Monday, August 29, 2016

២០វិធីគិតប្រព្រឹត្តទៅដូចអ្នកឈ្នះ


ចាញ់ ឬឈ្នះស្ថិតនៅលើចិត្ត ដូចទ្រឹស្តីមួយពោលថា ភាពជោគជ័យនោះ ស្ថិតនៅលើវិធីសាស្ត្រត្រឹមតែ១០% ចំណែក ៩០%ទៀត គឺជាទស្សនគតិ ឬចិត្តនោះឯង។ គោលគំនិតល្អដើម្បីជីវិត សូមលើកយក វិធីគិតតាមរបៀបអ្នកឈ្នះ ដែលមាន២០វិធីនោះ តើមានអ្វីខ្លះទៅ? 

១) ពេលជួបប្រទះជាមួយការងារដ៏លំបាក
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាឱកាស ក្នុងការត្រៀមលក្ខណៈ ចូលដល់មុខរបរអាជីពហើយ។

២) ពេលជួបប្រទះនូវបញ្ហាច្របុកច្របល់
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាមេរៀន ដែលនឹងស្ថាបនាបញ្ញាឲ្យបាន វិសេសវិសាលឡើង។

៣) ពេលជួបប្រទះសេចក្ដីទុក្ខខ្លាំង
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជារបៀបហ្វឹកហាត់ ដែលអាចជួយបង្កើតទស្សនៈ ក្នុងដំណើរការជីវិតបាន។

៤) ពេលជួបប្រទះចៅហ្វាយនាយមានអាកប្បកិរិយាសុភាព
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាការហ្វឹកហាត់លុតដំខ្លួន ឲ្យជាមនុស្សសម្បូរបែប(Perfectionist)

៥) ពេលជួបប្រទះនូវពាក្យសម្តីរិះគន់
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាការចង្អុលបង្ហាញ នូវកំណប់ទ្រព្យដ៏មហាសាល។

៦) ពេលជួបប្រទះនូវពាក្យនិន្ទា
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជា ការឆ្លុះបញ្ចាំងបង្ហាញថា យើងនៅរក្សាបានជាមនុស្សម្នាក់ ដែលមានន័យ។

៧) ពេលជួបប្រទះនូវការខកបំណង
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជា វិធីដែលធម្មជាតិកំពុងស្ថាបនា នូវប្រព័ន្ធស៊ាំឲ្យដល់ជីវិតយើងហើយ។

៨) ពេលជួបប្រទះភាពឈឺចាប់
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាការដាស់តឿន ឲ្យមើលឃើញពីគុណតម្លៃ នៃការរក្សាសុខភាពឲ្យបានល្អប្រសើរ។

៩) ពេលជួបប្រទះនូវការព្រាត់ប្រាស
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាមេរៀន នៃការពង្រឹងគោលជំហរ ដោយខ្លួនឯង។

១០) ពេលជួបប្រទះកូនក្បាលរឹង
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាឱកាសមាស នៃការពិសោធភាពជាម្តាយឪពុកគេ ដ៏ពិតប្រាកដ។

១១) ពេលត្រូវសង្សារបោះបង់ចោល
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាសភាពប្រែប្រួលមិនទៀតទាត់ ដែលជីវិតគ្រប់ៗគ្នា មានឱកាសបានសម្ផស្សៈត្រូវ។

១២) ពេលជួបមនុស្សដែលស្មោះ តែគេមានដៃគូហើយ
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាសាក្សីពិតជាក់ថា មិនមានបុគ្គលណាមួយ បានជួបគ្រប់យ៉ាងដូចចិត្តខ្លួនរំពឹងទុកនោះទេ។

១៣) ពេលជួបប្រទះភាវៈរួចផុតអំពីអំណាច
ឲ្យប្រាប់ខ្លួនឯងថា នេះគឺគ្មានអ្វីជាកម្មសិទ្ធិរបស់ជីវិត ហើយនឹងអ្វីៗគ្រប់យ៉ាងឡើយ។

១៤) ពេលជួបប្រទះមនុស្សក្រាញននៀល
ឲ្យប្រាប់ខ្លួនឯងថា នេះគឺឧទាហរណ៍របស់ជីវិត ដែលមិនគួរដល់ការរីកចម្រើនតាមគន្លង។

១៥) ពេលជួបមនុស្សអាក្រក់ជូរជាតិ
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាតួយ៉ាងរបស់ជីវិត ដែលមិនគួរគប្បីប្រាថ្នាចង់បាន។

១៦) ពេលជួបប្រទះឧបត្តិហេតុ
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាពាក្យដាស់តឿនថា ចូរកុំប្រមាទ សូម្បីតែមួយវិនាទី។

១៧) ពេលជួបប្រទះសត្រូវចាំឆាឆៅរំខាន
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាវិញ្ញាសាប្រឡងចំត្រង់ពាក្យថា មារមិនមាន បារមីមិនកើត

១៨) ពេលជួបប្រទះវិបត្តិ
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាបទពិសោធសច្ចធម៌ ក្នុងវិបត្តិ រមែងមានឱកាស

១៩) ពេលជូបប្រទះភាពក្រីក្រ
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាវិធីដែលធម្មជាតិ បើកឱកាសឲ្យយើងបានតស៊ូក្នុងឆាកជីវិត។

២០) ពេលជួបប្រទះសេចក្ដីស្លាប់
ឲ្យប្រាប់ខ្លួនឯងថា នេះគឺជាឆាកចុងក្រោយ ដែលធ្វើឲ្យជីវិតមានភាពពេញបរិបូណ៌៕[edit]

.......................................
ប្រភព៖ secret

អរគុណរូបភាព៖ www.google.com

No comments:

Post a Comment