឹងជាខាងពេទ្យ ខាងសិក្សា ខាងនយោបាយ បញ្ហាសង្គម បញ្ហាបរិស្ថាន។ល។
អ្នកដឹកនាំផ្នែកបញ្ញវន្ត អ្នកឯកទេសផ្សេងៗរបស់សហរដ្ឋអាមេរិកាំង
ចាប់ផ្តើមសញ្ជឹងគិតថា វិថីតែមួយគត់ ដែលអាចជួយឲ្យប្រទេសជាតិ រួចផុតពីភាពវិបត្តិផ្សេងៗបានគឺ
ការអភិវឌ្ឍគុណភាពប្រជាជនឲ្យរឹងមាំ ដោយការចម្រើនសតិនេះឯង។
ពេលនេះ
រដ្ឋបាលសហរដ្ឋអាមេរិកាំង
កំពុងតែដុតដៃដុតជើងឲ្យមនុស្សហ្វឹកហាត់ ការចម្រើនសតិឲ្យបានទូទាំងប្រទេស
ឲ្យគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធផ្សេងៗ រៀបចំការរៀន និងការបង្រៀនក្នុងសាលារៀន
មហាវិទ្យាល័យ ក្រុមហ៊ុន ហាងទំនិញនានា កងទ័ព យោធា ប៉ូលីស ប៉េអឹម ពន្ធនាគារ
ស្ថាប័នប្រតិបត្តិធម៌ច្រើនរយកន្លែង មូលនិធិផ្សេងៗ និងអង្គការឯកជន
ដែលមិនស្វែងរកកម្រៃ សម្រាប់តាមដានសព្វាវុធផ្នែកបញ្ញាជូនប្រជាជន។
ទស្សនាវដ្ដីថាម
ច្បាប់ប្រចាំខែកុម្ភៈ ២០១៤ ផ្តល់ភាពសំខាន់ ដោយការចុះផ្សាយរូបភាពក្របមុខ ជារឿងបដិវត្តិន៍សង្គមអាមេរិកាំង
ដោយការចម្រើនសតិ ឬ Mindful
Revolution។
លោក
ធិម រាយអាន់(Tim
Ryan) សមាជិកសភាតំណាងរាស្ត្រ រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិកាំង
ដែលមានការចម្រើនសតិនៅជាប្រចាំ តាំងពីឆ្នាំ ២០០៥ រហូតមកបានមើលឃើញពីប្រយោជន៍ នៃការចម្រើនសតិយ៉ាងច្រើន។
ក្នុងឋានៈដែលកម្មាធិការថា
ដោយគុណភាពជីវិតរបស់រដ្ឋសភា លោកបានបរិយាយឲ្យមិត្តសមាជិក មើលឃើញពីប្រយោជន៍នៃការចម្រើនសតិ
ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបានដាក់សំណើរស្នើរសុំរៀបចំថវិកា ផ្តល់ឲ្យស្ថាប័នធំចម្បងៗរបស់ជាតិ
ដើម្បីនាំយកទៅប្រើប្រាស់ ក្នុងការចាត់ចែងរៀបចំ ការហ្វឹកហាត់អប់រំទាក់ទង់ជាមួយការចម្រើនសតិ
ដែលលោកយល់ឃើញថា ជាការសាងជាតិដោយសន្តិវីធី
ធ្វើឲ្យជនជាតិអាមេរិកាំង មានសុខភាពផ្លូវចិត្តល្អប្រសើរ
អាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ក្នុងការសម្រេចដល់សុបិនរបស់អាមេរិកាំងបាន។
ដោយលោកសរសេរផ្សព្វផ្សាយគោលទស្សនៈនេះទុកក្នុងសៀវភៅ
Mindful
Nation ប្រិយមិត្តអ្នកអាននឹងយល់ចូលចិត្តក្នុងរឿងនេះ
ពេលបានមើលភាពយន្តអក្សរសិល្បិ៍។ លោក ធិម
សមាជិកសភាអ្នកតំណាងរាស្ត្រនៃរដ្ឋអូហៃយ៉ូ
កម្មាធិកាអភិវឌ្ឍគុណភាពជីវិតរបស់សហរដ្ឋអាមេរិកាំង៕[edit]
----------------------------------------------------
រៀបរៀងថ្មីដោយ៖
ការិយាល័យគ្រប់គ្រងថែទាំព្រះធម្មទូតអន្តរជាតិ វត្តស្រះកេស
ប្រភព៖
បទវិភាគពី វិជ្ជបណ្ឌិត ផាន់ធិប
ទស្សនាវដ្ដីធម្មលីលា
ច្បាប់ទី ១៧១ ខែមិនា ២០១៥
www.manager.co.th/Dhamma/viewnews.aspx?NewsID
http://www.watsraket.com/content/12992
ប្រែ.ចាន់
No comments:
Post a Comment